- Khmernote Media
- សង្គម
នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផ្តល់នូវដំណឹងដែលកុមារាមួយរូប ដែលស្ថិតនៅក្នុងឯកសណ្ឋានសិស្សសាលា បានវង្វេងពីក្រុមគ្រួសារហើយខណៈនេះកំពុងតែស្ថិតនៅប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធន៍។ ដោយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសយ៉ាងដូច្នេះថា៖ “ករណីក្មេងប្រុសម្នាក់វង្វេងពីក្រុមគ្រួសារ បេីបងប្អូនប្រជាពលរដ្ឋមានបាត់ក្មេងប្រុសដែលមានភិនភាគដូចក្នុងរូប សូមទំនាក់ទំនងមកប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធន៍ ខណ្ឌច្បារអំពៅ និងទំនាក់ទំនងមកលេខទូរស័ព្ទខាងក្រោម: 061 77 88 61 069 77 88 61″៕
February 3, 2020 - សង្គម
មហាជនច្បាស់ជ្រាបរួចមកហើយថា សាលាដូង ជាសាលាដែលមានទីតាំងនៅលើកំពូលភ្នំគីរីរម្យ នៃខេត្តកំពង់ស្ពឺ សាងសង់ឡើងពីសំរាម និងបានជួយឲ្យកុមារីកុមារាជិត២០០នាក់ ដែលជាសិស្សក្រីក្រ រៀនក្រៅប្រព័ន្ធដោយមិនបង់ប្រាក់។ សព្វថ្ងៃនេះកំពុងតែខ្វះខាតជាខ្លាំង ទាំងគ្រូបង្រៀន និងថវិកា ដោយលោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង បានឲ្យដឹងថាបច្ចុប្បន្នបានបង្កើតហាងកាហ្វេនៅគិរីរម្យដើម្បីជួយដល់សាលាបានយូរ។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ ប្រអប់បរិច្ចាគដែលខាងសាលាបានដាក់ដើម្បីគ្រាន់បានផ្គត់ផ្គង់សាលានោះ ក៏ស្រាប់តែត្រូវមានអ្នកលួចយកទៅវាយបំបែក ហើយយកតែក្រដាសធំ បន្សល់ទុកថវិកាមួយចំនួន។ ទង្វើបែបនេះធ្វើឲ្យលោក អ៊ុក វណ្ណដេ ជាស្ថាបនិកសាលាដូង សម្តែងការខកចិត្ត នឿយចិត្តជាខ្លាំង ដោយលោកបានឲ្យដឹងថាលោកពិតជាអស់កម្លាំងចិត្តជាខ្លាំង៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖
February 3, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ ជាងឡានវ័យក្មេងម្នាក់ស្លាប់ ចំណែកស្ត្រីម្នាក់របួសធ្ងន់ និងបុរសអ្នកបេីកបររួមទាំងនារីម្នាក់ទៀតរបួសស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡេីងដោយរថយន្ត LEXUS GS300 ស៊េរីទំនេីប ពាក់ស្លាកលេខភ្នំពេញ 2BC-6479 បេីកបោះពួយក្នុងល្បឿនលឿន ស្រាប់តែផ្ទុះបែកកង់មុខរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យទ្រេតរបេីងទាំងគល់ ហេីយខ្ទាតបេីងរថយន្តក្រឡាប់ផ្កាប់ផ្ងារជាច្រេីនជុំ ផ្ទុះពោងសុវត្ថិភាពទាំងអស់ ដាច់កង់មុខ រងការខូចខាតខ្ទេចយ៉ាងដំណំតែម្ដង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកេីតឡេីងកាលពីវេលាម៉ោង០០:២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចជិតផ្លូវបេតុង(ក្រោយផ្សារក្រមួន) លេីកំណាត់ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពពីអ្នកដែលស្គាល់ជនរងគ្រោះបានឲ្យដឹងថា ពួកគេទាំងអស់គ្នា ទេីបតែចេញពីជួបជុំគ្នាក្នុងកម្មវិធីខួបកំណេីតរបស់ជនរងគ្រោះហេីយ តែបែរជាចេញមកដល់ចំណុចកេីតហេតុ
February 3, 2020 - សិល្បៈ
កញ្ញា តន់ ចាន់សីម៉ា ជាតារាចម្រៀងមួយរូបដែលទើបនឹងប្រឡូកក្នុងវិស័យសិល្បៈក៏ពិតមែន ប៉ុន្តែនាងកំពុងវាយលុកខ្លាំងនៅក្នុងទីផ្សារសិល្បៈ អាចឆក់បានបេះដូងប្រិយមិត្ត តាមរយៈបទចម្រៀងរបស់នាង ពីមួយទៅមួយបទ ដោយតែសមត្ថភាពដែលអំណោយផលពីធម្មជាតិរបស់នាង។ ទន្ទឹមនឹងគ្នានោះ ពេលនេះបទចម្រៀងដែលកំពុងមានការគាំទ្រខ្លាំងពីសំណាក់គឺបទ «គេនោះជាស្រីកាប់ដាវ» ជាពិសេសបទ«ឡានសារ៉ែន» បានធ្វើឲ្យប្រទេសជិតខាងយកទៅបង្កើតជាក្បាច់រាំទៀតផង។ គួររំលឹកផងដែរថា ចម្រៀងដែលមានសន្ទុះគាំទ្ររបស់នាង ក៏មានការនិពន្ធឡើងដោយស្នាដៃរបស់លោក យឹម តាស្រង់ផងដែរ។ ពេលនេះនាង បានធ្វើឲ្យលោក យឹម តាស្រង់ រំភើបចិត្តយ៉ាងខ្លាំង ដោយតារាស្រីរូបនេះបានផ្តល់ចំណូល ២០% នៃសកម្មភាពរបស់នាងក្នុងវិស័យសិល្បៈ និងការថតស្ពតពាណិជ្ជកម្ម ក្នុងរយៈពេលដ៏វែង។ លោកយឹម តាស្រង់ បានបន្ថែមថា« អរគុណនូវទឹកចិត្តដឹងគុណរបស់ប្អូនមកលើបង ប្អូនប្រហែលជាអ្នកចម្រៀងទី១
February 3, 2020 - សុខភាព
ភាគច្រើននៅពេលយើង ឬសមាជិកគ្រួសារណាមានជំងឺផ្ដាសាយ តែងតែទៅគ្លីនិក ឬឱសថស្ថានផ្សេងៗ ដើម្បីផ្សំថ្នាំលេបដោយគ្មានការពិនិត្យឲ្យបានត្រឹមត្រូវ។ គ្លីនិក ឬឱសថស្ថានមួយចំនួនបានផ្សំថ្នាំមិនបានត្រឹមត្រូវ ដោយដាក់បញ្ចូលថ្នាំបំបាត់ការឈឺចុកចាប់ ១ ប្រភេទ ដើម្បីឲ្យស្ថានភាពជំងឺឆាប់ជារហ័ស តែលោកវេជ្ជបណ្ឌិតជំងឺទូទៅ លី ឬទ្ធីគុណ បានឲ្យដឹងថា ការប្រើថ្នាំប្រភេទនេះមិនល្អឡើយ ជាពិសេសក្មេងៗ។ វេជ្ជបណ្ឌិត លី ឬទ្ធីគុណ បានបន្តទៀតថា ពេលផ្ដាសាយគេហាមមិនឲ្យប្រើថ្នាំមួយប្រភេទ គឺថ្នាំអាស្ពេរីន។ លោកបានបន្តទៀតថា មិនមែនតែផ្ដាសាយតូច ផ្ដាសាយធំឡើយ ក្ដៅខ្លួន ឬចេញអុតស្វាយឡើយ គឺជំងឺដែលបង្កដោយមេរោគ ក៏ពេទ្យមិនតម្រូវដែរ ព្រោះវានាំឲ្យមានបញ្ហាខួរក្បាល ពោលនាំឲ្យហើមខួរក្បាល និងរីកថ្លើមធ្ងន់ធ្ងរ។ ពេលមានបញ្ហាហើមខួរក្បាល
February 3, 2020 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ប្រទេសឥណ្ឌូនេស៊ីបានធ្វើការជម្លៀសប្រជាជនរបស់ខ្លួនជាង ២៣០ នាក់ចេញពីទីក្រុងវូហានរបស់ប្រទេសចិន ត្រលប់មកប្រទេសកំណើតវិញបានដោយជោគជ័យ ព្រមទាំងប្រកាសផ្អាកការហោះហើរទៅទៅ-មកពីប្រទេសចិនផងដែរ។ យន្ដហោះយោធាពិសេសមួយបានហោះហើរទៅជម្លៀសមនុស្ស ២៣៨ នាក់រួមទាំងជនបរទេសម្នាក់ ដែលរស់នៅក្នុងទីក្រុង Wuhan និងទីក្រុងដទៃទៀតនៅក្នុងខេត្ត Hubei ទៅកាន់កោះ Batam របស់ឥណ្ឌូនេស៊ី។ មនុស្សទាំង ២៣៨នាក់ទោះតម្រូវឲ្យនៅទីនោះរយៈពេលពីរសប្តាហ៍ ដើម្បីពិនិត្យតាមដានសុខភាពជាមុនសិន ទើបអាចអនុញ្ញាតឲ្យទៅផ្ទះសម្បែងវិញបាន។ មន្រ្តីនៃក្រសួងការបរទេស ក្រសួងសុខាភិបាល និងមន្រ្តីយោធា ដែលបានចូលរួមក្នុងប្រតិបត្តិការជម្លៀសនោះក៏ដូចជាក្រុមនាវិកននានា ក៏នឹងត្រូវស្ថិតនៅក្រោមការសង្កេតតាមដានសុខភាពរយៈពេល ៣ ថ្ងៃផងដែរ៕ អត្ថបទ៖ សេម
February 3, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់ឈ្មោះ លោក ចា ជិនហូ អាយុ៦០ឆ្នាំ ដែលឆ្លងវីរុសប្រភេទថ្មីកូរ៉ូណា ហើយត្រូវបានគ្រូពេទ្យចងខ្សែនៅមុខបន្ទប់ស្នាក់នៅដាច់ដោយឡែកពីគេនៅមន្ទីរបង្អែកខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ មានសុខភាពល្អប្រសើរជាធម្មតា ហើយអ្នកជំងឺកំពុងបន្តទទួលការព្យាបាលថែទាំ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មិនទាន់បានចាកចេញពីមន្ទីរពេទ្យទេ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រាប់បណ្តាញផ្សព្វផ្សាយក្នុងស្រុកមួយ។ ក្នុងនោះផងដែរ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា អ្នកប៉ះពាល់ផ្ទាល់៣នាក់ជាមួយអ្នកជំងឺ នៅរក្សាពួកគេក្នុងសណ្ឋាគារ និងបន្តអវិជ្ជមានកូរ៉ូណាវីរុស ហើយក្រុមគ្រូពេទ្យនៅបន្តតាមដានសុខភាពពួកគេរាល់ថ្ងៃរហូត១៤ថ្ងៃ ក្រោយពេលប៉ះអ្នកជំងឺចុងក្រោយ។ បើតាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានបញ្ជាក់ដែរថា រហូតដល់ពេលនេះមិនមានពលរដ្ឋកម្ពុជាកម្ពុជា មានឆ្លងករណីមេរោគកូរ៉ូណាថ្មីនោះទេ គឺមានតែជនជាតិចិនមួយរូបនៅខេត្តព្រះសីហនុ ដែលមានផ្ទុកមេរោគនេះ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
February 3, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៣,៥៥០រៀលក្នុងមួយ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៤០០រៀលក្នុងមួយលីត្រ ហើយតម្លៃនេះមានការធ្លាក់ចុះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៣,៧០០រៀល ប៉ុន្តែតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៦០០រៀលក្នុងមួយលីត្រ៕
February 3, 2020 - សង្គម
ខេត្តស្ទឹងត្រែង៖ ថ្មីៗនេះមានមហាជនបានប្រទះឃើញខឿនប្រាសាទមួយ ដែលសាងសង់ពីឥដ្ឋតាន់ ដោយសារតែការបាក់ច្រាំងទន្លេ ខឿនប្រាសាទមួយនេះត្រូវបានគេបញ្ជាក់ថាបន្សល់ទុកតាំងពីសម័យចេនឡា។ ដោយមហាជនបានសំណូមពរឲ្យអាជ្ញាធរ ពាក់ព័ន្ធចុះត្រួតពិនិត្យ និងទប់ស្កាត់ឲ្យទាន់ពេលវេលា ទោះបីជាសល់តែខឿនប្រាសាទប៉ុន្តែក៏ជាភុស្តតាងមួយសម្រាប់កូនចៅជំនាន់ក្រោយបានសិក្សាកំណាយផងដែរ។ ដោយយោងតាមផេក Khmer Architectural បានសរសេររៀបរាប់ថា៖ “សូមខាងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈនៃខេត្តស្ទឹងត្រែង សូមជួយចុះទៅមើលទីតាំងមួយកន្លែង ស្ថិតក្នុងភូមិបាចុង សង្កាត់ស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលបានរកឃើញខឿនប្រាសាទមួយ ដែលសាងសង់ពីឥដ្ឋតាន់ ដោយសារតែការបាក់ច្រាំងទន្លេ ដែលនៅទល់មុខវត្តបាចុងនេះផ្ទាល់តែម្ដង តាំងពីសម័យចេនឡា ដែលជាទីតាំងចាស់ជិតនឹងថាឡាបរិវ៉ាត់ផងដែរ។ ទោះជាវាសល់តែខឿនមែន ប៉ុន្តែបើយើងទប់ស្កាត់វាបាន វានឹងមានប្រយោជន៍ទុកអោយកូនចៅជំនាន់ក្រោយបានស្គាល់ពីទីតាំងបុរាណ និង និស្សិតបានចុះទៅសិក្សាកំំណាយផងដែរ សង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធនឹងធ្វើការទប់ស្កាត់នៃការបាក់ច្រាំងនេះឆាប់ៗ”។ សូមបញ្ជាក់ថាមានការសន្និដ្ឋានថាខឿនប្រាសាទមួយដែលសាងសង់ពីឥដ្ឋតាន់ តាំងពីសម័យចេនឡា ដោយប្រភពពី
February 3, 2020 - សុខភាព
មន្ទីរពេទ្យ Huoshenshan ដែលសាងសង់ឡើងសម្រាប់ដោះស្រាយទប់ទល់នឹងជំងឺផ្លូវដង្ហើមថ្មី ដែលបង្កដោយវីរុសកូរ៉ូណាថ្មីនោះ បានសាងសង់រួចជាស្ថាពរហើយ ដោយចំណាយពេលត្រឹម ៨ ថ្ងៃប៉ុណ្ណោះ។ មន្ទីរពេទ្យនេះយកគំរូតាមមន្ទីរពេទ្យ Xiaotangshan នៅក្រុងប៉េកាំង កាលពីឆ្នាំ ២០០៣ ដែលសង់ដើម្បីប្រឆាំងសនឹងជំងឺ SARS ។ មន្ទីរពេទ្យ Huoshenshan នេះ ចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២៥ មករា សប្ដាហ៍មុន បន្ទាប់ពីតួលេខការឆ្លងរាលដាល និងអ្នកស្លាប់កើនឡើងយ៉ាងគំហុកនៅទីក្រុងវូហាន។ មន្ទីពេទ្យនេះអាចទទួលអ្នកជំងឺពីចន្លោះ ៧០០ ទៅ ១ ០០០ គ្រែ ក្នុងទំហំផ្ទៃដី ២៥ ០០០
February 3, 2020









