គិលានុបដ្ឋាយិកាចិនជាច្រើនសុខចិត្តកោរត្រងោល ដើម្បីស្រួលមើលថែអ្នកជំងឺកូរ៉ូណា ដោយសារសក់វែងងាយចម្លងវីរុស (មានវីដេអូ)
គិលានុបដ្ឋាយិកាចិនជាច្រើនបានស្ម័គ្រចិត្តកោរសក់ឲ្យទៅជាត្រងោល ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសកូរ៉ូណា នៅពេលដែលមើលថែ និងព្យាបាលអ្នកជំងឺនៅឯមន្ទីរពេទ្យក្នុងទីក្រុង Wuhan។ ការកោរសក់ឲ្យត្រងោល គឺជាការលះបង់មួយរបស់បុគ្គលិកពេទ្យ ដោយសារតែពួកគេគឺជាបុគ្គលិកពេទ្យជួរមុខ ដែលត្រូវប្រយុទ្ធតតាំងជាមួយវីរុសកូរ៉ូណា ហើយការទុកសក់វែង គឺវាងាយឲ្យវីរុសតោងមកតាមសក់របស់ពួកគេ។
យោងតាមវីដេអូដែលចុះផ្សារដោយសារព័ត៌មាន People’s Daily China បានបង្ហាញពីសកម្មភាពក្រុមគិលានុបដ្ឋាយិកាចិនជាច្រើននៅខេត្ត Shaanxi កំពុងតែនាំគ្នាកោរសក់ឲ្យនៅតែក្បាលត្រងោល មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Wuhan ហើយក្រុមគិលានុបដ្ឋាយិកាទាំងនោះហាក់មិនមានការសោកស្តាយសក់ដ៏ស្រស់ស្អាតរបស់ពួកគេឡើយ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ នេះ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាបានកើនឡើងលើស ១ ០០០នាក់ហើយ រីឯអ្នកឆ្លងវិញកើនដល់ជិត ៤៣ ០០០នាក់៕

Respect! A team of nurses in NW China’s Shaanxi shaved their hair before coming in for duty amid coronavirus outbreak to avoid cross-infection. pic.twitter.com/XpseMgSsg9
— People’s Daily, China (@PDChina) February 6, 2020
Coronavirus-fighting nurses cut hair short before heading to Wuhan to aid the battle against the epidemic. #FightVirus pic.twitter.com/lcjk8G6PDw
— China Xinhua News (@XHNews) February 10, 2020
អត្ថបទ៖ សេម
