សង្គម

ពិតជាគំរូល្អមែន! ប្អូនៗសិស្សថ្នាក់ទី១២S នៃវិទ្យាល័យ១០ មករា ១៩៧៩ នាំគ្នាទិញកង់មួយគ្រឿង និងជូនថវិកាមួយចំនួន ជូនមិត្តរួមថ្នាក់ម្នាក់ដែលមានជីវភាពខ្វះខាតខ្លាំង

BY
Khmernote Media
February 4, 2020

ជារឿងមួយដ៏គំរូ ដោយមានសិស្សថ្នាក់ទី១២S នៃវិទ្យាល័យ ១០ មករា ១៩៧៩ ព្រមទាំងលោកគ្រូ បាននាំគ្នាទិញសម្ភារៈសិក្សា និងកង់មួយគ្រឿង ព្រមទាំងថវិកាមួយចំនួនជួយដល់ យុវសិស្សស្រីមួយរូបឈ្មោះ ភឿន រ៉ម រៀនថ្នាក់ទី១២S នៃវិទ្យាល័យ ១០ មករា ១៩៧៩ ដែលមានជីវភាពខ្វះខាតខ្លាំង ដើម្បីជួយសម្រួលដល់គាត់ក្នុងការរៀនសូត្រ។ យោងតាមប្រភពបានឲ្យដឹងថា អ្នកផ្តើមគំនិតរៃអង្គាសថវិកានេះគឺសិស្សឈ្មោះ ភាត់ គឹមផា ជាប្រធានថ្នាក់ទី១២S ហើយក៏ជាមេកងកាយរឹទ្ធជាតិកម្ពុជា នៃវិទ្យាល័យ ១០ មករា ១៩៧៩ ផងដែរ។

ប្រភពពី យុវជនស្ម័គ្រចិត្ត វិទ្យាល័យ ១០មករា ១៩៧៩ បានសរសេររៀបរាប់ថា៖ “ពិតជាគំរូល្អមែនប្អូនសិស្សថ្នាក់ទី 12 S នៃវិទ្យាល័យ 10 មករា 1979ខេត្តសៀមរាប បាននាំគ្នាទិញសម្ភារៈសិក្សានិងកង់មួយគ្រឿងនិងថវិការមួយចំនួនជួយដល់មិត្តរួមថ្នាក់ម្នាក់ដែលមានជីវភាពខ្វះខាតខ្លាំង ដើម្បីជួយសម្រួលដល់គាត់ក្នុងការរៀនសូត្រ ថ្ងៃចន្ទ ១០ កើត ខែមាឃ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០។ ប្អូនៗសិស្សថ្នាក់ទី១២S នៃវិទ្យាល័យ ១០មករា ១៩៧៩និងលោកគ្រូ សុខ រដ្ឋា បានទិញសម្ភារៈសិក្សា កង់ និងថវិការមួយចំនួនឧបត្ថម្ភដល់សិស្សឈ្មោះ ភឿន រ៉ម រៀនថ្នាក់ទី១២S នៃវិទ្យាល័យ 10 មករា 1979ដែលមានជីវភាពខ្វះខាត។ អ្នកផ្ដើមលោកភាត់ គឹមផា ប្រធានថ្នាក់ទី 12 S ហើយក៏ជាមេកងកាយរឹទ្ធជាតិកម្ពុជានៃវិទ្យាល័យ 10 មករា1979 ផងដែរ លោកគ្រូសុខរដ្ឋាបានឧបត្ថម្ភកង់ចំនួន 1 គ្រឿងដល់ប្អូនស្រីផងដែរ។ ពិតជាល្អមែនដែលប្អូនៗសិស្សានុសិស្សថ្នាក់ទី 12Sដែលមានចិត្តជួយដល់មិត្តរួមថ្នាក់ដែលមានជីវភាពខ្វះខាត យើងខ្ញុំជាគណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សាកុមារយុវជនយុវជនយុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធជាតិកម្ពុជា យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សូមជូនពរឲ្យប្អូនផងសិស្សថ្នាក់ទី 12S ជួបតែពុទ្ធពរទាំងបួនប្រការ គឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ ក៏សូមឲ្យប្អូនប្រឡងបាក់ឌុបជាប់ទាំងអស់គ្នា”៕

ប្រភព៖ យុវជនស្ម័គ្រចិត្ត វិទ្យាល័យ ១០មករា ១៩៧៩

Share This Post: