Khmernote Media
  • បច្ចេកវិទ្យា

    ព័ត៌មានចចាមអារ៉ាមជាច្រើនបានអះអាងហើយថា Galaxy Z Flip នឹងអាចបង្ហាញខ្លួនជាផ្លូវការនាខែកុម្ភៈខាងមុខនេះ ប៉ុន្តែនៅថ្ងៃនេះតាមរយៈប្រភពមួយរបស់អាល្លឺម៉ង់ ដែលមានឈ្មោះថា WinFuture បានចេញផ្សាយបង្ហាញអំពីរូបរាងលេចធ្លាយរបស់ម៉ូដែលបត់បានជំនាន់ថ្មីរបស់ Samsung មួយនេះ។ តាមរយៈការចេញផ្សាយនេះគេបានដឹងថា Galaxy Z Flip នឹងបំពាក់មកជាមួយនឹងបច្ចេកវិទ្យាអេក្រង់ Ultra Thin Glass និងអេក្រង់ OLED ដោយក្នុងនោះបានអះអាងទៀតថាវានឹងមានទំហំប្រមាណជា ៦,៧អ៊ិញ ជាពិសេសនឹងអាចចេញលក់ដំបូងក្នុងតម្លៃប្រមាណជា ១ ៤០០ ដុល្លារក្នុងមួយគ្រឿង។ រូបរាងចតុកោណកែងជាមួយនឹងពណ៌ស្វាយ ដែលយើងអាចមើលឃើញនោះផង Galaxy Z Flip នឹងអាចបង្ហាញរូបភាព២កន្លែង ទីមួយនៅត្រង់ចំណុចបត់ចូលគ្នាពីខាងក្នុង

    January 30, 2020
  • អន្តរជាតិ

    នាព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ នេះ យោងតាមកាសែត channelnewsasia បានអោយដឹងថា ចំនួនអ្នកផ្ទុកមេរោគ Coronavirus កើនឡើងដល់ ៧៨១០នាក់ និងអ្នកស្លាប់កើនឡើងដល់ ១៧០នាក់ គិតត្រឹមម៉ោង ៨ និង ៥៩នាទីព្រឹកថ្ងៃទី ៣០ មករា នេះ។ ក្នុងនោះដែរប្រទេសជប៉ុន ឈរលើលំដាប់លេខ៣ ខណៈពេលដែល សឹង្ហបូរី ឈរលើលំដាប់ថ្នាក់លេខ៤ នៅលើតារាងជាប្រទេសដែលរកឃើញអ្នកផ្ទុកមេរោគ Coronavirus ច្រើនជាងគេនៅលើពិភពលោក បន្ទាប់ពីប្រទេសចិន។ គួរបញ្ជាក់ផងដែរថា ការផ្ទុះរីករាលដាលនៃជំងឺផ្លូវដង្ហើមថ្មី Coronavirus នេះប្រទេសចិនបានរកឃើញអ្នកផ្ទុកមេរោគដល់ទៅ

    January 30, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន អំពីជំងឺរលាកផ្លូវដង្ហើមថ្មី កូរ៉ូណា (Coronavirus) នៅឯវិមានសន្តិភាព ដើម្បបំភ្លឺ និងបញ្ជាក់ព័ត៌មាននានាជុំវិញជំងឺរលាកផ្លូវដង្ហើមកូរ៉ូណានៅក្នុងប្រទេសកម្ពុជា។ ទាក់ទងនឹងការស្នើសុំឲ្យរដ្ឋាភិបាលជម្លៀសនិស្សិតខ្មែរចេញពីប្រទេសចិន ដើម្បីបង្ការការឆ្លងមេរោគវីរុសកូរ៉ូណានោះ សម្តេចតេជោបានចោទសួរថា “ពេលមានសុខរស់នៅជាមួយបាន ដល់ពេលមានទុក្ខនាំគ្នារត់ចេញអស់?” គឺយើងមិនអាចជម្លៀសនិស្សិតខ្មែរមកបានទេ ព្រោះរដ្ឋាភិបាលចិនមានការទទួលខុសត្រូវមើលថែទាំហើយ។ សម្តេចសម្តែងការព្រួយបារម្ភ ចំពោះនិស្សិតខ្មែរ ដែលវិលត្រលប់មកខ្មែរវិញដោយមិនបានសុំច្បាប់សាលាត្រឹមត្រូវ ព្រោះពួកគេអាចប្រឈមនឹងការលុបឈ្មោះចេញលែងឲ្យរៀនបន្ត៕

    January 30, 2020
  • ព័ត៌មានជាតិ

    ខេត្តកំពង់ឆ្នាំង៖ សូមបងប្អូនដែលប្រកបមុខរបរនេះសូមមានការប្រុងប្រយ័ត្ន ដោយមានករណីផ្ទុះបំពង់ខ្យល់ខណៈដែលជនរងគ្រោះកំពុងលាងម៉ូតូ។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៩ ខែមករា​ ឆ្នាំ២០២០​ វេលាម៉ោង១១​ និង៥០នាទី​ ជនរងគ្រោះមានឈ្មោះ មាន គឹមអ៊ន អាយុ៣៨ឆ្នាំ រស់នៅភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង​។ ដោយគ្រោះថ្នាក់ខាងលេីនេះធ្វើឲ្យជនរងគ្រោះរងរបួសត្រង់កជើង០១កន្លែង របួសកំភួនជើង០១កន្លែង និងរបួសកដៃស្តាំ០១កន្លែង។ មុនពេលកើតហេតុគេឃើញជនរងគ្រោះកំពុងលាងម៉ូតូ​ និងបញ្ចូលខ្យល់ទៅបំពង់ខ្យល់ ស្រាប់តែផ្ទុះបំពង់ខ្យល់នោះតែម្តង។​ យ៉ាងណាមិញជនរងគ្រោះក៏ត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរខេត្តកំពង់ឆ្នាំង​ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

    January 30, 2020
  • ព័ត៌មានជាតិ

    ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានជាមួយអ្នកសារព័ត៌មានជាច្រើននៅព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ ក្រោមប្រធានបទជំងឺ Coronavirus នៅកម្ពុជា សម្តេចបានលើកឡើងពីបញ្ហាជាច្រើនដែលអ្នកសារព័ត៌មានមួយចំនួន និងអ្នកលេង Facebook បាននាំគ្នាបំពុលសង្គមដោយផ្សព្វផ្សាយព័ត៌មានមិនពិត ទៅកាន់ប្រជាពលរដ្ឋ បង្ករអោយមានភាពវឹកវរដល់សង្គម និងធ្វើអោយប្រជាពលរដ្ឋភ័យខ្លាចយ៉ាងខ្លាំង។ ដោយសារតែមានការបំពុលព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះដែរ ទើបធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាច ទាំងការពិតជំងឺ Coronavirus នេះវាជាអំបូរនៃជំងឺដែលធ្លាប់មានជាច្រើនលើកច្រើនសារមកហើយ។ សម្តេចក៏បានសង្កត់ធ្ងន់ថា “ជំងឺនៅកម្ពុជា មិនមែនជា Coronavirus នោះទេ តែជាជំងឺភ័យខ្លាច” ហើយសម្តេចក៏បានអំពាវនាវអោយអ្នកលេង Facebook ក៏ដូចជាអ្នកសារព័ត៌មាន សូមមេត្តាផ្សព្វផ្សាយព័ត៌មានណាដែលពិត កុំបំប៉ោង និងបំពុលសង្គម៕

    January 30, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន អំពីជំងឺរលាកផ្លូវដង្ហើមថ្មី កូរ៉ូណា (Coronavirus) នៅឯវិមានសន្តិភាព ដើម្បបំភ្លឺ និងបញ្ជាក់បង្ហាញដំណោះស្រាយ និងជំហររបស់រាជរដ្ឋាភិបាលអំពីវិធានការដោះស្រាយនិងទប់ស្កាត់អំពីជំងឺរលាកផ្លូវដង្ហើមកូរ៉ូណានៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានលើកឡើងជុំវិញការស្នើសុំឲ្យបិទជើងយន្តហោះពីប្រទេសចិនមកកម្ពុជា ដោយសម្តេចបានមានប្រសាសន៍ថា ការបិទជើងហោះហើរពីចិន ប្រៀបបានដូចជាសម្លាប់សេដ្ឋកិច្ចរបស់កម្ពុជា និងកាត់បន្ថយទំនាក់ទំនងរវាងកម្ពុជា-ចិន ទៀតផង។ សម្តេចបញ្ជាក់ទៀតថា “យើងមិនបាច់បិទទេ ខាងចិនគេបិទរួចស្រេចទៅហើយ ជាពិសេសនៅក្រុងវូហាន គឺគេបិទទាំងផ្លូវគោក និងផ្លូវដែកផងដែរ”។ សម្តេចមានប្រសាសន៍បន្ថែមទៀតថា ការបិទជើងហោះហើរ អ្នករងគ្រោះជាងគេគឺអ្នករកស៊ី ដូចជា

    January 30, 2020
  • ព័ត៌មានជាតិ

    សម្តេចតេជោ បានទូរស័ព្ទទៅស្តីអោយលោក ហេង ឡុង ដែលជាប្រធាសមាគមមិត្តសិល្បៈស្មគ្រ័ចិត្តជួយសង្គម ទាំងយប់ក្រោយពេលលោក ហេង ឡុង បង្ហោះវិដេអូមួយដែលគ្មានប្រភពច្បាស់លាស់ និងធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាចទាក់ទងនឹងជំងឺ Coronavirus នៅខេត្តព្រះសីហនុ នេះបើតាមការមានប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងសន្និសិទសារព័ត៌មាន នៅព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ នេះ។ សម្តេចតេជោ បានមានប្រសាសន៍ទាក់ទងទៅនឹងជំងឺ Coronavirus ដែលជាអំបូរនៃជំងឺផ្តាសាយ ធ្លាប់មានតាំងពីយូរណាស់មកហើយ ប៉ុន្តែដោយសារតែបច្ចុប្បន្នមាន Facebook បំពុលសង្គម ទើបធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាចខ្លាំងបែបនេះ ជាក់ស្តែងសម្តេចបានលើកឡើងករណីលោក ហេង ឡុង ដែលបានបង្ហោះវិដេអូដែលគ្មានប្រភពច្បាស់លាស់

    January 30, 2020
  • ព័ត៌មានជាតិ

    នៅក្នុងសន្និសិទសារព័ត៌មាន ដែលធ្វើឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងប្រធានបទ Coronavirus នៅព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ នេះ សម្តេចបានមានប្រសាសន៍ថា ចំពោះជំងឺ Coronavirus នេះតាមពិតទៅមានយូរហើយ ដែលវាជាអំបូរនៃជំងឺផ្តាសាយ ធ្លាប់មានជាបន្តបន្ទាប់ ប៉ុន្តែដោយសារតែពីមុន មិនទាន់មាន Facebook បំពុលសង្គម។ សម្តេចតេជោ ក៏បានមានប្រសាសន៍ចំៗទៀតថា ដោយសារតែបច្ចុប្បន្ន មាន Facebook និងមានអ្នកបំពុលសង្គម ទើបធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាច ដូចករណីម្សិលមិញនេះ K01 ក៏ត្រូវបានសម្តេចតេជោ ថាអោយចំៗថា K01

    January 30, 2020
  • ព័ត៌មានជាតិ

    លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្ហាញទិដ្ឋភាពភូមិព្រះដាក់ នាពេលព្រលប់ម៉ោង៦ល្ងាចនិងពេលរាត្រី មើលពីលើលំហអាកាស “មុន”និង“ក្រោយ” ការអនុវត្តសាកល្បងនៃយុទ្ធនាការ “ផ្ទះ១ អំពូល១”។ រហូតមកដល់ថ្ងៃនេះ ភូមិព្រះដាក់ទាំងមូលត្រូវបានបញ្ចប់ការតម្លើងអំពូលសូឡាស្វ័យប្រវត្តិទាំងស្រុងរួចហើយ។ ក្រុមការងារនឹងធ្វើការសិក្សាស្វែងយល់ពីមេរៀន លទ្ធផល និងបញ្ហាប្រឈមនានាដែលទទួលបានពីជំហានសាកល្បងនេះ ដើម្បីធ្វើអោយរឹតតែល្អប្រសើរឡើងនៅជំហានបន្តបន្ទាប់ទៀត មុននឹងឈានទៅដល់ការអនុវត្តទាំងស្រុងនៅក្នុងទូទាំងស្រុកបន្ទាយស្រី។ សូមបញ្ជាក់ថាយុទ្ធនាការ “ផ្ទះ១ អំពូល១” គឺជាគំនិតផ្តួចផ្តើមរបស់រដ្ឋបាលស្រុកបន្ទាយស្រី ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនិងបង្កើនសុវត្ថិភាពភូមិឃុំនៅពេលយប់ តាមរយៈការជម្រុញអោយមានអំពូលបំភ្លឺមួយយប់ទល់ភ្លឺនៅគ្រប់ផ្ទះនីមួយៗ នៅគ្រប់ទីកន្លែងក្នុងស្រុក។ យុទ្ធនាការនេះមានការចូលរួមឧបត្ថម្ភដោយផ្ទាល់ពីសំណាក់សប្បុរសជននានា ថវិកាបដិភាគជាមួយប្រជាពលរដ្ឋ និងការរៃអង្គាសតាមប្រភពផ្សេងៗ៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

    January 30, 2020
  • សុខភាព

    អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​អះ​អាង​ថា អ្នក​ជំងឺ​ជន​ជាតិ​ចិន​ដែល​រក​ឃើញ​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី​នោះ សង្ឃឹម​នឹង​ជា​​សះ​ស្បើយ​ឆាប់ៗនេះ។ លោក​វេជ្ជបណ្ឌិត​ថា លោក JIA JIANHUA គ្មាន​រោគ​សញ្ញា​អ្វីទាំងអស់ពេលនេះ គឺមិន​ក្តៅខ្លួន ក្អក ឬ​កណ្តាស​នោះ​ទេ គ្រាន់​តែ​លោក​ឈឺ​ធ្មេញ​ប៉ុណ្ណោះ ដោយសារ​មាន​វ័យ​ចំណាស់។ “គាត់​អត់​មាន​រោគ​សញ្ញា​អី​ទេ ក្អក កណ្តាស ក្តៅ​ខ្លួន​អី​អត់​មាន​ទេ គ្រាន់​តែ​តេស្ត​ឃើញ​វិជ្ជមាននៅ​ឡើយ “។ ទោះបី​ជា​ក្រុម​អ្នក​ជំនាញ​សុខាភិបាល​បញ្ជាក់​ថា ជនជាតិចិន​ដែល​ឆ្លងវីរុស​កូរ៉ូណា​ថ្មី​នេះ មាន​ស្ថានភាព​សុខភាព​ល្អ ជា​ដូច​មនុស្ស​ធម្មតា​ក្តី តែ​លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ថា ក្រុម​គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​បុរស​ជន​ជាតិ​ចិន​រូប​នោះ​ចេញ​ក្រៅ​ឡើយ គឺ​នៅ​សម្រាក​ក្នុង​បន្ទប់​ដាច់​តែ​ឯង

    January 30, 2020