- Khmernote Media
- ព័ត៌មានជាតិ
នៅមុននេះបន្តិច ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ បានបង្ហាញនូវគម្រោងនៃការតភ្ចាប់តំបន់ឆ្នេរអូរត្រេះ និងតំបន់ពយជំទាវម៉ៅ ដោយកសាងហេដ្ឋារចនាសម្ព័ន ដូចជាផ្លូវ និងស្ពានត្រជាក់ចិត្ត។ ឯកឧត្តមបានមានប្រសាសន៍ថា ការកសាងផ្លូវក្រុង និងហេដ្ឋារចនាសម្ព័ន្ធក្រុងក្នុងខេត្តព្រះសីហនុ ត្រូវបានអនុវត្តដោយរក្សាបាននូវសក្តានុពលធម្មជាតិ និងបរិស្ថាន ដូចជាតំបន់ឆ្នេរសមុទ្រ ពយ ទេសភាពនគរូបនីយកម្ម ជាពិសេសត្រូវបានតភ្ជាប់សក្តានុពលតំបន់ឆ្នេរឲ្យមានទំនាក់ទំនងគ្នា តាមរយៈការស្ថាបនាផ្លូវ និងស្ពាន។ ជាលទ្ធផលឆ្នេរអូឈើទាល ឆ្នេរអូត្រេះ ឆ្នេរអ្នកតាក្រហម-ក ពយជំទាវម៉ៅ តំបន់រាម និងតំបន់ឆ្នេររាម នឹងក្លាយជាផ្នែកមួយនៃទីក្រុងដ៏មានសក្តានុពល បង្កើតបានជាតំបន់ទេសចរណ៍ តំបន់សាធារណៈដែលក្លាយជាចំណុចទាក់ទាញទេសចរ តាមរយៈការតភ្ជាប់វិថី មហាវិថី និងស្ពាន៕
February 12, 2020 - PR
កាលពីខែមករាទស្សនិកជនក៏ដូចជាអ្នកគាំទ្របានទស្សនានិងចូលរួមសប្បាយរីករាយជាមួយតារាចម្រៀងថៃលោក Toey Atibodin ដែលជាម្ចាស់បទ Ngut Toeung Ngut ដ៏ល្បីនៅប្រទេសថៃក្នុងកម្មវិធី Boostrong Music On Fire រួចមកហើយ។ ដោយឡែកនៅខែកុម្ភៈនេះ ដែលជាខែនៃសេចក្តីស្រឡាញ់នោះ នឹងមានក្រុមចម្រៀង pop ថៃមួយក្រុមទៀតគឺក្រុម Actart Band នឹងមកបកស្រាយបទចម្រៀងបែបមនោសញ្ចេតនាដ៏ល្បីរបស់ខ្លួនដោយផ្ទាល់ក្នុងកម្មវិធី Boostrong Music On Fire ។ បទចម្រៀងដែលក្រុម Actart Band លើកយកមកបកស្រាយមានចំនួនបួនបទមានដូចជាបទ Nork Jak Cheu Chan
February 12, 2020 - សង្គម
ជាថ្មីៗម្តងទៀតដោយប្អូនៗជាសិស្សថ្នាក់ទី១២S និង១២N នៃវិទ្យាល័យ១០មករា១៩៧៩ បានធ្វើឲ្យមហាជនកោតសរសើរបន្ទាប់ពីបានសហការគ្នាទិញសម្ភារៈសិក្សា ព្រមទាំងរៃអង្គាសប្រមូលថវិកាជូនដល់មិត្តរួមសាលាម្នាក់ដែលជាជនពិការហើយមានជីវភាពខ្វះខាត។ នេះបើយោងតាមប្រភពពី យុវជនស្ម័គ្រចិត្ត វិទ្យាល័យ ១០មករា ១៩៧៩ បានឲ្យដឹងថា សិស្សានុសិស្សថ្នាក់ទី១២S និង១២N នៃវិទ្យាល័យ 10 មករា 1979ខេត្តសៀមរាប បាននាំគ្នាទិញសម្ភារៈសិក្សានិងថវិកាមួយចំនួនជួយដល់មិត្តរួមសាលាម្នាក់ឈ្មោះ ម៉ាន សុខុម រៀនថ្នាក់ទី១២O នៃវិទ្យាល័យ 10 មករា 1979ដែលមានជីវភាពខ្វះខាតខ្លាំង និងជាជនពិការពីកំណើត ដើម្បីជួយសម្រួលដល់គាត់ក្នុងការរៀនសូត្រ។ ក្រៅពីសិស្សានុសិស្សនោះក្នុងនោះក៏មានលោកគ្រូអ្នកគ្រូ និងសប្បុរសជនជាច្រេីនទៀត បានឧបត្ថម្ភជូនដល់សិស្សដែលជាមនុស្សពិការភាពហើយកំពុងជួបការខ្វះខាត៕ ប្រភព៖ យុវជនស្ម័គ្រចិត្ត វិទ្យាល័យ ១០មករា
February 12, 2020 - ព័ត៌មានជាតិ
មុខសញ្ញាប៉ុនប៉ងបាញ់សម្លាប់មនុស្ស នៅស្រុកបាទី ខេត្តតាកែវ និងធ្លាប់បាញ់ប្លន់យកម៉ូតូមិនញញើតដៃ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមស្រាវជ្រាវចាប់ខ្លួនបាន២នាក់។ លោកវរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបជនសង្ស័យ ទាំង២នាក់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចផ្លូវជាតិលេខ៣ មុខកងពលតូចលេខ៧០ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមលោកវរសេនីយ៍ឯក ជាវ វិបុល ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមការណែនាំពី លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ
February 12, 2020 - បច្ចេកវិទ្យា
realme ដែលជាម៉ាកសញ្ញាស្មាតហ្វូនដែលមានការរីកចម្រើនលឿនបំផុតបានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ខ្លួននឹងរៀបចំព្រឹត្តិការណ៍សម្ពោធផលិតផល 5G ថ្មីជាមួយនឹងប្រធានបទ «ល្បឿននៃអនាគត» នៅក្នុងសមាជទូរស័ព្ទពិភពលោកប្រចាំឆ្នាំ2020 (MWC) ក្នុង ទីក្រុងបាសេឡូណា (Barcelona) ប្រទេសអេស្ប៉ាញនៅម៉ោង 9:30 ព្រឹកថ្ងៃទី 24 ខែកុម្ភៈ (UTC + 01:00) ខាងមុខនេះ ។ កំពូលស្មាតហ្វូន 5G ដំបូងបង្អស់របស់ realme X50 Pro 5G នឹងបង្ហាញខ្លួនជាលើកដំបូងនៅលើគេហទំព័រនៅពេលឆាប់នេះៗ។ នេះសបញ្ជាក់ឱ្យឃើញថា ម៉ាកសញ្ញាស្មាតហ្វូន realme នឹងបង្ហាញខ្លួនជាប្រវត្តិសាស្រ្តជាលើកដំបូងក្នុងសមាជទូរស័ព្ទពិភពលោកប្រចាំឆ្នាំ (MWC)
February 11, 2020 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ បុរសជនជាតិចិនឈ្មោះចាង ជិហូ បន្ទាប់បានជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែកុម្ភៈ ម្សិលមិញមក នារាត្រីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ បុរសជនជាតិចិនរូបនោះរួមជាមួយនឹងក្រុមគ្រួសារបានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាត្រលប់ទៅកាន់ប្រទេសចិនវិញហើយ។ សូមបញ្ជាក់ថា លោកចាង ជិនហូ និងក្រុមគ្រួសារ ធ្វើដំណើរមកពីទីក្រុង វូហាន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីមកដល់រយៈពេល២ថ្ងៃ មានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាលយកសំណាកបំពងកទៅពិនិត្យឃើញថា មានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា។ បន្ទាប់ពីទទួលបានការព្យាបាល មើលថែទាំយ៉ាងដិតដល់ពីសំណាក់ក្រុមគ្រូពេទ្យកម្ពុជារួចមក លោក ចា ជិនហួ
February 11, 2020 - សង្គម
ខេត្តព្រះសីហនុ៖ នៅរសៀលនេះមានការរាយការណ៍ពី លោក ឃៀង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ ថាជនជាតិហូឡង់ម្នាក់ដែលត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យនោះ លទ្ធផលបានចេញហើយដោយជនជាតិហូឡង់រូបនេះមិនមានផ្ទុកវីរុសកូរ៉ូណាថ្មី (2019-nCoV)នោះទេ។ ជនជាតិហូឡង់នេះមានឈ្មោះ Van Der Meer ភេទប្រុស អាយុ ៧០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ NT6L4CK63 ដែលធ្វើដំណើរតាមនាវាទេសចរណ៍ NORWEGIAN JADE សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសារលោក Van Der Meer មានអាការៈក្តៅខ្លួនទើបត្រូវបានបញ្ជូនមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ បើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យថា អ្នកជំងឺមានអាការឡើងសំពាធឈាម
February 11, 2020 - បច្ចេកវិទ្យា
គ្នាយើងទំនងជាដឹងច្បាស់ណាស់ថា ពាក្យ «ស្រលាញ់» ជាពាក្យមួយដែលស្រួលសរសេរ ប៉ុន្តែពិបាកក្នុងការនិយាយ។ គេតែងនិយាយថា ក្តីស្រលាញ់គឺបរិសុទ្ធ គ្មានព្រំដែន ហើយស្ថិតស្ថេររហូត ប៉ុន្តែក្តីស្រលាញ់ក៏គ្មានហេតុផល មើលទៅឆ្កួតៗ និងពេលខ្លះពិបាកយល់ខ្លាំងក៏មាន។ Midea បានពណ៌នាក្តីស្រលាញ់ថាជា “zing” នៅក្នុងភ្នែក ហើយតែងតែបញ្ចប់ដោយភាពសប្បាយរីករាយជារៀងរហូត ដូចជាភាគបញ្ចប់នៅក្នុងរឿង។ យោងតាមអ្នកវិទ្យាសាស្រ្តក្តីស្រលាញ់ចែកជាប្រាំដំណាក់កាល។ ១- ភ័យបុកពោះ គ្រាន់តែការសម្លឹង ការសើចដាក់គ្នា និងពាក្យសួស្តីមួយម៉ាត់ ពីមនុស្សពិសេសម្នាក់អាចធ្វើឲ្យគ្នាយើងខ្លះភ័យបុកពោះបានផងក៏មាន។ វាត្រូវបានគេហៅថា “happy anxiety” ដោយសារតែយើងកមិនអាចឈប់គិតពីវា ឬផ្តោតអារម្មណ៍ធ្វើការធ្វីផ្សេងបាន។ យើងព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យភាគីម្ខាងទៀតចាប់អារម្មណ៍ ហើយពេលខ្លះពិបាកចិត្តពេលយើងធ្វើអ្វីមួយខុស និងពេលខ្លះទៀតយើងបានព្យាយាមយកឈ្នះចិត្តគេ ប៉ុន្តែពេលខ្លះវាហាក់ដូចជាលើស។
February 11, 2020 - សង្គម
ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម បង្ហាញនូវរូបភាពជាច្រើនសន្លឹកនៃរោងខាងមុខនៃពិធីមង្គលការមួយកន្លែងនៅខេត្តកណ្តាល ដែលមានការតុបតែងយកធនធានធម្មជាតិរបស់ខ្មែរ មកច្នៃយ៉ាងល្អប្រណិតនិងទាក់ទាញ ដោយគេឃើញមានយកផ្លែស្លា ធាងដូង ក្រូច ផ្កាចំប៉ី មិនត្រឹមតែប៉ុណ្ណោះមានការយកផ្កាកូឡាបមកច្នៃជាមួយថែមទៀតផង។ ការតុបតែងចាក់ធាងដូងនេះដោយអតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទនិងវិចិត្រសិល្បៈ ដោយគណនីហ្វេសប៊ុកឈ្មោះ Visal Sk បានឲ្យដឹងថា៖ “ការងារត្រូវបានបញ្ចប់ដោយជោគជ័យហត់ពិតមែនតែពេញចិត្តនិងធ្វើវាប្រើអស់ហើយទាំងកំលាំងកាយនិងចិត្ត។ តោះអ្នកដែលមានគម្រោងរៀបការ អាចកម្មង់ទុកបាន។ ជួយលើកស្ទួយអ្វីដែលជារបស់ដូនតាយើងបន្សល់ទុក រូបនេះថតម៉ោង៣ទៀបភ្លឺ អរគុណសម្រាប់គាំទ្រសិល្បៈចាក់ធាងដូង”៕
February 11, 2020 - បច្ចេកវិទ្យា
ខណៈដែល Galaxy S20 ជិតនឹងបង្ហាញខ្លួនជាផ្លូវការទៅហើយនោះ គណនេយ្យអ្នកជំនាញខាងព័ត៌មានបែកធ្លាយ ដែលមានឈ្មោះថា Evan Blass បានធ្វើការបង្ហោះ tweet ជាបន្តបន្ទាប់បន្ថែមអំពីសមត្ថភាព និងមុខងារជាច្រើនរបស់ស្មាតហ្វូននេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺរូបភាពបែបផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើនសន្លឹក។ ជាមួយជម្រើសដល់ទៅ៣ពណ៌ ដែលមានពណ៌ខ្មៅ ពណ៌ផ្ទៃមេឃ និងពណ៌ផ្កាឈូក។ ក្រុម Galaxy S20, Galaxy S20 Plus និង Galaxy S20 Ultra មានកាម៉េរាទំហំខុសគ្នាទាំងអស់ដោយតាមរូបភាពគេមើលឃើញថា Galaxy S20 និង S20 Plus មានកំរិតកាមេរ៉ាក្រោយទំហំ
February 11, 2020









