Khmernote Media
  • សុខភាព

    ការ​រមួល​សាច់​ដុំ​ ឬគ្នា​យើង​​និយម​ហៅ​ថា​រមួលក្រពើនោះ​គឺ​ជា​ផល​រំខានមួយ​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ទ្រាំ​។ មូល​ហេតុ​មួយ​ចំនួន​ដែល​បង្ក​ឲ្យ​មាន​ការ​រមួល​ក្រពើគឺ​បណ្ដាល​មក​ពី​ចលនា​ឈាម​រត់​ទៅ​ចិញ្ចឹម​ចុង​ដៃ​ ចុង​ជើង​មិន​គ្រប់​គ្រាន់​នៅ​ពេល​ដែល​មាន​ការ​ហាត់​ប្រាណ​ខ្លាំង​ពេក​ ​មិន​បាន​ពន្យឺត​សាច់​ដុំ​ឲ្យ​បាន​ស្រួល​បួល​សិន​ដែល​វា​ធ្វើ​ឲ្យ​សាច់​ដុំ​ចុះ​ខ្សោយ​ សរសៃ​ប្រសាទ​ស្ពឹក​អស់​ខ្វះ​ជាតិ​ទឹក​ និង​បាត់​បង់​ជាតិ​ប៉ូតាស្យូម​​និង​ម៉ាញេស្យូម​ ឬ​ក៏​របួស​នៅ​ជុំវិញ​ឆ្អឹង​កង​ខ្នង​ជា​ដើម។ ប្រព័ន្ធ​របត់​ឈាម​គឺ​ជា​ប្រព័ន្ធ​ដ៏​សំខាន់​របស់​សារពាង្គកាយ​យើង។ ចលនា​ឈាម​រត់​​​នាំ​ទៅ​ជាមួយ​នឹង​អុកស៊ីហ្សែន សារធាតុ​ចិញ្ចឹម​ និង​សារធាតុ​រ៉ែ​តាម​សរសៃ​អាទ័រ​ទៅ​ចិញ្ចឹម​សរីរាង្គ​កាយ​របស់​យើង​ដើម្បី​មាន​ការ​លូត​លាស់​ និង​បន្ត​មុខងារ​បាន​ល្អ។ សញ្ញា​ដែល​មាន​លំហូរ​ឈាម​មិន​គ្រប់​គ្រាន់​រួម​មាន​ការ​រមាស់​ ឬ​ឆៀប​ៗ​ចុង​ដៃ ​ឬ​តំបន់​ដែល​ប៉ះពាល់​នោះ​ខុស​ពី​ធម្មតា​តែ​ម្ដង។ ​ការ​ឈឺ​ចាក់​ៗ​នៅ​តំបន់​ដែល​ប៉ះពាល់​ក៏​ដូចជា​ការ​កន្ត្រាក់​សាច់​ដុំ​​អាច​ជា​សញ្ញា​​បញ្ជាក់​ថា​មាន​លំហូរ​ឈាម​​​មិន​គ្រប់​គ្រាន់​។ មាន​វិធី​ងាយ​ស្រួល​ដើម្បី​ដោះ​ស្រាយ​ពេល​​មាន​ចលនា​ឈាម​រត់​ខ្សោយ​ និង​ធ្វើ​ឲ្យ​មាន​ការ​រមួល​សាច់​ដុំ​ឬរមួលក្រពើនេះ​។នៅ​ពេលយើង​មាន​សាច់​ដុំ​រមួល​ យើង​​ត្រូវ​ក្រោក​ឈរ​ឡើង​ហើយ​ដើរ​ចុះ​ឡើង​ដើម្បី​ឲ្យ​ឈាម​មាន​ចលនា​​រត់​ទៅ​តំបន់​ដែល​ប៉ះពាល់។ យើង​មិន​ត្រូវ​ប្រើ​ពេល​វេលា​សង្កត់ ​ឬ​ស្អំ​ដោយ​មិន​ព្រម​ធ្វើ​ចលនា​យូរ​ពេក​នោះ​ទេ។ យើង​ត្រូវ​ផ្លាស់​ប្ដូរ​ឥរិយាបថ​ដើម្បី​ឲ្យ​ប្រព័ន្ធ​របត់​ឈាម​ធ្វើ​ការ​បាន​ដូចជា​ក្រោក​ដើរ​ជា​ដើម។ ទាញ​ដៃ​ទាញ​ជើង​ចុះ​ឡើង​ក៏​អាច​ធ្វើ​ឲ្យ​សាច់​ដុំ​ទន់​ងាយ​ឲ្យ​ឈាម​រត់​ឆ្លង​កាត់​ដែរ។ ការ​អនុវត្ត​តាម​បច្ចេកទេស​ត្រឹម​ត្រូវ​មិន​ត្រឹម​តែ​ជួយ​មិន​ឲ្យ​រមួល​សាច់​ដុំ​ទេ តែ​​ថែម​ទាំង​អាច​ជួយ​ឲ្យ​ចលនា​ឈាម​រត់​នាំ​យក​សារធាតុ​ចិញ្ចឹម​ដែល​មាន​អុកស៊ីហ្សែន​ទៅ​ទូ​ទាំង​សារពាង្គ​កាយ​បាន​ល្អ​ក៏​ដូច​ជា​ធ្វើ​ឲ្យ​សរីរាង្ គ​និង​សាច់ដុំ​បំពេញ​មុខងារ​បាន​ល្អ​ផង​ដែរ។ ការ​តាំង​សមាធិ​ក៏​អាច​ជំរុញ​ចលនា​ឈាម​រត់​បាន​ស្រួល​ផង​ដែរ។ ដក​ដង្ហើម​វែង​ៗ​ តាំង​សមាធិ​និង​ហាត់​យ៉ូហ្កា​គឺ​​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ធូរ​ស្រាល​កាត់​បន្ថយ​សំពាធ​ឈាម​ និង​ធ្វើ​ឲ្យ​ឈាម​រត់​បាន​ល្អ។ ការធ្វើសមាធិ ឬយ៉ូហ្កា យើង​អាច​​អនុវត្ត​បាន​នៅ​ផ្ទះ

    February 10, 2020
  • បច្ចេកវិទ្យា

    ម៉ូដេលថ្មីជាច្រើនរបស់ក្រុមហ៊ុន Samsung ភាគច្រើនតែងតែមានព័ត៌មានចចាមអារ៉ាមមិនតិចជាង២ឬ៣ខែឡើយ ប៉ុន្តែមានតែកាសដាក់ត្រចៀក Galaxy Buds+ ប៉ុណ្ណោះដែលទើបតែត្រូវបានបែកធ្លាយសមត្ថភាព និងមុខងារមួយចំនួនរបស់វាកាលពីដើមសប្តាហ៍កន្លងទៅមុននឹងពួកវាត្រូវបានបង្ហាញខ្លួនជាផ្លូវការ។ នៅថ្ងៃនេះអ្នកជំនាញខាងព័ត៌មានបែកធ្លាយលោក Roland Quandt បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយថែមទាំងអាចធ្វើការបញ្ជាទិញ Galaxy Buds+ បានមុនគេនឹងធ្វើការបកស្រាយរៀបរាប់ជាច្រើននៅក្នុងវិដេអូផ្ទាល់លើដៃរបស់គាត់ទៀតផង។ ការពន្យល់នៅក្នុងវិដេអូមានទាំងរបៀបនៃការប្រើប្រាស់កាសជំនាន់ថ្មីនេះ ដើម្បីភ្ជាប់ជាមួយនឹងស្មាតហ្វូនផងដែរទាំងដែលជាក់ស្តែងក្រុមហ៊ុនមិនទាន់ប្រកាសជាផ្លូវការផងនោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះថា បុរសរូបនេះបានធ្វើការតេស្តសាកល្បងនេះជាមួយនឹងម៉ូដែលស្មាតហ្វូនរបស់ Apple ទៅវិញ ដោយសារតែកាលពីដើមសប្តាហ៍មុន Galaxy Buds+ app គឺបានមានវត្តមាននៅក្នុង App Store រួចរាល់ទៅហើយ។ លោក Quandt បានរៀបរាប់យ៉ាងច្បាស់ថា Galaxy

    February 10, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ បុរសវ័យចំណាស់ម្នាក់ចងកសម្លាប់ខ្លួន សង្ស័យមកពីមានវិបត្តិផ្លូវចិត្តពីរឿងជំពាក់លុយគេច្រើន និងពាក់ពន្ធ័រឿងដីធ្លី។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២០ នៅ ភូមិស្លែង ឃុំជ្រៃលាស់ ស្រុក ពញាឮ ខេត្ត កណ្តាល។ ជនរងគ្រោះមានឈ្មោះ ជួប ឆន ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅកន្លែងកើតឡើងខាងលើ។ វត្ថុតាងចាប់យកបានមាន ខ្សែអង្រឹងសំប៉ែតពណ៍ ស ប្រវែង ៣,៣០ ម៉ែត្រ។ តាមការបំភ្លឺពីអ្នកជិតខាង បានបំភ្លឺថាកន្លងមកជនរងគ្រោះ ធ្លាប់មានវិបត្តិផ្លូវចិត្តពីរឿងជំពាក់លុយគេច្រើន និងពាក់ពន្ធ័រឿងដីធ្លី ជាមួយប្រជាពលរដ្ឋ

    February 10, 2020
  • ព័ត៌មានជាតិ

    ត្បូងឃ្មុំ៖ ពិធីចាប់ត្រីដើម្បីបង្ហាញពីប្រពៃណីទំនៀមទម្លាប់ដ៏សែនសប្បាយរីករាយរបស់ប្រជាពលរដ្ឋក្នុងឃុំជាំក្រវៀន បន្ទាប់ពីប្រមូលផលកសិកម្មរួចរាល់ ពិធីនេះរំពឹងថានឹងមានការចូលរួមច្រើនកុះករពីមហាជនគ្រប់មជ្ឈដ្ឋាន។ ពីធីចាប់ត្រីបែបធម្មជាតិនេះ នឹងប្រារព្ធឡើងនៅបរិវេណបឹងត្រពាំងក្រមស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។ ដោយថ្ងៃទី១៣ ខែកុម្ភៈ ជាកម្មវិធីដើរលេងកម្សាន្តទស្សនាទេសភាព នៅជុំវិញតំបន់បឹងត្រពាំងក្រម រីឯនៅរាត្រីនឹងមានកម្មវិធីរាំលេងកម្សាន្តទល់ភ្លឺ ហើយនៅថ្ងៃទី១៥ គឺជាថ្ងៃចាប់ត្រី ហើយប្រជាពលរដ្ឋ អាចប្រើប្រាស់បានតែឧបករណ៍នេសាទបុរាណប៉ុណ្ណោះ ដើម្បីចុះចាប់ត្រី រួមមានដូចជា ឈ្នាង អង្រុត និងឧបករណ៍បុរាណជាច្រើនផ្សេងទៀត ។ សូមរំលឹកថា តំបន់បឹងក្រម មានផ្ទៃដីប្រមាណ៣០ហិកតានិងផ្ទៃបឹងទំហំ១ហិកតាហើយអាជ្ញាធរស្រុក មិនដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋចុះនេសាទត្រីក្នុងបឹងក្រមនេះឡើយ គឺដើម្បីរក្សាត្រីទុក

    February 10, 2020
  • សិល្បៈ

    ដូចការរំពឹងទុក លោក Joaquin Phoenix ដែលដើរតួជា “Joker” បានឈ្នះពានរង្វាន់ ​Best Actor នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Academy Awards លើកទី ៩២ ហើយនេះក៏ជាពាន Oscar ដំបូងដែលលោកទទួលបាននៅក្នុងអាជីពសម្តែង។ តារាសម្តែងវ័យ៤៥ឆ្នាំរូបនេះ បានឈរឈ្មោះដណ្តើមពានដ៏ធំជាមួយនឹង លោក Adam Driver សម្តែងក្នុងរឿង Marriage Story និងលោក Leonardo DiCaprio សម្តែងក្នុងរឿង​ Once Upon a Time in

    February 10, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញសំណេះសំណាលជូនដំណើរបុរសជនជាតិចិនឈ្មោះ ចាង ជិនហូ ដែលត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយពិនិត្យជាសះស្បើយពីវីរុសកូរ៉ូណា នៅឯមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយជនជាតិចិនរូបនេះនឹងចាកចេញពីប្រទេសកម្ពុជាត្រលប់ទៅប្រទេសចិនវិញនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។ សូមរំលឹកថា លោក ចា ជិន​ហួ ត្រូវបាន​ក្រុមគ្រូពេទ្យ ធ្វើតេស្ត​៣​ដង ហើយបង្ហាញថា គ្មានផ្ទុកវីរុសកូរ៉ូណា (អវិជ្ជមាន)។ សូមបញ្ជាក់ថាជនជាតិចិនរូបនេះ ធ្វើដំណើរមកពីទីក្រុង វូហាន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា​ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០

    February 10, 2020
  • ព័ត៌មានជាតិ

    កណ្ដាលៈ ដោយ​សារ​ភ្លើង​ប្រច័ណ្ឌ បុរ​សម្នាក់បាន​យកកាំបិត​ផ្គាក់កាប់​ទៅលើ​នារីម្នាក់ ជាសង្សារ​ជាច្រើន​កាំបិត បណ្ដាលឲ្យ​របួសពេញ​ខ្លួន បន្ទាប់ពី​សកម្មភាព​រួច ជន​សង្ស័យ​បានជិះ​ម៉ូតូគេច​ខ្លួនបាត់​ស្រមោល ។ ករណីនេះ បានកើត​ឡើង នៅវេលា​ម៉ោង១២​និង៣០នាទី ថ្ងៃអាទិត្យ ទី៩ ខែកុម្ភះ ឆ្នាំ២០២០ ត្រង់ចំណុច​ភូមិព្រែក​តានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ មន្ត្រីនគរបាល​ស្រុកកៀន​ស្វាយបាន​ឲ្យដឹងថា ជនសង្ស័យ​ដែលកាប់​លើនារី​រងគ្រោះ មានគ្នា​២នាក់​ឈ្មោះ ចក់ ពឿន ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែ មុខរបរមិនពិត មានទីលំ​នៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល

    February 10, 2020
  • បច្ចេកវិទ្យា

    ខណៈថ្ងៃស្អែកទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ព្រឹត្តិការណ៍ដាក់បង្ហាញផលិតផលិថ្មីរបស់ក្រុមហ៊ុន Samsung (Samsung Unpacked 2020) នឹងមកដល់ ស្រាប់តែពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានបញ្ចេញវីដេអូពាណិជ្ជកម្ម Galaxy Z Flip ដែលជាស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ខ្លួនមុនការបង្ហាញខ្លួន ដោយវីដេអូពាណិជ្ជកម្មនោះត្រូវបានចាក់ផ្សាយកំឡុងកម្មវិធីពានរង្វាន់ Oscar។ តាមរយៈវីដេអូពាណិជ្ជកម្មរយៈពេល ២៧វិនាទីនោះ គឺមិនបានបញ្ជាក់ពីឈ្មោះរបស់ស្មាតហ្វូននោះឡើយ តែគេអាចសន្និដ្ឋានបានថា ស្មាតហ្វូនអេក្រង់បត់នេះនឹងប្រើឈ្មោះ Galaxy Z Flip។ ហើយវីដេអូនោះបង្ហាញយ៉ាងច្បាស់ពីរូបរាងរបស់ Galaxy Z Flip ដែលមានអេក្រង់ពេញដល់គែម និងប្រើកាមេរ៉ាទំលុះអេក្រង់ដូច Note

    February 10, 2020
  • អន្តរជាតិ

    ‘Parasite’ ទើបតែបានឈ្នះពានរង្វាន់ដំបូងរបស់ខ្លួននៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Academy Awards លើកទី ៩២ ដោយអ្នកដឹកនាំរឿងលោក Bong Joon Ho និងអ្នក​សរសេរ​រឿងលោក Han Jin Won បានឡើងទៅយកពានរង្វាន់ “Best Original Screenplay” ដែលជាពានរង្វាន់សម្រាប់ការសសេររឿង និងការបង្កើតឈុតថ្មីដ៏ល្អ។ ខ្សែភាពយន្ត ‘Parasite’ បានឈរឈ្មោះប្រកួតប្រជែងដណ្តើមពាននេះជាមួយនឹងខ្សែភាពយន្តល្បីៗជាច្រើនដូចជា “Once Upon a Time … in Hollywood”, “Marriage Story”, “Knives Out”

    February 10, 2020
  • ព័ត៌មានជាតិ

    លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានចាប់ផ្តើមសាកល្បងយុទ្ធនាការ “ផ្ទះ១ អំពូល១” ធ្វើឡើងដោយផ្ទះនីមួយៗមានអំពូលភ្លើងសំរាប់បំភ្លឺនៅពេលរាត្រី ព្រមទាំងមានគំរោងធ្វើវិទ្យាល័យគំរូមួយនៅស្រុកបន្ទាយស្រី ព្រមទាំងមានគម្រោងជាច្រើនទៀតអភិវឌ្ឈន៍ស្រុកបន្ទាយស្រីនេះ។ ពេលនេះលោកអភិបាលស្រុកបានប្រាប់ពីសកម្មភាពរបស់អ្នកភូមិបានស្ម័គ្រចិត្តភ្ញាក់រលឹកដោយខ្លួនឯង នាំគ្នារៀបចំដើម្បីសោភ័ណភាពនៅមុខផ្ទះរៀងៗខ្លួន ដោយមិនចាំបាច់រងចាំការផ្តល់ជូនរឺសម្របសម្របពីអាជ្ញាធរមូលដ្ឋានឡើយ។ លោកអភិបាលស្រុកបានរៀបរាប់បន្តថា៖ “សុំលួចថតសកម្មភាពអ្នកភូមិព្រះដាក់ កំពុងសស្រាក់សស្រាំរៀបចំក្រាលការ៉ូឡាលើចិញ្ចើមសងខាងផ្លូវមុខផ្ទះដោយខ្លួនឯង កាលពីល្ងាចមិញបន្តិច។ សូមកុំច្រលំ ខ្ញុំលួចស្ងើចសរសើរទឹកចិត្តរបស់អ្នកភូមិព្រះដាក់ទេ។ តាមពិតទៅ ខ្ញុំកំពុងតែគិតរិះរកវិធីយ៉ាងណាដើម្បីគៀងគរថវិកាបដិភាគ ជម្រុញអោយតំបន់នេះមានរបៀបរៀបរយ អនាម័យនិងសោភ័ណភាពប្រសើរជាងមុននៅតាមផ្លូវដើរ ព្រោះជាតំបន់ទេសចរណ៍មានលក់នំបញ្ចុកនិងចំណីអាហារផ្សេងៗ ជាពិសេសក្រោយពេលដែលមានការរៀបចំផ្លូវថ្មីនិងអំពូលបំភ្លឺតាមថ្នល់បានស្រស់ស្អាតរួចហើយ។ ប៉ុន្តែ មិនទាន់ទាំងបានផ្សព្វផ្សាយពីគោលគំនិតនេះផង ស្រាប់តែអ្នកភូមិនៅទីនេះ ស្ម័គ្រចិត្តភ្ញាក់រលឹកដោយខ្លួនឯង នាំគ្នារៀបចំដើម្បីសោភ័ណភាពនៅមុខផ្ទះរៀងៗខ្លួន ដោយមិនចាំបាច់រងចាំការផ្តល់ជូនរឺសម្របសម្របពីអាជ្ញាធរមូលដ្ឋានឡើយ។ មិនតែប៉ុណ្ណោះ ពួកគាត់ថែមទាំងបានពិគ្រោះគ្នា ស្រុះស្រួលយកពណ៌ប្រហាក់ប្រហែលគ្នា និងក្រាលក្នុងកម្ពស់ស្មើៗគ្នាថែមទៀតផង។

    February 10, 2020