Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ​ ៖ ស្ត្រីម្នាក់បេីកកង់បីទៅផ្សារទិញផ្លែឈេីយកមកលក់​ តែបានពាក់កណ្តាលផ្លូវ​​ ព្រោះជួបគ្រោះថ្នាក់ត្រូវបុរសម្នាក់ទេីបចេញពីធ្វេីការ​បេីកម៉ូតូ Scoopy យ៉ាងលឿន ទៅបុកស្លាប់ចោលប្រពន្ធ​ និងស្ត្រីម្ចាស់កង់បី​ស្លាប់ចោលប្ដីនិងកូនតូច៣នាក់ បង្កការភ្ញាក់ផ្អេីល​ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកដំណេីរ​យ៉ាងខ្លាំង​ នៅចំណុចមុខផ្សារឈូកមាស​ ផ្លូវ២០១១​ សង្កាត់ក្រាំងធ្នង់​ ខណ្ឌសែនសុខ​ នាម៉ោងជិត៥ទាបភ្លឺ​ ឈានចូលថ្ងៃទី​០៦​ ខែកុម្ភៈ​ ឆ្នាំ២០២០នេះ ។ ជនរងគ្រោះបើកបរកង់បីមានឈ្មោះ ឈិន ភ័ណ្ឌ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផ្លែឈើស្នាក់នៅភូមិខ្មែរលើក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិរវៀង ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ បានស្លាប់ចោលប្តីនិងកូនតូចៗបីនាក់ប្រុសទាំងបី ដែលបើករឺម៉កកង់បី

    February 8, 2020
  • ព័ត៌មានជាតិ

    លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានចាប់ផ្តើមសាកល្បងយុទ្ធនាការ “ផ្ទះ១ អំពូល១” ធ្វើឡើងដោយផ្ទះនីមួយៗមានអំពូលភ្លើងសំរាប់បំភ្លឺនៅពេលរាត្រី ព្រមទាំងមានគំរោងធ្វើវិទ្យាល័យគំរូមួយនៅស្រុកបន្ទាយស្រី ព្រមទាំងមានគម្រោងជាច្រើនទៀតអភិវឌ្ឈន៍ស្រុកបន្ទាយស្រីនេះ។ ងាកមកពេលនេះ លោកអភិបាលបានបង្ហោះឲ្យដឹងពីជនខិលខូចបានលួចកាប់ព្រៃកោងកាងលិចទឹក រំលោភយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី លោកអភិបាលបានរៀបរាប់លំអិតថា៖ “ទេសកាលថ្មី ឆ្នាំ២០២០នៃស្រុកបន្ទាយស្រី នឹងមិនអនុញ្ញាតអោយអំពើរំលោភបំពានច្បាប់បែបនេះរួចផុតពីសំណាញ់ច្បាប់ឡើយ។ នេះគឺជាអំពើល្មើសច្បាប់ ឈូសឆាយកាប់ព្រៃលិចទឹក និងព្រៃក្បាលជប់ រំលោភយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី។ បើគិតថាធ្វើអំពើល្មើសច្បាប់ហើយអាចបិទបាំងយករួចខ្លួនកេងផលប្រយោជន៍បាន នោះជាការយល់ច្រលំធំហើយ។ ខ្ញុំជឿជាក់ថាអ្នកស្រុកបន្ទាយស្រីរបស់ខ្ញុំក្នុងសម័យកាលនេះ នឹងមិនបណ្តោយអោយជនខិលខូចល្មើសច្បាប់ធ្វើអ្វីបានតាមអំពើចិត្តនោះឡើយ។ សូមអរគុណដល់ប្រជាពលរដ្ឋក្នុងភូមិស្គន់ដែលបានរាយការណ៍មកដល់ខ្ញុំដោយផ្ទាល់ ហើយខ្ញុំសូមធ្វើការលើកទឹកចិត្តអោយប្រជាពលរដ្ឋទូទាំងស្រុកបន្ទាយស្រីបន្តរាយការណ៍និងឈឺឆ្អាលទៅលើរាល់សកម្មភាពខុសច្បាប់នៅក្នុងស្រុក ដើម្បីការពារប្រយោជន៍រួមសម្រាប់បន្ទាយស្រីយើងទាំងអស់គ្នា ហើយក្នុងនាមអាជ្ញាធរមូលដ្ឋាន

    February 7, 2020
  • សង្គម

    សម្រាប់ថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្អែកនេះ គឺមានពិធីសាសនាដ៏ធំ មួយ​គឺ​បុណ្យ “មាឃ​បូជា” គឺ​រំឭក​ទៅ​ដល់​ថ្ងៃ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ដាក់​អាយុ​សង្ខារ។ យ៉ាងណាមិញក៏មានពុទ្ធសាសនិក​ជាច្រើននាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ជាពិសេសស្អែកនេះនៅវត្តសិរីមង្គលខ្យោក ខេត្តព្រៃវែង នឹងរៀបចំពិធីបុណ្យមហាមាឃបូជា ហើយក៏មានការបូជាប្រទីប ៥០០០ដួង បង្ហោះគោមចំនួន១០០ ផងដែរ។ ដោយព្រះ​ចៅអធិការវត្ត ព្រះនាម ព្រះគ្រូសីរីមង្គលញាណ រិទ្ធ សារ៉ុម​ បានឲ្យដឹងថា៖ “ជិតដល់ថ្ងៃហើយ ញោមញាតិ បុណ្យមាឃបូជា បូជាប្រទីប

    February 7, 2020
  • សង្គម

    ថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ គឺមានពិធីសាសនាដ៏ធំ មួយ​គឺ​បុណ្យ “មាឃ​បូជា” គឺ​រំឭក​ទៅ​ដល់​ថ្ងៃ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ដាក់​អាយុ​សង្ខារ។ យ៉ាងណាមិញក៏មានពុទ្ធសាសនិក​ជាច្រើននាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ជាពិសេសស្អែកនេះនៅ វត្តនិគ្រោធវ័ន “គល់ទទឹង” ដែលមានទីតាំងនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នឹងមានការរៀបចំរាប់បាត្រព្រះសង្ឃ ៣០០អង្គ បង្ហូតទង់សាសនា និងបង្ហោះប៉េងប៉ោងចំនួន២៥០០។ ខាងក្រោមនេះជារបៀបវារៈប្រារព្ធមាឃបូជាសម្រាប់ថ្ងៃស្អែក សូមពុទ្ធសាសនិកចូលរួមឲ្យបានច្រើនកុះករ៕

    February 7, 2020
  • សង្គម

    រាជធានីភ្នំពេញ ៖ ជាការពិតណាស់វប្បធម៌ សាសនា ជំនឿ ទំនៀមទម្លាប់ និងពិធីបុណ្យ ត្រូវបានគេគោរព និង ប្រណិប័តន៍យ៉ាងខ្ជាប់ខ្ជួនទៅតាមបរិបទនៃប្រទេសនីមួយៗនៅក្នុងសកលលោក ជាក់ស្តែងពិធីដង្ហែអ្នកតាជាទំនៀមទម្លាប់ និងជំនឿ ដែល ប្រជាជនចិន តែងតែប្រារព្ធឡើងដើម្បីបញ្ចៀសនូវឧបទ្រព្យចង្រៃ និងនាំមកនូវលាភសក្ការៈ និងសំណាងល្អក្នុងឱកាសឆ្នាំថ្មី។ ក្រោយពីថ្ងៃចូលឆ្នាំថ្មី ប្រពៃណី ចិនរួច ពិធីដង្ហែអ្នកតានេះជាទូទៅត្រូវបានគេរៀបចំឡើងនៅថ្ងៃពេញបូណ៌មី ទី១ ដែលប្រជាជនខ្មែរសែស្រឡាយ ចិន -វៀតណាម ចាត់ទុកថាជាពិធីសាសនាធំមួយដែលពិធីនេះបានចាប់ផ្ដើមក្រោយពីពិធីបុណ្យចូលឆ្នាំចិន។ ក្រៅពីដង្ហែអ្នកតាចិន ក៏មានការលេងម៉ុងសាយ ដើម្បីបណ្ដេញឧបទ្រពចេញពីផ្ទះជាថ្នូរ នឹងការសុំសេចក្ដីសុខរកស៊ីមានបាន និងធ្វើអ្វីៗសម្រេចតាមសេចក្ដីប្រាថ្នា។ ជារៀងរាល់ឆ្នាំសមាគមន៍ខ្មែរ-ចិន ធំៗនានាក្នុងព្រះរាជាណាចក្រកម្ពុជានិងសមាគមន៍ខ្មែរចិន ក្នុងរាជធានីភ្នំពេញ

    February 7, 2020
  • ព័ត៌មានជាតិ

    សៀមរាប៖ ផ្លូវ​សម្រាប់ជិះកង់​​ មាន​ទទឹង​២​ម៉ែត្រ បណ្ដោយ​២៣​គីឡូម៉ែត្រ នៅ​ក្នុងតំបន់អង្គរ​ ​កំពុងត្រូវបានស្ថាបនាឡើងក្នុង​គោលបំណង​ ដើម្បី​សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​សិស្សានុសិស្ស ទេសចរកំសាន្ត​ និងហាត់ប្រាណ រួម​និង​កាត់បន្ថយ​ការ​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្លូវធំ​ ដោយកសាង​ក្នុងទិសដៅ​ស្រប​នឹង​ផ្លូវ​កៅស៊ូ​ដែល​មាន​ស្រាប់ ដោយ​អាស្រ័យ​ទៅតាម​ទីតាំង​និង​ស្ថានភាព​ដី​ គ្រោង​ដាក់​ឱ្យ​ដំណើរការ​ឆាប់ៗខាងមុខនេះ។ ការស្ថាបនាផ្លូវកង់នៅក្នុងតំបន់អង្គរបានចាប់ផ្ដើមធ្វើការស្ថាបនាកាលពីខែធ្នូឆ្នាំ២០១៩ ហើយបច្ចុប្បន្នសម្រចបានប្រមាណ១៧គីឡូម៉ែត្រ នឹងត្រូវបានសាងសង់រួចរាល់នៅខែមិថុនា ឆ្នាំ២០២០នេះ ផ្លូវកង់នេះ កសាងជាប្រភេទផ្លូវស្រាលមិនប៉ះពាល់ដល់ស្រទាប់ដី និងមានភាពបត់បែនទៅតាមដើមឈើតូចធំជាច្រើន៕ ប្រភព៖ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប

    February 7, 2020
  • បច្ចេកវិទ្យា

    ព្រឹត្តិការណ៍ពិពណ៌ទូរស័ព្ទដៃ MWC 2020 កាន់តែខិតជិតមកដល់នៅក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្បាញបានធ្វើឲ្យមនុស្សជាច្រើនកំពុងទន្ទឹងរងចាំយ៉ាងអន្ទះសារ ដើម្បីអាចទទួលបានអារម្មណ៍រំភើបតាមរយៈបច្ចេកវិទ្យាថ្មី ដែលក្រុមហ៊ុនយក្សជាច្រើនបង្អួតផលិតផលថ្មីៗរបស់ខ្លួន។ នៅថ្ងៃនេះអ្វីដែលយើងនឹងលើកយកមកចុះផ្សាយនោះគឺជាសន្និសិតកាសែតមួយរបស់ក្រុមហ៊ុន OPPO ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈគឺនៅមុនតែប៉ុន្មានថ្ងៃប៉ុណ្ណោះនៃព្រឹត្តិការណ៍ផ្លូវការត្រូវបានដំណើរការក្នុងទីក្រុងនេះ។ គេជឿជាក់ថា OPPO នឹងដាក់បង្ហាញជាផ្លូវការនូវម៉ូដែលស្មាតហ្វូនជំនាន់ថ្មីមួយគឺវFind X2។ វាគឺជាម៉ូដែលដែលកន្លងមកមានភាពអាថ៍កំបាំង និងស្ងប់ស្ងាត់ជាងគេចំពោះព័ត៌មានបែកធ្លាយនានា ប៉ុន្តែតាមរយៈ Ice Universer ដែលជាអ្នកមានជំនាញក្នុងការតាមដានបច្ចេកវិទ្យាស្មាតហ្វូននោះនៅថ្ងៃនេះបានធ្វើការអះអាងសមត្ថភាពមួយចំនួនរបស់ម៉ូដែលមួយនេះ។ OPPO Find X2 នឹងបង្ហាញខ្លួនជាមួយនឹងអេក្រង់ប្រភេទ AMOLED មានល្បឿនអេក្រង់ refresh rate ដល់ 120Hz ព្រមជាមួយនឹងកម្លាំងសាកថ្មដល់ទៅ 65-watt SuperVOCC។

    February 7, 2020
  • សង្គម

    លោក បេន ដេវីស (BEN DEVIS) ជនជាតិអាមេរិកកាំង ដែលស្រឡាញ់សម្បត្តិធម្មជាតិកម្ពុជា នៅដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពក ដែលកំពុងរស់នៅជាមួយគ្រួសារ និងបានលះបង់កំលាំងកាយ កំលាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ កាលពីពេលថ្មីៗយោងតាមការរៀបរាប់របស់លោកតាំង គឹមសួរ បានឲ្យដឹងថា ការកាប់ព្រៃឈើលើភ្នំត្នោតភ្នំពកនៅតែមាន ហើយ មិនត្រឹមតែកាប់ទេដុតបំផ្លាញថែមទៀត។ កាលពីរសៀលនេះ ដោយមើលឡើងពីការប្រឹងប្រែង និងស្រឡាញ់ព្រៃឈើខ្មែរ លោកជំទាវ បាន ស្រីមុំ តំណាងរាស្ត្រមណ្ឌលប៉ៃលិន បានឧបត្ថម្ភថវិកាចំនួន២លានរៀលជូនលោកបេនដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចការងារអភិរក្សព្រៃឈើ។ ដោយលោក តាំង គឹមសួរ បានសរសេររៀបរាប់ថា៖ “ជំនួសមុខឲ្យលោកបេន

    February 7, 2020
  • សុខភាព

    ម៉ាក់ប៉ា​មួយ​ចំនួន ជា​ពិសេស​ចាស់ៗ ចូល​ចិត្ត​ណាស់​លាប​ប្រេង​កូឡា​ឲ្យ​ក្មេង ដោយ​លាប​លើ​បង្ហើយ​ដើម្បី​ឲ្យ​ឆាប់​​រឹង លាប​លើ​​ស្បែក​ពេល​មាន​កន្ទួល​រមាស់ ឬ​សត្វ​ល្អិត​ទិច​ខាំ លាប​លើ​ពោះ ដើម្បី​បំបាត់​អាការៈ​ហើម​ពោះ​ជា​ដើម។ ការ​លាប​ប្រេង​កូឡា​ឲ្យ​កូន​ក្មេង​អាយុ​ក្រោម ២ឆ្នាំ មិន​ត្រឹម​តែ​គ្មាន​បាន​ប្រយោជន៍​នោះ​ទេ ថែម​ទាំង​ប៉ះពាល់​សុខភាព​ក្មេង​​ទៀត នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី។ វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ​បាន​បន្ត​ថា ក្បួន​ពេទ្យ​ហាម​ដាច់​ខាត​ប្រើ​ប្រេង​កូឡា​លាប​ឲ្យ​កូន​ក្មេង​អាយុ​ក្រោម ២ឆ្នាំ ទោះ​ជា​ប្រេង​ប្រភេទ​ណា​ក៏​ដោយ ព្រោះ​គ្មាន​ការ​សិក្សា​ណា​និយាយ​ពី​អត្ថប្រយោជន៍​នៃ​ប្រេង​កូឡា​ចំពោះ​ក្មេង​នោះ​ទេ។ “អត់​មាន​ការ​សិក្សា​ណា​និយាយ​ពី​អត្ថប្រយោជន៍​នៃ​ប្រេង​កូឡា​អី​ម៉េច​ទេ ប៉ុន្តែ​មាន​ការ​សិក្សា​ថា ប្រេង​កូឡា​ផ្តល់​ផល​មិន​ល្អ​ទៅ​ដល់​កុមារក្រោម​២ឆ្នាំ។ ប្រេង​កូឡា​ម៉ាក​ណា​ក៏​ដោយ ដាច់​ខាត​អត់​ឲ្យ​ក្មេង​ប្រើ​ប្រេង​កូឡា ប្រេង​រឹត​ទេ ប្រេង​ចិន​សែ ប្រេង​អី​ក៏​ដោយ”។ លោកស្រី​វេជ្ជបណ្ឌិត រៀបរាប់។ វេជ្ជបណ្ឌិត គុជ ឆោមដាលីន

    February 7, 2020
  • បច្ចេកវិទ្យា

    មកដល់ពេលនេះការហាមឃាត់ទៅលើក្រុមហ៊ុន Huawei កំពុងតែនៅបន្តនៅឡើយ ហើយវាបានក្លាយជាល្បែងអុកដ៏ធំមួយ ដែលចាំបាច់ទាំងក្រុមហ៊ុន និងភាគីខាងអាមេរិកត្រូវតែដើរឲ្យមានការប្រុងប្រយ័ត្នបំផុត។ អ្វីដែលយើងឃើញជាក់ស្តែងពេលនេះបញ្ហាធំបំផុតសម្រាប់ក្រុមហ៊ុន Huawei នាពេលបច្ចុប្បន្ននេះគឺកំពុងមានបញ្ហាខ្វះកម្មវិធីសម្រាប់ប្រើនៅក្នុង AppGallery របស់ខ្លួន ក្រោយពេលដែលមិនអាចដំណើរការជាមួយនឹង Google Service បាន។ ទោះបីជាយ៉ាងណាក្តីមកដល់ពេលចុងក្រោយនេះ និងយោងតាមរបាយការណ៍ ដែលត្រូវបានចេញផ្សាយដោយកាសែត រ៉យទ័របានអោយដឹងថា ក្រុមហ៊ុន Huawei បាននឹងកំពុងចាប់ផ្តើមសហការជាមួយក្រុមហ៊ុនស្មាតហ្វូនចិនដទៃទៀតដូចជាក្រុមហ៊ុន Xiaomi, Vivo និង Oppo ដើម្បីជួយដល់ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីនានា (Developers) នៅអន្តរជាតិក្នុងការដាក់បញ្ចូលកម្មវិធីនានាចូលទៅក្នុង Store របស់ពួកគេក្នុងពេលដំណាលគ្នា ដែលមានន័យថា រាល់កម្មវិធីណាមួយ ដែលបញ្ចូលទៅក្នុង

    February 7, 2020