ខ្មែរណូត

ស្វែងរក

  • សង្គម

    ព្រះសង្ឃចំនួន ៩៩៩អង្គ បានទទួលចង្ហាន់ BBQ ប៊ូហ្វេនិងស៊ុប តាមការនិមន្តរបស់ លោកជំទាវ ម៉ែន ភក្តី ហុកឡង់ឌី

    BY Khmernote Media January 31, 2020
    ព្រះសង្ឃចំនួន ៩៩៩អង្គ បានទទួលចង្ហាន់ BBQ ប៊ូហ្វេនិងស៊ុប តាមការនិមន្តរបស់ លោកជំទាវ ម៉ែន ភក្តី ហុកឡង់ឌី

    ព្រះសង្ឃចំនួន៩៩៩អង្គ និងអាចារ្យ ៤១នាក់មកពីវត្តចំនួន១០ ក្នុងរាជធានីភ្នំពេញ បានទទួលចង្ហាន់ BBQ ប៊ូហ្វេនិងស៊ុប នៅហាងកាកាស៊ូគីស៊ុប នៅកោះពេជ្រ កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ តាមការនិមន្តរបស់ លោកជំទាវ ម៉ែន ភក្តី ហុកឡង់ឌី។ កម្មវីធីបុណ្យប្រគេនចង្ហាន់ ដល់ព្រះសង្ឃចំនួន១០វត្ត សរុប ៩៩៩អង្គ នេះ មានការចូលរួមពីលោកជំទាវថ្នាក់ដឹកនាំមួយចំនួនផងដែរ។

    លោកជំទាវ ម៉ែន ភក្តី បានវេរប្រគេនចង្ហាន់ថ្ងៃត្រង់ ទេយ្យទានជូនដល់ព្រះសង្ឃ និងអាចារ្យ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះបុព្វការីជន មានមាតា បិតា ជីដូនជីតា និងញាតិការទាំង៧សន្ដាន ជាពិសេសជូនដល់ស្វាមីរបស់លោកជំទាវ គឺឯកឧត្ដម ហុក ឡង់ឌី ដែលបានចែកឋាន ព្រមទាំងមានពិធីបួងសួងសុំសេចក្តីសុខដល់ប្រទេសកម្ពុជាអោយចៀសផុតពីជំងឺផ្សេងៗ ដើម្បីអោយប្រជាជនខ្មែរទូទាំងប្រទេសបានសុខសប្បាយ៕ ប្រភព៖ សិល្បករកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay