សង្គម

ទិដ្ឋភាពពិធីដង្ហែបុណ្យមាឃបូជា វត្តសិរីមង្គលខ្យោក ខេត្តព្រៃវែង

BY
Khmernote Media
February 8, 2020

ខេត្តព្រៃវែង៖ ថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះ គឺមានពិធីសាសនាដ៏ធំ មួយ​គឺ​បុណ្យ “មាឃ​បូជា” គឺ​រំឭក​ទៅ​ដល់​ថ្ងៃ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ដាក់​អាយុ​សង្ខារ។ យ៉ាងណាមិញក៏មានពុទ្ធសាសនិក​ជាច្រើននាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ជាពិសេសនៅវត្តសិរីមង្គលខ្យោក ខេត្តព្រៃវែង នឹងរៀបចំពិធីបុណ្យមហាមាឃបូជា ដោយនៅព្រឹកនេះមានការដង្ហែបុណ្យមាឃបូជា។

ដោយព្រះ​ចៅអធិការវត្ត ព្រះនាម ព្រះគ្រូសីរីមង្គលញាណ រិទ្ធ សារ៉ុម​ បានបង្ហោះសារថា៖ “សូមអនុមោទនា! ពិធីដង្ហែរមាឃបូជា វត្តសិរីមង្គលខ្យោក ភូមិខ្យោកកណ្ដាល ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០”៕

Share This Post: