សង្គម

គាំទ្រអំពើល្អក្នុងសង្គម! សិស្សវិទ្យាល័យ​១០​មករា​១៩៧៩ បាននាំគ្នាទិញសម្ភារៈសិក្សា និងផ្តល់ថវិកាមួយចំនួន ជូនដល់មិត្តរួមសាលាម្នាក់ដែលជាជនពិការ

BY
Khmernote Media
February 12, 2020

ជាថ្មីៗម្តងទៀតដោយប្អូនៗជាសិស្សថ្នាក់ទី១២S និង១២N នៃវិទ្យាល័យ​១០​មករា​១៩៧៩ បានធ្វើឲ្យមហាជនកោតសរសើរបន្ទាប់ពីបានសហការគ្នាទិញសម្ភារៈសិក្សា ព្រមទាំងរៃអង្គាសប្រមូលថវិកាជូនដល់មិត្តរួមសាលាម្នាក់ដែលជាជនពិការហើយមានជីវភាពខ្វះខាត។

នេះបើយោងតាមប្រភពពី យុវជនស្ម័គ្រចិត្ត វិទ្យាល័យ ១០មករា ១៩៧៩ បានឲ្យដឹងថា សិស្សានុសិស្សថ្នាក់ទី១២S និង១២N នៃវិទ្យាល័យ 10 មករា 1979ខេត្តសៀមរាប បាននាំគ្នាទិញសម្ភារៈសិក្សានិងថវិកាមួយចំនួនជួយដល់មិត្តរួមសាលាម្នាក់ឈ្មោះ ម៉ាន សុខុម រៀនថ្នាក់ទី១២O នៃវិទ្យាល័យ 10 មករា 1979ដែលមានជីវភាពខ្វះខាតខ្លាំង និងជាជនពិការពីកំណើត ដើម្បីជួយសម្រួលដល់គាត់ក្នុងការរៀនសូត្រ។ ក្រៅពីសិស្សានុសិស្សនោះក្នុងនោះក៏មានលោកគ្រូអ្នកគ្រូ និងសប្បុរសជនជាច្រេីនទៀត បានឧបត្ថម្ភជូនដល់សិស្សដែលជាមនុស្សពិការភាពហើយកំពុងជួបការខ្វះខាត៕

ប្រភព៖ យុវជនស្ម័គ្រចិត្ត វិទ្យាល័យ ១០មករា ១៩៧៩

Share This Post: