Khmernote Media
  • សុខភាព

    មនុស្សពេញវ័យ អត្រាចង្វាក់បេះដូងជាទូទៅ​ នៅចន្លោះ៦០ទៅ​១០០ ក្នុងមួយនាទី​ ប៉ុន្តែប្រសិនជាអត្រាចង្វាក់​បេះដូងលោតចាប់ពី​ ១០០​ ឡើងទៅ គ្នាយើងគួររកវិធី​បន្ថយចំនួន​នេះឲ្យទាបវិញ។​ ខាងក្រោមនេះជាវិធីសាស្ត្រខ្លះៗដែលអាចជួយក្នុងការកាត់បន្ថយអត្រាចង្វាក់បេះដូង៖ ១. វិធីសាស្ត្រក្នុងការកាត់បន្ថយអត្រាចង្វាក់បេះដូងបន្តិចម្តងៗ តាមការលើកឡើងរបស់វេជ្ជបណ្ឌិត Kristin Dean នៅ​ក្នុង​វេបសាយ​ Doctor On Demand អ្នកដែលមានអត្រាចង្វាក់បេះដូងខ្ពស់អាចប្រឈមនឹងការគាំងបេះដូង ឬជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ ចំណែក​វេជ្ជបណ្ឌិត Maheer Gandhavadi ជាអ្នកឯកទេសខាងបេះដូងក៏បានបន្ថែមទៀតថា អត្រាចង្វាក់បេះដូងខ្ពស់អាចជាកត្តាមួយនៃការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។​ វេជ្ជបណ្ឌិត Kristin Dean បានលើកឡើងថាការផ្លាស់ប្តូររបៀបរស់នៅអាចជួយកាត់បន្ថយអត្រាចង្វាក់បេះដូងដើរញាប់នេះ​បាន​ រួមមាន៖ + ការហាត់ប្រាណឲ្យបានទៀងទាត់៖ ធ្វើលំហាត់ប្រាណងាយៗដូចជា

    February 12, 2020
  • ព័ត៌មានជាតិ

    ជាការពិតណាស់បងប្អូនប្រជាពលរដ្ឋមួយចំនួន មិនទាន់បានជ្រាបច្បាស់នូវឡើយចំពោះ ករណីបត់ស្តាំខណៈភ្លើងស្តុបក្រហមបែបណា ទើបចៀសវាងក្នុងការផាកពិន័យរបស់សមត្ថកិច្ចបាន? ខាងក្រោមនេះជាការបង្ហាញរបស់សមត្ថកិច្ចនូវប្រភេទភ្លើងស្តុបក្រហមដែលអ្នកមិនអាចបត់ និងបត់បាន៖ ១. ភ្លេីងសញ្ញាចរាចរណ៍ពណ៌ ក្រហម មិនមានសញ្ញាព្រួញ (ដូចបង្ហាញក្នុងរូបភាព ) លោកអ្នកអាចបត់ស្តាំបានដោយប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីមិនមានឧបសគ្គនៅខាងមុខ និងអ្នកបើកបរនៅស្តាំដៃទៀត។ សូមបញ្ជាក់ថាប្រសិនបើបងប្អូនត្រូវរងការផាកពិន័យក្នុងចំណុច១នេះ បងប្អូនអាចរាយការណ៍តាមរយៈការខមមិននៅក្នុងផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ២. ភ្លេីងសញ្ញាចរាចរណ៍ដែលមានព្រួញពណ៌ ក្រហម បែបនេះ ( ដូចបង្ហាញក្នុងរូបភាព ) លោកអ្នកមិនអាចបត់ស្តាំបានទេ ទោះក្នុងករណីមិនមានឧបសគ្គនៅខាងមុខក៏ដោយ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    February 12, 2020
  • PR

    ខ្សែភាពយន្ត ភាគខ្មែរ បែបមនោសញ្ចេតនាស្នេហា រឿង «អ្នកម៉ាក់វ័យក្មេង» របស់ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន បាននឹងកំពុងតែឆក់យកបេះដូងបណ្តាអ្នកទស្សនាឱ្យតាមដានជក់ចិត្តដិតអារម្មណ៍ខ្លាំងឡើងៗ។ លើសពីនេះទៀត ចំពោះសាច់រឿងភាគដ៏ល្អមួយនេះ មិនត្រឹមតែជាការផ្តល់ជូននូវការកម្សាន្តចក្ខុប៉ុណ្ណោះទេ ថែមទាំងទទួលបាននូវចំណេះដឹងអប់រំពីសុភមង្គលគ្រួសារផងដែរ។ តួយ៉ាង ដូចជាការខ្វះផ្តល់ភាពកក់ក្តៅដល់កូន ដែលជាបញ្ហាមួយយ៉ាងសំខាន់ក្នុងសង្គមគ្រួសារ ដោយឳពុកម្តាយរវល់កិច្ចការងារមុខរបរប្រចាំថ្ងៃគ្មានពេលវេលាសម្រាប់កូនៗ។ ទន្ទឹមនឹងការចាក់ផ្សាយជូនទស្សនារឿង «អ្នកម៉ាក់វ័យក្មេង» ភីអិនអិន ក៏តែងតែច្បិចយកនូវឈុតឆាកពិសេសៗមកធ្វើការបង្ហាញជូន និងបង្ហោះនៅលើបណ្តាញសង្គមផងដែរ។ មកដល់ពេលនេះ យើងឃើញមានសន្ទុះច្រើននៃអ្នកមើលពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្តែង រាល់ឃ្លីបវីដេអូឈុតខ្លីៗនៅក្នុងរឿង «អ្នកម៉ាក់វ័យក្មេង» គឺត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមពេញចិត្តជាមួយនឹងការចូលទស្សនានៅលើគេហទំព័រផេកផ្លូវការរបស់ភីអិនអិន PNN Drama Fan Club https://www.facebook.com/PNNDramaFanClub/ យ៉ាងច្រើនសន្ធឹកសន្ធាប់។ បើតាមតួរលេខដែលបង្ហាញពីការចូលមើលវីដេអូខ្លីៗនោះ

    February 12, 2020
  • បច្ចេកវិទ្យា

    វាអាចជារឿងធម្មតាសម្រាប់ទីផ្សារស្មាតហ្វូនជំនាន់ចាស់ទាំងឡាយនឹងត្រូវធ្លាក់ថ្លៃពេលដែលជំនាន់ថ្មីរបស់ខ្លួនមានវត្តមានចូលទីផ្សារ ហើយជាក់ស្តែងសម្រាប់ Galaxy S10 នៅពេលនេះ ក្រោយការបង្ហាញខ្លួនរបស់ Galaxy S20 series ក្រុមហ៊ុន Samsung បានធ្វើការទម្លាក់ថ្លៃដល់ទៅ២០០ដុល្លារពីតម្លៃដើម ហើយទីផ្សារអាមេរិកគឺជាកន្លែងដែលមានការធ្លាក់ថ្លៃនេះមុនគេ។ ក្រុមហ៊ុន Samsung របស់អាមេរិកបានប្រកាសថា តម្លៃមិនទាន់ដោះសោរឬ unlocked សម្រាប់ម៉ូដែល Galaxy S10e, Galaxy S10 និង Galaxy S10+ ជាមួយនឹងអង្គចងចាំទំហំ 128GB នឹងធ្លាក់មកតម្លៃត្រឹមតែ៥៤៩ដុល្លារ ៧៤៩ដុល្លារ និង៨៤៩ដុល្លារ ប៉ុណ្ណោះក្នុងមួយគ្រឿងហើយមិនត្រឹមតែប៉ុណ្ណោះសម្រាប់ម៉ូដែលដែលមានអង្គចងចាំ 256GB នៃម៉ូដែល

    February 12, 2020
  • ព័ត៌មានជាតិ

    ថ្មីៗនេះបងប្រុសម្នាក់ដែលមានឈ្មោះ Master King Man បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកថា៖ កសិផលម៉ាក់-ប៉ាគាត់ ភូមិ ព្រែកត្រប់ ឃុំ ព្រែកនរិន្ទ ស្រុក ឯកភ្នំ ខេត្ត បាត់ដំបង ដោយគាត់បានរៀបរាប់ថា ៖ ” ពេលមិនទាន់ដាំបានផល បន្លែ ផ្លែឈើ យកមកពីយួន យកមកពីសៀម ថ្លៃនោះថ្លៃ ដល់ដំណាំខ្មែរយើងបានផល 1kg = 500 រៀល ឬគ្មានអ្នកទិញ, សំណាងហើយ ចេះគោវាសីុ បើគោទៅសីុរបស់យួន របស់សៀមទៀត ចប់ហើយ។

    February 12, 2020
  • សិល្បៈ

    ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវរូបភាពជាច្រើនសន្លឹកនូវឈុតបុរាណខ្មែរឈ្មោះ នាងកន្ទន់ក្សត្រា​ បុត្រីនៃស្ដេចដំរីស ដែលឈុតនេះជាការរចនាច្នៃដោយប្អូន Skor Krob ដែលមានទឹកដៃរចនាឈុតដ៏ប្រណិតបង្ហាញពីវប្បធម៌ខ្មែរ ហើយកញ្ញា Nika Van ជាអ្នកគ្រងឈុតនេះថតបង្ហាញដោយភាពស្រស់ស្អាតនិងទាក់ទាញ។ ជាការពិតណាស់ឈុតនេះពិតជាមានភាពស្រស់ស្អាតរហូតដល់មានមហាជនជាច្រើនបានលើកឡើងថាស្នាដៃពិតជាមិនអន់ទេ គ្រាន់តែមិនទាន់មានឱកាសបង្ហាញ និងចង់ឃើញឈុតនេះជាឈុតតំណាងជាតិ ( National Costume ) ដែលមានបវកញ្ញាកម្ពុជាយកទៅប្រកួតនៅក្នុងកម្មវិធីប្រកួតសម្រស់អន្តរជាតិណាមួយនៅឆ្នាំ២០២០នេះ។ តើប្រិយមិត្តយល់យ៉ាងណាដែរ? រូបភាពថតដោយ Mirror Studio & Photography ប្រភព៖ Path Kong

    February 12, 2020
  • PR

    (ភ្នំពេញ) ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០៖ ក្រោយពីមហាព្រឹត្តការណ៍ពិភពលោកដ៏កក្រើកកាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិក រួចមកក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជាក៏បានរៀបចំព្រឹត្តិការដ៏អស្ចារ្យផងដែរដោយបានអញ្ចើញអ្នកសារព័ត៌មាន ជាច្រើននាក់មកជួបជុំគ្នាដើម្បីធ្វើការទស្សនា និងប៉ះផ្ទាល់នៅអគារ THE BRIDGE Commercial Retail Mall វេលាម៉ោង ៣ រសៀល ដើម្បីធ្វើជាសក្ខីភាព និងអបអរសាទរដល់ការបង្ហាញវត្តមានស្តេចកំពូលស្មាតហ្វូន Samsung Galaxy S20+ | S20 Ultra

    February 12, 2020
  • សិល្បៈ

    តារាសម្តែងមួយរូបបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរងរបួសធ្ងន់ និងដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ នេះបើយោងតាមការបង្ហោះរបស់ សិល្បករកម្ពុជា បានសរសេររៀបរាប់ថា៖ “សូមជួយស៊ែរផង លោក សៀវ ប៉ាវ តារាសម្តែង ជួបគ្រោះថ្នាក់ចរាចរណ៍បោកក្បាលរបួសធ្ងន់ធ្ងរ សន្លប់មិនទាន់ដឹងខ្លួនឡើយ ដឹកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ហៅពេទ្យរុស្សីកាលពីវេលាររំលងអាធ្រាតចូលថ្ងៃថ្ងៃទី១២ ខែកុម្ភះឆ្នាំ២០២០ នៅផ្លូវម្តុំក្តាន់ពីរ ក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ជូនដំណឹងដោយ លោក អុឹម ជីវ៉ា”៕

    February 12, 2020
  • សុខភាព

    កូន​ក្រៅ​ស្បូន គឺជា​ការ​បង្ក​កំណើត​របស់​កូន ដែល​ស្ថិត​នៅ​ខាង​ក្រៅ​ប្រហោង​ស្បូន ហើយ​កូន​ក្រៅ​ស្បូន​នេះ​ដែរ ភាគច្រើន​នៅ​ក្នុង​បំពង់​ដៃ​ស្បូន ដែល​បង្ក​លក្ខណៈ​មិន​អាច​មាន​ផ្ទៃពោះ​ដូច​មនុស្ស​ធម្មតា។ នេះ​បើ​តាម​ការឲ្យដឹងពីលោក​វេជ្ជបណ្ឌិត សូ សំណាង ឯកទេស​ទូទៅ ​បម្រើ​ការងារនៅគ្លីនិក មង្គល​ទួល​សង្កែ។ លោក​បន្ត​ថា វា​មិន​ត្រឹមតែ​នៅ​ក្នុង​បំពង់​ដៃ​ស្បូន​ប៉ុណ្ណោះ​ទេ ពេល​ខ្លះ​ក៏​អាច​កើត​នៅ​ក្នុង​ក្រពេញ​អូវែ មាត់ស្បូន ឬ​ក្នុង​ពោះ​ជាដើម ហើយ​មាន​កត្តា​ជាច្រើន​ដែល​នាំ​ឲ្យ​ស្ត្រី​ជួប​បញ្ហា​កូន​ក្រៅ​ស្បូន​នេះ ហើយ​ក្នុង​នោះ​មាន​ដូចជា៖ – ជក់​បារី – រលាក​ដៃស្បូន – មាន​ប្រវត្តិ​កូន​ក្រៅ​ស្បូន – ធ្លាប់​ឆ្លង​មេរោគ​នៅ​អាង​ត្រគៀក​ពី​មុន – មាន​ជំងឺ Endometriosis – ធ្លាប់​វះកាត់​ដៃ​ស្បូន​ពី​មុន – ធ្លាប់​វះកាត់​ពោះ​ពី​មុន

    February 12, 2020
  • សង្គម

    រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះបញ្ហាសន្តិសុខពីមួយថ្ងៃទៅមួយថ្ងៃ នៅតែបន្តកើតមានករណីឆក់ ប្លន់ គាស់ផ្ទះជាបន្តបន្ទាប់ ទោះជាសមត្ថកិច្ចគ្រប់មូលដ្ឋានចេញល្បាតពួនស្ទាក់ ត្រៀមលក្ខណៈអន្តរាគមន៍ទប់ស្កាត់យ៉ាងណាក៏ដោយ ក៏ក្រុមចោរតែងលួចធ្វេីសកម្មភាពមិនដល់១០នាទីទេ ដូច្នេះហេីយយេីងជាម្ចាស់គួរបង្កេីនការប្រុងប្រយ័ត្នឲ្យបានខ្ពស់។ ជាក់ស្ដែងដូចជាវីដេអូឃ្លីប ដែលចាប់បានដោយកាមេរ៉ាសុវត្ថិភាពក្នុងហាងមួយកន្លែងយីហោ “ដេីមស្លា” ស្ថិតនៅម្ដុំវត្តប្រជុំវង្ស ផ្លូវ៣៥១ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានបង្ហាញពីសកម្មភាពចោរមួយក្រុមមានគ្នាពីរនាក់ បាននាំគ្នាឆ្កឹះរបងហាងបម្រុងចូលលួចយកម៉ូតូ តែមិនបានសម្រេចព្រោះដោយសារលឺសំលេងមនុស្សក្អកពីក្នុងម្ចាស់ហេីយស្រែកសួរ ទេីបធ្វេីឲ្យជនសង្ស័យរត់ឡេីងជិះម៉ូតូ គេចខ្លួនបាត់ទៅ កាលពីម៉ោង០១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។ គួរបញ្ជាក់ថ្មីៗនេះក៏មានករណីចោរគាស់សោរផ្ទះជួលចូលលួចកាច់សោក យកម៉ូតូជាច្រេីនគ្រឿងចេញទៅបាត់ដោយក្រុមចោរមានបច្ចេកទេសជំនាញ ក្នុងការធ្វេីសកម្មភាពដូច្នេះហេីយម្ចាស់ផ្ទះ ម្ចាស់ហាង ឬម្ចាស់ផ្ទះជួលផ្សេងៗមេត្តាដាក់កាមេរ៉ាសុវត្ថិភាពដេីម្បីជាតំរុយមួយ ដូចហាង

    February 12, 2020