សង្គម

(Update) ជនជាតិហូឡង់ម្នាក់នៅខេត្តព្រះសីហនុដែលត្រូវគ្រូពេទ្យយកសំណាកទៅពិនិត្យ មិនមានផ្ទុកវីរុសកូរ៉ូណាថ្មីទេ

BY
Khmernote Media
February 11, 2020

ខេត្តព្រះសីហនុ៖ នៅរសៀលនេះមានការរាយការណ៍ពី លោក ឃៀង ភារ​ម្យ អ្នកនាំពាក្យ​ខេត្ត​ព្រះសីហនុ ថាជនជាតិហូឡង់ម្នាក់ដែលត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យនោះ លទ្ធផលបានចេញហើយដោយជនជាតិហូឡង់រូបនេះមិនមានផ្ទុកវីរុសកូរ៉ូណាថ្មី (2019-nCoV)នោះទេ។

ជនជាតិហូឡង់នេះមានឈ្មោះ Van Der Meer ភេទប្រុស អាយុ ៧០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ NT6L4CK63 ដែលធ្វើដំណើរតាមនាវាទេសចរណ៍ NORWEGIAN JADE សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសារលោក Van Der Meer មានអាការៈក្តៅខ្លួនទើបត្រូវបានបញ្ជូនមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ បើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យថា អ្នកជំងឺមានអាការឡើងសំពាធឈាម តែកំដៅបានចុះមកធម្មតាវិញហើយ ក្នុងនោះក្រុមគ្រូពេទ្យក៏បានយកសំណាករបស់អ្នកជំងឺទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រផងដែរ។ ដោយជាលទ្ធផលនៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះបង្ហាញថាជនជាតិហូឡង់ម្នាក់នេះមិនមានផ្ទុកវីរុសកូរ៉ូណាថ្មី (2019-nCoV)នោះទេ ខណៈនេះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កំពុងរៀបចំបែបបទអនុញ្ញាតឱ្យលោក Van Der Meer ចាកចេញពីមន្ទីរពេទ្យហើយ៕

ប្រភព៖Kheang Phearom

Share This Post: