សង្គម

ស្ថាបនិក​សាលាដូង ហត់នឿយនិងអស់កម្លាំងចិត្ត បន្ទាប់ពីប្រអប់បរិច្ចាគថវិកាទុកគ្រាន់ផ្គត់ផ្គង់សាលា ត្រូវចោរលួចនិងយកលុយអស់មួយចំនួនធំ

BY
Khmernote Media
February 3, 2020

មហាជនច្បាស់ជ្រាបរួចមកហើយថា សាលាដូង ជាសាលាដែលមានទីតាំងនៅលើកំពូលភ្នំគីរីរម្យ នៃខេត្តកំពង់ស្ពឺ សាងសង់ឡើងពីសំរាម និងបានជួយឲ្យកុមារីកុមារាជិត២០០នាក់ ដែលជាសិស្សក្រីក្រ រៀនក្រៅប្រព័ន្ធដោយមិនបង់ប្រាក់។ សព្វថ្ងៃនេះកំពុងតែខ្វះខាតជាខ្លាំង ទាំងគ្រូបង្រៀន និងថវិកា ដោយលោក អ៊ុក វណ្ណដេ ស្ថាបនិក​សាលាដូង បានឲ្យដឹងថាបច្ចុប្បន្នបានបង្កើតហាងកាហ្វេនៅគិរីរម្យដើម្បីជួយដល់សាលាបានយូរ។

ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ ប្រអប់បរិច្ចាគដែលខាងសាលាបានដាក់ដើម្បីគ្រាន់បានផ្គត់ផ្គង់សាលានោះ ក៏ស្រាប់តែត្រូវមានអ្នកលួចយកទៅវាយបំបែក ហើយយកតែក្រដាសធំ បន្សល់ទុកថវិកាមួយចំនួន។ ទង្វើបែបនេះធ្វើឲ្យលោក អ៊ុក វណ្ណដេ ជាស្ថាបនិក​សាលាដូង សម្តែងការខកចិត្ត នឿយចិត្តជាខ្លាំង ដោយលោកបានឲ្យដឹងថាលោកពិតជាអស់កម្លាំងចិត្តជាខ្លាំង៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖

Share This Post: