អន្តរជាតិ
នាវាទេសចរណ៍ផ្ទុកមនុស្សជាង២ពាន់នាក់ ត្រូវបានកម្ពុជាអនុញ្ញាតឲ្យចូលចត ក្រោយប្រទេសចំនួន៥បដិសេធ ព្រោះខ្លាចវីរុសកូរ៉ូណា
BY Khmernote Media
February 12, 2020
យោងតាមប្រភពព័ត៌មាន channelnewsasia បានឲ្យដឹងថា ប្រទេសកម្ពុជាបានអនុញ្ញាតឲ្យនាវាទេសចរណ៍ចូលចតនៅកំពង់ផែព្រះសីហនុ ក្រោយប្រទេសចំនួន០៥បានបដិសេធមិនព្រមឲ្យចូលចត។ នាវាទេសចរណ៍ MS Westerdam ដែលមានផ្ទុកមនុស្សសរុប ២ ២៥៧នាក់ (ភ្ញៀវ ១ ៤៥៥នាក់ និងបុគ្គលិកនាវា ៨០២នាក់) នឹងចូលចតនៅកំពង់ផែព្រះសីហនុនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។

នាវាទេសចរណ៍ MS Westerdam ត្រូវបានប្រទេសចំនួន៥ធ្វើការបដិសេធមានដូចជា ប្រទេសថៃ ជប៉ុន កោះតៃវ៉ាន់ កោះហ្គាំ និងប្រទេសហ្វីលីពីន ក្រោយមានការភ័យខ្លាចពីវីរុសកូរ៉ូណា។ ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកដំណើរលើនាវាទេសចរណ៍នោះទទួលបានការត្រួតពិនិត្យសុខភាពជាប្រចាំ នេះបើយោងតាមប្រតិបត្តិករនាវាហូឡង់អាមេរិកដែលជាអង្គភាពមួយនៃក្រុមហ៊ុន Carnival Corp៕

អត្ថបទ៖ សេម
ប្រភព៖ channelnewsasia