Khmernote Media
  • អន្តរជាតិ

    យោងតាមកាសែត channelnewsasia បានចុះផ្សាយមុននេះបន្តិចថា ប្រទេសថៃ រកឃើញអ្នកឆ្លងជំងឺផ្លូវដង្ហើម Coronavirus កើនដល់៧នាក់ហើយ ខណៈប្រទេសចិនកើនដល់ ១២៨៧ នាក់គិតត្រឹមម៉ោង ៩ និង ៣៦នាទីយប់ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២០ នេះ។ ប្រភពព័ត៌មានដដែល បានបន្តទៀតថាគិតមកត្រឹមពេលនេះ ជំងឺ Coronavirus បានរាលដាលទៅកាន់ប្រទេសចំនួន ១៤ប្រទេសទូទាំងពិភពលោក ក្នុងនោះមានដូចជា ប្រទេសចិន ថៃ ហុងកុង អូស្ត្រាលី បារាំង ម៉ាឡេស៊ី សាំងហ្គាពួរ តៃវ៉ាន់ ជប៉ុន ម៉ាកាវ

    January 25, 2020
  • អន្តរជាតិ

    បើតាមការចុះផ្សាយរបស់កាសែត The New York Time នៅមុននេះបន្តិចបានអោយដឹងថា អ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមកាចសាហាវ Coronavirus កើនឡើង ១៥នាក់ថែមទៀតហើយ ក្នុងនោះមានគ្រូពេទ្យវេជ្ជសាស្ត្រម្នាក់ផងដែរ។ ប្រភពព័ត៌មានដដែលបានបន្តទៀតថា នាយកដ្ឋានរដ្ឋបាលអាមេរិក បានបញ្ជារអោយបុគ្គលិកកុងស៊ុលប្រចាំខេត្ត Wuhan ទាំងអស់ត្រូវធ្វើការជម្លៀសខ្លួនចេញពីតំបន់នោះ ហើយការធ្វើដំណើរទៅកាន់ទីក្រុង Beijing ត្រូវបានគេរឹតត្បិតយ៉ាងខ្លាំងផងដែរ។ គួរបញ្ជាក់ផងដែរថា មេរោគផ្លូវដង្ហើមថ្មីដ៏កាចសាហាវមានឈ្មោះថា Coronavirus បានកំពុងគម្រាមកំហែងដល់ប្រជាជនខណៈដែលមានអ្នកជំងឺយ៉ាងហោចណាស់៩នាក់បានស្លាប់បាត់បង់ជីវិត និងប្រមាណជាង១ពាន់នាក់ទៀតកំពុងផ្ទុកមេរោគនេះ ហើយកំពុងទទួលបានការព្យាបាលពិសេសដាច់ដោយឡែកពីគេ ដោយក្នុងនោះធនាគារអភិវឌ្ឍន៍ចិន បានផ្តល់កម្ចីដល់រដ្ឋាភិបាលចំនួន ២ពាន់លានយ័ន ស្មើរនឹងប្រមាណ ២៩០លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនៃជំងឺនេះ៕

    January 25, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការបញ្ជាក់ពីក្រសួងទេសចរណ៍ បានឲ្យដឹងថា ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ ខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍មួយដ៏មានសក្ដានុពលរបស់កម្ពុជា ទទួលបានភ្ញៀវទេសចរសរុប ២៨,០៣៤នាក់ កើនឡើង៧.៧៩ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មានត្រឹម២៦,០០៦នាក់។ ចំនួនភ្ញៀវទេសចរខាងលើនេះ មានភ្ញៀវជាតិប្រមាណនាក់ ២២,២៣៣នាក់ កើនឡើង៨.៥២% (ឆ្នាំ២០១៩ មាន២០,៤៨៦នាក់) និងភ្ញៀវអន្តរជាតិប្រមាណនាក់ ៥,៨០១នាក់ កើនឡើង៥.០៩% (ឆ្នាំ២០១៩ មាន៥,៥២០នាក់)៕ ប្រភព៖ ក្រសួងទេសចរណ៍ រូបភាព៖ លោក Huy Bunleng

    January 25, 2020
  • បច្ចេកវិទ្យា

    នៅឆ្នាំ២០១៩ realmeដែលជាម៉ាកទូរស័ព្ទដែលទើបនឹងបង្កើតឡើងមានរយៈពេលត្រឹមតែមួយឆ្នាំកន្លះនោះបានមានការរីកចំរើនយ៉ាងគួរអោយកត់សំគាល់ បច្ចុប្បន្ននេះ realme ត្រូវបានចាត់ចូលជា ម៉ាកទូរស័ព្ទមួយក្នុងចំណោមម៉ាកធំៗទាំង១០នៅក្នុងពិភពលោក ដែល realme ជាប់ក្នុងចំណាត់ថ្នាក់លេខ៧ ថែមទាំងទទួលបានពានរង្វាន់ជាច្រើននៅក្នុងទីផ្សារពិភពលោក។ ជាមួយគ្នានេះដែរ realme 5 series ក៏បានក្លាយជាជម្រើសទីមួយនិងពេញនិយមសម្រាប់យុវវ័យ។ ហេតុអ្វីបានជា realme 5 series ទទួលបានការគាំទ្រយ៉ាងដូច្នេះ?យោងទៅតាមការដាក់បើកសម្ភោធ realme 5 series នៅប្រទេសកម្ពុជាកាលពីខែវិច្ឆិកាកន្លងទៅនេះ ទូរស័ព្ទ realme 5 series គឺជាទូរស័ព្ទដែលមានការរួមបញ្ចូលគ្នារវាងកាមេរ៉ា៤គ្រាប់ ផ្តល់ភាពងាយស្រួលក្នុងការផ្តិតយករូបភាពនិងវីដេអូនៅគ្រប់ទីកន្លែង មិនថាឡេនម៉ាក្រូសម្រាប់ថតជិត ឡេនទូលាយ ឡេនថតរូបបញ្ឈរ (Portrait)

    January 25, 2020
  • អន្តរជាតិ

    តាមការចុះផ្សាយរបស់សារព័ត៌មាន RT បានអោយដឹងថា មានអ្នកជំងឺម្នាក់ដែលផ្ទុះជំងឺផ្លូវដង្ហើមថ្មី Coronavirus ត្រូវបានក្រុមគ្រូពេទ្យព្យាបាលជាដាច់ និងអនុញ្ញាតអោយចេញពីមន្ទីពេទ្យវិញហើយ ដែលនេះជាដំណឹងល្អមួយសម្រាប់ពិភពលោក ដែលកំពុងតែព្រួយបារម្ភនូវបញ្ហាជំងឺឆ្លងដ៏កាចសាហាវមួយនេះ។ ប្រភពព័ត៌មានដដែលបានអោយដឹងទៀតថា អ្នកជំងឺឈ្មោះ Chen ដែលធ្លាប់ស្នាក់នៅខេត្ត Wuhan ជាកន្លែងដែលផ្ទុះមេរោគ Coronavirus នេះ ហើយគាត់ក៏ត្រូវបានគេធ្វើតេស្តឈាមឃើញថាមានមេរោគ Coronavirus នេះពិតមែន។ ក្រុមវេជ្ជបណ្ឌិតចិន បានធ្វើការពិសោធន៍យ៉ាងយកចិត្តទុក្ខដាក់ ហើយមិនយូរប៉ុន្មានក្រុមគ្រូពេទ្យអាចព្យាបាល អ្នកស្រី Chen អោយជាពីជំងឺរលាកសួត Coronavirus បានជោគជ័យ ១០០% និងអនុញ្ញាតអោយគាត់ត្រឡប់ទៅផ្ទះវិញធម្មតា។ គួរបញ្ជាក់ផងដែរថាមេរោគផ្លូវដង្ហើមថ្មីដ៏កាចសាហាវមានឈ្មោះថា Coronavirus បានកំពុងគម្រាមកំហែងដល់ប្រជាជនខណៈដែលមានអ្នកជំងឺយ៉ាងហោចណាស់៩នាក់បានស្លាប់បាត់បង់ជីវិត និងប្រមាណជាង១ពាន់នាក់ទៀតកំពុងផ្ទុកមេរោគនេះ

    January 25, 2020
  • ចំណេះដឹង

    ពាក្យចាស់តែងតែនិយាយថា ចិនពូកែលក់ ចិនបូកែធ្វើជំនួញ ហើយនៅពេលដែលនិយាយពីរការធ្វើជំនួញ ការលក់ដូរ ការរកស៊ីជនជាតិចិនគឺជាមនុស្សម្នាក់ដែលឆ្លាតបំផុតក្នុងការប្រកបអាជីវកម្មទាំងអស់នេះ​​ ហើយមានមេរៀនជាច្រើន ដែលអ្នកគួរតែរៀនពីជនជាតិចិននៅក្នុងការលក់ផលិតផលរបស់ខ្លួន។ ថ្ងៃនេះពួកយើងសូមលើកយកគោលការណ៍បីចំណុចដែលជនជាតិចិនតែងតែអនុវត្តដើម្បីទាក់ទាញចិត្តរបស់អតិថិជន៖ ១.អតិថិជនជាស្តេច ពាក្យថា“អតិថិជនជាស្តេច” មិនមែនមានន័យថាឲ្យអ្នកទាំងអស់គិតថាអតិថិជនគឺជាមនុស្សដែលមើលទៅអស្ចារ្យនោះទេ តែសំរាប់ជនជាតិចិនវិញគេចាត់ទុកអតិថិជនជាមនុស្សម្នាក់ដែរសំខាន់បំផុតក្នុងការធ្វើអាជីវកម្មមិនអាចខ្វះបាននោះទេ នៅក្នុងអាជីវកម្មមួយយើងតែងតែគិតថាផលិតផល​ គុណភាពគឺជាធាតុមួយដែលអាចទាក់ទាញចិត្តអតិថិជន​​ក៏ប៉ុន្តែអ្នកទាំងអស់គ្នាភ្លេចគិតថា តើមានចំណុចអីខ្លះដែលអាចទាក់ទាញចិត្តអតិថិជនអោយនៅជាមួយអ្នកបានយូរអង្វែង។ ហេតុនេះហើយបានជាជនជាតិចិនចាត់ទុកអតិថិជនជាស្តេចនៅពេលដែលអតិថិជនមកជ្រើសរើសនៅសេវាកម្មរបស់ពួកគាត់គឺគេយកចិត្តទុកដាក់ជាមួយអតិថិជនណាស់ បើចង់អោយអាជីវកម្មរបស់អ្នកជោគជ័យដូចជនជាតិចិនអ្នកទាំងអស់គ្នាកុំរើសអើងអតិថិជនអោយសោះ ទោះបីអតិថិជនរបស់អ្នកមានលុយតិច​ ឬមានលុយច្រើនយើងត្រូវចាត់ទុកពួកគាត់ជាមនុស្សមានតម្លៃបំផុតសំរាប់អាជីវកម្មរបស់អ្នក។ ២.អំណោយ បើអ្នកក្រឡេកទៅមើលការលក់របស់ជនជាតិចិន ពួកគាត់គឺជាមនុស្សម្នាក់ដែលចូលចិត្តថែមផលិតផលទៅអោយអតិថិជនណាស់។ ឧទាហរណ៍៖ គ្រាន់តែផ្លែក្រូចមួយផ្លែក៏ពួកគាត់អាចផ្តួលរលំដៃគូប្រកួតប្រជែងបានដែល នៅត្រង់ចំណុចនេះបានន័យថា បើអ្នកចង់ខ្លាំងដូចជាជនជាតិចិន អ្នកទាំងអស់គ្នាកុំស្តាយនៅក្នុងការថែមទៅអោយអតិថិជនរបស់អ្នកទោះតិចក្តី ច្រើនក្តីត្រូវតែថែមអោយពួកគាត់ដែល ព្រោះវាជាក្បួនដ៏មានប្រយោជន៍បំផុតសំរាប់ទាក់ទាញចិត្តអតិថិជនរបស់អ្នក។ ៣.ចរឹកលក្ខណះលឿន អ្នកទាំងអស់គ្នាគួរតែ ស្វែងរកពីរគន្លឹះដ៏ជោគជ័យរបស់ជនជាតិចិននោះអ្នកទាំងអស់គ្នាប្រាកដជាឃើញកាយវិការបស់ជនជាតិចិន ពួកគាត់ពិតជាលឿនណាស់ក្នុងការផ្តល់សេវាកម្មទៅកាន់អតិថិជន

    January 24, 2020
  • ចំណេះដឹង

    គ្រប់អាជីវកម្មទាំងអស់សុទ្ធតែមានបំណងចង់ឲ្យអតិថិជនរបស់ខ្លួនក្លាយជាអតិថិជនស្មោះត្រង់។ តើត្រូវធ្វើយ៉ាងដូចម្ដេច ប្រសិនបើអ្នកជាម្ចាស់ក្រុមហ៊ុន ជាអ្នកផលិត ឬក៏ជាអ្នកលក់ដើម្បីបង្ហាញពីភាពស្មោះត្រង់ទៅដល់អតិថិជនរបស់យើងវិញ? ជាការពិតណាស់ មិនមែនប្រើពេលមួយថ្ងៃ ពីរថ្ងៃហើយចង់ឲ្យបានសម្រេចការងារធំបែបនេះទេ ក៏មិនមែនអតិថិជនទាំងអស់មិនទិញផលិតផលយើងម្តង អាចក្លាយជាអតិថិជនស្មោះត្រង់របស់យើងបានដោយងាយៗដែរ។ ហេតុដូចនេះហើយគេឃើញអាជីវកម្មជាច្រើនព្យាយាមធ្វើប្រូម៉ូសិន បន្ទាប់ពីទិញមានថែមជូនសេវាកម្មនេះ សេវាកម្មនោះ ដើម្បីបំពេញចិត្តអតិថិជនរបស់ពួកគេ។ ខាងក្រោមនេះគឺជាគន្លឹះ ៣យ៉ាងដើម្បីចងចិត្តអតិថិជនឲ្យនៅតែជាអតិថិជនស្មោះត្រង់នឹងអាជីវកម្មរបស់អ្នក៖ ១) ឲ្យអតិថិជនចូលជាសមាជិកដើម្បីងាយស្រួលក្នុងការបញ្ជាទិញពេលក្រោយ គិតចាប់ពីការទិញរបស់ញ៉ាំ ទំនិញប្រើប្រាស់ រហូតដល់ការធ្វើបដិសណ្ឋារកិច្ច អ្នកប្រើប្រាស់ទាំងអស់តែងចង់បានភាពងាយស្រួលរហ័ស និងមិនស្មុគស្មាញ។ ពេលអ្នកឲ្យអតិថិជនចូលជាសមាជិកនោះអាចជាការផ្តល់ជូននូវការទិញក្នុងតម្លៃពិសេសណាមួយ ឬរាល់ពេលទិញរបស់គាត់មិនចាំបាច់តម្រង់ជួរ ឬផ្តល់ជូនជាលក្ខណៈពិសេសអ្វីបន្ថែមទៀតជូនពួកគេទាំងនោះ។ ពេលណាដែលអតិថិជនរបស់អ្នកទទួលបានភាពងាយស្រួលពីការលក់របស់អ្នក ជាក់ណាស់ថាពួកគេនឹងដក់ចិត្តមិនចង់ផ្លាស់ប្តូរទៅទិញផលិតផលពីអ្នកផ្សេងដែលមិនទាន់ដឹងថានឹងផ្តល់ជូនភាពងាយស្រួលដល់ពួកគេដូចកន្លែងធ្លាប់ទិញឬទេ។ ២) ធ្វើឲ្យដក់អារម្មណ៍ល្អជាមួយអ្នក មិនខុសទេអ្នកប្រើប្រាស់អាចចំណាំបានល្អណាស់ថា អ្នកលក់នៅហាងមួយនេះធ្លាប់និយាយបែបណាមកកាន់អតិថិជន ណែនាំពីផលិតផលបានច្បាស់លាស់ល្អឬទេ សម្តីអាក្រក់គំរោះគំរើយដាក់អតិថិជនឬទេ

    January 24, 2020
  • ព័ត៌មានជាតិ

    ​រាជធានី​ភ្នំពេញ​៖​ បុរស​វិកល​ច​រឹត​ម្នាក់​ ចាក់​សាំង​ដុត​សម្លាប់​ខ្លួនឯង​ ឆេះ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ស្ថិត​នៅ​ចំណុច​វាល​កប់ខ្មោច​ចិន​ ទីតាំង​ដី​ឡូ​ត៏​គ្មាន​លេខ​ ផ្លូវ​បេតុង​ ភូមិ​កំ​បូល​ សង្កាត់​កំ​បូល​ ខណ្ឌ​កំ​បូល​ រាជធានី​ភ្នំពេញ​ កាលពី​វេលា​ម៉ោង​ ០៧​និង​៣០​នាទី​ ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​ ២០២០​ ។​ ​មន្ត្រី​នគរបាល​កោសល្យវិច័យ​ខណ្ឌ​កំ​បូល​បាន​ឲ្យ​ដឹង​ថា​៖​ សាកសព​ឈ្មោះ​ ពៅ​.​សុខ​ខឿន​ ភេទ​ប្រុស​ អាយុ​ ៤១​ឆ្នាំ​ មុខរបរ​ នៅផ្ទះ​ ទីលំនៅ​ក្នុង​ ភូមិ​សាមគ្គី​ទី​៤​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោ​ធ៏​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​ ប្រភព​ដដែល​បាន​បន្ត​ថា​៖​ ឈ្មោះ​

    January 24, 2020
  • ព័ត៌មានជាតិ

    ​រាជធានី​ភ្នំពេញ​៖​ ឆ្លងរ​ន្ត​អគ្គិសនី​អំ​ពូ​ល​កុងម៉ា​ បង្ករ​ជា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះថ្ម​បេតុង​ទំហំ​(០៤​ម៉ែត្រ​x១៥​ម៉ែត្រ​)​ មួយ​កន្លែង​ ស្ថិត​នៅ​ក្នុង​ ភូមិ​តា​ងួ​ន​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ កាលពីវេលាម៉ោង ៨ និង២០នាទីព្រឹក ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០២០​ ។​ មន្ត្រី​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា​៖​ ម្ចាស់ផ្ទះ​ឈ្មោះ​ មាស​ វង្ស​សា​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មុខរបរ​ មន្ត្រី​យោធា​ ។​ -​ មូលហេតុ​៖​ ផ្ទុះ​សេ​អំ​ពូ​ល​កុងម៉ា​បង្ករ​ជា​អគ្គិភ័យ​ ។​ -​ ឆេះ​ខូចខាត​៖​ ឆេះ​បន្ទប់​ទំហំ​០៤​ម៉ែត្រ​x០៥​ម៉ែត្រ​ ម៉ូតូ​ម៉ាក​ធូ​ដេ​ចំនួន​០១​គ្រឿង​ឆេះ​អស់​ប្រហែល​៣០%​ ,​ម៉ូតូ​ម៉ាក​ម៉ូ​រ​ (Moov)​

    January 24, 2020
  • អន្តរជាតិ

    ចិន៖ គណៈកម្មាធិការសុខភាពប្រទេសចិនបានបញ្ជាក់នៅថ្ងៃសុក្រ ទី២៤ ខែមករា នេះថា បានបញ្ជាក់ថាមានអ្នកជំងឺ ៨៣០ នាក់បានឆ្លងវីរុសថ្មីនេះគិត្រឹមថ្ងៃទី២៣ ខែមករា ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៥ នាក់។ ស្ថាប័នខាងលើបាននិយាយទៀតថា អាជ្ញាធរក៏កំពុងពិនិត្យមើលករណីសង្ស័យនៃវីរុសចំនួន ១០៧២ ករណីផងដែរ។ វីរុស Coronavirus ដែលចាប់ផ្តើមរាតត្បាតនៅទីក្រុង Wuhan ក្នុងខេត្ត Hubei ប្រទេសចិន បានរាលដាលដល់ទីក្រុងធំៗផ្សេងទៀតរួមមានទីក្រុងប៉េកាំង សៀងហៃនិងហុងកុង។ ក្រោយមកក៏បានបន្តរាលដាលឆ្លងទៅក្រៅប្រទេសដូចជាប្រទេសសិង្ហបុរី ជប៉ុន ថៃ កូរ៉េខាងត្បូង តៃវ៉ាន់ វៀតណាម និងសហរដ្ឋអាមេរិក៕ អត្ថបទ៖ សេម

    January 24, 2020