សង្គម

បម្រុងឆ្កឹះសោររបងហាងចូលលួចម៉ូតូ និងទ្រព្យសម្បត្តិ តែឮសំលេងម្ចាស់ហាងក្អក ហេីយស្រែកសួរ ក៏រត់ឡេីងជិះម៉ូតូគេចខ្លួនបាត់

BY
Khmernote Media
February 12, 2020

រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះបញ្ហាសន្តិសុខពីមួយថ្ងៃទៅមួយថ្ងៃ នៅតែបន្តកើតមានករណីឆក់ ប្លន់ គាស់ផ្ទះជាបន្តបន្ទាប់ ទោះជាសមត្ថកិច្ចគ្រប់មូលដ្ឋានចេញល្បាតពួនស្ទាក់ ត្រៀមលក្ខណៈអន្តរាគមន៍ទប់ស្កាត់យ៉ាងណាក៏ដោយ ក៏ក្រុមចោរតែងលួចធ្វេីសកម្មភាពមិនដល់១០នាទីទេ ដូច្នេះហេីយយេីងជាម្ចាស់គួរបង្កេីនការប្រុងប្រយ័ត្នឲ្យបានខ្ពស់។ ជាក់ស្ដែងដូចជាវីដេអូឃ្លីប ដែលចាប់បានដោយកាមេរ៉ាសុវត្ថិភាពក្នុងហាងមួយកន្លែងយីហោ “ដេីមស្លា” ស្ថិតនៅម្ដុំវត្តប្រជុំវង្ស ផ្លូវ៣៥១ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានបង្ហាញពីសកម្មភាពចោរមួយក្រុមមានគ្នាពីរនាក់ បាននាំគ្នាឆ្កឹះរបងហាងបម្រុងចូលលួចយកម៉ូតូ តែមិនបានសម្រេចព្រោះដោយសារលឺសំលេងមនុស្សក្អកពីក្នុងម្ចាស់ហេីយស្រែកសួរ ទេីបធ្វេីឲ្យជនសង្ស័យរត់ឡេីងជិះម៉ូតូ គេចខ្លួនបាត់ទៅ កាលពីម៉ោង០១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។

គួរបញ្ជាក់ថ្មីៗនេះក៏មានករណីចោរគាស់សោរផ្ទះជួលចូលលួចកាច់សោក យកម៉ូតូជាច្រេីនគ្រឿងចេញទៅបាត់ដោយក្រុមចោរមានបច្ចេកទេសជំនាញ ក្នុងការធ្វេីសកម្មភាពដូច្នេះហេីយម្ចាស់ផ្ទះ ម្ចាស់ហាង ឬម្ចាស់ផ្ទះជួលផ្សេងៗមេត្តាដាក់កាមេរ៉ាសុវត្ថិភាពដេីម្បីជាតំរុយមួយ ដូចហាង ដេីមស្លាខាងលេីនេះ ដេីម្បីងាយស្រួលក្នុងការជួយ ផ្ដល់ជារូបភាពដេីម្បីដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចធ្វេីការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនសង្ស័យយកមកចាត់ការតាមច្បាប់ឲ្យខានតែបាន។ យ៉ាងណាមិញ ចំពោះសកម្មភាពខាងលើនេះ ជាតំរុយមួយសម្រាប់សមត្ថកិច្ចខណ្ឌច្បារអំពៅ ធ្វេីការស្រាវជ្រាវតាមជំនាញផងដែរហេីយមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះនេះជាមេរៀនមួយដែលម្ចាស់ហាងដេីមស្លា បានបង្ហោះចែករំលែកឱ្យគ្រប់គ្នាបានដឹង៕

អត្ថបទ៖ បងម៉េង

Share This Post: