សង្គម

លោកតាជាងគំនូរជើងចាស់ វ័យ ៨៣ឆ្នាំ រំភើបចិត្ត ពេលដែលម្ចាស់ហាងវ៉ែនតា គាំទ្រនិងផ្តល់តម្លៃស្នាដៃរបស់គាត់ ក៏ដូចជាផ្តល់ឱកាសអោយគាត់រកបានប្រាក់ចំនូល

BY
Khmernote Media
February 1, 2020

រឿងរ៉ាវអ៊ុំប្រុសមួយរូប ដែលត្រូវបានគេស្គាល់ថាជាជាងគំនូរដ៏ល្បីល្បាញកាលពីជំនាន់ដើម ដោយអ៊ុំប្រុសមានសមត្ថភាពសរសេរអក្សរឆ្លាក់ សារជូនពរ សាររំលែកទុក្ខ ជាដើម។ ដោយសព្វថ្ងៃនេះអ៊ុំប្រុសនៅតែបន្តរបរនេះនៅខាងកើតផ្សារធំថ្មី មុំតូបលក់ផ្កា ដោយអ៊ុំប្រុសចាំទទួលការងារឆ្លាក់លើផ្ទាំងក្រណាត់ ឬផ្ទាំងក្រដាសដែលខាងអ្នកលក់ផ្កា ឬក៏អតិថិជនចាស់ៗប្រគល់អោយ។

ជាក់ស្តែងយោងតាម យោងតាមផេក VH Online shop បានបង្ហោះឲ្យដឹងពីលោកតាថា៖ ដោយសារការស្រលាញ់ស្លាកយីហោគូរដោយដៃពួកខ្ញុំបានអញ្ចេីញលោកតាជាងគំនូរជេីងចាស់ដែលមានរហ័សនាមជាងគំនូរវត្តភ្នំនិងនាមត្រកូលពិត កែវ សាន់ មកគូរអោយហាងពួកខ្ញុំ។ លោកតាជាអ្នកគូរស្លាកយីហោតាមរោងកុនធំៗពីមុនជាង30រោងកុន ដែលក្នុងនោះមានរោងកុនគីរីរម្យ,ហេមជាតិ,ភ្នំពេជ្រ,សូរិយា,ព្រហ្មបាយ័ន,ម្កុដពេជ្រ,អង្គរ,ហាវ៉ៃកាពីតូល,មនោរម្យ,និងរោងកុនលុច្សដែលសុទ្ធតែជារោងកុនល្បីៗនៅក្នុងកំឡុងឆ្នាំ1980ជាង។

សព្វថ្ងៃលោកតាមានអាយុ83ឆ្នាំហេីយតែគាត់នៅតែស្រលាញ់ការងារជាជាងគំនូរនេះនិងនៅតែមានឆន្ទៈបន្តធ្វេីការងារបែបនេះទៅតាមលទ្ធភាពដែលគាត់អាចធ្វេីបាន។ លោកតាមានប្រសាសន៍ថាគាត់រំភេីបនិងសប្បាយចិត្តពេលដែលមានអ្នកនៅគាំទ្រនិងផ្តល់តម្លៃស្នាដៃរបស់គាត់ក៏ដូចជាផ្តល់ឱកាសអោយគាត់រកបានប្រាក់ចំនូលពីការគូរនេះដូច្នេះបងប្អូនណាដែលស្រលាញ់និងមានបំណងគូរស្លាកយីហោប្រភេទនេះអាចទាក់ទងទៅគាត់បានតាមលេខទូរស័ព្ទ 0962434988 ចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់លោកតាដែលបានបញ្ចេញស្នាដៃក្នុងការធ្វេីស្លាកយីហោនេះយ៉ាងយកចិត្តទុកដាក់ទាំងអត្តន័យនិងសោភ័ណ្ឌភាព សូមជូនពរលោកតាអោយមានសុខភាពល្អនិងអាយុយុឺនយូរ

Share This Post: