សង្គម

ជនបរទេសម្នាក់សរសើរ ប្រជាជនខ្មែរថា ចិត្តល្អ និង ស្មោះត្រង់ ក្រោយពេលជួបរឿងមួយដែលនឹកស្មានមិនដល់

BY
Khmernote Media
February 9, 2020

នេះជារឿងគួរអោយកោតសរសើរមួយរបស់ជនជាតិខ្មែរយើង ដោយសារតែជនបរទេសម្នាក់មានឈ្មោះថា Leliana Setiono បានធ្វើការរៀបរាប់ពីរឿងរ៉ាវមួយដែលលោកបានជួបកាលពីសប្តាហ៍មុន ពេលដែលទៅទិញទឹកដោះគោ និងងនំបុ័ង នៅហាង Super Duper minimart ហើយគាត់បានជួបរឿងងមួយដ៏គួរអោយភ្ញាក់ផ្អើលសម្រាប់រូបលោក ពេលមកដល់ទីក្រុងភ្នំពេញ។ លោក Leliana Setiono បានរៀបរាប់ជាភាសាអង់គ្លេស និងបកប្រែជាភាសាខ្មែរថា៖

កាលពីសប្តាហ៍មុនខ្ញុំបានទៅហាងលក់ទំនិញ Super Duper minimart មួយកន្លែងនៅបឹកកេងកង 1 ដើម្បីទិញទឹកដោះគោ និង នំបុ័ង។ បន្ទាប់ពីគិតលុយរួច ស្រាប់តែមានបុគ្គលិកម្នាក់បានមកជិតខ្ញុំ និងនិយាយមកកាន់ខ្ញុំថា លោកអាចរង់ចាំបន្តិចបានទេ? ខ្ញុំបានគិតថាប្រហែលជាមានរឿងយល់ច្រឡំអ្វីមួយ ប៉ុន្តែខ្ញុំក៏បានរង់ចាំ។ ៥នាទីក្រោយមក បុគ្គលិកម្នាក់នោះបានមកវិញ ហើយកាន់ទូរស័ព្ទដៃរបស់នាង ហើយនិយាយថា “នេះគឺរូបលោកមែនទេ?” នាងបានបង្ហាញរូបភាពរបស់ខ្ញុំដែលថតចេញពីកាមេរ៉ាសុវត្ថិភាព កំពុងតែគិតលុយកាលពីសប្តាហ៍មុនមួយទៀត។ “លោកបានអោយប្រាក់លើសមកខ្ញុំ $5 ដូច្នេះនេះជាប្រាក់ $5 របស់លោកវិញ។” ខ្ញុំពិតជាមានភាពភ្ញាក់ផ្អើលខ្លាំងណាស់ ហើយមុនរំពឹងបែបនេះសោះ។ ខ្ញុំពិតជាមានភាព រីករាយ និងភ្ញាក់ផ្អងើលខ្លាំងណាស់។ វាជារឿងដ៏អស្ចារ្យមួយនៅក្នុងទីក្រុងភ្នំពេញដែលខ្ញុំនឹងចង់ចាំជានិច្ច។ ប្រទេសនេះប្រហែលជាមានរឿងពុករលួយច្រើន ប៉ុន្តែសព្វថ្ងៃខ្ញុំមើលឃើញថាប្រជាជនគឺចិត្តល្អ និងមានភាពស្មោះត្រង់ណាស់៕

Share This Post: