សង្គម

យុវតីវ័យ១៧ឆ្នាំកំពុងរៀនថ្នាក់ទី១២ត្រៀមប្រឡងបាក់ឌុប បែរជាជួបឧប្បទេវហេតុបណ្តាលឲ្យមានឈាមកកក្នុងខួរក្បាល ពេលនេះក្រុមគ្រួសារកំពុងត្រូវការជំនួយជាបន្ទាន់

BY
Khmernote Media
February 8, 2020

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវករណីយុវតីមួយរូបដែលកំពុងសិក្សាថ្នាក់ទី១២ ត្រៀមប្រឡងបាក់ឌុប ប៉ុន្តែពេលនេះនាងបែរជាត្រូវជួបគ្រោះអកុសល ធ្លាក់ពីលើកាំជណ្តើរបណ្តាលឲ្យមានឈាមកកក្នុងខួរក្បាល។ យុវតីរូបនេះមានឈ្មោះ មាស វិបស្សិនី (Jasmine) គឺជាក្មេងស្រីអាយុ១៧ឆ្នាំម្នាក់ដែលខិតខំសិក្សាយ៉ាងខ្លាំងដើម្បីសំរេចក្តីសុបិន្តរបស់នាងចង់ក្លាយជាស្ថាបត្យករ។

អ្វីដែលគួរឲ្យបារម្ភនោះស្ថានភាពយុវតីរូបនេះនៅតែមិនប្រសើរហើយពេលនេះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមួយនៅក្រុងបាងកកមួយថ្ងៃ ៩០០០ដុល្លារអាមេរិក។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Sovann Panha បានសរសេររៀបរាប់ថា៖ “ប្អូនស្រីខ្ញុំពិតជាត្រូវការជំនួយសប្បុរសពីបងប្អូន មិត្តភក្តិដើម្បីបន្តការព្យាបាលដែលមានរយៈពេលប្រហែលមួយខែក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅទីក្រុងបាងកកប្រទេសថៃ គាត់ចង់ត្រឡប់ផ្ទះវិញនិងបន្តការសិក្សាព្រោះដល់ពេលប្រឡង ហើយគាត់ប្រាប់គ្រូពេទ្យថា ចង់ក្លាយជាស្ថបត្យករ។ ដោយក្តីស្រឡាញ់សូមអធិដ្ឋានអោយគាត់បានទទួលថវិកាគ្រប់គ្រាន់ក្នុងការចំណាយ និងដោយក្តីស្រឡាញ់សូមបរិច្ចាគសំរាប់នាងផងព្រោះការចំណាយលើសពី ១០មុឺនដុល្លារ។ យើងជាគ្រួសារសូមថ្លែងអំណរគុណដល់អ្នកបានបរិច្ចាកជាបន្តៗ។ ឆ្នាំនេះគាត់ទី១២ហើយ អរគុណ។ ABA:001501677 SOVANN PANHA PHIM ACLEDA: 22000173647616 Sam​sreyna Contact Me : 010470210″៕

Share This Post: