ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Update: ទាហានថៃដែលបាញ់រះសម្លាប់មនុស្សជាង២០នាក់ ឥលូវនេះត្រូវបានប៉ូលិសបាញ់សម្លាប់ហើយ

    BY Khmernote Media February 9, 2020
    Update: ទាហានថៃដែលបាញ់រះសម្លាប់មនុស្សជាង២០នាក់ ឥលូវនេះត្រូវបានប៉ូលិសបាញ់សម្លាប់ហើយ

    ថៃ៖ យោងតាមព័ត៌មានចុងក្រោយពី Bangkokpost បានឲ្យដឹងថា ខ្មាន់កាំភ្លើងដែលជាទាហានហើយបានបាញ់សម្លាប់មនុស្សជាង២០នាក់នោះ ត្រូវបានប៉ូលិសថៃបាញ់សម្លាប់ហើយ។ ប៉ូលិសថៃបានបាញ់សម្លាប់ខ្មាន់កាំភ្លើងនៅក្នុងផ្សារទំនើប Terminal 21 ក្នុងទីក្រុង Nakhon Ratchasima នាព្រឹកថ្ងៃអាទិត្យនេះ ក្រោយពេលខ្មាន់កាំភ្លើងត្រូវបានកម្លាំងប៉ូលិសឡោមព័ទ្ធអស់រយៈពេលជាង១៧ម៉ោង។

    ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ថាមានឈ្មោះ Jakrapanth Thomma អាយុ៣២ឆ្នាំ នៅជំរុំកងទ័ព Surathampithak ហើយខ្មាន់កាំភ្លើងត្រូវបានគេសម្លាប់នៅក្បែរអាហារដ្ឋាន FoodLand នៅក្នុងផ្សារទំនើប នេះបើតាមការបញ្ជាក់ពីក្រុមសន្តិសុខផ្សារ។

    គួរបញ្ជាក់ដែរថា ករណីបាញ់សម្លាប់ដ៏សាហាវនោះបានចាប់ផ្តើមនៅវេលាប្រហែលម៉ោង ៣ និង៣០ រសៀល ថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ម្សិលមិញនេះ នៅពេលដែលទាហានជាខ្មាន់កាំភ្លើងបានបាញ់សម្លាប់មេបញ្ជាការរបស់ខ្លួន និងមនុស្ស ២ នាក់ផ្សេងទៀតនៅជំរុំកងទ័ព Surathampithak រួចក៏រត់គេចខ្លួន ក្រោយមកខ្មាន់កាំភ្លើងក៏បានបាញ់ប្រហារទៅលើជនស៊ីវិលនៅតាមបណ្តោយផ្លូវទៅកាន់ផ្សារទំនើប Terminal 21 ក្នុងស្រុក Muang ខេត្ត Nakhon៕

    អត្ថបទ៖ សេម
    ប្រភព៖ Bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay