Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមហ្វេសបុករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានបង្ហោះមុននេះទាក់ទងនឹងភ្ញៀវទេសចរណ៍នៅលើនាវា ដែលយកសំណាកទៅពិនិត្យនៅប៉ាស័រ បានឲ្យដឹងថា៖ “លទ្ធផលផ្លូវការនៃការពិនិត្យវិភាគសំណាកចំពោះអ្នកទេសចរតាមកប៉ាល់ Westerdam ចំនួន២០នាក់ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញថា អវិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មី”៕

    February 13, 2020
  • PR

    ដូចដែលធ្លាប់បានចុះផ្សាយពីប្រវត្តិរបស់អ្នកគ្រូរាជនី ដែលមានឈ្មោះបោះសំលេងនៅលើវិស័យផាត់មុខធ្វើសក់កូនក្រមុំ និងអតិថិជនផ្សេងៗនៅតាមកម្មវិធីនានារួចមកហើយ ដោយអ្នកគ្រូរាជនី នេះឯងដែលគេស្គាល់តាមរយៈការធ្វេីម៉ូតសក់ស្អាតៗនិងប្លែកៗ បំបែកម៉ូតពីម៉ូតមួយទៅម៉ូតមួយយ៉ាងល្អឥតខ្ចោះ បន្ទាប់ពីនោះអ្នកគ្រូក៏មិនសំចៃដៃដោយបង្ហាញស្មាដៃផាត់មុខតាមរយះការផាត់មុខលេីកូនក្រមុំនិងម៉ូឌែលជាច្រេីននាក់ប្រចាំសាលារបស់គាត់។ ទន្ទឹមនិងនោះផងដែរលេីកនេះអ្នកគ្រូរាជនី បានសហការជាមួយ ណុបដាណេ សំអាងការ បានច្នៃម៉ូត សំលៀកបំពាក់ព្រមទាំងគ្រឿងអលង្ការដ៏ស្អាតៗដែលរំលេចចេញនៅវប្បធម៏ខ្មែរពិតៗវាជាឆន្ទះដ៏មុះមុតរបស់អ្នកគ្រូនិងសំអាងការរបស់បង Nob Dane SamAngKar យកសំលៀកបំពាក់ទៅបង្ហាញនៅសាលាបង្រៀនផាត់មុខដ៏ល្បីមួយនៅប្រទេសថៃ អោយខាងប្រទេសគេឃេីញថាកូនខ្មែរទៅដល់ទីណាក៏ចង់បង្ហាញភាពអស្ចារ្យនិងវប្បធម៏អិយធម៏របស់ខ្លួនដែរ។ ការបង្ហាញវប្បធម៌របស់ខ្មែរនៅប្រទេសក្រៅនេះដែរ ក៏ទទួលបានការកោតសរសើរពីសំណាក់មហាជន និងអ្នកគាំទ្ររបស់អ្នកគ្រូរាជនី និង សំអាងការ ណុបដាណេ ដូចគ្នា។ បេីបងប្អូនមានចំណាប់អារម្មណ៏ចង់បានសំអាងការសម័យចំសម័យ បុរាណចំបុរាណ អាចទាក់ទងទៅណុបដាណេ សំអាងការ បាន ដែលមានទីតាំងនៅម្តុំផ្សារចាស់។ មកបង្វែរនិយាយរឿងអ្នកគ្រូរាជនី វិញក៏មិនធម្មតាដែរ ដោយមួយឆ្នាំរៀន3ដងនៅស្រុកគេ

    February 13, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ នៅព្រលប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ នាវាទេសចរណ៍ Westerdam ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងផ្ទុកមនុស្សជាង ២ ០០០នាក់ បានចូលចតដល់ចំណតផែក្នុងកំពង់ផែក្រុងព្រះសីហនុហើយ។ នៅមុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន បានធ្វើការប្រកាសជាផ្លូវការថា សម្តេចនឹងធ្វើដំណើរទៅខេត្តព្រះសីហនុ នាស្អែកនេះ ដើម្បីស្វាគមន៍ភ្ញៀវទេសចរនៅលើនាវាទេសចរណ៍ Westerdam។ សម្តេចបានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការឲ្យដឹងថា៖ “អរគុណសន្តិភាព! ដោយសារតែកម្ពុជាមានសន្តិភាពទើប ខ្ញុំហ៊ានសម្រេចចិត្តទទួលយកនាវាទេសចរណ៏ដ៏ធំដែលគ្មានកន្លែងចូលចត ឱយមកចូលចតនៅកំពង់ផែរក្រុងព្រះសីហនុដើម្បីជួយដល់អ្នកដែលស្ថិតនៅលើនាវាអស់រយះពេល១៣ថ្ងៃមកហើយ ឱយបានវឹលត្រឡប់ទៅប្រទេសពួកគេ វិញដោយសុវត្ថិភាព។ ព្រឹកស្អែកថ្ងៃ១៤កុម្ភៈ២០២០ខ្ញុំនឹងទៅស្វាគមន៍ពួកគេនៅខេត្តព្រះសីហនុក្នុងឋានះជាម្ជាស់ផ្ទះដែលមានសាមគ្គីភាព និងការទទួលខុសត្រូវ។ សុំអរគុណអង្គការសុខភាពពិភពលោក និងប្រទេសនាៗដែលមានពលរដ្ឋខ្លួន ស្ថិតនៅលើនាវាដែលបានផ្តល់នូវការជឿទុកចិត្តដល់កម្ពុជា។ ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងពេលលំបាក”៕

    February 13, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖នៅព្រលប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ កប៉ាល់ទេសចរណ៍ Westerdam ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងផ្ទុកមនុស្សជាង ២ ០០០នាក់ បានចូលចតដល់ចំណតផែក្នុងកំពង់ផែក្រុងព្រះសីហនុហើយ។ បើតាមមន្ត្រីនៅទីនោះបានឲ្យដឹងថា ក្រុមអ្នកទេសចរណ៍ចម្រុះជាតិសាសន៍បានលើកដៃគ្រវី និងទះដៃហោរកញ្ជៀវពីលើកប៉ាល់នេះ ក្នុងនយ័សប្បាយរីករាយផងដែរ។ គួររំលឹកផងដែរថា កប៉ាល់ទេសចរណ៍ Westerdam បានមកដល់ខេត្តព្រះសីហនុនាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ហើយអាជ្ញាធរប្រទេសកម្ពុជាបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ក្រោយប្រទេសនិងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    February 13, 2020
  • បច្ចេកវិទ្យា

    ជាធម្មតានៅក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យារៀងរាល់ឆ្នាំក្នុងខែកញ្ញា iPhone ជំនាន់ថ្មីនឹងអាចបង្ហាញខ្លួនជាផ្លូវការមិនខាន ប៉ុន្តែសម្រាប់ឆ្នាំនេះ iPhone 12 និង iPhone 12 Plus ត្រូវបានគេសង្ស័យថានឹងអាចជួបប្រទះបញ្ហាពន្យា។ តើអ្វីជាមូលហេតុដែលនាំឲ្យទៅដល់ការពន្យាពេលបែបនេះ? គ្រប់គ្នាបានដឹងហើយថាមួយរយៈចុងក្រោយនេះវីរុសកូរ៉ូណាកំពុងរាតត្បាត ដែលធ្វើឲ្យរោងចក្រធំៗនៅប្រទេសចិនសម្រេចចិត្តផ្អាកការងារហើយក្នុងនោះបានទាំងធ្វើឲ្យព្រឹត្តិការណ៍ MWC 2020 នៅទីក្រុងបាសេឡូណា នោះក៏ប្រឈមមុខនឹងការដំណើរការផងដែរ។ លើសពីនេះអ្វីដែល DigiTimes ទើបតែទទួលបាន និងយកមកចេញផ្សាយនោះ គឺថាសូម្បីតែក្រុមហ៊ុន Apple ក៏បានបញ្ចប់ក្រុមការងារវិស្វកម្មរបស់ខ្លួនទាំងឡាយមកកាន់ប្រទេសចិនផងដែរ។ ក្នុងនោះគេជឿជាក់ទៀតថា ក្រុមការងារវិស្វកម្មនោះ គឺជាក្រុមដែលមានឈ្មោះថា Engineering Validation Test (EVT) ដែលត្រូវបានគេស្គាល់ថា ជាក្រុមជំនាញក្នុងការអភិវឌ្ឍដំណាក់កាលចុងក្រោយនៃការឌីសាញម៉ូដែល

    February 13, 2020
  • បច្ចេកវិទ្យា

    ក្រោយទទួលបានជោគជ័យលើការសាបព្រោះម៉ាកយីហោរបស់ខ្លួននៅក្នុងប្រទេសកម្ពុជារយៈពេលជាង3ឆ្នាំ ក្រុមហ៊ុន OPPO បានពង្រីក និង ដាក់សម្ពោធ បើកដំណើរការ មជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ខ្នាតស្តង់ដារ សាខាថ្មី នៅផ្សារទំនើប Exchange Square ក្បែររមណីយដ្ឋានវត្តភ្នំ រាជធានីភ្នំពេញ កាលពីថ្ងៃទី12 ខែ កុម្ភៈ ឆ្នាំ 2020។ ការដាក់សម្ពោធ មជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ខ្នាតស្តង់ដារ សាខាថ្មីនេះ ក្រុមហ៊ុន OPPO មានគោលដៅ ផ្តល់ភាពងាយស្រួលដល់អតិថិជនដែលនិយមគាំទ្រស្មាតហ្វូន OPPO គ្រប់ស៊េរីគ្រប់ម៉ូឌែល ដូចជា OPPO

    February 13, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ គិតត្រឹមម៉ោង៣រសៀល ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២០នេះ អ្នកដំណើរទេសចរទាំងអស់មិនទាន់អនុញ្ញាតអោយចុះពីនាវាឡើងមកលើកំពង់ផែនៅឡើយ ចំណែកនាវាទេសចរណ៍នេះកំពុងឈប់សំចតនៅឆ្ងាយពីចំណតផែប្រមាណជា៣គីឡូម៉ែត្រ ដើម្បីអាជ្ញាធរនិងផ្នែកជំនាញពាក់ពន្ធ័បំពេញនីតិវិធីផ្សេងៗ ស្របពេលដែលមន្ត្រីតំណាងអង្គទូតនានាក៏មានវត្តមាននៅកំពង់ផែដែរ។ បើតាមមន្ត្រីអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រាប់បណ្តាញផ្សព្វផ្សាយថា ក្នុងចំណោមអ្នកទេសចរណ៍និងកងនាវិកទាំងអស់ជាង២០០០នាក់ មិនមានអ្នកឆ្លងមេរោគថ្មីនេះឡើយ បើទោះជាមានអ្នកដំណើរចំនួនប្រហែល២០នាក់ មានអាការៈមិនស្រួលខ្លួនបន្តិចបន្តួចយ៉ាងណាក្តី។ យោងតាមបទសម្ភាសន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល និងឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុប្រាប់បណ្តាញផ្សព្វផ្សាយថា នៅថ្ងៃ១៤កុម្ភៈ២០២០ ក្នុងចំណោមអ្នកដំណើរទាំងអស់ មានមួយចំនួននឹងធ្វើដំណើរតាមយន្តហោះត្រឡប់ទៅប្រទេសកំណើតវិញ ក្នុងនោះអាជ្ញាធរកម្ពុជានឹងជួយសម្រួលសព្វបែបយ៉ាងក្នុងន័យមនុស្សធម៌។ សូមរំលឹកថានាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយគ្រឿងឈ្មោះ Westerdam ដែលផ្ទុកមនុស្សជាង២២០០នាក់ ចូលសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅព្រឹកទី១៣ ខែកុម្ភៈ ក្រោយពីប្រទេសនិងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី៕

    February 13, 2020
  • សុខភាព

    មន្ត្រី​សុខាភិបាល​សិង្ហបុរី​បាននិយាយថា​​ដើម្បីការពារកុំឲ្យឆ្លងវីរុសកូរ៉ូណាថ្មី​​ (Covid-19) គ្រប់គ្នាត្រូវមានការប្រុងប្រយ័ត្នទៅលើវត្ថុប្រើប្រាស់ដែលប៉ះពាល់​ញឹកញាប់នៅទីសាធារណៈរួមទាំងទូរស័ព្ទដៃរបស់​យើង​ផងដែរ។ នៅក្នុងសន្និសីទកាសែតកាល​ពីថ្ងៃទី១២​ ខែកុម្ភៈ លោក Kenneth Mak ប្រធានផ្នែកសេវាកម្មវេជ្ជសាស្រ្តនៃក្រសួងសុខាភិបាលប្រទេសសិង្ហបុរីបានណែនាំឲ្យប្រជាជនខ្លួនឲ្យមានការប្រុងប្រយ័ត្ន និងការពារខ្លួនឲ្យបានល្អដើម្បីចៀសវាងការឆ្លងវីរុសកូរ៉ូណាថ្មី​នេះ។ លោកបានបញ្ជាក់ទៀតថា ការការពារដ៏ល្អបំផុតគឺការលាងដៃជាមួយនឹង​សាប៊ូឲ្យបានញឹកញាប់ និងប្រុងប្រយ័ត្នទៅលើវត្ថុដែលប្រើប្រាស់ញឹកញាប់ក្នុងទីសាធារណៈ​​រួមទាំងទូរសព្ទដៃផងដែរ។ នៅ​លើ​ទូរស័ព្ទ​ដៃ គឺ​លោក​សម្ដៅលើ​ការសម្អាត​លើកញ្ចក់ទូរសព្ទនេះតែម្ដង​។​ ចំណែក​អ្នកដែលឈឺលោកថា​គួរតែទៅពិនិត្យឲ្យបានត្រឹមត្រូវ និងចៀសវាសការពិនិត្យដោយវេជ្ជបណ្ឌិតច្រើននាក់ដែលនាំឲ្យពិបាកក្នុងការវិនិច្ឆ័យរោគ។ គិតមកដល់ពេលនេះ អត្រាអ្នកឆ្លងមានរហូតដល់ជាង​ ៦០ ០០០នាក់ និងអ្នកស្លាប់ជាង ១​ ៣០០នាក់​ដែលអ្នកឆ្លងនៅប្រទេសសិង្ហបុរីមានចំនួន ៥០ករណី ក្នុងនោះមានអ្នកជាសះស្បើយ ១៥នាក់ និង ៣៥នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។

    February 13, 2020
  • ព័ត៌មានជាតិ

    ​ភ្នំពេញ​៖​ ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ ស្រាវជ្រាវ​ឃាត់ខ្លួន​ ករណី​ប្រព្រឹត្ត​អំពើ​ ហិង្សា​ដោយ​ចេតនា​,​ ជេរ​ប្រមាថ​ និង​គំរាម​ថា​សម្លាប់​ (​ថត​ជា​វី​ដេ​អូ​ និងសារ​សម្លេង​ផ្ញើ​តាម​ Messager​ Facebook)​។​ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១១​និង​៥០​នាទី​ ស្ថិត​នៅ​ភូមិ​រលួស​ សង្កាត់​ជើងឯក​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​ ​លោក​វរសេនីយ៍ឯក​ ជឹ​ម​ ស៊ី​ថា​ អធិការ​នគរបាល​ខណ្ឌដង្កោ​ បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ចំនួន​០៣​នាក់​៖​ទី​១-​ឈ្មោះ​ វង្ស​ ស្រី​ឡែ​ន​ ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ​ មុខរបរ​ជា​អ្នកគ្រប់គ្រង​អង្គការ​ Living​ Field​ ស្នាក់​នៅ​ភូមិ​លេខ​១០​ សង្កាត់​ទឹកល្អក់​៣​

    February 13, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងដោយ បុរសស្ត្រី២នាក់ប្ដីប្រពន្ធ បានបើករថយន្តកាម៉េរីមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន សង្ស័យងោកមួយភាំងក៏រេចង្កូតទៅបុកខឿនចិញ្ចេីមផ្លូវ ខ្ទាតរ៉ាយបាយ ពេញផ្លូវ ចំណែករថយន្តបានបន្តដំណេីរទៅមុខទៀតជិត៥០ម៉ែត្រ ទាំងបាក់កាឡេកង់មុខ និងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡេីងកាលពីវេលាម៉ោង០៣:២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចមុខវត្តនន្ទមុនី លេីផ្លូវមុនីរ៉េត(ផ្លូវ២១៧) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមសម្ដីក្រុមសន្តិសុខក្រុមហ៊ុន ដែលយាម នៅក្នុងបរិវេណទីតាំងកេីតហេតុខាងលេីនេះ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ឃេីញមានរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា កាម៉ារី (TOYOTA CAMRY)

    February 13, 2020