Khmernote Media
  • អន្តរជាតិ

    គិលានុបដ្ឋាយិកាចិនជាច្រើនបានស្ម័គ្រចិត្តកោរសក់ឲ្យទៅជាត្រងោល ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសកូរ៉ូណា នៅពេលដែលមើលថែ និងព្យាបាលអ្នកជំងឺនៅឯមន្ទីរពេទ្យក្នុងទីក្រុង Wuhan។ ការកោរសក់ឲ្យត្រងោល គឺជាការលះបង់មួយរបស់បុគ្គលិកពេទ្យ ដោយសារតែពួកគេគឺជាបុគ្គលិកពេទ្យជួរមុខ ដែលត្រូវប្រយុទ្ធតតាំងជាមួយវីរុសកូរ៉ូណា ហើយការទុកសក់វែង គឺវាងាយឲ្យវីរុសតោងមកតាមសក់របស់ពួកគេ។ យោងតាមវីដេអូដែលចុះផ្សារដោយសារព័ត៌មាន People’s Daily China បានបង្ហាញពីសកម្មភាពក្រុមគិលានុបដ្ឋាយិកាចិនជាច្រើននៅខេត្ត Shaanxi កំពុងតែនាំគ្នាកោរសក់ឲ្យនៅតែក្បាលត្រងោល មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Wuhan ហើយក្រុមគិលានុបដ្ឋាយិកាទាំងនោះហាក់មិនមានការសោកស្តាយសក់ដ៏ស្រស់ស្អាតរបស់ពួកគេឡើយ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ នេះ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាបានកើនឡើងលើស ១ ០០០នាក់ហើយ រីឯអ្នកឆ្លងវិញកើនដល់ជិត ៤៣ ០០០នាក់៕ Respect! A team

    February 11, 2020
  • ព័ត៌មានជាតិ

    ជាដំណឹងល្អដោយ ឆ្នេរអូរឈើទាល២ ”អតីតឆ្នេរអារីស្តុន” និងឆ្នេរអូរត្រេះ ត្រូវបានរៀបចំជាឆ្នេរសមុទ្រសាធារណៈ និងជាសម្បត្តិរួម របស់ប្រជាពលរដ្ឋខ្មែរទូទៅ ក៏ដូចជាភ្ញៀវទេសចរ ជាតិ និងអន្តរជាតិអាចមកកំសាន្តដោយសេរី ឥតមានការបង់ថ្លៃអ្វីឡើយ ដោយប្រជាពលរដ្ឋដែលមកកំសាន្ត ចង់ក្រាលកន្ទេល ក្រាលតង់ អង្គុយលេងបានដោយសេរី មិនគិតសេវាឡើយ តែត្រូវទុកដាក់វេចខ្ចប់សំរាមអោយបានស្អាត។ បើយោងតាមការបង្ហោះរបស់ផេក ប្រជាជន ខេត្តព្រះសីហនុ បានឲ្យដឹងថា ៖ “នៅថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២០នេះ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ឆ្នេរសមុទ្រ គឺជាឆ្នេរសាធារណះ ហើយបងប្អូនដែលមកលេងកំសាន្ដ អាចក្រាលកន្ទេល អង្គុយលេង

    February 11, 2020
  • សិល្បៈ

    តារា​ចម្រៀងជើងចាស់ និង​ល្បី​ឈ្មោះ​បោះសម្លេង កាលពីពាក់កណ្តាលទសវត្សរ៍៩០ ខណៈនេះបានធ្លាក់ខ្លួនពិការដោយ​សារ​​ជម្ងឺលើស​ឈាម លោក សួស សងវាចារ ដោយលោកមិនអាចបន្តអាជីពសិល្បៈ លោកស្ថិតនៅក្នុងស្ថានភាពពិការ ពិបាកធ្វើដំណើរបំលាស់ទី ពីកន្លែងមួយទៅកន្លែង​មួយ​​។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះថ្មីៗនេះលោក សួស សងវាចារ បានបង្ហោះរូបភាពព្រមទាំងស្ថានភាពលោកសព្វថ្ងៃ អមជាមួយនឹងសារយ៉ាងដូច្នេះថា៖ “ដៃកាន់ឈើច្រត់ខំសង្កត់ចិត្ត ពេលនេះស្គាល់មិត្តពិតហើយរូបខ្ញុំ មិត្តខ្លះរាប់អានពេលយើងសុខុម មិត្តដ៏ឧត្តមខ្ញុំស្គាល់ពេលនេះ”។ ក្រោយពី សួស សងវាចារ បានបង្ហោះសារបែបនេះមានមហាជនជាច្រើនសម្តែងក្តីអាណិតអាសូរលោកជាពន់ពេក និងជូនពរតារាចម្រៀងរូបនេះឆាប់ជាសះស្បើយ។ សូមរំលឹកថាលោក សួស សងវាចារ មានវ័យ៥២ឆ្នាំ បច្ចុប្បន្នកំពុង​សម្រាក​ក្នុង​លំ​នៅដ្ឋានមួយកន្លែង ស្ថិត​​នៅ​ភូមិ​ព្រៃ​ទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    February 11, 2020
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ៖ បុរសជនជាតិចិនឈ្មោះចាង ជិហូ បន្ទាប់បានចេញពីមន្ទីរពេទ្យខេត្តព្រះសីហនុក្រោយជាពីជំងឺកូរ៉ូណា កាលពីថ្ងៃទី១០ ខែកុម្ភះម្សិលមិញ លោកបានមកសម្រាកនៅសណ្ឋាគារឃ្វីនកូ ជាមួយនឹងក្រុមគ្រួសារមួយយប់មួយថ្ងៃទៀត មុននឹងធ្វើដំណើរតាមយន្តហោះឆ្ពោះទៅប្រទេសចិនវិញនៅយប់ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២០ នេះបើយោងតាមបញ្ជាក់របស់អ្នកគ្រប់គ្រងសណ្ឋាគារឃ្វីនកូប្រាប់ស្ថានីយទូរទស្សន៍ក្នុងស្រុក។ ប្រភពដដែលបានបន្តថា លោកចាង ជិនហូនិងគ្រួសារត្រូវបានសណ្ឋាគារឃ្វីនកូ រៀបចំផ្តល់ជូនការស្នាក់និងអាហារហូបចុក ក្នុងន័យមនុស្សធម៍ រួមជាមួយនឹងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល អាជ្ញាធរខេត្តព្រះសីហនុ ក្នុងនោះតាមគម្រោង លោកចាង ជិនហូនិងគ្រួសារ នឹងចាកចេញពីសណ្ឋាគារឃ្វីនកូក្រុងព្រះសីហនុ នៅវេលាម៉ោង៧យប់ ថ្ងៃ១១ ខែកុម្ភះ ឆ្នាំ២០២០ រួចបន្តដំណើរតាមយន្តហោះត្រង់ទៅប្រទេសចិនវិញនៅយប់ថ្ងៃដដែលនេះ។ សូមបញ្ជាក់ថាជនជាតិចិនរូបនេះ ធ្វើដំណើរមកពីទីក្រុង វូហាន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុ

    February 11, 2020
  • ព័ត៌មានជាតិ

    ស្របពេលដែរ ថ្ងៃ​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ឬ​ Valentine’s Day​ កៀកចូលមកដល់ ​ក្រសួង​អប់រំ យុវជននិងកីឡា បានចេញ សេចក្ដី​ណែនាំ ស្ដីពី វិធានការ​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ទិវា​នៃ​ក្ដី​ស្រឡាញ់​នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន។ យោងតាមសេចក្តីណែនាំក្រសួងអប់រំ បានឲ្យដឹងថាដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ ដូចខាងក្រោម៖ ១. ត្រូវផ្សព្វផ្សាយដល់សិស្សានុស្សតាមគ្រប់មធ្យោបាយ​ដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិកុំឲ្យមានការយល់ខុសអំពីអត្ថន័យនៃទិវានៃក្តីស្រលាញ់។ ២. ត្រូវពង្រឹងការអនុវត្តវិន័យអោយបានម៉ឹងម៉ាត់ជាពិសេសលើការគ្រប់គ្រងសីលធម៌ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ។ ៣. ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព “មិត្តអប់រំមិត្ត”។ ៤. ត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសហគមន៍ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការទប់ស្កាត់ អប់រំណែនាំកែលម្អសិស្សានុសិស្សបានទាន់ពេលវេលា៕

    February 11, 2020
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាក ហ៊ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវ លេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ។ នៅក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ធមន្រ្តីបានមានប្រសាន៍បញ្ជាក់ផងដែរថា នៅពេលខាងមុខនេះ អាចនឹងមានរោងចក្រមួយត្រូវផ្អាកសកម្មភាពជាបណ្តោះអាសន្ន ដោយសារតែខ្វះវត្ថុធាតុដើមដែលនាំពីចិនមក ដោយរោងចក្រផលិតវត្ថុធាតុដើមមួយចំនួននៅប្រទេសចិនត្រូវបិទទ្វាដោយសារបញ្ហាជម្ងឺកូរ៉ូណានេះ។ ដូច្នេះសម្តេចតេជោបានបញ្ជាក់ថា

    February 11, 2020
  • ព័ត៌មានជាតិ

    ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចេញសេចក្តីជូនដំណឹងស្តីពីការវិវត្តន៍ជំងឺរលាកផ្លូវដង្ហើម Novel Corona Virus នៅក្នុងប្រទេសកូរ៉េ។ ជាពិសេសប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសកូរ៉េ ជ្រាបអំពីបច្ចុប្បន្នភាពនៃការរីករាលដាលនៃជម្ងឺរលាកផ្លូវដង្ហើម Novel Corona virus ដែលកំពុងកើតឡើងយ៉ាងរហ័សនៅកូរ៉េ ដែលគិតត្រឹមថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២០ មានមនុស្ស២៧នាក់ហើយ ដែលផ្ទុកវីរុសនេះ។ ដោយតំបន់ចំនួន០២កន្លែង ដែលមានអ្នកកើតជម្ងឺ Corona ធ្លាប់បានទៅនាពេលកន្លងមកនេះដូចខាងក្រោម ៖ ១-Seoul (Gangnam-gu, Seongbuk-gu, Songpa-gu), Gyeonggi-do (Pyeongtaek-si, Goyang-si, Bucheon-si, Gunpo-si, Suwon-si,

    February 11, 2020
  • បច្ចេកវិទ្យា

    ព្រឹត្តិការណ៍តាំងពិពណ៌បច្ចេកវិទ្យាដ៏ធំបំផុតមួយរបស់ពិភពលោកដែលមានឈ្មោះថា Mobile World Congress (MWC) ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដោយមានការចូលរួមពីសំណាក់ក្រុមហ៊ុនផលិតស្មាតហ្វូនយក្សលើលោក ប៉ុន្តែសម្រាប់ឆ្នាំ២០២០នេះមានក្រុមហ៊ុនជាច្រើនមកហើយបានសម្រេចចិត្តដកខ្លួនចេញពីព្រឹត្តិការណ៍នេះ។ មូលហេតុនៃការសម្រេចចិត្តនេះធ្វើឡើងដោយសារតែខ្លួនយល់ថាស្ថានភាពរាតត្បាតជំងឺកូរ៉ូណាគឺកំពុងតែខ្លាំងឡើងៗក្នុងប្រទេសចិនក៏ដូចជានៅតាមបណ្តាលប្រទេសនានាដោយក្នុងនោះមានអ្នកផ្ទុកដល់ទៅជាង៤ម៉ឺននាក់និ ងស្លាប់កើនលើស១ ០០០នាក់មកហើយនៅក្នុងប្រទេសចិន។ ចុងក្រោយនេះក្រុមហ៊ុនដែលបានប្រកាសអវត្តមានពីកម្មវិធីនេះផងដែរនោះគឺជាក្រុមហ៊ុន Sony ដោយមានក្រុមហ៊ុនធំៗផ្សេងទៀតក៏បានសម្រេចចិត្តបញ្ចប់បេសកកម្មរបស់គេក្នុងកម្មវិធី WMC 2020 នាទីក្រុងបាសេឡូណាប្រទេសអេស្បាញនោះមានដូចជាក្រុមហ៊ុន Erricson, LG, NVIDA និង ZTE ផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រុមហ៊ុនទាំងនោះនឹងយកវិធីការបង្ហាញខ្លួនវត្តមានផលិតផលជំនាន់ថ្មីរបស់ខ្លួនតាមរយៈការផ្សាយផ្ទាល់លើបណ្តាញសង្គមឬប្រព័ន្ធអនឡាញនានាជំនួសវិញហើយ Sony ក៏ដូចគ្នាដែរនឹងជ្រើសយកយូធូប ដើម្បីបង្ហាញវត្តមានរបស់ Xperia 1.1 របស់ខ្លួន៕ អត្ថបទ៖ ស៊ុនលី  

    February 11, 2020
  • ព័ត៌មានជាតិ

    សៀមរាប៖ កម្រាល និង ចិញ្ចើមផ្លូវដុំបេតុងជម្រាបទឹកពិសេសប្រវែង ១០៧ម៉ែត្រ ទទឹង២០ម៉ែត្រ ស្ថិតនៅលើកណាត់ផ្លូវ២ធ្នូ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ត្រូវបានដាក់សម្ពោធប្រើប្រាស់ជាផ្លូវការហើយកាលពីរសៀលថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២០ ដែលជាជំនួយគម្រោងសាកល្បងរបស់JICA ការពារជំនន់ទឹកភ្លៀងក្នុងក្រុងសៀមរាប។ ពិធីសម្ពោធនេះខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដោយការអញ្ជើញចូលរួមពីឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អគ្គកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប អភិបាលក្រុងអូម៉ូរ៉ា លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ តំណាងJICA អភិបាលក្រុងសៀមរាប ក្រុមហ៊ុនអូម៉ូរ៉ា និង ចៅសង្កាត់

    February 11, 2020
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាក ហ៉ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោបានលើកឡើងថា ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍មកសម្តេចថា មាននាវាទេសចរណ៍បរទេសមួយគ្រឿងបានចូលចតកំពង់ផែក្រុងព្រះសីហនុ ដោយនៅក្នុងនោះមានជនជាតិហូឡង់ម្នាក់មានអាការៈក្តៅខ្លួន ហើយត្រូវបានក្រុមគ្រូពេទ្យដាក់ឲ្យនៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ ដើម្បីតាមដានសុខភាព និងយកសំណាកទៅពិនិត្យមើលរកវីរុសកូរ៉ូណា។ សម្តេចតេជោ ក៏បានស្នើឲ្យក្រុមគ្រូពេទ្យមើលថែទាំ

    February 11, 2020