Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានជិះម៉ូតូមួយគ្រឿងមកចូលលួចយកទូរស័ព្ទមួយរបស់សន្តិសុខកំពុងសម្រាក ក្នុងតូបយាមបានសម្រេច ហើយបម្រុងគេចខ្លួន តែសន្តិសុខរងគ្រោះភ្ញាក់ដឹងខ្លួនទាន់ ក៏ស្ទុះរត់ដេញតាម ហេីយលោតធាក់ជនសង្ស័យធ្លាក់ពីលើម៉ូតូ ហើយស្រែកឆោឡោផ្អេីលសន្តិសុខដែលយាមក្បែរនោះ ចេញទៅជួយចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចយកទៅសាកសួរ។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង០២:៣០នាទីទាបភ្លឺ ឈានចូលថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចតូបយាមសន្តិសុខ មុខទីស្នាក់កាសែតកោះសន្តិភាព ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ឃឿន សារ៉ាត់ ភេទប្រុស អាយុ៣០ឆ្នាំ មុខសន្តិសុខ ស្នាក់នៅម្ដុំផ្សារគគីរ ភូមិចន្លក ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំណែកជនរងគ្រោះ ឈ្មោះ ហម ចំរេីន

    February 5, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ គ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់មួយខ្នង ដែលធ្វើពីថ្មក្រោមឈើលើ បង្កការភ្ញាក់ផ្អើលឡេីងដល់បងប្អូនអ្នកជិតខាងភ័យស្លន់ស្លោ រាយការណ៍ប្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយក្រុមពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ ស្ថិតនៅផ្លូវបេតុង២៤BT ផ្ទះលេខ៤២៣ ភូមិត្នោតជ្រុំ២ សង្កាត់ បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចខណ្ឌមានជ័យបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ សៀង សុខលាង ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ បានជួលផ្ទះអោយឈ្មោះ ជា សុភាវី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរបើកហាងលក់ម្ហូប។

    February 5, 2020
  • អន្តរជាតិ

    ពីមួយថ្ងៃទៅមួយថ្ងៃ វីរុសកូរ៉ូណា បានរីករាលដាលធ្វើឲ្យចំនួនមនុស្សស្លាប់មានការកើនឡើងឥតឈប់ ជាក់ស្តែងគិតត្រឹមព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាបានកើនឡើងដល់ ៤៩២នាក់ រីឯអ្នកមានផ្ទុកវីរុសវិញបានឡើងដល់ ២៤ ៥៣៤នាក់ ក្នុងនោះក៏មានអ្នកជាសះស្បើយជាង៩០០នាក់ផងដែរ។ វីរុសកូរ៉ូណានេះបង្កភាពភ័យខ្លាចយ៉ាងខ្លាំងនៅប្រទេសចិន ប៉ុន្តែក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យជាច្រើននៅចិនបានលះបង់ជីវិត ប្រឈមនឹងវីរុស ដើម្បីប្រយុទ្ធតតាំងវីរុសកូរ៉ូណានោះ។ ជាក់ស្តែងខាងក្រោមនេះគឺជារូបភាពក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យ មានស្នាមរបួសពេញមុខ ដោយសារតែពាក់ម៉ាស់ និងវ៉ែនតាការពារយូរពេក ព្រមទាំងត្រូវធ្វើការរាប់សិបម៉ោងឥតឈប់ ដើម្បីព្យាបាលអ្នកមានវីរុសកូរ៉ូណាទៀតផង៕   អត្ថបទ៖ សេម

    February 5, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ជនសង្ស័យពីរនាក់ ដើររើសអេតចាយបែកគំនិតធ្វេីសកម្មភាពឆ្កឹះសោរផ្ទះប្រជាពលរដ្ឋ ចូលរេីកកាយប្រមូលយកទ្រព្យសម្បត្តិបានមួយចំនួនធំ លេីកដាក់រ៉ឺម៉កអេតចាយគេចខ្លួន ទៅមុន និងម្នាក់ចេញមកតាមក្រោយ ត្រូវបានកម្លាំងសមត្ថកិច្ចល្បាតប្រទះឃើញឃាត់ត្រួតពិនិត្យឆែកឆេររកឃើញទ្រព្យសម្បត្តិនិងលុយមួយចំនួនជារបស់ជនរងគ្រោះ ទើបវាយខ្នោះឃាត់ខ្លួនយកមកធ្វើការសាកសួរភ្លាមៗ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលឡេីងកាលពីវេលាម៉ោង ៣ទាបភ្លឺ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំនុច ផ្ទះលេខ១៨១ លេីកំណាត់ផ្លូវ១៧៣ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះ ថម ម៉ៅ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះកេីតហេតុខាងលើ។ ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ រួមមានឈ្មោះ

    February 5, 2020
  • អន្តរជាតិ

    តាមការចុះផ្សាយរបស់កាសែត channelnewsasia របស់សឹង្ហបុរី បានអោយដឹងថា ប្រទេសវៀតណាម បានធ្វើការរាយការណ៍ថាមានជំងឺផ្តាសាយបក្សីថ្មី H5N6 បានផ្ទុះឡើងនៅក្នុងភូមិ Duc Yen ស្រុក Dong Trieu ខេត្ត Quang Ninh ភាគខាងជើងនៃប្រទេសវៀតណាម ដោយសត្វបក្សីប្រមាណ ៣ពាន់ក្បាលបានឆ្លងជំងឺនេះ និងសំលាប់បក្សីអស់ចំនួនប្រមាណ ២២០០ក្បាលផងដែរ។ តាមការអោយដឹងពីអង្គការសុខភាពសត្វពិភពលោក World Organisation for Animal Health (OIE) បានអោយដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្មវៀតណាម បានផ្ញើររបាយការណ៍ពីការឆ្លងជំងឺផ្តាសាយបក្សី H5N6 និងកំពុងរាលដាលទៅកាន់បក្សីជាច្រើន ដែលជាការព្រួយបារម្ភមួយផងដែរ៕

    February 5, 2020
  • បច្ចេកវិទ្យា

    ថ្មីៗនេះក្រុមហ៊ុនហ្វេសប៊ុកបានធ្វើការប្រកាសបង្ហាញពីផែនការដ៏គួរភ្ញាក់ផ្អើលថ្មីមួយ ដែលអាចអនុញ្ញាតិឲ្យឪពុកម្តាយតាមដាន និងគ្រប់គ្រងទៅលើកម្មវិធី Messager របស់កូនៗពួកគេដែលមានអាយុក្រោម១៣ឆ្នាំបាន រួមទាំងមានសិទ្ធិចូលទៅមើលប្រវត្តិឆាតឆ្លងឆ្លើយគ្នារបស់កូនៗពួកគេទៀតផង ទោះបីឆាតនោះត្រូវបានលុបចោលក្តី។ ក្រុមហ៊ុនបាននិយាយបន្ថែមទៀតថា មុខងារថ្មីនេះនឹងមានបូករួមបញ្ចូលទាំងសិទ្ធិក្នុងការចូលទៅទូរស័ព្ទឬឧបករណ៍ផ្សេងៗរបស់កូនៗ ដើម្បីមើលប្រវត្តិជជែកគ្នារបស់ពួកគេ ហើយនឹងអនុញ្ញាតឱ្យឪពុកម្តាយក្នុងការតាមដានគណនី ដែលត្រូវបាន blocked ឬ unblocked នៅលើកម្មវិធីឆាតឆ្លើយឆ្លងគ្នានេះផងដែរ។ ហ្វេសប៊ុកបន្តថាលើសពីនេះឪពុកម្តាយក៏អាចចូលទៅមើលឃើញរូបថតចាស់ៗឬវីដេអូថ្មីៗ ដែលបានផ្ញើ និងទទួលនៅក្នុង Chat ហើយអាចយកវាចេញឬលុបចោលបើចាំបាច់ទៀតផង។ គួរឲ្យដឹងដែរថា កន្លងមកហ្វេសប៊ុកត្រូវបានស្ថិតក្រោមការត្រួតពិនិត្យពីសំណាក់រដ្ឋាភិបាលជាច្រើន ជាពិសេសទៅលើការការពារសុវត្ថិភាពកុមារនៅលើបណ្តាញសង្គមរបស់ខ្លួន ជាពិសេសចាប់តាំងពីបានប្រកាសពីផែនការរបស់ខ្លួន ដើម្បីពង្រឹងការងារនេះ កាលពីឆ្នាំមុននោះមក៕ អត្ថបទ៖ ស៊ុនលី

    February 5, 2020
  • ព័ត៌មានជាតិ

    ទីបំផុតទស្សនីយភាព​ល្ខោន​ព្រះរាជទ្រព្យ​រឿង “ព្រះអុន្ធរថព្រះនាងឱសា​” បានប្រកាសពីកាលបរិច្ឆេទ​ការលក់សំបុត្រទស្សនា ដោយ សំបុត្រ​មានដាក់លក់ចាប់ពីថ្ងៃទី១៤​ ខែកុ​ម្ភៈ​ ឆ្នាំ​២០២០ នៅមុខសាលមហោស្រពចតុមុខ។ ការសម្តែងល្ខោន​ព្រះរាជទ្រព្យ​រឿង “ព្រះអុន្ធរថព្រះនាងឱសា​” នឹងសម្តែងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨​ និង២៩​ ខែមីនា​ ឆ្នាំ២០២០​ ខាងមុខនេះ។ ​សូមចូលរួម​គាំទ្រ​លេីកតម្កេីនវប្បធម៌ខ្មែរ និង​លេីកទឹកចិត្ត​ដល់សិល្បករសិល្បការនី​របាំក្បាច់បុរាណខ្មែរ​អោយបានគ្រប់គ្នា​ ដោយគ្រាន់​តែទិញសំបុត្រទស្សនាផ្ទាល់​ ល្ខោន​​ព្រះរាជទ្រព្យ​រឿង”ព្រះអុន្ធរថព្រះនាងឱសា​” សំបុត្រដាក់លក់ចាប់ពីថ្ងៃទី១៤ កុម្ភៈ ដល់ថ្ងៃទី២៦ ខែមីនា ដាក់លក់ចាប់ពីម៉ោង១១ព្រឹក ដល់ម៉ោង ៦ល្ងាច តម្លៃសំបុត្រ ១០ម៉ឺនរៀល, ៤ម៉ឺនរៀល និង២ម៉ឺនរៀល (សម្រាប់សិស្សនិស្សិត ១ម៉ឺនរៀល សូមភ្ជាប់មកជាមួយនឹងកាតសិស្ស)

    February 5, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ​ ៖ កម្មករ៣នាក់ រងរបួសរបកស្បែកទាំងដុំ និងរលាកពេញខ្លួនប្រាណ ពីជេីងដល់ក្បាល​ ក្នុង​ហេតុការណ៍ឆេះស៊ីទែនហ្គាសយ៉ាងខ្លាំង បន្ទាប់ពីធ្លាយចេញពី​ស៊ីទែនហ្គាសចំណុះ ១២,០០០លីត្រ​ ឆាបឆេះ​រាលដាលមួយចំហាយហ្គាស​ ចេញជាអណ្ដាតភ្លេីង​ពេញដេប៉ូប្រេងឥន្ទនៈតេលាមួយកន្លែង​ ផ្អេីលអាជ្ញាធរនិងសមត្ថកិច្ច​ ហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍​ បាញ់ទប់ស្កាត់បានទាន់ពេលវេលា​ ។ ហេតុការណ៍ផ្ទុះហ្គាសយ៉ាងខ្លាំង​នេះបានកេីតឡេីងកាលពីវេលាម៉ោង០៧:១០នាទីយប់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងបរិវេណ​ដេប៉ូប្រេងឥន្ទនៈតេលាមួយកន្លែង​ យីហោ​ សម្បត្តិ​មានហេង នៅតាមផ្លូវជាតិលេខ១ ក្រុម០៦ ភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ​ម្ចាស់ឈ្មោះ​ :​ ព្រុំ សុផាន់ណា ភេទស្រី

    February 5, 2020
  • សុខភាព

    ពេល​កូន​មាន​អាការៈ​ក្ដៅ​ខ្លួន ម៉ាក់ប៉ា​មិន​ទាន់​ដឹង​ច្បាស់​ថា នោះ​ជា​រោគសញ្ញា​ជំងឺ​អ្វី​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ តើ​ក្តៅ​ខ្លួន ឬ​ក៏​ផ្តាសាយ? ដូចនេះ​ដើម្បី​ជា​ចំណេះដឹង​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ នឹង​ពន្យល់​ពី​លក្ខណៈ​​សម្គាល់​ខ្លះ​ៗ​រវាង​ផ្ដាសាយ និង​គ្រុន​ក្ដៅដូច​ខាងក្រោម៖ ១- ផ្ដាសាយ ផ្ដាសាយ​កើត​ឡើង​ដោយ​ការ​វីរុស ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផ្លូវ​ដង្ហើម ជា​ពិសេស​ច្រមុះ បំពង់ក និង​សួត។ ចំណែក​រោគសញ្ញា​មាន​ដូចជា៖ + ហៀរ​សំបោរ + ក្ដៅ​ខ្លួន + តឹង​ច្រមុះ​ + កណ្ដាស់ + ឈឺ​ខ្លួន​ + អស់កម្លាំង + ឈឺ​រយៈ​ពេល​ពី ៧-១០

    February 5, 2020
  • ព័ត៌មានជាតិ

    យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបង្ហាញពីការតាមដានបច្ចុប្បន្នភាពការសិក្សា ការរស់នៅ និងសុខុមាលភាពរបស់និស្សិតខ្មែរ ដែលកំពុងសិក្សានៅទីក្រុង អ៊ូហាន ខេត្តហូប៊ី។ ដោយ ក្រសួងអប់រំ យុវជន និងកីឡា បានចាត់តាំងតំណាង០១រូប ដើម្បីទាក់ទងផ្ទាល់ និងសួរសុខទុក្ខនិស្សិតកម្ពុជាទាំង២៣នាក់ ដែលកំពុងស្នាក់នៅទីក្រុងអ៊ូហាន ខេត្តហូប៉ី ជាប្រចាំថ្ងៃ ដោយក្រសួងបានផ្តល់ថវិកាចំនួន ៤៦,០០០,០០០រៀល ដោយនិស្សិតម្នាក់ៗទទួលបាន ២,០០០,០០០ រៀល (ពីរលានរៀល) ដើម្បីជួយឧបត្ថម្ភដល់ការរស់នៅប្រចាំថ្ងៃ របស់និស្សិតទាំង២៣រូប។ ថវិកានេះត្រូវបានផ្ទេរជូនតាមរយៈតំណាង និស្សិតកម្ពុជានៅទីនោះ គឺលោក ប៉ែន បារាំង ដើម្បីចាត់ចែងបន្ត

    February 5, 2020