- Khmernote Media
- សុខភាព
ករណីរកឃើញវីរុសកូរ៉ូណាថ្មីនៅទឹកដីកម្ពុជាដែលឆ្លងនោះជាជនជាតិចិន មកពីវូហាន ទៀតនោះ រឹតតែធ្វើឲ្យប្រជាជនព្រួយបារម្ភទ្វេដង។ ទន្ទឹមនឹងនោះផងដែរ ក៏មានការលើកឡើងជាសំណួរផ្សេងៗគ្នាថា តើមនុស្សប្រភេទណាងាយនឹងឆ្លងវីរុសកូរ៉ូណាថ្មីនេះ? លោកវេជ្ជបណ្ឌិត សូ សំណាង ឯកទេសទូទៅ បានឲ្យដឹងថា អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ហើយមានជំងឺផ្សេងៗទៀតនោះងាយនឹងឆ្លងណាស់ ដូចជា អ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺបេះដូង អ្នកជំងឺរបេង លើសសម្ពាធឈាម ដែលអ្នកទាំងប៉ុន្មានប្រភេទនោះពេលឆ្លងវីរុសកូរ៉ូណា សភាពកាន់តែដុនដាបខ្លាំង និងអត្រាព្យាបាលជាសះស្បើយក៏កាន់តែតិចដែរ។ មួយវិញទៀតចំពោះ ទារក កុមារតូចៗ និងមនុស្សចាស់ជរា ក៏ងាយឆ្លងដែរ ព្រោះប្រព័ន្ធការពារក្មេងនៅខ្ចី និងមិនទាន់វិវត្តបានរឹងមាំ ហើយចាស់ប្រព័ន្ធការពាររាងកាយចុះខ្សោយ។ លោកក៏បានបញ្ជាក់ទៀតដែរថា សម្រាប់អ្នកជំងឺខ្លះដែលព្យាបាលជាសះស្បើយមកពីប្រព័ន្ធការពាររាងកាយរឹងមាំល្អ ហើយគ្រូពេទ្យនឹងបន្ថែមរបបអាហារដែលជួយពង្រឹងប្រព័ន្ធការពារ។ ដូចនេះយើងត្រូវញ៉ាំអាហារណាដែលជួយដល់រាងកាយ
January 29, 2020 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ បុគ្គលពីរនាក់ ប្រុសម្នាក់ ស្រីម្នាក់ ដែលជាជនសង្ស័យថាជាអ្នកបំផុសបំផុលព័ត៌មានទាក់ទងនឹង មេរោគប្រភេទថ្មី កូរ៉ូណា ដែលកើតមាននៅខេត្តសៀមរាបក្រុងសៀមរាប នៅឯសណ្ឋាគារប៉ាស៊ីហ្វិក កាលពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ត្រូវបាននាំខ្លួនមកសាកសួរនៅស្នងការដ្ឋានខេត្តសៀមរាបហើយ។ សមត្ថកិច្ចបញ្ជាក់ថា បុគ្គល២នាក់នេះបានបង្ហោះព័ត៌មាន តាមបណ្តាញសង្គមហ្វេសប៊ុក ដោយអះអាងថាមានករណីឆ្លងវីរុសកូរ៉ូណា ចំនួន ៤ករណី នៅសណ្ឋាគារប៉ាស៊ីហ្វិក ខេត្តសៀមរាប។ ការផ្សាយនេះត្រូវបានសាលាខេត្តសៀមរាបចេញសេចក្ដីបំភ្លឺមួយដោយបានបញ្ជាក់ថា គ្មានករណីឆ្លងជម្ងឺផ្លូវដង្ហើមវីរុសកូរ៉ូណា កេីតឡេីងនៅសណ្ឋាគារណាមួយក្នុងខេត្តសៀមរាបនោះទេ៕
January 29, 2020 - អន្តរជាតិ
ចិន បានសម្រេចបើកដំណើរការមន្ទីពេទ្យពិសេសសម្រាប់ជួយសង្គ្រោះអ្នកផ្ទុកមេរោគ Coronavirus ដំបូងបំផុតរបស់ខ្លួននៅក្នុងទីក្រុង Huangzhou ដែលនៅក្បែរនឹងទីក្រុង Wuhan ក្រោយពេលរៀបចំអស់រយៈពេល 48ម៉ោង តាមរយៈការចូលធ្វើការស្មគ្រ័ចិត្ត ពីបណ្តារក្រុមការងារវិស្វករនិងក្រុមគ្រូពេទ្យ ដោយប្រែក្លាយអាគារពេទ្យទទេរនេះ អោយមានសំភារៈគ្រប់គ្រាន់ និងគ្រែអ្នកជំងឺចំនួន 1ពាន់គ្រែ នេះបើតាមការចុះផ្សាយរបស់កាសែត dailymail។ គួរបញ្ជាក់ផងដែរថាមន្ទីពេទ្យខាងលើនេះត្រូវបានសាងសង់រួចជាស្ថាពរ ដែលវាជាសាខាកណ្តាលនៃមន្ទីពេទ្យ Huanggang ក្នុងក្រុង Huangzhou ដោយគ្រោងនឹងបើកដំណើរការនៅខែឧសភា ខាងមុខនេះ។ ប៉ុន្តែដោយសារតែស្ថានភាពបន្ទាន់នៃជំងឺ Coronavirus ទើបរដ្ឋាភិបាលចិន សម្រេចបើកដំណើរអាគារមន្ទីពេទ្យនេះមុនការគ្រោងទុក ដោយបានរៀបចំគ្រែពេទ្យ និងបរិក្ខារពេទ្យផ្សេងៗ បូករួមទាំងអគ្គីសនី ទឹក និងអ៊ីនធើណែត តាមរយៈការចូលរួមស្ម័គ្រចិត្តពីបណ្តារក្រុមការងារវិស្វករ
January 29, 2020 - អន្តរជាតិ
គិតត្រឹមព្រឹកថ្ងៃទី 29 ខែមករា ឆ្នាំ2020 នេះចំនួនអ្នកផ្ទុកមេរោគ Coronavirus បានកើនដល់ជាង 6ពាន់ ខណៈអ្នកស្លាប់កើនដល់ 132នាក់ ហើយប្រទេសថៃនៅតែស្ថិតនៅលើតារាងលេខ2 ដដែល ដែលមានអ្នកជំងឺច្រើនជាងគេបន្ទាប់ពីចិន នេះបើតាមការចុះផ្សាយរបស់កាសែត channelnewsasia។ បើតាមរោគសញ្ញាដែលបង្ហាញដោយកញ្ចក់ Monitor បានបង្ហាញអោយដឹងថា មានមនុស្សប្រមាណជាង 9ពាន់នាក់ទៀតកំពុងសង្ស័យថាបានឆ្លងមេរោគ Coronavirus ហើយដោយសារតែការគម្រាមកំហែងពីមេរោគនេះ ទើបគេកាត់បន្ថយជើងហោះហើរទៅកាន់ប្រទេសចិន ហើយបុគ្គលិកក្រុមហ៊ុនធំៗ ត្រូវបានរឹតត្បិតចំពោះការធ្វើដំណើរទៅកាន់ប្រទេសចិនដូចគ្នា។ បើតាមរបាយការណ៍ CNBC បានអោយដឹងថា សហរដ្ឋអាមេរិកបានសម្រេចផ្អាកចោលទាំងស្រុងនូវជើងហោះហើររបស់ខ្លួនទៅកាន់ប្រទេសចិន ដោយសារតែជំងឺមួយនេះ។
January 29, 2020 - អន្តរជាតិ
នៅមុននេះបន្តិចកាសែតសឹង្ហបូរី channelnewsasia បានចុះផ្សាយថានៅថ្ងៃទី ២៨ មករា ឆ្នាំ២០២០ នេះ តៃវ៉ាន់ បានរកឃើញពលរដ្ឋក្នុងស្រុករបស់ខ្លួនដំបូងបំផុត ដែលបានឆ្លងមេរោគ Coronavirus ពីពលរដ្ឋមកពីទីក្រុង Wuhan។ ករណីដំបូងនេះដែរ បានធ្វើអោយតៃវ៉ាន់ ព្រមានការធ្វើដំណើរទៅកាន់ប្រទេសចិន លុះត្រាតែមានករណីចំបាច់ណាមួយ។ តៃវ៉ាន់ និងប្រទេសចិន មានវប្បធម៌និងសេដ្ឋកិច្ចជិតស្និតនឹងគ្នាណាស់ ដោយកោះមួយនេះ បានរាយការណ៍ថាមានករណីអ្នកជំងឺ Coronavirus កើនឡើងដល់ ៨ ករណីហើយមកទល់នឹងពេលបច្ចុប្បន្ន។ គួរបញ្ជាក់ផងដែរថា ជំងឺផ្លូវដង្ហើមដ៏កាចសាហាវឈ្មោះថា Coronavirus បានរីករាលដាលទៅកាន់ប្រទេសជាច្រើននៅលើពិភពលោក និងបានសំលាប់មនុស្សប្រមាណ ១០៦នាក់ និងអ្នកផ្ទុកមេរោគនេះប្រមានជាង៤ពាន់នាក់នាពេលបច្ចុប្បន្ន ខណៈពេលដែលកម្ពុជា
January 28, 2020 - ចំណេះដឹង
ពេលវេលាជាធនធានដែលមិនអាចកកើតឡើងវិញ និងមិនអាចតថ្លៃបានទេ ប៉ុន្តែពេលខ្លះយើងហាក់ដូចជាភ្លេចរឿងនេះ ជាពិសេសនៅពេលយើងមានការងាររវល់ច្រើនពេក។ ប៉ុន្តែបើលោកអ្នកអាចជម្រុះការរំខាន និងកំណត់អាទិភាពកិច្ចការសំខាន់ លោកអ្នកអាចធ្វើកិច្ចការបានច្រើននិងរស់នៅកាន់តែមានក្តីសុខ។ តើលោកអ្នកធ្វើការទាំងពោរពេញដោយបំណងឬគ្រាន់តែធ្វើសកម្មភាពដើម្បីបង្គ្រប់ពេលវេលា? ទោះជាយ៉ាងណាក៏ដោយ ពេលវេលានៅតែមានសារៈសំខាន់។ ដូច្នេះវាអាស្រ័យលើលោកអ្នកក្នុងការគ្រប់គ្រងពេលវេលារបស់លោកអ្នកយ៉ាងមានប្រសិទ្ធភាពនៅក្នុងចំណោមការប្រកួតប្រជែងជាច្រើនដណ្តើមការផ្តោតចិត្តរបស់លោកអ្នក។ អាថ៌កំបាំងគឺថា យើងមានការគ្រប់គ្រងច្រើនលើពេលវេលារបស់យើងជាងការគិតរបស់យើងទៅទៀត។ ខាងក្រោមនេះជាយុទ្ធសាស្រ្តដែលលោកអ្នកអាចគ្រប់គ្រងពេលវេលារបស់លោកអ្នក ៖ ១/ ចាប់ផ្តើមដោយការគិតដល់លទ្ធផលជាមុន មុនពេលចាប់ផ្តើមពេលវេលាក្នុងមួយសប្តាហ៍ខាងមុខរបស់លោកអ្នក សូមកំណត់ឱ្យដឹងកិច្ចការសំខាន់បំផុតដែលលោកអ្នកត្រូវធ្វើឱ្យរួចរាល់ និងលទ្ធផលជាក់លាក់ដែលលោកអ្នកចង់សម្រេចបាន។ កំណត់បញ្ជីកិច្ចការត្រូវធ្វើរបស់លោកអ្នកមិនឱ្យលើសពីបីឬប្រាំ រួចហើយត្រូវរៀបចំកំណត់ពេលវេលាធ្វើកិច្ចការទាំងនោះឱ្យបានច្បាស់លាស់។ សូមប្រុងប្រយ័ត្នមិនត្រូវកំណត់កិច្ចការដែលមានអាទិភាពស្នើគ្នានៅក្នុងថ្ងៃជាមួយគ្នា។ កំណត់ពេលវេលាជាក់លាក់សម្រាប់ធ្វើកិច្ចការនីមួយៗ ហើយចាប់ផ្តើមធ្វើកិច្ចការទាំងនោះដោយភាពស្វាហាប់និងបន្ទាន់បំផុត។ នៅពេលមានកិច្ចការអ្វីមួយចាំបាច់កើតឡើង សូមសួរខ្លួនឯងថា “តើសកម្មភាពនេះសមនឹងធ្វើទេក្នុងពេលដែលខ្ញុំកំពុងតែមានកិច្ចការសំខាន់ដែលត្រូវធ្វើនៅថ្ងៃនេះ? ២/ ប្រឈមមុខនឹងការរំខាន លោកអ្នកប្រហែលពិបាកដោះស្រាយរឿងមនុស្សដែលមករំខាន និងបច្ចេកវិទ្យារំខានដែលមាននៅជុំវិញខ្លួនរាល់ថ្ងៃ នៅពេលលោកអ្នកផ្តោតចិត្តធ្វើការ។ តើអ្វីទៅជាជម្រើសល្អបំផុត?
January 28, 2020 - ចំណេះដឹង
ការធ្វើជាមេដឹកនាំអស្ចារ្យម្នាក់មិនមែនជារឿងកើតឡើងងាយស្រួលភ្លាមៗនោះទេ ប៉ុន្តែគេត្រូវការវិន័យ ព្យាយាម និងការប្តេជ្ញាចិត្តដើម្បីអភិវឌ្ឍខ្លួនតាមរយៈបទពិសោធន៍។ មេដឹកនាំអស្ចារ្យមិនមែនជាមនុស្សដែលកើតមកយកជំនាញនិងទេពកោសល្យទាំងអស់ពីកំណើតមកទេ ជួយទៅវិញគេសន្សំបន្តិចម្តងៗក្នុងពេលយ៉ាងយូរ។ បើទោះជាមេដឹកនាំទាំងអស់មិនអាចមានកម្រិតអស្ចារ្យស្មើគ្នា ក៏មានច្បាប់ខ្លះដែលធ្វើឱ្យមនុស្សធម្មតាក្លាយទៅជាមេដឹកនាំអស្ចារ្យបានដែរ៖ ១/ ស្តាប់ក្រុមការងារ ច្បាប់ទីមួយនិងសំខាន់បំផុតរបស់មេដឹកនាំអស្ចារ្យគឺការស្តាប់ក្រុមការងារ បើទោះជាមានសម្តីខ្លះឬមនុស្សខ្លះដែលលោកអ្នកមិនចូលចិត្តក៏ដោយ។ ២/ ទាក់ទងឱ្យមានប្រសិទ្ធភាព បង្ហាញការរំពឹងទុកនិងការចង់បានរបស់លោកអ្នកឱ្យច្បាស់ក្នុងរបៀបដែលសមហេតុផលដើម្បីឱ្យក្រុមការងារងាយអនុវត្តតាម។ ៣/ និយាយឱ្យតិច ពេលខ្លះការមិននិយាយអ្វីសោះប្រសើរជាងការនិយាយរឿងដែលគ្មានប្រយោជន៍។ ដូច្នេះបើលោកអ្នកនិយាយកាន់តិច កាន់តែប្រសើរ។ ៤/ ធ្វើខ្លួនជាគំរូ ធ្វើខ្លួនជាមនុស្សដែលលោកអ្នកចង់ឱ្យក្រុមការងារយកតម្រាប់តាម គឺមិនមែនគ្រាន់តែប្រាប់ឱ្យគេធ្វើតាមការចង់បានរបស់ខ្លួនឯងទេ។ ៥/ មានឆន្ទៈ បើលោកអ្នកមិនមានឆន្ទៈចំពោះពាណិជ្ជកម្មដែលលោកអ្នកកំពុងតែគ្រប់គ្រងទេ លោកអ្នកកំពុងតែធ្វើពាណិជ្ជកម្មខុសហើយ។ ៦/ សម្រេចចិត្តច្បាស់លាស់ កុំទុករឿងរ៉ាវមិនច្បាស់លាស់យូរពេកដោយគ្មានការសម្រេចចិត្ត ហើយក៏មិនត្រូវងាករេក្នុងការសម្រេចចិត្តចំពោះរឿងអ្វីមួយដែរ។ ៧/ លូកដៃតែពេលចាំបាច់ប៉ុណ្ណោះ
January 28, 2020 - ចំណេះដឹង
លោកអ្នកប្រហែលធ្លាប់ឮមកហើយថាការបង្កើតទ្រព្យសម្បត្តិតម្រូវឱ្យលោកអ្នកព្រងើយកន្តើយចំពោះរឿងអវិជ្ជមាននិងផ្តោតលើការធ្វើរឿងដែលត្រឹមត្រូវ។ គុណភាពជីវិតរបស់លោកអ្នកជាការឆ្លុះបញ្ចាំងដោយផ្ទាល់នូវទម្លាប់ដែលលោកអ្នកប្រើប្រាស់រាល់ថ្ងៃ។ កត្តាដែលកំណត់ឱ្យលោកអ្នកខុសពីគេគឺគំនិត អារម្មណ៍ និងឥរិយាបថរបស់យើង។ ប៉ុន្តែការពិតគឺថាអ្វីៗទាំងអស់នេះកើតចេញពីទម្លាប់ប្រចាំថ្ងៃរបស់យើង។ បើលោកអ្នកចង់ក្លាយជាអ្នកមាន លោកអ្នកត្រូវបង្កើតទម្លាប់ជោគជ័យ។ ជាទូទៅនៅពេលលោកអ្នកអានបញ្ជីទម្លាប់របស់មនុស្សមួយភាគរយដែលបានសម្រេចជោគជ័យច្រើនក្នុងជីវិត លោកអ្នកនឹងឃើញការងារជាច្រើនដែលគេត្រូវធ្វើជាជាងរឿងដែលគេមិនត្រូវធ្វើ។ ទោះជាយ៉ាងណា ផ្លូវពិតប្រាកដទៅរកភាពមានបានមានកិច្ចការមិនត្រូវធ្វើច្រើនជាងកិច្ចការដែលត្រូវធ្វើ។ ក្បួនគំនិតខុសពីធម្មតានេះបាននាំមនុស្សច្រើននាក់ហើយទៅរកភាពសម្បូររុងរឿងនិងជីវិតថ្កុំថ្កើង។ មនុស្សយើងមានទម្លាប់គ្រប់យ៉ាងនៅក្នុងជីវិត ដូចជាទម្លាប់ក្នុងទំនាក់ទំនង ទម្លាប់ចំណាយ ទម្លាប់សន្សំ ទម្លាប់អាជីព ទម្លាប់គ្រប់គ្រងពេលវេលា ។ល។ បើទម្លាប់ទាំងអស់នេះគ្រប់គ្រងលើលទ្ធផលនៃជីវិតរបស់យើង ការផ្តោតលើទម្លាប់ត្រឹមត្រូវជារឿងសំខាន់ណាស់។ ទោះជាយ៉ាងណា មនុស្សយើងភាគច្រើនមិនផ្តោតលើទម្លាប់ត្រឹមត្រូវទេ។ ភាគច្រើននៃជីវិតរបស់យើងពោរពេញដោយទម្លាប់អាក្រក់ដែលពិបាកលុបបំបាត់។ បើលោកអ្នកពិតជាចង់ក្លាយជាអ្នកមានមែន លោកអ្នកមិនត្រូវដើរលើផ្លូវខុសទេ។ នៅក្នុងសៀវភៅ The ;Power of Habit អ្នកនិពន្ធបានលើកឡើងថាចម្លើយទៅរកភាពរីកចម្រើនពិតប្រាកដគឺការផ្តោតចិត្តលើការបង្កើតទម្លាប់ស្នូល។ ទម្លាប់សំខាន់មួយចំនួនដែលលោកអ្នកគួរតែពិចារណាមានដូចខាងក្រោមនេះ
January 28, 2020 - អន្តរជាតិ
តាមការចុះផ្សាយរបស់កាសែត BBC News បានអោយដឹងថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីចិនបានមកដល់ស្របពេលដែលមេរោគផ្លូវដង្ហើមដ៏កាចសាហាវថ្មី Coronavirus បានវាយប្រហារពេញទីក្រុង Wuhan ធ្វើអោយពលរដ្ឋប្រមាណ ១១លាននាក់ ត្រូវបានអាជា្ញធរធ្វើការហាមឃាត់ បើមិនមានអ្វីចាំបាច់គឺមិនអោយចេញពីផ្ទះនោះឡើយ ដោយសារតែមេរោគមួយនេះបានរាតត្បាតយ៉ាងខ្លាំង និងធ្វើអោយមនុស្សប្រមាណ ១០៦នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្សជាង៤ពាន់នាក់ទៀតបានឆ្លងមេរោគនេះ។ ពលរដ្ឋនៅក្នុងទីក្រុង Wuhan ដែលជាទីក្រុងមានសក្តានុពលសេដ្ឋកិច្ចខ្លាំងបំផុតមួយនេះ បានត្រឹមតែដេកសង្ងំនៅក្នុងផ្ទះ ហើយយប់ឡើងពីគេនាំគ្នាស្រែកច្រៀងចម្រៀងមានន័យថា “តស៊ូឡើង Wuhan” ឡើងទ្រហឹងពេញក្រុង ដើម្បីលើកទឹកចិត្តនិងអោយពួកគេគេចផុតពីជំងឺដ៏កាចសាហាវនេះឆាប់ៗ។ វិដេអូដែលកាសែត BBC ដកស្រង់ចេញមកនេះក៏បានបង្ហាញច្បាស់ ពីសំលេងស្រែកច្រៀង ចេញពីអាគារស្នាក់នៅខ្ពស់ ស្របពេលដែលនៅតាមផ្លូវត្រូវបានបិទភ្លើងងងឹតឈឹង គ្មានមនុស្សដើរនោះឡើយ៕
January 28, 2020 - ព័ត៌មានជាតិ
កាលពីប៉ុន្មានម៉ោងមុននេះ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីបំភ្លឺដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិថា៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ មានការចែករំលែកព័ត៌មានលើបណ្តាញសង្គមថា មានជនជាតិចិន០៤រូប ដែលស្នាក់នៅសណ្ឋាគារមួយកន្លែងក្នុងក្រុងសៀមរាប ខេត្តសៀមរាប មានជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) និងបានឆ្លងដល់មគ្គុទេសក៍ភាសាចិនម្នាក់ផងដែរ។ តាមរយៈការចុះដល់ទីតាំងសណ្ឋាគារផ្ទាល់ និងការស្រាវជ្រាវរបស់មន្ត្រីជំនាញ នៃមន្ទីរសុខាភិបាល និងមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា ពុំមានជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) ដូចព័ត៌មានបានចែករំលែកនោះទេ ហើយសណ្ឋាគារបាននឹងកំពុងដំណើរការជាធម្មតា។ សមត្ថកិច្ចនឹងបន្តស្រាវជ្រាវ និងស្វែងរកជនដែលបានប្រឌិតព័ត៌មាននេះឲ្យចូលខ្លួនមកបំភ្លឺ និងមានចំណាត់ការបន្តនាពេលដ៏ខ្លីខាងមុខនេះ។ រដ្ឋបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់សាធារណជនកុំបន្តផ្សព្វផ្សាយនូវព័ត៌មានមិនពិត ឬមិនមានមូលដ្ឋានច្បាស់លាស់ ដែលបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសង្គម ហើយជនប្រឌិតព័ត៌មានអាចប្រឈមចំពោះមុខច្បាប់៕ អត្ថបទ៖ សេម
January 28, 2020









