Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហុ៖ នៅព្រឹក​ថ្ងៃទី​១៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ នេះ​ នាវា​ខ្នាត​យក្ស​លំដាប់អន្តរជាតិដែលមានផ្ទុកភ្ញៀវទេសចរ​ និង​នាវិក​សរុបជាង​ ២០០០​ នាក់​ បានកំពុងតែរំកិលខ្លួនចូលចតនៅកំពង់ផែ​ ខេត្ត​ព្រះ​សីហនុ​ ដែលអាចនឹងចូលចតដល់ចំណតផែ វេលាម៉ោងប្រហែលជាង៩ឬម៉ោង១០ព្រឹកនេះ​។ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ខេត្ត​ ព្រះសីហនុ​ បានអោយដឹងថា​ ក្រុមការងារ​របស់​រដ្ឋាភិបាល​ រួម​មាន​គ្រូពេទ្យ​ មន្ត្រី​នគរបាល​ អន្តោប្រវេសន៍​ មន្ត្រី​ ចត្តាឡីស័ក​ កំពុងមានវត្តមាននៅកំពង់ផែក្រុងព្រះសីហនុ រង់ចាំទទួលអ្នកទេសចរអន្តរជាតិ ដែលមកតាមនាវាទេសចរណ៍នោះ។ ក្រុមការងារ​ផ្ដោតសំខាន់ទៅលេីការពិនិត្យសុខភាព ​ដេីម្បី​ស្វែងរក​ករណី​សង្ស័យ​មានផ្ទកមេរោគ​វីរុស​កូរ៉ូណា​ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​ប្រចាំ​ការនៅ​លេីនាវា​បានអះអាងថា​ភ្ញៀវ​ទេសចរ​ទាំងអស់គ្មាន​អ្នកជម្ងឺ​វីរុស​កូរ៉ូណា​ទេ​ ។ បន្ទាប់​ពី​ក្រុម​ការងារ​ធ្វើ​ការនៅលេីនាវាចប់​ ទេីប​អនុញ្ញាត​អោយនាវាចូលចតនៅកំពង់ផែតែម្ដង​

    February 13, 2020
  • ព័ត៌មានជាតិ

    លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរដល់កម្ពុជា បន្ទាប់ពី រដ្ឋាភិបាលកម្ពុជា សម្រេចឲ្យនាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយគ្រឿងឈ្មោះ Westerdam ដែលផ្ទុកមនុស្សជាង២២០០នាក់ ចូលសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅព្រឹកទី១៣ ខែកុម្ភៈ ក្រោយពីប្រទេសនិងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី។ លោក W. Patrick Murphy បានឲ្យដឹងយ៉ាងដូច្នេះថា៖ “Cambodia authorities have authorized HAcruises ship Westerdam, with U.S. citizens

    February 13, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ នារីរូបស្រស់សោភារៀនផ្នែក សម្អាងម្នាក់ បើករថយន្ត Mazda2 ក្នុងល្បឿនលឿន បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងាជើង រងរបួសធ្ងន់ ឈាមជោកខ្លួន ត្រូវបានប្រជាពលរដ្ឋជួយយកចេញមកក្រៅ សង្គ្រោះបឋម ហើយហៅឡានពេទ្យ គ្លីនិកឯកជន សួគា៍ មកដឹកយកទៅសង្គ្រោះផងដែរ តែអកុសល ដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ក៏បានស្លាប់បាត់ទៅហើយ ទោះជាក្រុមគ្រូរពេទ្យ ព្យាយាម សង្គ្រោះអស់ពីលទ្ធភាពក៏ដោយ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល នៅចំណុចគល់ស្ពានស្ទឹងមានជ័យ លើកំណាត់ផ្លូវមុនីរ៉េត(ផ្លូវ២១៧) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅម៉ោងជាង២ទាបភ្លឺ ឈានចូលថ្ងៃទី ១៣ ខែកុម្ភៈ

    February 13, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ​ ៖ រថយន្តស៊េរីទំនើប​តម្លៃខ្ទង់លានដុល្លារ​ ម៉ាក Rolls Royce ពណ៌ស អត់មានស្លាកលេខ របស់លោកឧញ្ញា ឌួង ឆាយ​ ដែលបើករថយន្តដោយខ្លួនឯង ខណៈពេលកំពុងបើកឆ្លងស្តុប BS ទៅត្រង់ ស្រាប់តែត្រូវបានរថយន្តកាមេរីហាយប្រ៊ីត បើកបរដោយបុរសម្នាក់ និងនារីម្នាក់ទៀតរួមដំណើរជាមួយ បានឆ្លងស្តុបដូចគ្នា​ តែបំពានភ្លើងស្តុបក្រហម​ ទើបអកហ្សឺចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំទ្វារខាងស្តាំរថយន្ត Rolls Royce បណ្តាលឲ្យរងការខូចខាតអស់មួយចំហៀងយ៉ាងដំណំ​ និងមិនបណ្ដាលឲ្យមនុស្សរបួសទេ​ គ្រាន់តែបង្កការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ​ដែលធ្វើដំណើរឆ្លងកាត់នោះ​ ចោមរោម​មើល​យ៉ាងច្រើនកុះករ ។ ​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង​នៅម៉ោងជាង១រំលងអាធ្រាត្រ​ ឈានចូលថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែកុម្ភៈ​ ឆ្នាំ២០២០នេះ

    February 13, 2020
  • ព័ត៌មានជាតិ

    យោងតាមប្រភពព័ត៌មានរាយការណ៍ឲ្យដឹងថា ប្រទេសកម្ពុជាបានអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែព្រះសីហនុនោះ ក្រោយប្រទេស និងកោះចំនួន៥បានបដិសេធមិនឲ្យនាវានេះចូលចត។ ក្រោយត្រូវបានកម្ពុជាអនុញ្ញាតឲ្យចូលចត ក្រុមហ៊ុន Holland America Line បានបង្ហោះសារថ្លែងអំណរគុណដល់ប្រទេសកម្ពុជានៅលើគណនី Twitter ផ្លូវការរបស់ខ្លួនថា៖ “Westerdam is now sailing for Sihanoukville, Cambodia, arriving at 7am local time on Feb 13 & will remain in port

    February 12, 2020
  • ព័ត៌មានជាតិ

    យោងតាមប្រភពព័ត៌មាន channelnewsasia បានឲ្យដឹងថា ប្រទេសកម្ពុជាបានអនុញ្ញាតឲ្យនាវាទេសចរណ៍ចូលចតនៅកំពង់ផែព្រះសីហនុ ក្រោយប្រទេសចំនួន០៥បានបដិសេធមិនព្រមឲ្យចូលចត។ នាវាទេសចរណ៍ MS Westerdam ដែលមានផ្ទុកមនុស្សសរុប ២ ២៥៧នាក់ (ភ្ញៀវ ១ ៤៥៥នាក់ និងបុគ្គលិកនាវា ៨០២នាក់) នឹងចូលចតនៅកំពង់ផែព្រះសីហនុនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។ នាវាទេសចរណ៍ MS Westerdam ត្រូវបានប្រទេសចំនួន៥ធ្វើការបដិសេធមានដូចជា ប្រទេសថៃ ជប៉ុន កោះតៃវ៉ាន់ កោះហ្គាំ និងប្រទេសហ្វីលីពីន ក្រោយមានការភ័យខ្លាចពីវីរុសកូរ៉ូណា។ ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកដំណើរលើនាវាទេសចរណ៍នោះទទួលបានការត្រួតពិនិត្យសុខភាពជាប្រចាំ នេះបើយោងតាមប្រតិបត្តិករនាវាហូឡង់អាមេរិកដែលជាអង្គភាពមួយនៃក្រុមហ៊ុន Carnival Corp។ យោងតាមការធ្វើបទសំភាសន៍ជាមួយមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងអង្គភាពសារព័ត៌មាន Freshnews

    February 12, 2020
  • អន្តរជាតិ

    យោងតាមប្រភពព័ត៌មាន channelnewsasia បានឲ្យដឹងថា ប្រទេសកម្ពុជាបានអនុញ្ញាតឲ្យនាវាទេសចរណ៍ចូលចតនៅកំពង់ផែព្រះសីហនុ ក្រោយប្រទេសចំនួន០៥បានបដិសេធមិនព្រមឲ្យចូលចត។ នាវាទេសចរណ៍ MS Westerdam ដែលមានផ្ទុកមនុស្សសរុប ២ ២៥៧នាក់ (ភ្ញៀវ ១ ៤៥៥នាក់ និងបុគ្គលិកនាវា ៨០២នាក់) នឹងចូលចតនៅកំពង់ផែព្រះសីហនុនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។ នាវាទេសចរណ៍ MS Westerdam ត្រូវបានប្រទេសចំនួន៥ធ្វើការបដិសេធមានដូចជា ប្រទេសថៃ ជប៉ុន កោះតៃវ៉ាន់ កោះហ្គាំ និងប្រទេសហ្វីលីពីន ក្រោយមានការភ័យខ្លាចពីវីរុសកូរ៉ូណា។ ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកដំណើរលើនាវាទេសចរណ៍នោះទទួលបានការត្រួតពិនិត្យសុខភាពជាប្រចាំ នេះបើយោងតាមប្រតិបត្តិករនាវាហូឡង់អាមេរិកដែលជាអង្គភាពមួយនៃក្រុមហ៊ុន Carnival Corp៕ អត្ថបទ៖ សេម ប្រភព៖ channelnewsasia

    February 12, 2020
  • បច្ចេកវិទ្យា

    ភ្លេចៗកៀកដល់ថ្ងៃទិវាបុណ្យនៃសេចក្តីស្រលាញ់ 14 កុម្ភៈ បាត់ហើយ ម្នាក់ៗជ្រួលជ្រើមត្រៀមកាដូពិសេសដូចជា ផ្កាកូលាប វត្ថុអនុស្សាវរីយ៍ ឬវត្ថុមានតម្លៃផ្សេងៗសម្រាប់គូស្នេហ៍ និងមនុស្សជាទីស្រលាញ់។ អ្នកខ្លះ ចាប់ផ្តើមង្ហោះសារលើបណ្តាញសង្គមតាមរយៈការប្រើភាសាផ្អែមល្ហែម “បងស្រឡាញ់អូន អូនស្រឡាញ់បង” ចំណែកឯអ្នកអត់លិឍវិញបានបង្ហាញអារម្មណ៍កម្សត់ ឯកោ ឬចង់មានគូហ្នឹងគេ។ ទាំងនេះសបញ្ជាក់ឲ្យឃើញថា ពួកគាត់មួយចំនួននៅមិនទាន់យល់ច្បាស់ពីអត្ថន័យទិវាបុណ្យនៃសេចក្តីស្រលាញ់នៅឡើយទេ។ ពាក្យថា “ស្រលាញ់” ងាយនឹងនិយាយចេញពីមាត់មនុស្សម្នាក់ៗ ប៉ុន្តែកាយវិការ និងទង្វើមិនងាយស្រួលក្នុងការបង្ហាញចេញមកក្រៅងាយៗឡើយ ជាហេតុធ្វើឲ្យក្តីស្រលាញ់មួយនេះមិនបានគង់វង្សយូរអង្វែង ងាយនឹងបែកបាក់ប្រេះឆា។ អត្ថន័យពិតនៃក្តីស្រលាញ់ គឺជាការស្រលាញ់គ្នាដោយពិតប្រាកដ មានភាពច្បាស់លាស់ មានការអធ្យាស្រ័យ ការអត់អោនឲ្យគ្នាទៅវិញទៅមក ចេះជួយគ្នាក្នុងគ្រាមានអាសន្ន ជាពិសេសមានទុក្ខរួមទុក្ខ មានសុខរួមសុខ។ ជាក់ស្តែងក្រឡេកមកមើលជីវិតគូស្នេហ៍មួយគូកាលពីជំនាន់ប៉ុលពតគឺអ៊ុំស្រី

    February 12, 2020
  • សង្គម

    ជាថ្មីម្តងទៀតនិស្សិតកម្ពុជាម្នាក់ ត្រូវបានជ្រេីសរេីសជាប់ជានិស្សិតឆ្នេីម ពីសភាវិស្វកម្ម និង ស្ថាប័នវិស្វកម្មនៃព្រះបរមរាជវាំងប្រចាំប្រទេសថៃ ដោយនិស្សិតស្រីរូបនេះទទួលបានមេដាយមាសពីព្រះមហាក្សត្រថៃ និងចូលសម្តែងការគួរសមកាលពីថ្ងៃទី ០៣ ខែកម្ភះ ២០២០ នៅឯព្រះបរមរាជវាំង។ យោងតាមការបង្ហោះរបស់ Cambodian Student Associations of Chaiyaphum Rajabhat University- CSA CPRU បានសរសេររៀបរាប់ថា៖ “ចូលរួមអបអរសាទរនិស្សិតកម្ពុជាយេីង កញ្ញា សៅ ស្រីមួយ និស្សិតអាហាររូបករណ៍ព្រះរាជទាន នៃសាកលវិទ្យាល័យរ៉ាឆាផាត់ឆៃយ៉ាភូមិ Chaiyaphum Rajabhat University ត្រូវបានជ្រេីសរេីសជាប់ជានិស្សិតឆ្នេីមពីសភាវិស្វកម្ម និង ស្ថាប័នវិស្វកម្មនៃព្រះបរមរាជវាំងប្រចាំប្រទេសថៃ

    February 12, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ចូលបារផឹកស៊ីជាមួយប្ដី លុះពេលផឹកស្រវឹងស្រឿងៗក៏អោយប្ដីទៅមុន ហេីយគិតលុយចេញមកតាមក្រោយ ក៏ជួបស្ត្រីម្នាក់ទៀតដែលធ្លាប់ស្គាល់គ្នាពីមុនមក រាក់ទាក់គ្នាផឹកបាន១កែវ ស្រាប់តែស្ត្រី៣-៤នាក់ទៀត ចោទប្រកាន់ថាលួចខ្សែក ហេីយចេញមកព្រួតវាយបណ្ដាលឱ្យរងរបួសហេីមមុខហេីមមាត់ ផ្អើលពេញផ្លូវ។ ហេតុការណ៍ហិង្សាបង្ករបួសស្នាមនេះបានកេីតឡេីងកាលពីវេលាម៉ោង០១:៣០នាទីយប់អធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅតាមផ្លូវជាតិលេខ៥ (ជិតគល់ស្ពានជ្រោយចង្វារ) ទល់មុខបារចតុមុខ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ស្ត្រីរងគ្រោះមានឈ្មោះ គឹម គន្ធា អាយុប្រហែល ៥០ឆ្មាំ ស្នាក់នៅម្ដុំផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្បែរគល់ស្ពានជ្រោយចង្វា បានអោយដឹងថា នៅមុនពេលកើតហេតុ គាត់ជាមួយប្ដីបាននាំគ្នាចូលទៅហូបអាហារ

    February 12, 2020