ខ្មែរណូត

ស្វែងរក

  • សង្គម

    ពិធីបុណ្យមហាមាឃបូជា នៅវត្តនិគ្រោធវ័ន “គល់ទទឹង” ស្អែកនេះ នឹងមានពិធីរាប់បាត្រព្រះសង្ឃ៣០០អង្គ និងបង្ហោះប៉េងប៉ោងចំនួន២៥០០

    BY Khmernote Media February 7, 2020
    ពិធីបុណ្យមហាមាឃបូជា នៅវត្តនិគ្រោធវ័ន “គល់ទទឹង” ស្អែកនេះ នឹងមានពិធីរាប់បាត្រព្រះសង្ឃ៣០០អង្គ និងបង្ហោះប៉េងប៉ោងចំនួន២៥០០

    ថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ គឺមានពិធីសាសនាដ៏ធំ មួយ​គឺ​បុណ្យ “មាឃ​បូជា” គឺ​រំឭក​ទៅ​ដល់​ថ្ងៃ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ដាក់​អាយុ​សង្ខារ។ យ៉ាងណាមិញក៏មានពុទ្ធសាសនិក​ជាច្រើននាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ជាពិសេសស្អែកនេះនៅ វត្តនិគ្រោធវ័ន “គល់ទទឹង” ដែលមានទីតាំងនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នឹងមានការរៀបចំរាប់បាត្រព្រះសង្ឃ ៣០០អង្គ បង្ហូតទង់សាសនា និងបង្ហោះប៉េងប៉ោងចំនួន២៥០០។ ខាងក្រោមនេះជារបៀបវារៈប្រារព្ធមាឃបូជាសម្រាប់ថ្ងៃស្អែក សូមពុទ្ធសាសនិកចូលរួមឲ្យបានច្រើនកុះករ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay