Khmernote Media
  • PR

    (ភ្នំពេញ) ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០៖ គិតចាប់ពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០ នៃការបើកការប្រកួតក្បាច់រាំបែប K-POP ក្នុងកម្មវិធី Samsung Awesome Challenge ជាមួយ OMG កម្ពុជា រួចមកយើងឃើញមានការចូលរួម និងគាំទ្រជាច្រើនក្រុមជាពិសេសគឺយុវវ័យដែលគាំទ្រស្មាតហ្វូនជំនាន់ថ្មីស៊េរីចុងក្រោយ Samsung Galaxy A51 និង A71 តែម្តង! ឆ្លងកាត់តាមការដាក់ពិន្ទុយ៉ាងសុក្រឹតពីគណៈកម្មការជាច្រើនរូបយើងបានរកឃើញអ្នកឈ្នះចំនួន ១០ ក្រុម ចុងក្រោយហើយ! សូមរំឭកផងដែរថារង្វាន់ដែលទទួលបានរួមមានដូចជា៖ – ជ័យលាភីលេខ

    February 15, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ មានករណីគ្រោះអគ្គិភ័យមួយ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៤ល្វែងជាប់គ្នា នៅមុខ​ផ្សារត្រពាំងថ្លឹង​ ផ្លូវវេងស្រេង​ សង្កាត់ចោមចៅ​ទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ នៅម៉ោងប្រមាណ៦ព្រឹក ព្រលឹមថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២០នេះ។ ប្រភពព័ត៌មានបានឲ្យដឹងថា អគ្គិភ័យដ៏អាក្រក់នេះ ផ្តើមចេញពីផ្ទះល្វែងលក់ពូក រួចរាលដាលដល់ផ្ទះលក់ម៉ូតូ៣ល្វែងជាប់គ្នាបន្ថែមទៀត បណ្តាលឲ្យខូចខាតសម្ភារក្នុងផ្ទះដែលរួមមាន ពូក ម៉ូត អស់ស្ទើរទាំងស្រុង។ បើតាមសេចក្តីរាយការណ៍ បន្ទាប់ពីកើតមានអគ្គិភ័យនេះ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញមកជួយពន្លត់ តែដោយសារផ្លូវនេះ មានភាពចង្អៀតចំពេលដែលកម្មករ កម្មការិនីចូលធ្វើការ ធ្វើឲ្យមានផលវិបាកក្នុងប្រតិបត្តិការ។ អគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុងនៅម៉ោង៧៖៣០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយមិនបណ្តាលឲ្យរាលដាល ដល់ផ្ទះផ្សេងទៀតឡើយ។

    February 15, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតគួរអោយអាសូរ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ស្រាប់តែត្រូវបានរថយន្តស៊េរីទំនើប ALPHARD មួយគ្រឿងទៀត បើកប្រដេញតាម បំបុកពីក្រោយបណ្ដាលឲ្យដួលអូសនឹងថ្នល់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើង នៅវេលាម៉ោងប្រមាណជាង០១រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅត្រង់ចំណុចផ្លូវបំបែកជាបី លើផ្លូវ៤៦៦ កែងផ្លូវ៦៣ មុខសាលាភូមិន្ទរដ្ឋបាល ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សមត្ថកិច្ចនគរបាលខណ្ឌចំការមន បានអោយដឹងថា អ្នកបើករថយន្តបង្កមានឈ្មោះ យិន សាវឿន ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរ

    February 15, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បន្តចុះដាក់គោលដៅត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យ អាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង និងជាពិសេសកិច្ចការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ជូនបងប្អូន ប្រជាពលរដ្ឋ នាយប់ថ្ងៃទិវាបុណ្យនៃក្ដីស្រលាញ់ ត្រូវនឹងយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវ២៧១ មុខឃ្លាំងដែកក្រុមហ៊ុនវេតហ៊ួត ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមមន្ត្រីអនុវត្ត ច្បាប់ចរាចរណ៍ ខណ្ឌមានជ័យ អោយដឹងថា ការដាក់គោលដៅរឹតបន្តឹង បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ សារធារណៈ នាយប់ថ្ងៃទិវាបុណ្យនៃក្ដីស្រលាញ់នេះ

    February 15, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ​ ៖ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ​យ៉ាងសន្ធោរសន្ធៅ​ មានទាំងជាប់មនុស្សជាច្រើននាក់ ក្នុងនោះក៏មានក្មេងៗ បង្កការផ្អើលបងប្អូនអ្នកជិតខាងភ័យស្លន់ស្លោ​ រាយការណ៍ប្រាប់អាជ្ញាធរ​ និងសមត្ថកិច្ចមូលដ្ឋាន​ខណ្ឌឬស្សីកែវ​ សហការជាមួយក្រុមពន្លត់អគ្គិភ័យ​ ចេញជួយអន្តរាគមន៍​បាញ់ពន្លត់ និងជួយសង្គ្រោះមនុស្សដែលជាប់ក្នុងបន្ទប់ យកចេញមកក្រៅដោយសុវត្ថិភាព កាលពីវេលាម៉ោង​០១:៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរិ៍​ ទី១៥ ខែកុម្ភៈ​ ឆ្នាំ​២០២០នេះ នៅចំណុចផ្ទះជួលមួយខ្នង សង់ពីឈើប្រក់​ស័ង្កសី​ ដែលស្ថិតនៅជាប់អាគារសាលាបឋមសិក្សា​ ខ្មែរ-វៀតណាម​(សាមគ្គី​) ផ្លូវលំ​ ក្រុមទី៤​ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ។ សមត្ថកិច្ចមូលដ្ឋាន​ខណ្ឌឬស្សីកែវ​ បានប្រាប់ឲ្យដឹងថា​ ផ្ទះដែលត្រូវបានភ្លើងឆាបឆេះនោះ​ មានម្ចាស់ឈ្មោះ ហាក់​ គឹមនី​

    February 15, 2020
  • អន្តរជាតិ

    លោកប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump បានសរសេរព័ត៌មានបង្ហោះលេី​ Facebook ផ្លូវការ​របស់​លោកដោយបានថ្លែងអំណរគុណ​ប្រទេស​កម្ពុជា​ដែលបានទទួល​យកនាវា​ Westerdam អោយចូលចតនៅ​កំពង់ផែ​ ។ លោក​ Donald Trump បានបន្ថែមថា​ សហរដ្ឋអាមេរិក​នឹងចងចាំ​អំពើ​ល្អរបស់អ្នក​ (​ កម្ពុជា​ )​ ។ គួររំលឹកផងដែរថា កប៉ាល់ទេសចរណ៍ Westerdam បានមកដល់ខេត្តព្រះសីហនុនាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ហើយអាជ្ញាធរប្រទេសកម្ពុជាបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ក្រោយប្រទេសនិងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី៕

    February 15, 2020
  • សុខភាព

    មន្ត្រីចិននិយាយថា​ក្រូពេទ្យចំនួន​ប្រាំមួយ​នាក់​បាន​ស្លាប់​ដោយសារវីរុកូរ៉ូណាថ្មី​ឬឈ្មោះថ្មីហៅថា​ COVID-19 ខណៈ​បុគ្គលិក​សុខាភិបាល​ជាង​១ ៧០០នាក់​ផ្សេងទៀតបាន​ឆ្លងវីរុសនេះ ដោយថា​មកពីមានការខ្វះខាត​សម្ភារៈ​ការពារខ្លួន​ត្រឹម​ត្រូវ។ អនុរដ្ឋមន្ត្រី​ក្រ​សួងសុខាភិបាល​ចិន​បាន​និយាយ​នៅ​គណៈកម្មការសុខភាព​ជាតិ​នៅ​ថ្ងៃទី១៤ កុម្ភៈ នេះថា​គិត​ត្រឹម​ថ្ងៃ​អង្គារ​ក្នុង​សប្ដាហ៍នេះ បុគ្គលិកសុខាភិបាលចំនួន​១ ៧១៦​នាក់​បាន​ឆ្លង​វីរុសកូរ៉ូណាថ្មី និងប្រាំមួយ​នាក់​បាន​ស្លាប់​។ លោក​បន្ត​ថា​ភាគច្រើន​នៃគ្រូពេទ្យ​ដែល​ឆ្លង​វីរុសនេះគឺនៅខេត្តហ៊ួប៉ី ក្នុង​នោះ​ទីក្រុងអ៊ូហាន មានចំនួន​១ ១០២​នាក់ និង​មាន​៤០០​នាក់​ផ្សេងទៀត​ឆ្លង​នៅ​តំបន់​ផ្សេង​ក្នុង​ខេត្ត​ហ៊ួប៉ី។ ហានិភ័យចំពោះ​ក្រុមគ្រូពេទ្យ​គឺត្រូវ​បាន​គេផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​កាលពីថ្ងៃទី​៧ ខែកុម្ភៈ បន្ទាប់ពីការស្លាប់​របស់​លោក​វេជ្ជបណ្ឌិត Li Wenliang ដោយ​វីរុសកូរ៉ូណាថ្មី​ ដែលជា​វេជ្ជបណ្ឌិតចេញមុខផ្សព្វផ្សាយ​ព័ត៌មាន​ពីវីរុសនេះទៅសាធារណជន​ តែពេលនោះត្រូវអាជ្ញាធររាំងខ្ទប់។ គួរ​បញ្ជាក់ថា​គិត​​ត្រឹម​ថ្ងៃនេះ ចំនួន​អ្នក​ឆ្លងវីរុសកូរ៉ូណាថ្មីមានចំនួនជាង​៦៥ ០០០​ករណី និង​ស្លាប់ជាង១ ៤០០​នាក់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។

    February 14, 2020
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ដើម្បីចូលរួមចំណែកធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ ទេសភាព និងបរិស្ថាននៅបរិវេណមុខខាងលិចប្រាសាទអង្គរវត្ត មានភាពល្អប្រសើរ ព្រមទាំងលើកតម្លៃរមណីយដ្ឋានអង្គរ ដែលជានិមិត្តរូបនៃព្រលឹងជាតិខ្មែរឲ្យកាន់តែល្បីល្បាញ និងសាកសមជាសម្បត្តិបេតិកភណ្ឌពិភពលោក អាជ្ញាធរអប្សរានឹងចាប់ផ្តើមអនុវត្តគម្រោងរៀបចំប្រព័ន្ធរំដោះទឹកសងខាងផ្លូវ និងកែលម្អផ្លូវនៅមុខប្រាសាទអង្គរវត្ត ដែលមានប្រវែង២៩០ម៉ែត្រ ទទឹង៨ម៉ែត្រ ទៅ១៣ម៉ែត្រ ដោយមានការដាំស្មៅ ដើមឈើ និងរៀបចំសួនផងដែរ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ តទៅ។ ក្នុងន័យនេះអាជ្ញាធរជាតិអប្សរានឹងផ្អាកការធ្វើចរាចរណ៍ដោយថ្មើរជើង និងយានយន្តគ្រប់ប្រភេទនៅលើកំណាត់ផ្លូវនេះជាបណ្តោះអាសន្នរហូតដល់ការដ្ឋានបានបញ្ចប់ជាស្ថាពរ ដើម្បីធានាបាននូវសុវត្ថិភាពជូនសាធារណៈជន និងភ្ញៀវទេសចរណ៍។ ទន្ទឹមនឹងនោះ អាជ្ញាធរជាតិអប្សរានឹងរៀបចំឲ្យមានផ្លូវថ្មើរជើងប្រើប្រាស់ជំនួសវិញ ដែលស្ថិតនៅលើផ្លូវកៅស៊ូត្រង់ចំណុចចំណតរថយន្ត មកសួនក្រវ៉ាន់ ឆ្ពោះទៅស្ពានបណ្តែតទឹក៕  អត្ថបទ៖ សេម

    February 14, 2020
  • ព័ត៌មានជាតិ

    រូបថតប៉ុន្មានសន្លឹកដែលបង្ហោះចេញពីផេកផ្លូវការរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបង្ហាញពីភាពសប្បាយរីករាយ និងការអរគុណចំពោះកម្ពុជា ដែលព្រមអោយនាវា Westerdam ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ បន្ទាប់ពីប្រទេសនិងកោះចំនួន៥ បានបដិសេធ ព្រោះខ្លាចឆ្លងជំងឺកាចសាហាវ Coronavirus រឺ COVID-9។ ចំពោះដំណើរចុះពីលើនាវាយក្ស Westerdam គេឃើញមានមន្ត្រីរបស់កម្ពុជា ចុះទៅជួយសម្របសម្រួល ជាពិសេសភ្ញៀវទេសចរណ៍ដែលមានវ័យចំណាស់ ដែលនេះស្តែងអោយឃើញពីទឹកចិត្តរបស់កម្ពុជា មានចំពោះពិភពលោកទាំងមូល ដោយមិនមានការរើសអើងពូជសាសន៍នោះឡើយ។ គួរបញ្ជាក់ផងដែរថា នាវាយក្ស Westerdam ដែលផ្ទុកអ្នកដំណើរប្រមាណជាង២២០០នាក់ បានចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ កាលពីម្សិលមិញនេះ ហើយមន្ត្រីសុខាភិបាល ក៏បានធ្វើការសម្របសម្រួលត្រួតពិនិត្រសុខភាព របស់ភ្ញៀវទាំងមុននឹងអោយធ្វើការចុះពីនាវា និងធ្វើដំណើរបន្តទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ៕

    February 14, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ​៖ បន្ទាប់ពីនាវាទេសចរណ៍ MS Westerdam ដែលមានភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ២ ២៥៧នាក់ មាន៤១​សញ្ជាតិ ត្រូវបានរដ្ឋាភិបាលកម្ពុជា អនុញ្ញាតអោយសំចត​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ហើយមិនត្រឹមតែប៉ុណ្ណោះទទួលស្វាគមន៍យ៉ាងកក់ក្តៅ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ហើយភ្ញៀវទេសចរមួយចំនួនក៏បានចេញពីនាវា ដើម្បីបន្តដំណើរតាមជើងយន្តហោះត្រលប់ទៅកាន់ប្រទេសកំណើតរៀងៗខ្លួន ចំណែកភ្ញៀវទេសចរនៅសល់នឹងបន្តចាកចេញតាមក្រោយ។ ក្នុងនោះនៅថ្ងៃដដែល យោងតាមការបញ្ជាក់របស់លោក ឃៀង ភារ​ម្យ អ្នកនាំពាក្យ​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ភ្ញៀវទេសចរណ៍ តាមនាវា MS Westerdam ដែលប្តូរការធ្វើដំណើរមកតាមផ្លូវអាកាសត្រឡប់ទៅប្រទេសកំណើតវិញក្រោមការសម្របសម្រួលរបស់អាជ្ញាធរកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ មានដូចខាងក្រោម៖ -ជើងហោះហើរទី១ ចេញម៉ោង

    February 14, 2020