- Khmernote Media
- សិល្បៈ
ខ្សែភាពយន្ត Fantasy Island ជាខ្សែភាពយន្តរន្ធត់ថ្មីដែលជាស្នាដៃរបស់អ្នកផលិតខ្សែភាពយន្ត Get Out និង Don’t Breath។ ជាមួយនឹងខ្សែភាពយន្តថ្មីនេះទស្សនិកជនជាច្រើននឹងបានទស្សនានូវសាច់រឿងដ៏អាថ៌កំបាំងដែលពោពេញទៅដោយភាពយន្តរន្ធត់ និងកន្ដ្រាក់អារម្មណ៍ពីដើមរហូតដល់ចប់។ អ្វីដែលធ្វើអោយទស្សនិកជនមិនគួររំលងនូវខ្សែភាពយន្ត Fantasy Island នោះគឺអារម្មណ៍ដ៏គួរអោយខ្លាចនិងព្រឺសម្បុរពីការសម្រេចចិត្តនៃក្ដីស្រមៃមួយៗរបស់ខ្លួន។ គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្ត Fantasy Island និយាយអំពីសមាជិកមួយក្រុមដែលបានធ្វើដំណើរមកកាន់កោះនៃក្ដីស្រមៃ ដើម្បីមានឱកាសសម្រេចនូវក្ដីស្រមៃរបស់ពួកគេ តែអ្វីដែលពួកគេនឹកស្មានមិនដល់នោះក្ដីស្រមៃនោះ និងប្រែក្លាយទៅជាសុបិនអ៏អាក្រក់ដែលតម្រូវអោយពួកគេស្វែងរកនូវតម្រុយ និងដំណោះស្រាយអោយបានមុនពេលដែលកោះនៃក្ដីស្រមៃឆក់យកជីវិតរបស់ពួកគេម្នាក់ៗ។ ពីផលិតកម្មផលិតខ្សែភាពយន្តរន្ធត់ៗជាច្រើន Blumhouse បានបញ្ចេញនូវស្នាដៃថ្មីរបស់ខ្លួនរឿង Fantasy Island ដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនាថ្ងៃទី 14 ខែកុម្ភៈនេះ។ ចង់ដឹងថាតើកោះនៃក្ដីស្រមៃមួយនេះនឹងធ្វើរឿងរន្ធត់អ្វីខ្លះទៅលើមនុស្សទាំងនោះ កុំភ្លេចអញ្ជើញទៅទស្សនាខ្សែភាពយន្ត
February 13, 2020 - សិល្បៈ
តារាសម្តែងជួរមុខរបស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន កញ្ញា ស៊ីន យូប៊ីន និងលោកខាត់ វ៉ៃហាំង បានគ្រងតំណែងជាតួឯករួមគ្នាម្តងទៀត នៅក្នុងរឿងភាគខ្មែរថ្មីមួយទៀត គឺរឿង «បំណុលម្តាយ»។ ជាមួួយនឹងអត្ថន័យនៃសាច់រឿងមួយនេះ គឺមានលក្ខណៈខុសគ្នា និងប្លែកទាំងការសម្តែងសម្រាប់តារាទាំង២នេះ។ សម្រាប់វត្តមានក្នុងខ្សែភាពយន្តភាគខ្មែរថ្មីសន្លាងមួយនេះ យូ ប៊ីន ត្រូវបានដើរតួសម្តែងជា នាង ធារី ជាកូនស្រី របស់មីង ខុម និងតាទុយ ដែលមានជីវភាពក្រីក្រ ក៏ព្រោះតែម្តាយជំពាក់បំណុលគេជុំទិស ព្រោះតែល្បែងស៊ីសង។ ចំណែកឪពុកវិញ មួយថ្ងៃៗគិតតែផឹកស្រា មិនខ្វល់ពីរឿងរកលុយ ចិញ្ចឹមប្រពន្ធកូន។ រីឯ លោក វ៉ៃ ហាំង
February 13, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រថយន្ដ Mercedes S350 បេីកលឿនពេក ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរបាំងថ្មមួយបាំងខ្ទាតចេញទៅលេីគន្លងផ្លូវ ចំណែករថយន្តខ្ទេចផ្នែកខាងមុខ និងផ្ទុះកង់មុខខាងឆ្វេង បានបើកបន្តដំណើរទៅមុខទៀតដល់ម្ដុំស្តុបចេនឡាផ្សារដេីមគ ក៏បានប្លុងរថយន្តចោល ហេីយចុះគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង០១:១០នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២០នេះ នៅត្រង់ចំណុចស្តុបបន្ទាយស្លឹក ផ្លូវបំបែកជាបួន លេីផ្លូវម៉ៅសេទុង កែងផ្លូវ២០៥ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកសឺដេសមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2Q-7090 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅទុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកទ្រូងផ្លូវបាក់អស់ចំនួន២កង់ រួចព្យាយាមបើករត់ រហូតមកដល់ចំណុចផ្លូវ២១៧កែងម៉ៅសេទុង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក
February 13, 2020 - ព័ត៌មានជាតិ
ព្រះសីហនុ ៖ (ព័ត៌មានបឋម) មានករណីបុរសជនជាតិចិនម្នាក់ ធ្លាក់ពីលើសណ្ឋាគារឆាងអាន បណ្ដាលឲ្យស្លាប់បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ មូលហេតុមិនទាន់ដឹង នៅវេលាម៉ោង ១១និង២០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២០ ម្ដុំចម្ការស្ពៃ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រោយពីទទួលបានដំណឹងនេះមន្ត្រីប៉ូលិសមូលដ្ឋាន និងជំនញបច្ចេកទេស បានចុះដល់ទីតាំងខាងលើ កំពុងធ្វើការស្រាវជ្រាវហេីយ ចំពោះដំណឹងបន្ថែម និងជម្រាបជូនបន្តិចទៀតនេះ៕ អត្ថបទ៖ បងម៉េង
February 13, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ គិតមកត្រឹមម៉ោង ១១ ព្រឹកនេះ នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមិនទាន់បានចូលចតកំពង់ផែនៅឡេីយទេ។ ក្នុងនោះផងដែរ អាជ្ញាធរក៏មិនអនុញ្ញាតអោយមានមនុស្សចូលទៅជិតនាវាឡេីយ ហេីយក៏មិនអនុញ្ញាតអោយភ្ញៀវនៅលេីកប៉ាល់ចេញពីនាវាដោយសេរីដែរ លេីកលែងតែគ្រូពេទ្យពិនិត្យសុខភាពរួច។ តាមរយៈការផ្តល់កិច្ចសំភាសន៍របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា “តាមការរៀបចំ គឺយើងមិនមានឲ្យមានការស្នាក់នៅក្នុងក្រុងព្រះសីហនុទេ យើងបានឯកភាពក្នុងការរៀបចំថា យើងនឹងធ្វើការពិនិត្យពួកគាត់នៅលើកប៉ាល់ ហើយក្នុងចំណោមអ្នកនៅលើកប៉ាល់ គឺមិនមានតម្រូវការក្នុងការចុះទាំងអស់ទេ គាត់ចុះតែទេសចរមួយចំនួនណា ដែលគាត់បានទិញសំបុត្រយន្តហោះរួចហើយ ដើម្បីបន្តដំណើរតាមផ្លូវហោះហើរតែប៉ុណ្ណោះ ហើយក្រុមការងារដែលឡើងទៅលើកប៉ាល់ កំពុងធ្វើការរៀបចំតើទេសចរណាខ្លះ ដែលមានសំបុត្រយន្តហោះហើយនឹងត្រូវបន្តដំណើរតាមជើងយន្តហោះ”។ ឯកឧត្តមបានបញ្ជាក់ថា យើងក៏បានត្រៀមរថយន្ត សម្រាប់ដឹកភ្ញៀវទេសចរចេញពីកប៉ាល់ឆ្ពោះទៅព្រលានយន្តហោះ កេងកង ខេត្តព្រះសីហនុ ផងដែរ៕
February 13, 2020 - ព័ត៌មានជាតិ
ខណៈដែលឆ្នេរសមុទ្រនៅក្រុងព្រះសីហនុ ត្រូវបានរៀបចំជាឆ្នេរសមុទ្រសាធារណៈ និងជាសម្បត្តិរួម របស់ប្រជាពលរដ្ឋខ្មែរទូទៅ ក៏ដូចជាភ្ញៀវទេសចរ ជាតិ និងអន្តរជាតិអាចមកកំសាន្តដោយសេរី។ ថ្មីៗនេះក្រុមការងារផេក ប្រជាជន ខេត្តព្រះសីហនុ ប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្តចំនួន២០រូប ដើម្បីចូលរួមរក្សា និងការពារអនាម័យ លើកកម្ពស់សោភ័ណភាពតាមបណ្ដាឆ្នេរសមុទ្រក្រុងព្រះសីហនុ។ ដោយ លក្ខខណ្ឌជ្រើសរើស ៖ ១. ជាអ្នករស់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, ២.មានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ មិនប្រកាន់ភេទ, ៣.មានឆន្ទះ និងស្មារតី ក្នុងការចូលរួមការងារជាក្រុម និង ៤.ជាអ្នកស្រឡាញ់បរិស្ថាន និងការងារសង្គម៕
February 13, 2020 - PR
HMD Global គឺជាក្រុមហ៊ុនផលិតទូរស័ព្ទដៃយីហោម៉ាក Nokia ដែលជាស្មាតហ្វូនទំនើបឈានមុខគេមួយក្នុងប្រទេសកម្ពុជា ហើយកាលពីថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនទើបតែបានបញ្ចេញកំពូលស្មាតហ្វូនទំនើបចុងក្រោយ 3 ម៉ូដែលលើទីផ្សារដើម្បីតម្រូវចិត្តអតិថិជន ពិសេសយុវវ័យ គឺម៉ូដែល Nokia 2.3, Nokia 6.2 និង Nokia 7.2 ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តការ Android ។ ដោយឡែកនៅក្នុងឱកាសថ្ងៃនៃសេចក្តីស្រឡាញ់នេះ Nokia បានចូលរួមចែករំលែកក្តីស្រឡាញ់ដល់អតិថិជនទាំងអស់ ដោយគ្រាន់តែជាវទូរស័ព្ទ Nokia 2.3 តម្លៃ 115 ដុល្លារ លោកអ្នកនឹងមានការថែមជូនអាវយឺត Nokia ដ៏ស្រស់ស្អាតមួយ។ សម្រាប់ការជាវទូរស័ព្ទ
February 13, 2020 - បច្ចេកវិទ្យា
កាលពីម្សិលមិញនេះ ក្រុមហ៊ុន Samsung បានធ្វើការដាក់បង្ហាញជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនចំនួន៣ម៉ូដែលគឺGalaxy S20, Galayx S20 Plus និង Galaxy S20 Ultra ដែលស្មាតហ្វូនទាំង៣នេះ សុទ្ធតែបំពាក់កម្លាំងម៉ាស៊ីនដ៏ខ្លាំង និងមុខងារពិសេសៗជាច្រើន។ ហើយអ្វីកាន់តែពិសេសបំផុតនោះ គឺស្មាតហ្វូនទាំង៣នេះមានសមត្ថភាពថតវិដេអូបានកម្រិត 8K ឯណោះ។ កំរិត 8K គឺជាការថតវីដេអូដ៏ខ្ពស់មួយ ដែលស្មាតហ្វូនដទៃមិនទាន់អាចធ្វើបាន ហើយវាក៏ស៊ីអង្គផ្ទុកទិន្នន័យខ្លាំងផងដែរ ដោយការវីដេអូកំរិត 8K រយៈពេល ១នាទី ស៊ីមេម៉ូរីអស់រហូតដល់ទៅ 600MB ឯណោះ នេះមានន័យថា បើអ្នកចង់បានវិដេអូដែលមានកម្រិតខ្ពស់បំផុតចេញពីម៉ូដែលថ្មីនេះអ្នកនឹងប្រើប្រាស់អង្គចងចាំកាន់តែធំដោយក្នុងនោះផងដែរ ប្រសិនបើអ្នកថតត្រឹមតែ៥នាទីនោះ
February 13, 2020 - PR
(ភ្នំពេញ) ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០៖ ពិតជារហ័សទាន់ចិត្តមែន! បន្ទាប់ពីការដាក់បង្ហាញរូបរាងកាលពីម្សិលមិញរួចមកឥឡូវនេះក្រុមហ៊ុនសាមសុង ក៏បានបំពេញតាមសំណូមពរដោយប្រញាប់ប្រញាល់បើកឱ្យអតិថិជនដែលកំពុងតែរង់ចាំយ៉ាងអន្ទះសារ និងច្រើនលើសលុបក្នុងប្រទេសកម្ពុជាយើងធ្វើការកម្ម៉ង់ទុកមុនបាន (Pre-Order) ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០២០ ជាមួយនឹងការថែមយ៉ាងអស្ចារ្យបំផុតដែលពុំធ្លាប់មាន៖ 1.កាសឥតខ្សែជំនាន់ថ្មី Samsung Galaxy Buds+ ២.ចុះតម្លៃ50% ពេលប្តូរអេក្រង់នៅពេលបែកឬបាក់ដោយប្រការណាមួយដែលមានសុពលភាព 3ខែចាប់ពីថ្ងៃទិញទូរស័ព្ទ ៣.កញ្ចប់smart ធំហ្មង52សប្តាហ៏រួមជាមួយលេខពិសេសដែលមានតម្លៃរហូតដល់$129 គួររំលឹកផងដែរថា សមត្ថភាពពិសេសបំផុតរបស់កំពូលទូរស័ព្ទដៃ Galaxy S20 Ultra និង Galaxy
February 13, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នាវាខ្នាតយក្សលំដាប់អន្តរជាតិ ដែលមានផ្ទុកភ្ញៀវទេសចរ និងនាវិកសរុបជាង ២០០០ នាក់ បានកំពុងតែរំកិលខ្លួនចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុហើយ តាមការអះអាងពីមន្ត្រីបានឲ្យដឹងថា ផ្នែកពេទ្យក៍បានចុះទៅយកសំណាកនៅលើនាវាទេសចរណ៍ Westerdam ដើម្បីត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់នៅលើនាវាជាមុនសិន មុននឹងអនុញ្ញាតអោយមនុស្សនៅលើនាវា ឡើងមកលើផែ ដើម្បីធានាថា មិនមានអ្នកណាម្នាក់ឆ្លងមេរោគ។ សូមរំលឹកថានាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយគ្រឿងឈ្មោះ Westerdam ដែលផ្ទុកមនុស្សជាង២២០០នាក់ ចូលសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅព្រឹកទី១៣ ខែកុម្ភៈ ក្រោយពីប្រទេសនិងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
February 13, 2020









