Khmernote Media
  • សង្គម

    ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវករណីយុវតីមួយរូបដែលកំពុងសិក្សាថ្នាក់ទី១២ ត្រៀមប្រឡងបាក់ឌុប ប៉ុន្តែពេលនេះនាងបែរជាត្រូវជួបគ្រោះអកុសល ធ្លាក់ពីលើកាំជណ្តើរបណ្តាលឲ្យមានឈាមកកក្នុងខួរក្បាល។ យុវតីរូបនេះមានឈ្មោះ មាស វិបស្សិនី (Jasmine) គឺជាក្មេងស្រីអាយុ១៧ឆ្នាំម្នាក់ដែលខិតខំសិក្សាយ៉ាងខ្លាំងដើម្បីសំរេចក្តីសុបិន្តរបស់នាងចង់ក្លាយជាស្ថាបត្យករ។ អ្វីដែលគួរឲ្យបារម្ភនោះស្ថានភាពយុវតីរូបនេះនៅតែមិនប្រសើរហើយពេលនេះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមួយនៅក្រុងបាងកកមួយថ្ងៃ ៩០០០ដុល្លារអាមេរិក។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Sovann Panha បានសរសេររៀបរាប់ថា៖ “ប្អូនស្រីខ្ញុំពិតជាត្រូវការជំនួយសប្បុរសពីបងប្អូន មិត្តភក្តិដើម្បីបន្តការព្យាបាលដែលមានរយៈពេលប្រហែលមួយខែក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅទីក្រុងបាងកកប្រទេសថៃ គាត់ចង់ត្រឡប់ផ្ទះវិញនិងបន្តការសិក្សាព្រោះដល់ពេលប្រឡង ហើយគាត់ប្រាប់គ្រូពេទ្យថា ចង់ក្លាយជាស្ថបត្យករ។ ដោយក្តីស្រឡាញ់សូមអធិដ្ឋានអោយគាត់បានទទួលថវិកាគ្រប់គ្រាន់ក្នុងការចំណាយ និងដោយក្តីស្រឡាញ់សូមបរិច្ចាគសំរាប់នាងផងព្រោះការចំណាយលើសពី ១០មុឺនដុល្លារ។ យើងជាគ្រួសារសូមថ្លែងអំណរគុណដល់អ្នកបានបរិច្ចាកជាបន្តៗ។ ឆ្នាំនេះគាត់ទី១២ហើយ អរគុណ។ ABA:001501677 SOVANN PANHA PHIM ACLEDA: 22000173647616 Sam​sreyna Contact

    February 8, 2020
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះ និស្សិតកម្ពុជាដែលបានទទួលអាហារូបករណ៍ពីម្ចាស់ក្សត្រីយ៍មហាចក្រី សិរិនថន និងបានបញ្ចប់ការសិក្សាដោយជោគជ័យចំនួន៥រូប នៅសាកលវិទ្យាល័យរ៉ាមខាំហែង​។ អ្វីដែលគួរឲ្យកោតសរសើរនោះ សារព័ត៌មានថៃក៏បានចុះផ្សាយពីសមិទ្ធផល​ក្នុង​ការ​សិក្សា​របស់​និស្សិត​ខ្មែរ​ ​នៃ​សាកលវិទ្យាល័យ​រ៉ាមខាំហែង​ ដោយ​និស្សិត​ខ្មែរ​​ចំណាយ​ពេល​ត្រឹម​ ៣​ឆ្នាំ​ បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ ខណៈដែលមាន​និស្សិត​ថៃ​មួយ​ចំនួន​ចំណាយ​ពេល​ ៦-៨​ ឆ្នាំ​ទេីប​បញ្ចប់​ការសិក្សា ក៏ព្រោះតែសាកលវិទ្យាល័យមួយនេះងាយ​ក្នុង​ការ​ចុះឈ្មោះ​ចូល​រៀន​ តែ​ពិបាក​ក្នុង​ការ​បញ្ចប់។ និស្សិតកម្ពុជាទាំង៥រូបទទួលបានការកោតសរសើរពីសាស្ត្រាចារ្យ​ថៃ ដោយបាននិយាយថា”​ថៃ​ផ្ទាល់​សុំ​ចាញ់​សម្ថភាព​ការសិក្សា​របស់​និស្សិត​ខ្មែរ​”​។ ដោយហ្វេសប៊ុកផេក VJ Sinoun បានសរសេររៀបរាប់ថា៖ “ជឿទេថា​ “​ប្រជា​និស្សិត​ថៃពោល​សុំ​ខ្មាសនិស្សិត​ខ្មែរ​”​ ទីក្រុង​បាងកក​ប្រទេស​ថៃ​ថ្ងៃ​ទី​ ០៧​ មករា​ ឆ្នាំ​ ២០២០​ និស្សិត​ខ្មែរ​ ៥នាក់​ ក្នុង​ចំណោម​និស្សិត​ខ្មែរ​ ១៥នាក់​ ដែល​បាន​មក​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​រ៉ាមខាំហែង​

    February 8, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បុរសម្នាក់បើករថយន្ត RAV4 មួយគ្រឿង ក្នុងល្បឿនលឿន ឆ្លងកាត់ផ្លូវបំបែក ស្រាប់តែរថយន្តជាន់ហ្វ្រាំងមិនស៊ីក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាត​ ហេតុការណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចស្តុបតាមបណ្តោយផ្លូវ២៨៩ កែងនិងផ្លូវ៥១៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។ ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តបង្កម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2B-1332 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវ២៨៩ ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ រថយន្តបង្កបានបើកឆ្លងកាត់ផ្លូវ៥១៦ ខណ:នោះស្រាប់តែរថយន្តបង្ក ជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពេញទំហឹង បណ្ដាលឲ្យរថយន្តបង្ក រងការខូចខាតក្រពឹត

    February 8, 2020
  • បច្ចេកវិទ្យា

    អស់រយៈពេលជាច្រើនខែមកហើយ ដែលម៉ូដែល Galaxy Note 20 ត្រូវបានព័ត៌មានបន្តចេញផ្សាយជាបន្តបន្ទាប់ទាំង ដែលការបង្ហាញខ្លួនមិនទាន់ត្រូវបានធ្វើនៅឡើយក្តី។ ថ្មីចុងក្រោយនេះព័ត៌មានដ៏សំងាត់មួយទៀតអំពីម៉ូដែលនេះត្រូវបានបែកធ្លាយ។ តាមការអះអាងរបស់ Ice Universe ជាអ្នកជំនាញចុះផ្សាយព័ត៌មានបែកធ្លាយដ៏ល្បីបំផុតនៃក្រុមហ៊ុន Samsung ជាពិសេសទៅលើម៉ូដែល Galaxy ទាំងអស់នោះបានបញ្ជាក់ថា Galaxy Note 20 នឹងអាប់ដេតចំណុចដ៏សំខាន់មួយគឺល្បឿនអេក្រង់ Refresh Rate ដែលវានឹងមានល្បឿនរហូតទៅដល់ 120Hz។ នេះគឺជាព័ត៌មានលើកដំបូងហើយដែល Ice Universe បានចេញផ្សាយអំពី Galaxy Note 20 ដែលវាជាប្រភពគួរឲ្យទុកចិត្តមួយផងដែរ។ ល្បឿនអេក្រង់ 120Hz

    February 8, 2020
  • បច្ចេកវិទ្យា

    ភ្នំពេញ៖ ថ្ងៃទី10-11 ខែកុម្ភៈខាងមុខនេះ ក្រុមហ៊ុន OPPO នឹងត្រៀមបង្កើតនូវកម្មវិធី ដ៏សែនភ្ញាក់ផ្អើល គឺ OPPO Day លើកដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ។ អ្នកតំណាងឲ្យក្រុមហ៊ុន OPPO បានឲ្យដឹងថា គោលបំណងនៃការបង្កើតនូវកម្មវិធី OPPO Day នេះឡើង ដើម្បីពញាក់អារម្មណ៍ អតិថិជនដែលនិយមគាំទ្រទូរស័ព្ទដៃម៉ាក OPPO ជាពិសេសគឺ OPPO Reno2 F តែម្តង តាមរយៈការផ្តល់ជូនដ៏ភ្ញាក់ផ្អើល នឹកស្មានមិនដល់ និងមិនធ្លាប់មានពីមុនមក រៀងរាល់ខែ នៅថ្ងៃទី10-11។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO

    February 8, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ រថយន្តពីរគ្រឿង បើកបោះពួយយ៉ាងលឿន មិនប្រយ័ត្នមកដល់ផ្លូវបំបែកជាបួន បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតទ្បើងកាលពីវេលាម៉ោង៣:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចស្តុបបឋមសិក្សាទួលគោក ជាប់ក្រសួងសុខាភិបាល តាមផ្លូវ២៨៩ កែងផ្លូវ៥៦៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។ សាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ប្រាប់ថា​ នៅមុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាក PEUGEOT ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2T-5518 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវ២៨៩ ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ បានបត់ឆ្វេងទៅផ្លូវ៥៦៦ ស្របពេលនោះ ក៏មានរថយន្តដឹកគ្រឿងសមុទ្រ

    February 8, 2020
  • PR

    ស្មាតហ្វូន realme បានបញ្ចេញផលិតផលថ្មីរបស់ខ្លួនជាផ្លូវការហើយកាលពីពេលថ្មីៗនេះ នោះគឺ realme 5i ។ ថ្ងៃនេះ (ថ្ងៃទី ៨ ខែកុម្ភៈឆ្នាំ ២០២០) realme 5i បានចាប់ផ្តើមលក់លើកដំបូងនៅលើទីផ្សារប្រទេសកម្ពុជា បន្ទាប់ពីម៉ូឌែលនេះត្រូវបានចេញផ្សាយរួចមក ហើយធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍រំជើបរំជួលចំពោះទូរស័ព្ទកាមេរ៉ាភ្លោះដែលមានតម្លៃត្រឹមតែ 169 ដុល្លារតែប៉ុណ្ណោះ។ ក្រៅពីកាមេរ៉ាភ្លោះតើ realme 5i នឹងផ្តល់ជូនអ្វីបន្ថែមទៀត? Snapdragon 665 AIE & 4GB RAM + 64GB ROM ស្មាតហ្វូនម៉ូឌែល realme

    February 8, 2020
  • អន្តរជាតិ

    ចិន៖ គិតត្រឹមព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ចំនួនអ្នកស្លាប់ដោយសារការផ្ទុះឡើងនៃវីរុសកូរ៉ូណាបានកើនឡើងដល់ ៧២៤នាក់ ខណៈអ្នកឆ្លងវីរុសនេះបានកើនដល់ ៣៤ ៨៧៨នាក់ហើយ។ វីរុសកូរ៉ូណា បានធ្វើឲ្យទីក្រុងជាច្រើន ជាពិសេសទីក្រុងវូហានត្រូវបានមិនឲ្យមានការចេញ-ចូលឡើយ ចំណែកឯនៅក្នុងទីក្រុងវិញមានសភាពស្ងាត់ជ្រងំមិនសូវមានមនុស្សដើរហើរដូចមុននោះទេ។ ដោយសារតែចង់ចូលរួមចំនែកជួយប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាដ៏សាហាវនេះ ពលរដ្ឋចិននៅតាមបណ្តាខេត្តមួយចំនួនបាននាំគ្នាបរិច្ចាគបន្លែផ្លែឈើរាប់សិបម៉ឺនតោនមកទីក្រុងវូហាន ដើម្បីទុកបរិភោគ។ + អ្នកភូមិនៅតំបន់ Nanchong ខេត្ត Sichuan បរិច្ចាគឆៅថាវ ៧០តោន + អ្នកភូមិនៅតំបន់ Guanyang County ខេត្ត Guangxi បរិច្ចាគស្ពៃក្តោបចំនួន ១០ ០០០គីឡូក្រាម + អ្នកភូមិនៅតំបន់ Hekou Yao ខេត្ត

    February 8, 2020
  • PR

    ដើម្បីថ្លែងអំណរគុណដល់អតិថិជន ដែលនិយមគាំទ្រទូរស័ព្ទដៃស្មាតហ្វូន vivo កន្លងមក លោកអ្នកគ្រាន់តែជាវជាមួយស្មាតហ្វូនចំនួន ២ ម៉ូឌែល S1Pro ឬ V17 នៅគ្រប់បណ្ដាហាងទូទាំងប្រទេស ក្នុងអំឡុងថ្ងៃទី ១៤ ដល់ ១៦ ខែកុម្ភៈ ខាងមុខនេះ ក្រុមហ៊ុន vivo នឹងផ្តល់ជូនដោយឥតគិតថ្លៃ នូវសេវាកម្មពិសេសដូចខាងក្រោម៖ ១. ផ្តល់ជូនប័ណ្ណធានាលើអេក្រង់ ដោយឥតគិតថ្លៃចំនួន១សន្លឹក។ ប័ណ្ណធានាអេក្រង់នេះមានសុពលភាពរយៈពេល ១២ខែ គិតចាប់ពីថ្ងៃទិញ(ប័ណ្ណធានា១សន្លឹក = ការប្តូរអេក្រង់ថ្មីឥតគិតថ្លៃ១ដង)។ ២. រាល់ការជាវទូរស័ព្ទមានការធានារយៈពេល ២៤ខែ គិតចាប់ផ្តើមពីថ្ងៃទិញ។ ធានាជួសជុលរយៈពេល

    February 8, 2020
  • អន្តរជាតិ

    ចិន៖ ប្រជាជនចិនជាច្រើនហាក់មានការសោកស្តាយ ចំពោះមរណៈភាពរបស់លោកវេជ្ជបណ្ឌិត Li Wenliang ដោយលោកគឺជាវេជ្ជបណ្ឌិតដំបូងគេបំផុត ដែលបានធ្វើការព្រមានពីការរីករាលដាលនៃវីរុសកូរ៉ូណា ប៉ុន្តែត្រូវបានអាជ្ញាធរចិនចោទប្រកាន់ថា លោកបំពុលព័ត៌មានទៅវិញ។ លោក Li Wenliang បានស្លាប់បាត់បង់ជីវិតកាលពីព្រឹកថ្ងៃសុក្រ ម្សិលមិញនេះ ដោយសារតែឆ្លងវីរុសកូរ៉ូណានោះ។ នៅដើមខែមករាឆ្នាំ ២០២០ អាជ្ញាធរចិនបានចេញលិខិតព្រមានផ្លូវការមួយ ចំពោះរូបគាត់ និងវេជ្ជបណ្ឌិត ៨នាក់ផ្សេងទៀត ដោយសារចែកចាយព័ត៌មានមិនពិត ធ្វើឲ្យបំពុលសង្គម ទាក់ទងនឹងការរីកសាយភាយវីរុសកូរ៉ូណា ក្រោយមកវីរុសកូរ៉ូណានោះក៏រីកសាយភាយមែន។ មរណៈភាពរបស់លោក ធ្វើឲ្យមានការសោកស្តាយយ៉ាងខ្លាំង ហើយមិត្តភក្តិរួមការងាររបស់លោក បានយកកម្រងផ្កាមកតម្កល់នៅឯមន្ទីរពេទ្យ Wuhan Central Hospital និងបានផ្លុំកញ្ចែ ដើម្បីជាការគោរព​វិ​ញ្ញាណ​ក្ខ​ន្ធ​ដល់លោកវេជ្ជបណ្ឌិត។ ក្រោយមកប្រជាពលរដ្ឋជាច្រើននៅ

    February 8, 2020