Khmernote Media
  • សង្គម

    ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម បង្ហាញនូវរូបភាពជាច្រើនសន្លឹកនៃរោងខាងមុខនៃពិធីមង្គលការមួយកន្លែងនៅខេត្តកណ្តាល ដែលមានការតុបតែងយកធនធានធម្មជាតិរបស់ខ្មែរ មកច្នៃយ៉ាងល្អប្រណិតនិងទាក់ទាញ។ កន្លងមកគេតែងសង្កេតឃើញថារោងមង្គលការជាច្រើនបានតុបតែងដោយយកផ្កាបែបទាន់សម័យមកតុបតែង តែរោងការមួយនេះពិតជាប្លែក ដោយគេឃើញមានយកផ្លែស្លា ស្លឹកដូង ក្រូច ផ្កាចំប៉ី មិនត្រឹមតែប៉ុណ្ណោះមានការយកផ្កាកូឡាបមកច្នៃជាមួយថែមទៀតផង។ កម្រងរូបភាពនៃរោងការមួយនេះមានការចែករំលែកពេញបណ្តាញសង្គម ដោយមានមហាជនជាច្រើនកោតសរសើរចំពោះស្នាដៃនៃការតុបតែងយ៉ាងល្អប្រណិត ដោយការតុបតែងទាំងអស់ សុទ្ធសឹងតែប្រើប្រាស់ នូវធនធានធម្មជាតិរបស់ខ្មែរពិតៗតែម្តង៕ រូបភាព៖ Sokkhim Som

    February 11, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ក្រុមចោរឆក់យ៉ាងសកម្មចំនួន ១១នាក់ត្រូវបានកម្លាំងអធិការខណ្ឌដូនពេញបង្ក្រាបបាន ជាបន្តបន្ទាប់។ លទ្ធផលសរុបរយ:ពេល០៤យប់០៥ថ្ងៃ​ អធិការដ្ឋាន​នគរបាលខណ្ឌដូនពេញ​ បានបេីកប្រតិបត្តិការណ៍បង្ក្រាប​ (កាច់សំបុក)​ មុខសញ្ញាឆក់​សកម្មធ្វេីជាអាជីព​ បានចំនួន១១នាក់ ម៉ូតូចំនួន​០៧គ្រឿង​ តាមបណ្តាខណ្ឌ​ ក្នុងរាជធានីភ្នំពេញ​ ។ ​ ស្តីពីលទ្ធផលបើកការស្រាវជ្រាវ ក្នុងកិច្ចប្រតិបត្តិការណ៏ឈានដល់ការបង្ក្រាប កាច់សំបុកក្រុមឆក់កាបូប និងទូរសព្ទ័ ដែលជាសមាសភាពសកម្មឆក់ធ្វើជាអាជីព ក្នុងភូមិសាស្រ្តខណ្ឌដូនពេញ និងតាមបណ្តាខណ្ឌផ្សេងៗ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ

    February 11, 2020
  • PR

    ធ្វើការយូរអាចនឹងធ្វើអោយអ្នកមានអារម្មណ៍ថាធុញថប់ ស្ត្រេស និងពេលខ្លះនឹកចង់ធ្វើដំណើរកំសាន្តណាមួយដើម្បីរំសាយអារម្មណ៍ អោយបានធូរស្រាលពីការងារនិងបន្ទុកមួយចំនួន។ ជាការពិតណាស់ ការជ្រើសរើសដំណើរកំសាន្តក៏វាសំខាន់ដែរសម្រាប់យើង ព្រោះពេលខ្លះ យើងអាចនឹងខកចិត្តជាមួយការចំណាយពេលវេលា ក៏ដូចជាថវិការ ដែលយើងខំសន្សំ ដោយសារតែយូរៗទើបយើងមានឱកាសដើរលេងកំសាន្ត រំហែរខួរក្បាលបានម្តងៗ។ ថ្ងៃនេះខ្ញុំនឹងលើកឡើងកន្លែងដំណើរកំសាន្តក្រៅប្រទេស ៣កន្លែង ដែលជាជំនួយ ដល់ការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នា៖ ១. ទីក្រុងបាងកក ៖ ជាទីក្រុងមួយដែលសំបូរកន្លែងដើរកំសាន្ត មិនថាកន្លែងញាំ រឺ ផ្សារលក់ទំនិញនោះឡើយ ដោយពេលខ្លះការធ្វើដំណើរកំសាន្តរបស់លោកអ្នក អាចជួបជាមួយអ្វីដែលថ្មី ខុសពីប្រទេសយើង និងពេលខ្លះអាចជាឱកាសថ្មីមួយសម្រាប់ ការបើកជំនួនខ្នាតតូចនៅក្នុងស្រុក តាមរយៈការនាំយកផលិតផល ពីទីក្រុងបាងកក នេះក៏ថាបាន។ ២. ខេត្តភូកេត ៖

    February 10, 2020
  • ព័ត៌មានជាតិ

    អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ស្ដីពីករណីលួច (យកទូរស័ព្ទ) នៅចំណុចក្នុងតូបលេខ១០៨C2 ក្នុងផ្សារអូឡាំពិក ផ្លូវ២៨៦ ក្រុមទី១០ ភូមិ២ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង ១២និង៤០នាទី។ ជនសង្ស័យបង្រ្កាបបានឈ្មោញ ម៉េង សុគន្ធារី ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ បំរើការក្នុងខារ៉ាអូខេ ។ វត្ថុតាងចាប់យករួមមាន៖ ទូរស័ព្ទ២គ្រឿង (ម៉ាកIphone XS MAS

    February 10, 2020
  • កីឡា

    សម្រាប់អ្នកដែលចូលចិត្តទស្សនារឿងបែបរន្ធត់ កាចសាហាវ ភ័យញាប់ញ័រនោះ ពិតជាមិនអាចរំលងនូវខ្សែភាពយន្តថ្មីមួយនេះនៅក្នុងរោងភាពយន្ត “រាត្រីបណ្តាសា” ឬ “Awoken” នោះឡើយ ។ ក្នុងរឿងមួយនេះ គឺបាននិយាយអំពីនិស្សិតពេទ្យស្រីម្នាក់ ដែលព្យាយាមព្យាបាលជំងឺគេងមិនលក់របស់ប្អូនប្រុសនាងជាច្រើនថ្ងៃ ប៉ុន្តែអ្វីៗគ្រប់យ៉ាងបានប្រែក្លាយស្ថានភាពកាន់តែអាក្រក់ទៅៗ ហើយនឹងមានរឿងចម្លែកៗ និងសាហាវជាច្រើនបានកើតឡើងលើប្អូនប្រុសនាង។ ជាមួយនឹងឈុតឆាកដ៏ព្រឺព្រួចក្នុងខ្សែភាពយន្ត “រាជនីមន្តអាគមខ្មៅ” នឹងធ្វើអោយទស្សនិកជនទាំងអស់ជក់ចិត្ត ដិតអារម្មណ៍ និងតាមដានទស្សនាតាំងពីដើមរឿងរហូតដល់ចប់។ ចង់ដឹងថា តើខ្សែភាពយន្ត “រាត្រីបណ្តាសា” ល្អមើលនិងរន្ធត់បែបណានោះ កុំភ្លេចមកទស្សនាទាំងអស់គ្នានូវខ្សែភាពយន្តមួយនេះដែលកំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត! ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia

    February 10, 2020
  • សិល្បៈ

    មានដឹងអត់ថារឿង Sonic The Hedgehog បានផ្លាស់ប្តូរថ្ងៃចាក់បញ្ចាំងរឿងមួយនេះពីខែមីនាមកថ្ងៃទី១៤ កុម្ភៈនេះវិញ។ អ្នកទាំងអស់គ្នាក៏អាចទិញសំបុត្រមកទស្សនារឿង Sonic The Hedgehog បានជាក្រុមគ្រួសារឬដៃគូនៅចុងសប្តាហ៍បានផងដែរ។ Sonic The Hedgehog មានចាក់បញ្ចាំងជាលក្ខណៈ 2D ឬ 4DX ឬ ATMOS។ មកផ្សងព្រេងជាមួយនឹង sonic ដើម្បីសង្រ្គោះពិភពលោករបស់គេពីជនអាក្រក់នៅក្នុងខ្សែភាពយន្តថ្មីទាំងអស់គ្នា។ ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន

    February 10, 2020
  • សិល្បៈ

    សម្រាប់អ្នកដែលចូលចិត្តទស្សនារឿងគ្រោះមហន្តរាយពិតជាមិនចង់ខកខាននូវខ្សែភាពយន្តថ្មីមួយនេះនៅក្នុងរោងភាពយន្តឡើង “ភ្នំភ្លើងមច្ចុរាជ” ឬ “Ashfall” ។ រឿងមួយនេះនិយាយអំពីគ្រោះមហន្តរាយបង្ករឡើងដោយការផ្ទុះភ្នំភ្លើងដែលបណ្តាលឲ្យមានការរញ្ជួយដី បាក់អាគារ និងគ្រោះទឹកជំនន់ជាបន្តបន្ទាប់ ដែលជាសាច់រឿងថ្មីមួយទៀតរបស់ប្រទេសកូរ៉េ។ រួមជាមួយនឹងតួអង្គសម្តែងដ៏ល្បីដូចជាលោក Ma Dong-Seok នៅក្នុងរឿង Train to Busan លោកHa Jung-woo ពីរឿង Along With The Gods និងកញ្ញា Bae Suzy ពីក្រុម Miss-A ផងដែរ។ អ្នកទាំងអស់គ្នាក៏អាចទស្សនារឿង “ភ្នំភ្លើងមច្ចុរាជ” ឬ “Ashfall” ជាលក្ខណៈ

    February 10, 2020
  • សិល្បៈ

    រឿងថ្មីដែលកំពុងទទួលបានការពេញនិយមសម្រាប់អ្នកសេ្នហាវិស័យខ្សែភាពយន្ត “និស្ស័យសេ្នហ៍ត្រឡប់ត្រឡិន” ឬ “Love, Again” បានធ្វើឲ្យទស្សនិកជនសើចសប្បាយមួយសាច់រឿងពេញតែម្តង។ រឿងដែលនិយាយអំពីប្តីប្រពន្ធមួយគូដែលបានបែកបាក់គ្នាមិនយូរប៉ុន្មាន ខាងស្រីមានមិត្តប្រុសថ្មីដោយមិនដឹងថាមិត្តប្រុសថ្មីរបស់ខ្លួនគឺជាមិត្តភក្តិជិតដិតរបស់អតីតប្តីរបស់ខ្លួននោះទេ នៅពេលថ្ងៃមួយពួកគេទាំង៣បានជួបគ្នាពេលនោះហើយភាពច្របូកច្របល់ក៏បានកើតឡើង។ មិនត្រឹមតែធ្វើឲ្យអ្នកទស្សនាបានសើចសប្បាយនោះទេ ប៉ុន្តែក៏មានឈុតឆាកដែលធ្វើឲ្យអ្នកទស្សនារំភើបទៅតាមផងដែរ។ រឿង “និស្ស័យសេ្នហ៍ត្រឡប់ត្រឡិន” ឬ “Love, Again” កំពុងមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ។ ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

    February 10, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានសេចក្ដីជូនដំណឹង ស្ដីពីការពង្វាងចរាចរណ៍នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចប្រសព្វក្ដាន់ពីរ រវាងមហាវិថីស៊ីធីសេនធ័រ (ផ្លូវ R6) និងមហាវិថីសាធារណរដ្ឋឆេក។ដោយកំណើនយានយន្តដ៏គំហុក ធ្វើឲ្យមានការកកស្ទះខ្លាំងនៅលើកំណាត់ មហាវិថីសហព័ន្ធរុស្សី ចាប់ពីចំណុចប្រសព្វ ក្តាន់ពីរ រហូតដល់ស្តុបបេកាសេ ជាហេតុធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តការងារដូចខាងក្រោម៖ ទី១ ៖ ស្ថាបនាពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្សីចិញ្ចើមខាងជើង ចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ ដល់ផ្លូវកែងមហាវិថីស៊ីធីសេនធ័រចូលទីក្រុងភ្នំពេញ ស៊ីសែនធ័រ (អតីតតំបន់អភិវឌ្ឍន៍បឹងកក់) និងដាក់លូទំហំ ១ ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដង មហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្សី។ ទី២ ៖

    February 10, 2020
  • PR

    ការផ្តល់ជូនលក្ខណៈពិសេសនៃស្រាប្រណីតៗ និងស្រាសំប៉ាញនៅក្នុងថ្នាក់ហ្វឹសខ្លាស់ និងថ្នាក់ពាណិជ្ជកម្ម នៅកម្មវិធីអាហារពេលល្ងាចមួយនៅសណ្ឋាគាររ៉ូសវូដភ្នំពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជាថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២០: ស្រាជាង ៨០ប្រភេទផ្សេងៗគ្នា រួមមាន ស្រាក្រហម ស ស្រាសំប៉ាញ (Champagne) និង ស្រាផត (Port) ដែលមានប្រភពមកពីចំការទំពាំងបាយជូរល្អបំផុត ពី ១២ ប្រទេសត្រូវបានផ្តល់ជូនដល់អ្នកដំណើរលើយន្តហោះរបស់អ៊ែមមឺរឹតគ្រប់ថ្នាក់ទាំងអស់។ ការដាក់ទុនជាង ៧០០ លានដុល្លារអាមេរិកជាការតំណាងនៃការវិនិយោគរយៈពេលវែងតាំងពីឆ្នាំ ២០០៦ មក កម្មវិធីស្រារបស់អ៊ែមមឺរឹតគឺជាធាតុផ្សំដ៏សំខាន់មួយជាមួយបទពិសោធន៍ការទទួលទានអាហារលើយន្តហោះ។ ដូចគ្នានឹងគ្រប់ផ្នែកនៃសេវាកម្មរបស់ខ្លួនដែរ ការជ្រើសរើសនិងរៀបចំផែនការស្រាត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់។ នៅក្នុងពិធីជួបជុំដ៏ស្និទ្ធស្នាលមួយនៅសណ្ឋាគាររ៉ូសវូដរាជធានីភ្នំពេញអ៊ែមមឺរឹតបានផ្តល់នូវរសជាតិនៃបទពិសោធន៍លើយន្តហោះដែលមិនអាចបំភ្លេចបានដែលទន់ទឹងរងចាំអ្នកដំណើរថ្នាក់ហ្វឹសខ្លាស់(First Class)

    February 10, 2020