សង្គម

ឆ្នាំនេះពិធីដង្ហែ អ្នកតាចិន ចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី១០ កុម្ភៈ នៅតាមទីតាំងដូចខាងក្រោម…!

BY
Khmernote Media
February 7, 2020

រាជធានីភ្នំពេញ ៖ ជាការពិតណាស់វប្បធម៌ សាសនា ជំនឿ ទំនៀមទម្លាប់ និងពិធីបុណ្យ ត្រូវបានគេគោរព និង ប្រណិប័តន៍យ៉ាងខ្ជាប់ខ្ជួនទៅតាមបរិបទនៃប្រទេសនីមួយៗនៅក្នុងសកលលោក ជាក់ស្តែងពិធីដង្ហែអ្នកតាជាទំនៀមទម្លាប់ និងជំនឿ ដែល ប្រជាជនចិន តែងតែប្រារព្ធឡើងដើម្បីបញ្ចៀសនូវឧបទ្រព្យចង្រៃ និងនាំមកនូវលាភសក្ការៈ និងសំណាងល្អក្នុងឱកាសឆ្នាំថ្មី។ ក្រោយពីថ្ងៃចូលឆ្នាំថ្មី ប្រពៃណី ចិនរួច ពិធីដង្ហែអ្នកតានេះជាទូទៅត្រូវបានគេរៀបចំឡើងនៅថ្ងៃពេញបូណ៌មី ទី១ ដែលប្រជាជនខ្មែរសែស្រឡាយ ចិន -វៀតណាម ចាត់ទុកថាជាពិធីសាសនាធំមួយដែលពិធីនេះបានចាប់ផ្ដើមក្រោយពីពិធីបុណ្យចូលឆ្នាំចិន។ ក្រៅពីដង្ហែអ្នកតាចិន ក៏មានការលេងម៉ុងសាយ ដើម្បីបណ្ដេញឧបទ្រពចេញពីផ្ទះជាថ្នូរ នឹងការសុំសេចក្ដីសុខរកស៊ីមានបាន និងធ្វើអ្វីៗសម្រេចតាមសេចក្ដីប្រាថ្នា។

ជារៀងរាល់ឆ្នាំសមាគមន៍ខ្មែរ-ចិន ធំៗនានាក្នុងព្រះរាជាណាចក្រកម្ពុជានិងសមាគមន៍ខ្មែរចិន ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខណ្ឌនានាក៏ដូចជាសមាគមន៍ចិនវិហារអ្នកតាចិនផ្សេងៗតែងរៀបចំពិធីដង្ហែក្បួនអ្នកតាដោយមានការអញ្ជើញចូលរួម ពី សំណាក់អ្នកស្នងរូបអ្នកតាខ្មែរ អ្នកតាចិនយ៉ាងច្រេីន ដែលសន្ឋិតរូបអ្នកតា និងវត្តមានភ្ញៀវកិត្តិយសជាច្រើនកុះករ។ ហេីយក្នុងឆ្នាំថ្មី ២០២០នេះ បេីតាមម្ចាស់អ្នកកាន់ទំព័រហ្វេសប៊ុក អាណាចក្រអ្នកតា បានរៀបរាប់ប្រាប់ ខ្ញុំបាទម៉េងដែលជាអ្នកយកព័ត៌មានបានដឹងថាកម្មវិធីដង្ហែអ្នកតានេះ ត្រូវបានប្រារព្ធឡើងជាថ្មីម្តងទៀតរួមជាមួយនឹង ពិធីរំដោះគ្រោះ និង ពិធីសុំយ័ន សុខ សប្បាយ ដែលប្រារព្ធ នៅតាមទីតាំងជាច្រេីនដែលសមាគមន៍ខ្មែរ-ចិន សុំច្បាប់អនុញាតិពីអាជ្ញាធរ មានសមត្ថកិច្ចនៅក្នុងភូមិសាស្ត្រនិងពេលវេលាដូចខាងក្រោម៖

ពិធីហែអ្នកតាចិន ត្រូវបានប្រជាជនខ្មែរសែស្រឡាយ ចិន -វៀតណាម ចាត់ទុកថាជាពិធីសាសនាធំ មួយដែលពិធីនេះបានចាប់ផ្ដើមក្រោយពីពិធីបុណ្យចូលឆ្នាំចិន។ ក្រៅពីដង្ហែអ្នកតាចិនក៏មានការលេងមុងសាយ ដើម្បីបណ្ដេញឧបទ្រពចេញពីផ្ទះជាថ្នូរនឹង ការសុំសេចក្ដីសុខ រកស៊ី មានបាន និងធ្វើអ្វីៗសម្រេចតាមសេចក្ដីប្រាថ្នា។ ដោយមានការសែនរណ្តាប់ផ្សេងៗ ទៅតាមឆ្នាំ រួមជាមួយនឹងការប្រោះព្រំ ពីអ្នកតាក្នុងគោលបំណងសុំសេចក្តីសុខ សប្បាយ សិរីសួស្តី និងលើកជោគជតារាសីនាឆ្នាំថ្មី និងការសុំយ័ន ដើម្បីរក្សាទុកជាវត្ថុសម្រាប់ការពារខ្លួនពីគ្រោះចង្រៃ និង ការយាយីផ្សេងៗ។ បើតាមជំនឿរបស់ជនជាតិចិន និងសែស្រឡាយចិននៅកម្ពុជា ពួកគេជឿលេីឬទ្ធិ អំណាច របស់អ្នកតាចិនទាំងនោះដែលមកបណ្ដេញឧបទ្រពចង្រៃហើយផ្ដល់សេចក្តីសុខ ចម្រើនដល់ពួកគេពោលគឺអ្នកខ្លះ ជាវក្រដាស ឬយន្ត ដែលមានលោហិតចេញពីខ្លួនអ្នកតាទាំងនេះយកទៅបិតនៅតាមផ្ទះ ឬ ដាក់តាមខ្លួនទៀតផង ។

ពិធីហែអ្នកតានេះ នៅរមណីយដ្ឋានឋានសួគ៌បូកគោ ក៏មានរៀបចំឡើងដែរ គឺនៅល្ងាចថ្ងៃទី០៥ និងព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងគោលបំណងសុំយ័ន្តស័ក្តិសិទ្ធិ និងបួងសួងសុំសេចក្ដីសុខពីអ្នកតាភ្នំ តាមថែរក្សាបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបុគ្គលិកដែលបំពេញការងារ នៅរមណីយដ្ឋានឋានសួគ៌បូកគោ និងជាពិសេសភ្ញៀវទេសចរទាំងអស់ ដែលមកអញ្ជើញមកកម្សាន្តនៅរមណីយដ្ឋានឋានសួគ៌បូកគោនោះ ផងដែរ។ ជាមួយគ្នានេះ អនុប្រធានសមាគមខ្មែរ ចិន បានឱ្យដឹងថាការហែអ្នកតា ចិន នេះ មានតាំងពីបុរាណកាលរាប់រយឆ្នាំមកម្ល៉េះ ដែលនៅក្នុងពិធីហែអ្នកតានេះមានមេទ័ពប្រហែលជា ១៥នាក់ បានអារអណ្ដាត បង្ហូរឈាមរួចយកក្រដាសយ័ន្តជូត ដើម្បីទុកដាក់តាមខ្លួនការពារពួកអមនុស្ស ព្រាយ បិសាច ឬ ចង្រៃឧបទ្រព ដែលចង់ ប៉ុនប៉ងយាយី ។

ចំណែកឯនៅរាជធានីភ្នំពេញ សមាគមចិន តាមបណ្ដាខណ្ឌនានាក៏បានរៀបចំបន្តបន្ទាប់គ្នាដែរ ដោយនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ -ពេលព្រឹក ១.នៅវិហារ ហុកគៀង (ផែថ្ម) ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ម៉ោង០៧ព្រឹក)។

ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ -ពេលព្រឹក ៖ ១.នៅវិហារ គួនតិច (ផ្លូវថ្មី) ស្ថិតក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ម៉ោង០៧ព្រឹក)។ ២.វិហារ ហុក គៀង(ផែថ្ម) ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ (ម៉ោង០៧ព្រឹក)។ ៣.វិហារអ្នកតា ទួលសំពៅ (ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ) ។ -ពេលរសៀល ៖ ១.នៅវិហារ គួង ផេង ក្រោយវិទ្យាល័យព្រះយុគន្ធរ ផ្លូវ២៧៦ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ម៉ោង០១រសៀល ) ។ ២.នៅវិហារ ហៀបធាង ជាប់ផ្សារព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រាជធានីភ្នំពេញ (ម៉ោង០២រសៀល )។

ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ -ពេលព្រឹក ៖ ១.នៅវិហារ ចុងយី (ជីងមិញ) ផ្សារអូរឫស្សី ផ្លូវ១០៧ កែងផ្លូវ១៧០ ស្ថិតក្នុងសង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ (ម៉ោង០៧ព្រឹក)។ ២.នៅវិហារ ហុកតិច (អ្នកលឿង) ស្ថិតស្រុកលើកដែក ខេត្តកណ្ដាល (ម៉ោង០៧ព្រឹក)។ ៣.នៅវិហារ ប៉ោស៊ែ ស្រុកពាមរក៍ ខេត្តព្រៃវែង (ម៉ោង០៧ព្រឹក)។ -ពេលរសៀល ៖ ១.នៅវិហារ ប៉ាវកុង និងវិហារ សាមថៃជឺ ម្ដុំផ្សារអូរឫស្សី ផ្លូវ១០៧ កែងផ្លូវ១៧០ ស្ថិតក្នុងសង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ (ម៉ោង០១រសៀល)។ ២.នៅវិហារ ហៀបធាង ជាប់ផ្សារព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ម៉ោង០២រសៀល )។ ៣.នៅវិហារ ហុកតិច (ជាំង ថៃកុង) ផ្លូវជាតិលេខ៦A សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា (ម៉ោង០២រសៀល)។

ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ -ពេលព្រឹក ៖ ១.នៅវិហារ គួនតិច (ផ្លូវថ្មី) ស្ថិតក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ និងវិហារ សាមអ៊ួង ផ្លូវ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ម៉ោង០៧ព្រឹក)។ ២.នៅវិហារ ហុកតិចបៀ ផ្លូវជាតិលេខ៦A សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (ម៉ោង០៧ព្រឹក)។ ៣.នៅវិហារ ហុកតិចស៊ឺ (គៀនឃ្លាំង) ផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (ម៉ោង០៧ព្រឹក)។ -ពេលរសៀល ៖ ១. នៅវិហារ សាមអ៊ួង ផ្លូវ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ម៉ោង២រសៀល)។ ២.នៅវិហារ ប៉ោសែ ផ្លូវ២១A សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ម៉ោង០២រសៀល ) ។ ៣.នៅវិហារ ប៉ោសែ ផ្លូវ៣៦៩ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ម៉ោង២រសៀល)។ ៤.នៅវិហារ ហុកតិច (ជាំង ថៃកុង) ផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (ម៉ោង០២រសៀល )។ ៥.នៅវិហារ ហុកតិចបៀ ផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (ម៉ោង០២រសៀល )។

ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ -ពេលព្រឹក ៖ ១.នៅវិហារ ហុកតិច (នាគស) ផ្លូវជាតិលេខ២ ភូមិដើមមៀន សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល (ម៉ោង០៧ព្រឹក)។ -ពេលរសៀល ៖ ១.នៅវិហារហុកតិច (ប៉ិអៀ) ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ និងវិហារម្ចាស់ស្រុក (ដេីមពោធិ៍) ផ្លូវជាតិលេខ២ សង្កាត់ចាក់អងែ្រក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ម៉ោង០១រសៀល) ។ ២.នៅវិហារ ហុកតិច (នាគស) ផ្លូវជាតិលេខ២ ភូមិដើមមៀន សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល (ម៉ោង០២រសៀល)។ ៣.នៅវិហារ ប៉ោសែ ផ្លូវ៣៦៩ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ម៉ោង២រសៀល)។ ក្បួនដង្ហែ បានធ្វើឡើងដោយមានការហែហមពីសំណាក់ ភ្ញៀវកិត្តិយស និងអ្នកចូលរួម ខ្មែរ-ចិន-វៀតណាម ប្រុសស្រីជា ច្រើន។

ប្រសិនបើភ្ញៀវកិត្តិយសខកខាន មិនបានមកចូលរួម នៅក្នុងឆ្នាំនេះ អាចអញ្ជើញមកចូលរួមនៅឆ្នាំក្រោយ។ សូមបញ្ជាក់ថា នៅតាមទីតាំងនិងពេលវេលាដែលកំណត់ខាងលេី បងប្អូនណាចង់មេីលអ្នកតា អាចមកមេីលបាន សមាគមន៍ចិន-ខ្មែរ បានរៀបចំក្បួនហែអ្នកតា ដែលជាពិធីបែបសាសនាប្រចាំឆ្នាំ ហេីយប្រហែលជាអាចនឹងធ្វើឱ្យស្ទះចរាចរណ៍ខ្លាំងនៅចំណុចដែលបានរៀបរាប់នេះ តែមិនថ្វីទេ អាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធ ប្រហែលជា បានត្រៀមកម្លាំងរួចរាល់ហេីយ ក្នុងការ ជម្លៀសចរាចរណ៍ និងជួយសម្រួលចរាចរណ៍ និងការពារសន្តិសុខ ជូនបងប្អូន ចំណែកឯអ្នកដែលបង្កបញ្ហា និងបង្កបទល្មេីសអ្វីផ្សេងៗ សមត្ថកិច្ចនិងដាក់កម្លាំងស៊ីវិល និងឯកសណ្ឋាន ដេីម្បីបង្ការ និងទប់ស្កាត់ ដេីម្បីចាប់ឃាត់ខ្លួនភ្លាមៗ ចំពោះអ្នកណាហ៊ាន បង្កអសន្តិសុខ៕

អត្ថបទ​៖ បងម៉េង

Share This Post: