- Khmernote Media
- ព័ត៌មានជាតិ
ជារឿងគួរឲ្យសោកស្តាយដោយផ្សារឃ្លាំងរំសេវ នឹងបិទជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២០ ក្រោមហេតុផលអភិវឌ្ឈសាងសង់អគារទំនើបទាន់សម័យ។ ដោយយោងតាមសេចក្តីប្រកាសបានជូនដំណឹងដល់បងប្អូនអាជីវករទាំងអស់ដែលបានជួលតូបលក់ដូរនៅក្នុងផ្សារឃ្លាំងរំសេវ អំពីការអស់សុពលភាពនៃកិច្ចសន្យាជួល ដោយបងប្អូនត្រូវរកទីតាំងថ្មីដើម្បីប្រកបអាជីវកម្មលក់ដូររៀងៗខ្លួន ហើយផ្សារត្រូវបិទជាស្ថាពរនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។ ហេតុផលដែលត្រូវបិទផ្សារនេះផងដែរដោយសារតែដើម្បីអភិវឌ្ឈឲ្យមជ្ឈមណ្ឌល ម៉ុង ឌីយ៉ាល់ មានសោភ័ណស្រស់បំព្រងក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាលធ្វើឲ្យរាជធានីភ្នំពេញក្លាយជាទីក្រុងដ៏ស្រស់ស្អាតសាកសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាអច្ឆរិយៈរបស់ប្រជាជនខ្មែរ ម្ចាស់ទីតាំងត្រូវការទីតាំងផ្សារនេះធ្វើការសាងសង់អគារទំនើបទាន់សម័យ។ យ៉ាងណាមិញក្នុងរយៈពេល៣ខែ ម្ចាស់ទីតាំងពុំគិតប្រាក់ឈ្នួលតូបប្រចាំខែ និងប្រើប្រាស់ចរន្តអគ្គិសនីឡើយ គឺខែកុម្ភៈ មីនា និងមេសា ឆ្នាំ២០២០ ជាមួយនឹងដំណឹងនេះក៏មានបងប្អូនអាជីវករនៅផ្សារសម្តែងអារម្មណ៍សោកស្តាយផងដែរ៕
February 14, 2020 - ព័ត៌មានជាតិ
ខណៈដែលពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង នឹងត្រូវធ្វើឡើងឆាប់ៗខាងមុខ ក៏មានជនខិលខូចជាជនឆ្លៀតឱកាសយកឈ្មោះក្រុមហ៊ុនធ្វើការផ្សព្វផ្សាយក្នុងការជួលស្តង់ពិព័រណ៌ ក្នុងឱកាសអបអរសាទរពិធីបុណ្យទន្លេ លើកទី៦ ដោយថាបានការឯកភាពពីរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងបាត់ដំបង។ ចំពោះការផ្សព្វផ្សាយនេះរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងបាត់ដំបងសូមមិនទទួលខុសត្រូវឡើយ ក៏ព្រោះតែរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងបាត់ដំបងមិនទាន់មានការការកំណត់ទីតាំង ឬផ្តល់សិទ្ធិឲ្យក្រុមហ៊ុនណាមួយក្នុងការដាក់ជួលស្តង់ពិព័រណ៌នៅឡើយទេ។ រដ្ឋបាលខេត្តក៏បានបញ្ជាក់ថា ការរៀបចំស្តង់ពិព័រណ៌ក្នុងឱកាសអបអរសាទរពិធីបុណ្យទន្លេ លើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបងនេះ រដ្ឋបាលខេត្តបាត់ដំបង បានប្រគល់ជូនក្រសួងទេសចរណ៍ជាអ្នកចាត់ចែង និងរៀបចំ។ អាស្រ័យហេតុនេះសូមសាធារណជន និងបងប្អូនអាជីវករទាំងអស់មានការប្រុងប្រយ័ត្នជៀសវាងការចាញ់បោកបុគ្គលខិលខូចមួយចំនួន។ សូមរំលឹកថាពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង នឹងធ្វើឡើងរយៈពេល៣ថ្ងៃជាប់ៗគ្នា គឺចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ខាងមុខ ដោយព្រឹត្តិការណ៍នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា
February 14, 2020 - ព័ត៌មានជាតិ
តាកែវ៖ បុសម្នាក់បានដាច់ក្បាល ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ខណៈកំពុងលាយរំសេវកាំជ្រួចសង្ស័យខុសបច្ចេកទេសបណ្តាលឲ្យផ្ទុះ ដែលហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ជនរងគ្រោះមានឈ្មោះ កែវ ឈិន អាយុ ៥០ឆ្នាំ មានមុខរបរជាអ្នកធ្វើកាំជ្រូចលក់គ្រប់ធុន មានទីលំនៅកន្លែងកើតហេតុខាងលើ។ សមត្ថកិច្ចសន្និដ្ឋានជាបឋមថា មូលហេតុផ្ទុះនេះ គឺបណ្ដាលមកពីលាយរំសេវខុសបច្ចេកទេស ដែលនាំឲ្យកាំជ្រូចផ្ទះបណ្ដាលឲ្យជនសាកសពជនរងគ្រោះដាច់ខ្ទេចខ្ទី៕
February 14, 2020 - សុខភាព
រូបភាពវីរុសកូរ៉ូណាថ្មី ឬCOVID-19 ត្រូវបានមន្ទីរពិសោធន៍ Rocky Mountain (RML)នៃវិទ្យាស្ថានជាតិជំងឺឆ្លង និងអាលែកហ្ស៊ីរបស់សហរដ្ឋអាមេរិក បានបង្ហាញជាសារណៈកាលពីម្សិលមិញ ដែលនេះថាជារូបភាពផ្សព្វផ្សាយដំបូងនៃវីរុសនេះ។ មន្ទីរពិសោធន៍ខាងលើបានផលិតរូបភាពវីរុសកូរ៉ូណាថ្មី ឬឈ្មោះថ្មីហៅថាCOVID-19 នេះតាំងពីថ្ងៃទី១១ ខែកុម្ភៈ និងទើបបានផ្សព្វផ្សាយកាលពីម្សិលមិញ។ វីរុសកូរ៉ូណាថ្មី ឬឈ្មោះថ្មីហៅថាCOVID-19 គឺមានទំហំតូចមែនទែន ដែលមិនអាចមើលឃើញដោយមីក្រូស្កុបធម្មតានោះទេ។ ក្រុមអ្នកពិសោធន៍បានយកគំរូវីរុសមកផលិតជារូបភាព និងបានធ្វើឲ្យមានការមើលឃើញវីរុសដោយដាក់ពណ៌រូបភាពតាមបច្ចេកទេសវេជ្ជសាស្រ្ត។ ប្រភព៖ NIAID-RML រូបរាងរបស់វីរុសកូរ៉ូណាថ្មី ឬCOVID-19 នេះស្រដៀងទៅនឹងវីរុស MERS-Cov ដែលកើតនៅមជ្ឈឹមបូព៌ាកាលពីឆ្នាំ២០១២ និងក៏ស្រដៀងទៅនឹងវីរុស SARS-CoV ដែលបានកើតឡើងកាលពីឆ្នាំ២០០២ ដែរ។ បើតាមអ្នកជំនាញ វីរុសទាំងបីប្រភេទនេះស្ថិតក្នុងត្រកូល Coronavirus
February 14, 2020 - អន្តរជាតិ
បើតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃទី១៤ ខែកុម្ពៈ ឆ្នាំ២០២០ នេះបានអោយដឹងថា រដ្ឋាភិបាលថៃ បានអនុញ្ញាតអោយនាវាដឹកអ្នកដំណើរ២គ្រឿង ដែលមានមនុស្សសរុបជាង៤ពាន់នាក់ ចូលចតនៅកោះភូកេត នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ក្រោយមានការបញ្ជាក់ពីមន្ត្រីសុខាភិបាលសាធារណៈ ថាអ្នកដំណើរទាំងអស់នោះគ្មានផ្ទុកមេរោគ Covid19 នោះឡើយ។ ប្រភពព័ត៌មានដដែលបានបន្តអោយដឹងទៀតថា នាវា The Bahamas-flagged Seabourn Ovation បានដឹកភ្ញៀវទេសចរណ៍ចំនួន 495នាក់ ជាមួយនឹងបុគ្គលិកសរុប 470នាក់ ដែលនាវានេះបានចាកចេញពីប្រទេសម៉ាឡេស៊ី។ នាវាមួយទៀតមានឈ្មោះថា Quantum of the Seas ដែលមានផ្ទុកមនុស្សចំនួន 3,100នាក់
February 14, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ WESTERDAM ដែលកំពុងចតនៅកំពង់ផែក្រុងព្រះសីហនុ ក្នុងឋានៈជាម្ជាស់ផ្ទះដែលមានសាមគ្គីភាព និងការទទួលខុសត្រូវ។ ជាការពិតណាស់អ្នកដំណើរនៅលើនាវា បានបង្ហាញនូវស្នាមញញឹម និងសប្បាយចិត្ត និងស្រែកហ៊ោរ ជាមួយនឹងពាក្យអរគុណ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា អនុញ្ញាតអោយនាវាមួយនេះសំចត ហើយពួកគេអាចបន្តទៅកាន់អាកាសយាន្តដ្ឋាននៅរាជធានីភ្នំពេញ និងត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ។ សូមរំលឹកថានាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយគ្រឿងឈ្មោះ Westerdam ដែលផ្ទុកមនុស្សជាង២២០០នាក់ ចូលសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅព្រឹកទី១៣ ខែកុម្ភៈ ក្រោយពីប្រទេសនិងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី៕ ប្រភព៖
February 14, 2020 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិនៅលើនាវាខ្នាតយក្សលំដាប់អន្តរជាតិ Westerdam ដែលបានចូលចតនៅចំណតកំពង់ផែព្រះសីហនុ ក្រោយប្រទេស និងកោះចំនួន៦ បានបដិសេធមិនឲ្យនាវានេះចូលចត។ នៅព្រឹកនេះផងដែរ មានភ្ញៀវទេសចរជាង១០០នាក់បានចាកចេញពីនាវា ដើម្បីបន្តដំណើរតាមជើងយន្តហោះត្រលប់ទៅកាន់ប្រទេសកំណើតរៀងៗខ្លួន ចំណែកភ្ញៀវទេសចរនៅសល់នឹងបន្តចាកចេញតាមក្រោយ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានប្រកាសជាសាធារណៈថា អ្នកដំណើរនៅលើនាវាទាំងអស់អាចចាកចេញពីនាវាធ្វើដំណើរកំសាន្តនៅក្នុងខេត្តព្រះសីហនុបាន ហើយប្រសិនបើមានបំណងទៅកំសាន្តនៅខេត្តសៀមរាប យើងនឹងបង្កលក្ខណៈងាយស្រួល ដោយមានក្រុមហ៊ុនអាកាសចរណ៍បានត្រៀមយន្តហោះចំនួន៤គ្រឿងសម្រាប់ការជួយដឹកជញ្ចូនថែមទៀត ហើយសម្តេចតេជោក៏បានសំណូមពរដល់ប្រជាពលរដ្ឋតាមសណ្ឋាគារ ភោជនីយដ្ឋាននៅក្នុងខេត្តព្រះសីហនុមិនត្រូវរើសអើង និងមិនត្រូវភ័យខ្លាចអំពីរឿងនេះទេ៕
February 14, 2020 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ២០២០ នេះសម្តេចតេជោ បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ជួបជាមួយនឹងភ្ញៀវទេសចរណ៍នៅលើនាវាយក្ស Westerdam ដែលត្រូវបានប្រទេសចំនួន៥ធ្វើការបដិសេធ មិនអោយចូលចតព្រោះតែខ្លាចនាវាមួយនេះមានផ្ទុកអ្នកមានជំងឺ Coronavirus។ ក្នុងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ គឺស្ថានទូតអាមេរិកបានទម្លាយប្រាប់ថា នាវាយក្សដឹកភ្ញៀវទេសចរណ៍ជាង២ពាន់នាក់ ជិតដាច់ស្បៀង មុនពេលកម្ពុជា អនុញ្ញាតអោយចូលចត។ សម្តេចតេជោ ក៏បានមានប្រសាសន៍ថែមទៀតថា កម្ពុជាមិនអាចអោបដៃមើលមនុស្សជាតិទាំងនេះត្រូវបានស្លាប់កណ្តាលសមុទ្រនោះទេ ហើយបើពួកគេមានផ្ទុកមេរោគកូរ៉ូណាមែន តើអោយពួកគេរង់ចាំថ្ងៃស្លាប់ដោយគ្មានការព្យាបាលនៅលើនាវា រឺយ៉ាងណា? ហើយសាកសពពួកគេត្រូវទម្លាក់ចូលទៅក្នុងសមុទ្ររឺយ៉ាងណា? ពួកគេក៏មានសិទ្ធិរស់រៀនមានជីវិត ដូចមនុស្សទូទាំងពិភពលោក ដូច្នេះបើពួកគេមានជំងឺ កូរ៉ូណា គឺកម្ពុជាស្មគ្រចិត្តព្យាបាលពួកគេ មិនទុកអោយពួកគេស្លាប់ទាំងបែបនេះទេ៕
February 14, 2020 - PR
ភ្នំពេញ – ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០៖ ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា បានប្រកាសពីភាពជោគជ័យនៃការដាក់ពង្រាយបង្គោលអង់តែនកាបូនថ្មីដំបូងគេបង្អស់នៅខេត្តសៀមរាប ដែលសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការរចនា និងការច្នៃប្រឌិតនូវហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។ លោក Phillip Wong នាយកប្រចាំតំបន់អាស៊ានប៉ែកខាងជើង (Asean North) នៃក្រុមហ៊ុន អ៊ីដតខូ គ្រុប បានមានប្រសាសន៍ថា « ខេត្តសៀមរាប គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវការបណ្តាញទំនាក់ទំនងគ្របដណ្តប់កាន់តែទូលំទូលាយ និងអាចទុកចិត្តបាន។ ការច្នៃប្រឌិតផ្នែកហេដ្ឋារចនាសម្ព័ន្ធកាបូនថ្មីនេះ វាពិតជាសមស្របខ្លាំងណាស់ទៅនឹងបរិបទនៃតម្រូវការជាក់ស្តែងមួយនេះ។ បង្គោលអង់តែនកាបូនថ្មីដំបូងគេបង្អស់នេះ ត្រូវបានសាងសង់ឡើងដោយផ្អែកលើគុណប្រយោជន៍សំខាន់ៗពីរយ៉ាងគឺ៖ ដើម្បីពង្រីកបណ្តាញទំនាក់ទំនងឲ្យបានកាន់តែទូលំទូលាយ និងប្រសើរជាងមុន និងកាត់បន្ថយផលប៉ះពាល់ចំពោះបរិស្ថានក្នុងសហគមន៍
February 14, 2020 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នា២០២០ នេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរដោយផ្ទាល់ទៅកាន់ខេត្តព្រះសីហនុ ដើម្បីសួរសុខទុក្ខផ្ទាល់ភ្ញៀវទេសចរណ៍នៅលើនាវាយក្ស Westerdam ដែលត្រូវបានប្រទេសចំនួន៥ ធ្វើការបដិសេធមិនអោយចូលចតនៅប្រទេសគេ ព្រោះខ្លាចជំងឺកាចសាហាវថ្មី Coronavirus រឺ Covid19។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីមូលហេតុដែលអនុញ្ញាតអោយនាវាយក្ស Westerdam ចូលចតនៅកម្ពុជា ដោយមិនភ័យខ្លាចជំងឺ Coronavirus នោះទេ ដោយសម្តេចបានមានប្រសាសន៍ថា៖ បើភ្ញៀវទេសចរណ៍ទាំងនេះ មានផ្ទុកមេរោគ Coronavirus មែននោះ តើអោយពួកគេរង់ចាំសេចក្តីស្លាប់នៅលើនាវា
February 14, 2020









