- Khmernote Media
- អន្តរជាតិ
ថៃ៖ ហេតុការណ៍បាញ់ប្រហារនៅប្រទេសថៃ ចំនួនអ្នកស្លាប់បានកើនឡើងដល់២៥នាក់ ក្រោយពេលទាហានម្នាក់បានបាញ់មកលើជនស៊ីវិលនៅក្នុងផ្សារទំនើប ហើយខ្មាន់កាំភ្លើងបានចូលទៅលាក់ខ្លួននៅក្នុងផ្សារទំនើប ដោយគេនៅមិនទាន់ដឹងថា តើនៅក្នុងផ្សារទំនើបនោះមានចំនួនប្រជាពលរដ្ឋស្លូតត្រង់ប៉ុន្មាននាក់នៅក្នុងនោះឡើយ។ ករណីបាញ់សម្លាប់ដ៏សាហាវនោះបានចាប់ផ្តើមនៅវេលាប្រហែលម៉ោង ៣ និង៣០ រសៀល ថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ម្សិលមិញនេះ នៅពេលដែលទាហានជាខ្មាន់កាំភ្លើងបានបាញ់សម្លាប់មេបញ្ជាការរបស់ខ្លួន និងមនុស្ស ២ នាក់ផ្សេងទៀតនៅជំរុំកងទ័ព Surathampithak រួចក៏រត់គេចខ្លួន ក្រោយមកខ្មាន់កាំភ្លើងក៏បានបាញ់ប្រហារទៅលើជនស៊ីវិលនៅតាមបណ្តោយផ្លូវទៅកាន់ផ្សារទំនើប Terminal 21 ក្នុងស្រុក Muang ខេត្ត Nakhon។ នៅក្នុងហេតុការណ៍បាញ់ប្រហារនោះ ខ្មាន់កាំភ្លើងថែមទាំង Live វីដេអូចូលទៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថែមទៀតផង។ អ្នកនាំពាក្យក្រសួងការពារជាតិលោកឧត្តមសេនីយ៍ឯក Kongcheep
February 9, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា រហូតដល់ម៉ោង ៨:៣០ ថ្ងៃទី ៩ កុម្ភ: ២០២០ ពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសថ្មីបន្ថែមទៀតទេ តែលទ្ធភាពរកឃេីញករណីបន្ថែមទៀតនឹងអាចកេីតមាន ព្រោះជំងឺនេះនៅតែបន្តរាតត្បាតនៅឡេីយនៅទីក្រុងវូហានប្រទេសចិន ។ ក្រុមឆ្លេីយតបបន្ទាន់ និងក្រុមគ្រូពេទ្យដែលបានបណ្តុះបណ្តាលអំពីឆ្លេីយតបទៅនឹងជំងឺរាត្បាតជាង២០០០នាក់កំពុងបន្តតាមដានរុករកករណីសង្ស័យនៅទូទាំងប្រទេស ។ ក្រុមគ្រូពេទ្យតាមព្រំដែន (មន្រ្តីចត្តាឡីស័ក) បានកំពុងឃ្លាំមេីលអ្នកដំណេីរចេញចូលគ្រប់ច្រកតាមព្រំដែនគោគ ថៃ ឡាវ វៀតណាម ផ្លូវសមុទ្រ និងអាកាសយាន្តដ្ឋានអន្តរជាតិទាំង៣ ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ តាមរយ:ម៉ាស៊ីនស្ទង់កំដៅនិងពិនិត្យសុខភាព។ យេីងមានមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដំណេីរការទាំងថ្ងៃទាំងយប់ធ្វេីតេស្តវត្ថុវិភាគដែលបានផ្ញេីវត្ថុវិភាគមកពីទូទាំងប្រទេស និងយេីងត្រៀមមន្ទីរពិសោធន៍ពីរទៀតក្នុងក្រសួងសុខាភិបាលដេីម្បីជំនួយកក្នុងការធ្វេីតេស្តបន្ថែមទៀត ។ អ្នកជំងឺរលាកសួតបង្កឡេីងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី
February 9, 2020 - ព័ត៌មានជាតិ
កាលពីម្សិលមិញនេះនៅយប់ថ្ងៃទី ៨ កុម្ភៈ ២០២០ បុណ្យមាឃបូជា ប្រពលរដ្ឋបាននាំគ្នាបង្ហោះគោមនៅក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ស្រាប់តែគោមធ្លាក់បណ្តាលឲ្យឆេះនៅភ្នំបាក់ និង កងវ៉ា នេះជាការបញ្ជាក់របស់លោកស្នងការខេត្ត។ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានសរសេរថា «សុំកុំដុតគោមបង្ហោះ វាបណ្តាលឲ្យធ្លាក់មកឆេះ ដូចករណីយប់នេះបង្កឲ្យឆេះភ្នំបាក់ និង កងវ៉ា ។ គោរពអរគុណកងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរដែនដី រួមប្រជាពលរដ្ឋ ដែលបានចូលរួមសាមគ្គីទៅពន្លត់ភ្លើងបាន»។ សុំប្រិយមិត្តគួរកុំបង្ហោះគោម ការពារកុំឲ្យមានការធ្លាក់ត្រូវផ្ទះពលរដ្ឋ ឬព្រៃបណ្តាលឲ្យមានអគ្គីភ័យកើតឡើង៕
February 9, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងថា កម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយផ្ទាល់លោកស្នងការ ឧត្តមសេនីយ៍ឯក ស ថេត បេីកប្រតិបត្តិការទ្រុងទ្រាយធំ ឡោមព័ទ្ធទីតាំងមណ្ឌលកំសាន្ត “ផ្លាយ FLY” ដែលសង្ស័យពាក់ព័ន្ធគ្រឿងញៀន (ថ្នាំក្រវី) ដោយឆ្មក់បុកចូលឃាត់ខ្លួនបានមនុស្សប្រុសស្រីជាច្រើននាក់ ដកហូតថ្នាំញៀនតាម សរុបជាច្រេីនកញ្ចប់ រួមទាំងឧបករណ៍សម្រាប់ប្រេីប្រាស់មួយចំនួនទៀត ។ សមត្ថកិច្ចបានប្រាប់មកកាន់ក្រុមការងារយេីងថា ចំពោះប្រតិបត្តិការចុះបង្ក្រាបទីតាំងពាក់ព័ន្ធគ្រឿងញៀននេះ ធ្វេីឡេីងកាលពីវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងមណ្ឌលកម្សាន្ត “ផ្លាយ FLY” ផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
February 9, 2020 - អន្តរជាតិ
យោងតាមប្រភពព័ត៌មាន RT បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារការបាញ់ប្រហារមានចំនួន ១៧ នាក់ បន្ទាប់ពីទាហានម្នាក់បានធ្វើការបាញ់ប្រហារមកលើជនស៊ីវិល ហើយបានចាប់ចំណាប់ខ្មាំងនៅខាងក្នុងផ្សារទំនើបមួយក្នុងប្រទេសថៃផងដែរ។ មន្ត្រីម្នាក់ដែលមិនបញ្ចេញឈ្មោះមកពីមជ្ឈមណ្ឌល Erawan Center ដែលមានមូលដ្ឋាននៅទីក្រុងបាងកក ដែលជាមជ្ឈមណ្ឌលចែកចាយសេវាសង្គ្រោះបន្ទាន់នៅទូទាំងប្រទេស បានឲ្យដឹងថា នៅក្នុងហេតុការណ៍បាញ់ប្រហារនោះមានអ្នកស្លាប់ចំនួន ១៧ នាក់ និងរបួសចំនួន ១៤ នាក់។ ខ្មាន់កាំភ្លើង ដែលជាទាហានបានលួចកាំភ្លើង ហើយបានបាញ់សម្លាប់មេបញ្ជាការរបស់ខ្លួន និងមនុស្ស២នាក់ទៀតនៅជំរុំកងទ័ព Surathampithak មុនពេលរត់គេចខ្លួនតាមរថយន្តប្រភេទ Humvee ដែលរូបគេបានលួច។ បន្ទាប់មកខ្មាន់កាំភ្លើងក៏បានបាញ់ប្រហារទៅលើជនស៊ីវិលនៅតាមបណ្តោយផ្លូវទៅកាន់ផ្សារទំនើប Terminal 21 ក្នុងស្រុក Muang ខេត្ត
February 8, 2020 - អន្តរជាតិ
ថៃ៖ កាលពីវេលាម៉ោងប្រហែល៥កន្លះ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលមួយ ដោយទាហានថៃម្នាក់បានធ្វើការបាញ់សម្លាប់មកលើមេបញ្ជាការរបស់ខ្លួន ហើយបាញ់រះមកលើអ្នកដំណើរតាមផ្លូវ បណ្តាលឲ្យមនុស្សចំនួន១៧នាក់ស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ និងរងរបួសជាច្រើននាក់។ ទាហានរូបនោះមានឈ្មោះ Jakraphanth Thomma។ យោងតាមប្រភពព័ត៌មានថៃបានឲ្យដឹងថា ខ្មាន់កាំភ្លើងបានធ្វើការបាញ់សម្លាប់មេបញ្ជាការរបស់ខ្លួន និងមនុស្ស២នាក់នៅជំរុំយោធា Surathampithak ក្រោយមកបានបើកឡានរត់គេចខ្លួន រួចក៏បានបើកការបាញ់ប្រហារមកលើជនស៊ីវិលនៅតាមបណ្តោយផ្លូវក្បែរផ្សារទំនើប Terminal 21 ក្នុងសង្កាត់ Muang ខេត្ត NAKHON RATCHASIMA ប្រទេសថៃ តែម្តង។ ពេលនេះកម្លាំងសមត្ថកិច្ចថៃកំពុងតែតាមប្រមាញ់ជនដៃដល់៕ អត្ថបទ៖ សេម ប្រភព៖ Bangkokpost
February 8, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងថា រោងចក្រកាត់ដេរសម្លៀកបំពាក់មួយយីហោ ម៉ូលីកា អ៉ិដាស្ទ្រី ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ គិតមកទល់ម៉ោ៨យប់នេះ នៅមិនទាន់រលត់នៅឡេីយ ខណៈអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌមានជ័យ កំពុងចុះត្រួតពិនិត្យទីតាំងកេីតហេតុ រួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ត្រូវបានបញ្ជូនចេញទៅអន្តរាគមន៍បាញ់ពន្លត់ ចំណែកឃ្លាំងដ៏ធំដែលស្តុកទៅដោយក្រណាត់ពេញក្នុងឃ្លាំង កំពុងឆាបឆេះយ៉ាងខ្លាំងដដែល តែកម្លាំងពន្លត់អគ្គិភ័យកំពុងបាញ់ទប់ស្កាត់ មិនអោយឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាង និងរោងចក្រនៅជាប់គ្នាឡេីយ។ ហេតុការណ៍អគ្គិភ័យនេះបានឆាបឆេះឡេីងកាលពីវេលាម៉ោង០៤:៤០នាទីល្ងាច ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចរោងចក្រកាត់ដេរសម្លៀកបំពាក់ 8-Star និងរាលដាលដល់រោងចក្រកាត់ដេរសម្លៀកបំពាក់មួយយីហោ ម៉ូលីកា អ៉ិដាស្ទ្រី មានទីតាំងក្នុងដីឡូត៍ក្បាលដីលេខ៨៨ អាគារB ផ្លូវ១០៣CC ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ
February 8, 2020 - បច្ចេកវិទ្យា
ជាអត្ថបទគួរឲ្យចាប់អារម្មណ៍មួយនៅពេល ដែលក្រុមហ៊ុនផលិតស្មាតហ្វូនយក្សអាមេរិកត្រូវបានទទួលរងពិន័យ ដោយសារតែបញ្ហារបស់ស្មាតហ្វូនរបស់ខ្លួនឯង។ គេជឿជាក់ថា ក្រុមហ៊ុន Apple ថ្មីៗនេះទើបតែត្រូវបានពិន័យជាប្រាក់ចំនួន ២៥ លានអឺរ៉ូឬប្រមាណជា២៧លានដុល្លារអាមេរិក ពីបទមានចេតនាធ្វើឲ្យ iPhone ម៉ូដែលចាស់ៗដើរយឺត។ ការផាកពិន័យនេះត្រូវបានធ្វើឡើងដោយក្រុមឃ្លាំមើលការប្រកួតប្រជែង និងការក្លែងបន្លំរបស់បារាំង ដែលហៅកាត់ថា DGCCRF ដោយនិយាយថា អតិថិជនមិនត្រូវបានក្រុមហ៊ុននេះបញ្ជាក់ឲ្យបានដឹងជាមុនឡើយ ។ កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុន Apple បានបញ្ជាក់ថាខ្លួនបានបន្ថយល្បឿនដំណើររបស់ iPhone មួយចំនួន ប៉ុន្តែបាននិយាយថាខ្លួនធ្វើដូច្នេះដើម្បីពន្យារអាយុកាលប្រើប្រាស់របស់ឧបករណ៍តែប៉ុណ្ណោះ។ ប៉ុន្តែគ្រានោះក្រុមហ៊ុនក៏បានិយាយប្រាប់ទៅកាន់ក្រុមឃ្លាំមើលទាំងនោះដែរថា ខ្លួនបានដោះស្រាយបញ្ហាទាំងនោះអស់ហើយ ខណៈដែលអតិថិជនជាច្រើនបានដឹងមកហើយអំពីបញ្ហានេះហើយយល់ឃើញយ៉ាងច្បាស់ថាវាគឺជាយុទ្ធសាស្ត្រដើម្បីបង្ខំឲ្យពួកគេក្នុងការសម្រេចចិត្តទិញម៉ូដែលជំនាន់ថ្មីជំនួសវិញ។ Apple បានបញ្ជាក់ថា បញ្ហាថ្មនៅក្នុង iPhone
February 8, 2020 - សង្គម
ខេត្តព្រៃវែង៖ ថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះ គឺមានពិធីសាសនាដ៏ធំ មួយគឺបុណ្យ “មាឃបូជា” គឺរំឭកទៅដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់អាយុសង្ខារ។ យ៉ាងណាមិញក៏មានពុទ្ធសាសនិកជាច្រើននាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ជាពិសេសនៅវត្តសិរីមង្គលខ្យោក ខេត្តព្រៃវែង នឹងរៀបចំពិធីបុណ្យមហាមាឃបូជា ដោយនៅព្រឹកនេះមានការដង្ហែបុណ្យមាឃបូជា។ ដោយព្រះចៅអធិការវត្ត ព្រះនាម ព្រះគ្រូសីរីមង្គលញាណ រិទ្ធ សារ៉ុម បានបង្ហោះសារថា៖ “សូមអនុមោទនា! ពិធីដង្ហែរមាឃបូជា វត្តសិរីមង្គលខ្យោក ភូមិខ្យោកកណ្ដាល ឃុំពពឺស ស្រុកស្វាយអន្ទរ
February 8, 2020 - សង្គម
ថ្មីៗនេះមានការចែករំលែកនូវកន្លែងកម្សាន្តមួយដែលស្ថិតនៅក្នុងខេត្តកំពត ជាពិសេសការកែច្នៃថ្មី ដោយមានការជិះរទេះរំអិល កន្លែងកម្សាន្តនេះមានឈ្មោះ ចំការដូងម្លិច ជាកន្លែងកំសាន្តថ្មី បែបធម្មជាតិព្រៃភ្នំ ដោយការជិះរទេះភ្លើងនេះទើបតែដាក់ឲ្យដំណើរការដោយអ្នកទាំងអស់គ្នាចូលលេងកម្សាន្តដោយសេរី ប៉ុន្តែតម្លៃក្នុងការជិះរទេះភ្លើងម្តង ១៥០០០រៀល។ កន្លែងកម្សាន្តឈ្មោះ ចំការដូងម្លិច មានទីតាំងខាងកើតទំនប់ ភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត ៩០គីឡូម៉ែត្រពីភ្នំពេញ ចុះពីផ្លូវជាតិលេខ៣ ១គីឡូដី ត្រង់ព្រំប្រទល់ខេត្តតាកែវ និង កំពត ត្រង់ច្រមុះភ្នំនរាយន៍។ ដោយផេក រីស៊តចំការដូងម្លិច បានសរសេររៀបរាប់ថា៖ “មកដល់ហើយៗ ថ្មីប្លែកចំឡែកអារម្មណ៍ ចាប់ដំណើរការហើយក្នងឱកាសចូលឆ្នាំប្រពៃណីខ្មែរ ២០២០ខាងមុខនេះគឺមានការជិះកំសាន្ត រទះរំអិលនៅចំការដូងម្លិច! បន្ថែមពីលើការជិះខ្សែរ៉ក ជិះក្បូន
February 8, 2020









