Khmernote Media
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយទៀតហេីយ ខណៈដែលបុរសម្នាក់បេីកម៉ូតូ Scoopy មួយគ្រឿង មិនពាក់មួកសុវត្ថិភាពទេក្នុងល្បឿនលឿនមិនដឹងយ៉ាងម៉េច ស្រាប់តែទៅបុកខឿនថ្មពុះចែកផ្លូវ ដួលអូសនឹងថ្នល់បោកក្បាល និងផុសថ្ងាសស្លាប់ភ្លាមៗ គួរឲ្យអាសូរ បង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យមេីល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកេីតឡេីង កាលពីវេលាម៉ោង០២:០២នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅមុខហាងថោនដេគ័រ ជិតច្រកចូលមន្ទីរពេទ្យជោរៃ លេីកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ រាជធានីភ្នំពេញ។ ជនរងគ្រោះ មានឈ្មោះ ងន សុខហេង ភេទប្រុស កេីតឆ្នាំ២០០១ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៨២

    February 10, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ រថយន្ត Ford Ranger មួយគ្រឿង ក្រឡាប់ផ្ងារជើងឡេីង បន្ទាប់ពីបុកគ្នាជាមួយរថយន្ត Mercedes S350 មួយគ្រឿងទៀត ពេញទំហឹង នៅចំណុចផ្លូវបំបែកជាបួន តែមិនបណ្ដាលឱ្យអ្នកណាម្នាក់នោះរបួសនោះទេ គ្រាន់តែខូចខាត រថយន្តទាំងពីរគ្រឿងយ៉ាងដំណំប៉ុណ្ណោះ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០២:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅត្រង់ចំណុចផ្លូវបំបែកជាបួន លើផ្លូវ២១៤ កែងជាមួយផ្លូវបាស្ទ័រ(ផ្លូវ៥១) ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ត Ford Ranger មួយគ្រឿងពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AY-7119

    February 10, 2020
  • សង្គម

    នេះជារឿងគួរអោយកោតសរសើរមួយរបស់ជនជាតិខ្មែរយើង ដោយសារតែជនបរទេសម្នាក់មានឈ្មោះថា Leliana Setiono បានធ្វើការរៀបរាប់ពីរឿងរ៉ាវមួយដែលលោកបានជួបកាលពីសប្តាហ៍មុន ពេលដែលទៅទិញទឹកដោះគោ និងងនំបុ័ង នៅហាង Super Duper minimart ហើយគាត់បានជួបរឿងងមួយដ៏គួរអោយភ្ញាក់ផ្អើលសម្រាប់រូបលោក ពេលមកដល់ទីក្រុងភ្នំពេញ។ លោក Leliana Setiono បានរៀបរាប់ជាភាសាអង់គ្លេស និងបកប្រែជាភាសាខ្មែរថា៖ កាលពីសប្តាហ៍មុនខ្ញុំបានទៅហាងលក់ទំនិញ Super Duper minimart មួយកន្លែងនៅបឹកកេងកង 1 ដើម្បីទិញទឹកដោះគោ និង នំបុ័ង។ បន្ទាប់ពីគិតលុយរួច ស្រាប់តែមានបុគ្គលិកម្នាក់បានមកជិតខ្ញុំ និងនិយាយមកកាន់ខ្ញុំថា លោកអាចរង់ចាំបន្តិចបានទេ? ខ្ញុំបានគិតថាប្រហែលជាមានរឿងយល់ច្រឡំអ្វីមួយ ប៉ុន្តែខ្ញុំក៏បានរង់ចាំ។ ៥នាទីក្រោយមក

    February 9, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ បុរសជាគ្រូបង្រៀនម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចទូរស័ព្ទរបស់សិស្សសាលា។ កើតហេតុនេះបានកើតឡើងកាលពីវេលាម៉ោង ១៣ និង៣០នាទី ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង១៣.៣០នាទី ស្ថិតនៅចំណុច ក្នុងហាងកាហ្វេអាម៉ាហ្សូន ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ខេត្តកណ្ដាល ។ ជនរងគ្រោះមានឈ្មោះ គន្ធ សត្យា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ចំណែកជនសង្ស័យមានឈ្មោះ ភីម សុវណ្ណធឿន ភេទប្រុស អាយុ៣៨ឆ្នាំ សញ្ជាតិ អាមេរិក មុខរបរ

    February 9, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ រថយន្ត CAMRY ពាក់ផ្លាកលេខភ្នំពេញ 2K-6622 បើកបរដោយ២នាក់ប្តីប្រពន្ធ ស្រាប់តែឈ្លោះប្រកែកគ្នាប្រពន្ធស្ទុះទៅចាប់ចង្កូតរថយន្តជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋទាំងយប់​ បណ្តាលឲ្យរងការខូចខាត ជ្រុះស្លាកលេខ ហើយបើកគេចបាត់ស្រមោលកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២០ តាមបណ្តោយ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញប្ដីប្រពន្ធមួយគូរបើករថយន្តកាមរី ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2X-6622 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បានឈ្លោះប្រកែកគ្នាខណ:មកដល់ចំនុចកើតហេតុខាងលើស្រាប់តែប្រពន្ធស្ទុះទៅចាប់ចង្កូតរថយន្តបណ្ដាលឲ្យមកខាងឆ្វេងដៃជ្រុលទៅបុកជញ្ជាំងផ្ទះពេញទំហឹងបណ្ដាលឲ្យរុញទៅបះរថយន្តកាមរីបាឡែនមួយគ្រឿង ដែលចតក្នុងផ្ទះរងការខូចខាត ហើយរថយន្តបង្កបានថយក្រោយ រួចបើករត់គេចបាត់​ បន្សល់ធ្លាក់កាងមុខជាប់ស្លាកលេខ តែសំណាងល្អ មិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ ។

    February 9, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ក្រោយពីមានការប្តឹងពីសំណាក់ប្រជាពលរដ្ឋទៅសាលារាជធានីថា មានក្រុមក្មេងទំនើងតែងតែប្រមូលផ្តុំគ្នាប្រេីប្រាស់ថ្នាំញៀន ហេីយអាចបែកគំនិតប្រព្រឹត្តិនូវបទល្មើស លួច ឆក់ ប្លន់ វៃអ្នកធ្វើដំណើរយកទូរស័ព្ទ និងសកម្មភាពអសន្តិសុខផ្សេងៗជាដើម ទេីបកម្លាំងអាវុធហត្ថខណ្ឌមានជ័យ​ បានដាក់កម្លាំងជំនាញ តាមដានចាំឃ្លាំមេីលមុខសញ្ញាចេញចូលទីតាំងនោះ រហូតដល់វេលាម៉ោង២២៖០០នាទីយប់ ថ្ងៃទី០៧ ខែកុម្ភៈ​ ឆ្នាំ២០២០នេះ នៅចំណុចផ្ទះលេខ១៨G ស្ថិតនៅផ្លូវបេតុង ក្រុមទី១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ សហការណ៍ជាមួយកម្លាំងការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បាន​ឡោមព័ទ្ធ​និងចុះប្រតិបត្តិការឆ្មក់ចូលទីតាំងខាងលេី​ ដោយធ្វេីការឃាត់ខ្លួនជនសង្ស័យបាន ចំនួន១២នាក់ ពាក់ពន្ធ័និងបទល្មេីសវៃប្លន់យកទូរសព្ទ័ និងប្រើប្រាស់គ្រឿងញៀន។ ជនសង្ស័យទាំង១២នាក់មានឈ្មោះដូចជា៖ ១.ឈ្មោះ

    February 9, 2020
  • ព័ត៌មានជាតិ

    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកំពុងស្រាវជ្រាវ Page មួយដែលមានឈ្មោះ “ព័ត៌មានពិត ពីកម្ពុជា” ដែលបានបង្ហោះព័ត៌មានក្លែងក្លាយថា មេរោគកូរ៉ូណាបានកំពុងរាតត្បាតនៅកម្ពុជា និងមានមនុស្សស្លាប់ជិត 100 នាក់ហើយ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានមានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយដែលបានបង្ហោះក្នុង Page នោះគឺក្នុងគោលបំណងបង្ករឱ្យមានភាពចលាចល ក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ ហើយនាយកដ្ឋានបាននឹងកំពុងចាត់វិធានការស្រាវជ្រាវអំពី​ Page នេះដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

    February 9, 2020
  • ព័ត៌មានជាតិ

    ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមគោរពជូនដំណឹង ដល់ បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា៖ ប្រសិនបើមាន បាត់បង់ ម៉ូតូ ក្នុងបទល្មើសណាមួយ សូមអញ្ជើញ យករាល់ឯកសារសម្គាល់ ផ្សេងៗមកពិនិត្យផ្ទៀងផ្ទាត់ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។ សមត្ថកិច្ចជំនាញយើងខ្ញុំ ដោយមានការដឹកនាំ សម្របសម្រួលពី ព្រះរាជអាជ្ញារង លឹម ប៊ុនហេង និងការបញ្ជារផ្ទាល់ពី ឯកឧត្តម គួច ចំរើន ៖​ បានដកហូតម៉ូតូជាច្រើនគ្រឿង ពីកន្លែងបញ្ចាំខុសច្បាប់មួយកន្លែង មករក្សារទុកនៅស្នងការ។ សូមអរគុណ

    February 9, 2020
  • ព័ត៌មានជាតិ

    កាលពីវេលាម៉ោងប្រមាណ ៩:៣០នាទីព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានជនបរទេសម្នាក់ដែលជាជនជាតិឥណ្ឌាកាត់អង់គ្លេស បានដួលសន្លប់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ សមត្ថកិច្ចប្រចាំនៅព្រលានយន្តហោះបានឱ្យដឹងថា ជនបរទេសនេះ ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរ៉ូយាល់រតនៈ ក្រោយពេលពិនិត្យកំដៅក្នុងខ្លួន របស់ជនបរទេសរូបនេះគឺឃើញថា មិនមានការឡើងកម្តៅនោះទេ ហើយពេលជនបរទេសខាងលើបានដឹងខ្លួនវិញហើយ។ យោងតាមអង្គភាពព័ត៌មាន Fresh News បានបញ្ជាក់ថា៖ លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់ឱ្យដឹងភ្លាមៗថា ក្រោយពេលក្រុមគ្រូពេទ្យពិនិត្យជនរងគ្រោះហើយនោះឃើញថា ជនបរទេសរូបនេះមិនមានការពាក់ព័ន្ធនឹងជំងឺកូរ៉ូណាទេ ដោយកម្តៅខ្លួនរបស់គាត់ធម្មតា។ ការដួលសន្លប់របស់គាត់នេះ អាចបណ្តាលមកពីខ្យល់គរ៕

    February 9, 2020
  • អន្តរជាតិ

    ថៃ៖ យោងតាមព័ត៌មានចុងក្រោយពី Bangkokpost បានឲ្យដឹងថា ខ្មាន់កាំភ្លើងដែលជាទាហានហើយបានបាញ់សម្លាប់មនុស្សជាង២០នាក់នោះ ត្រូវបានប៉ូលិសថៃបាញ់សម្លាប់ហើយ។ ប៉ូលិសថៃបានបាញ់សម្លាប់ខ្មាន់កាំភ្លើងនៅក្នុងផ្សារទំនើប Terminal 21 ក្នុងទីក្រុង Nakhon Ratchasima នាព្រឹកថ្ងៃអាទិត្យនេះ ក្រោយពេលខ្មាន់កាំភ្លើងត្រូវបានកម្លាំងប៉ូលិសឡោមព័ទ្ធអស់រយៈពេលជាង១៧ម៉ោង។ ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ថាមានឈ្មោះ Jakrapanth Thomma អាយុ៣២ឆ្នាំ នៅជំរុំកងទ័ព Surathampithak ហើយខ្មាន់កាំភ្លើងត្រូវបានគេសម្លាប់នៅក្បែរអាហារដ្ឋាន FoodLand នៅក្នុងផ្សារទំនើប នេះបើតាមការបញ្ជាក់ពីក្រុមសន្តិសុខផ្សារ។ គួរបញ្ជាក់ដែរថា ករណីបាញ់សម្លាប់ដ៏សាហាវនោះបានចាប់ផ្តើមនៅវេលាប្រហែលម៉ោង ៣ និង៣០ រសៀល ថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ម្សិលមិញនេះ នៅពេលដែលទាហានជាខ្មាន់កាំភ្លើងបានបាញ់សម្លាប់មេបញ្ជាការរបស់ខ្លួន និងមនុស្ស ២ នាក់ផ្សេងទៀតនៅជំរុំកងទ័ព Surathampithak

    February 9, 2020