ខ្មែរណូត

ស្វែងរក

  • សង្គម

    នេះហើយអ្នកតុបតែងរោងការបែបបុរាណខ្មែរ បងប្អូនមានគម្រោងរៀបការ​ អាចកម៉្មង់ទុកបាន

    BY Khmernote Media February 11, 2020
    នេះហើយអ្នកតុបតែងរោងការបែបបុរាណខ្មែរ បងប្អូនមានគម្រោងរៀបការ​ អាចកម៉្មង់ទុកបាន

    ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម បង្ហាញនូវរូបភាពជាច្រើនសន្លឹកនៃរោងខាងមុខនៃពិធីមង្គលការមួយកន្លែងនៅខេត្តកណ្តាល ដែលមានការតុបតែងយកធនធានធម្មជាតិរបស់ខ្មែរ មកច្នៃយ៉ាងល្អប្រណិតនិងទាក់ទាញ ដោយគេឃើញមានយកផ្លែស្លា ធាងដូង ក្រូច ផ្កាចំប៉ី មិនត្រឹមតែប៉ុណ្ណោះមានការយកផ្កាកូឡាបមកច្នៃជាមួយថែមទៀតផង។

    ការតុបតែងចាក់ធាងដូងនេះដោយអតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទនិងវិចិត្រសិល្បៈ ដោយគណនីហ្វេសប៊ុកឈ្មោះ Visal Sk បានឲ្យដឹងថា៖ “ការងារត្រូវបានបញ្ចប់ដោយជោគជ័យហត់ពិតមែនតែពេញចិត្តនិងធ្វើវាប្រើអស់ហើយទាំងកំលាំងកាយនិងចិត្ត។ តោះអ្នកដែលមានគម្រោងរៀបការ​ អាចកម្មង់ទុកបាន។ ជួយលើកស្ទួយអ្វីដែលជារបស់ដូនតាយើងបន្សល់ទុក រូបនេះថតម៉ោង៣ទៀបភ្លឺ អរគុណសម្រាប់គាំទ្រសិល្បៈចាក់ធាងដូង”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay