- Khmernote Media
- ចំណេះដឹង
ការជ្រើសរើសមនុស្សស្រីដែលល្អសម្រាប់យកធ្វើជាគូអនាគត វាមិនងាយស្រួលដូចមនុស្សមួយចំនួនបាននិយាយនោះទេ។ មនុស្សស្រីមួយចំនួនមានសម្រស់ស្រស់ស្អាតក៏ពិតមែន ប៉ុន្តែពួកគេមានអត្តចរិកមិនសូវល្អនោះទេដូចជា ការដើរលេងមិនស្គាល់ផ្ទះសម្បែង ការស៊ីផឹក មិនចេះធ្វើអ្វីនៅក្នុងផ្ទះ និងជាពិសេសមិនស្ដាប់បង្គាប់ឪពុកម្ដាយ។ នេះហើយគឺជាកត្តាដែលធ្វើឲ្យមនុស្សប្រុសមួយចំនួនពិបាកក្នុងការជ្រើសរើស និងរកឃើញមនុស្សស្រីដែល្អមកធ្វើជាគូអនាគត។ ខាងក្រោមនេះគឺជាវិធីសាស្ត្រ និងគន្លឹះសំខាន់ៗមួយចំនួនក្នុងការចែករំលែកទៅដល់មនុស្សប្រុសក្នុងការជ្រើសរើសមនុស្សស្រីដែលល្អមកធ្វើជាគូអនាគត៖ ១. រៀបចំខ្លួនឲ្យបានល្អ អ្នកគួរតែរៀបចំខ្លួនឲ្យសមជាមនុស្សប្រុសដែលមានអត្តចរិកត្រឹមត្រូវ មិនកោងកាច និងចេះយកអាសារអ្នកដទៃដើម្បីធ្វើឲ្យមនុស្សស្រីដែលនៅជុំវិញខ្លួនអ្នក ពួកគេមានភាពស្ងប់ស្ងែងចំពោះអ្នក។ លើសពីនេះទៅទៀតអ្នកគួរតែបង្ហាញពីភាពអស្ចារ្យ និងសមត្ថភាពដែលអ្នកមានទៅកាន់មនុស្សជុំវិញខ្លួនដើម្បីឲ្យពួកគេបានឃើញ។ ២. មានទំនុកចិត្តលើខ្លួនឯង ប្រាកដណាស់អ្នកពិតជាមិនអាចធ្វើឲ្យនរណាម្នាក់មកស្រលាញ់អ្នកបាននោះទេ ប្រសិនបើអ្នកមិនចេះស្រឡាញ់ខ្លួនឯងជាមុនសិន។ ហើយប្រសិនបើអ្នករកឃើញថាអ្នកមិនអាចយកឈ្នះទៅលើភាពអត្មានិយមរបស់អ្នកបាននោះទេ នោះប្រហែលជាអ្នកមិនអាចស្វែងរកមនុស្សស្រីដែលល្អសម្រាប់អនាគតបានដូចគ្នាផងដែរ។ ៣. កុំអស់សង្ឃឹម ធ្វើជាមនុស្សប្រុសត្រូវតែមានចិត្តតស៊ូ ហើយដោះស្រាយនូវបញ្ហាដែលមាននូវចំពោះមុខ ដាច់ខាតកុំរាថយ និងមានពាក្យថាអស់សង្ឃឹម។ ប្រសិនបើមានមនុស្សស្រីដែលស្រឡាញ់អ្នកនៅពេលដែលគេបានស្ដាប់ឮនូវពាក្យត្អូញត្អែរចេញពីការអស់សង្ឃឹមរបស់អ្នក នោះគេនឹងអស់អារម្មណ៍ក្នុងការស្រឡាញ់មនុស្សប្រុសដូចជាអ្នកតទៅទៀតហើយ។
January 22, 2020 - ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង៖ យោងតាមប្រភពព័ត៌មានរាយការណ៍ឲ្យដឹងថា មុនពេលនេះមានករណីអគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅផ្ទះប្រជាពលរដ្ឋ ស្ថិតត្រង់ចំណុចរង្វង់មូលក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ខណៈពេលនេះ រថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កំពុងធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍អគ្គិភ័យនេះ យើងមិនទាន់ដឹងថាមកពីមូលហេតុអ្វីនៅឡើយទេ យើងរង់ចាំការស្រាវជ្រាវពីសមត្ថកិច្ចសិន៕
January 22, 2020 - បច្ចេកវិទ្យា
គួរឲ្យដឹងថា មួយរយៈក្រោយនេះព័ត៌មានអំពីក្រុមហ៊ុនផលិតស្មាតហ្វូនយក្សរបស់ចិន Huawei បានធ្វើការត្រៀមបង្ហាញខ្លួននូវស្មាតហ្វូនស៊េរីចុងក្រោយរបស់ខ្លួន គឺស៊េរី Huawei P40 កំពុងតែបន្តបែកធ្លាយជាច្រើន។ លើសពីនេះរបាយការណ៍ចុងក្រោយស្តីពីស្មាតហ្វូននេះបានអះអាងទៀតថា នឹងមានម៉ូដែល PLUS នៅក្នុងត្រកូល P នេះផងដែរ។ ទោះបីជាការបង្ហាញខ្លួនជាផ្លូវការនៅមិនទាន់បានធ្វើឡើងក្តី ប៉ុន្តែថ្មីៗនេះរូបរាងរបស់ Huawei P40 Pro ត្រូវបានគេប្រទះឃើញនៅក្នុងទូររថភ្លើង លើកនេះគឺមិនមែនជារឿងប្លែកនោះឡើយ ដោយកន្លងមកគេបានដឹងថា ក្រុមហ៊ុនគឺតែងតែបានបង្ហាញរូបរាងម៉ូដែលជំនាន់ថ្មីរបស់ខ្លួនតាមសាធារណៈបែបនេះដូចគ្នាដែរ។ មិនត្រឹមតែ Huawei នោះទេ ដែលបានប្រើប្រាស់យុទ្ធសាស្ត្របែបនេះ និងទីកន្លែងបែបនេះ ដើម្បីបង្ហាញរូបភាពជំនាន់ថ្មីរបស់ខ្លួន នាពេលកន្លងមកនោះក៏មានដូចជាក្រុមហ៊ុន Xiaomi, Honor និង Samsung
January 22, 2020 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានកាត់ដើមចំបក់មួយដើម ដែលអាចបង្កហានិភ័យខ្ពស់ដល់ភ្ញៀវទេសចរឆ្លងកាត់មកទស្សនាប្រាសាទ នៅទីតាំងផ្លូវចូលប្រាសាទនាគព័ន្ធ។ មន្ត្រីជំនាញមកពីនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន មានប្រសាសន៍ថា ដើមចំបក់មួយដើមនេះងាប់ជាយូរមកហើយ មែក និងគល់របស់វាពុកផុយជាអន្លើ ដែលអាចបាក់ធ្លាក់បង្កហានិភ័យចំពោះភ្ញៀវដើរឆ្លងកាត់ចេញចូលប្រាសាទនាគព័ន្ធនេះ។ លោកបន្តថា ដោយសារមើលឃើញនូវបញ្ហានេះ ទើបក្រុមការងារសម្រេចកាប់ដើមចំបក់នេះចោល ក្នុងបំណងបង្ការនិងបញ្ចៀសគ្រោះថ្នាក់ផ្សេងៗជាយថាហេតុនាំឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរ ការពារកុំឱ្យប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទ និងដើម្បីរក្សាសោភណ្ឌបរិវេណប្រាសាទផង។ អំឡុងពេលអនុវត្តកិច្ចការងារនេះ ក្រុមការងារក៏បានរៀបចំផ្លូវវាងដើម្បីសម្រួលដល់ភ្ញៀវឆ្លងកាត់ និងបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗកំពុងពេលកាត់ដើមចំបក់។ អាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវដល់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ សូមមានការយោគយល់ អធ្យាស្រ័យ និងចូលរួមសហការ ដើម្បីឱ្យការអនុវត្តការងារបានរលូន និងសុវត្ថិភាពខ្ពស់ទាំងអស់គ្នា។
January 22, 2020 - PR
នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងក្រុមហ៊ុន Huawei កម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើគម្រោងជំនួយជាឧបករណ៍បច្ចេកវិទ្យា ICT និងកម្មវិធីបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G នៅឯទីស្តីការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក Yao Yuya នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជាបានចុះហត្ថលេខាលើកិច្ចសន្យានៃគម្រោងជំនួយនេះ ក្រោមអធិបតីភាព និងចូលរួមជាសាក្សីពីសំណាក់ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម
January 22, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ-អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា សម្រាប់ការរៀបចំឆ្នេរអូរត្រេះ មិនមែនតែរោងស្នាក់នៅ បណ្តោះអាសន្ន និងតូបលក់ដូររបស់ប្រជាជននៅលើឆ្នេរនេះទេ ដែលអជ្ញាធររុះរើចេញ សូម្បីតែសំណង់រីសតឬផ្ទះសំណាក់របស់លោកប៉េងជា នៅលើឆ្នេរនេះជាប់នឹងអូរត្រជាក់ចិត្តក៏ត្រូវបានរុះរើចេញអស់តាមការកំណត់របស់រដ្ឋបាលខេត្តព្រះសីហនុដែរ។ ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថាឆ្នេរដែលអជ្ញាធរខេត្តរៀបចំជាឆ្នេរសាធារណៈ មានប្រវែង ៣ ៥០០ម៉ែត្រ ក្នុងនោះមានរៀបចំបន្ទប់ទឹកសាធារណៈ មិនអោយមានសង់រោងសម្រាប់លក់ដូរទេ សម្រាប់ប្រជាពលរដ្ឋ អ្នកទេសចរណ៍អាចក្រាលកន្ទេលឬបោះតង់ ដោយគ្មានបង់ប្រាក់ដូចកាលពីមុនទៀតឡើយ៕ ប្រភព៖ លោក Huy Bunleng
January 22, 2020 - PR
(ភ្នំពេញ) ថ្ងៃទី២២ ខែមករា ឆ្នាំ ២០២០៖ ពាក្យដែលថា “មួយជំហានដល់ឋានព្រះចន្ទ” សម្រាប់បច្ចេកវិទ្យាដ៏មហិមារបស់ក្រុមហ៊ុនសាមសុងគឺពិតជាស័ក្តិសមបំផុត និងជាការពិតមួយដែលមិនអាចប្រកែកបានក្នុងការអភិវឌ្ឍន៍នូវគ្រឿងបរិក្ខារអេឡិចត្រូនិចទំនើបដែលយើងមិនអាចស្មានដឹងមុនបានទាល់តែសោះ! ជាក់ស្តែងស្តេចកំពូលទូរទស្សន៍ Samsung QLED 8K Q900 គឺបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់មកទល់ពេលនេះលើបច្ចេកវិទ្យា 8K ដែលបំពាក់មកជាមួយទូរទស្សន៍ Samsung QLED ស៊េរី Q900 របស់ខ្លួនដោយអាចផ្តល់នូវរូបភាពច្បាស់ម៉ដ្ឋល្អអស្ចារ្យ ទាំងកម្រិតពណ៌ ពន្លឺ និងរចនាបទពេញមួយតួខ្លួនតែម្តង! ល្អហួសថ្លែង…មិនស្ញប់ស្ញែងមិនបាន!! ទាំងនេះហើយទើបធ្វើឱ្យ Samsung QLED 8K Q900 ឈ្នះនូវពានរង្វាន់លំដាប់ថ្នាក់ពិភពលោកជាច្រើនបន្តបន្ទាប់គ្នា និងគ្មានផលិតផលទូរទស្សន៍ណាអាចប្រកួតប្រជែង
January 22, 2020 - សុខភាព
មន្ត្រីសុខាភិបាលរបស់ប្រទេសចិនបានព្រមានថាវីរុសផ្លូវដង្ហើមថ្មី (វីរុសកូរ៉ូណា) អាចនឹងប្រែប្រួលរូបរាងជារូបរាងថ្មី (Mutate)ងាយចម្លងជាងមុន នឹងអាចរាលដាលកាន់តែខ្លាំងឡើង។ ការលើកឡើងនេះគឺនៅអំឡុងពេលដែលមន្ត្រីសុខាភិបាលចិនកំពុងចាត់វិធានការទប់ស្កាត់យ៉ាងតឹងរ៉ឹងចំពោះជំងឺផ្លូវដង្ហើមថ្មីនេះ។ តាមទិន្នន័យពីរដ្ឋាភិបាលចិន ករណីស្លាប់ដោយសារវីរុសផ្លូវដង្ហើមថ្មីនេះកើនឡើងដល់៩ករណីហើយ និង៤៤០ករណីកំពុងតែផ្ទុកជំងឺផ្លូវដង្ហើមថ្មីនេះ។ មន្ត្រីគណៈកម្មការសុខភាពជាតិប្រទេសចិនបានទទួលស្គាល់ថា នៅក្នុងពេលនេះ ប្រទេសចិនកំពុងស្ថិតនៅក្នុង ដំណាក់កាលដ៏តឹងតែងបំផុត ដើម្បីគ្រប់គ្រងនិងការពារប្រជាជនពីជំងឺផ្លូវដង្ហើមថ្មីនេះ។ ដូចដែលបានរាយការណ៍ កាលពីថ្ងៃអង្គារម្សិលមិញនេះ អាជ្ញាធរបានបញ្ជាក់ហើយថាជំងឺផ្លូវដង្ហើមថ្មីនេះគឺអាចឆ្លងពីមនុស្សទៅមនុស្សនៅកន្លែងដែលផ្ទុះជំងឺ ប៉ុន្តែរដ្ឋាភិបាលចិន នៅតែមិនអាចបញ្ជាក់ច្បាស់ពីប្រភពរបស់វីរុសនោះនៅឡើយទេ។ នៅថ្ងៃពុធនេះ លោកអនុរដ្ឋមន្ត្រីគណៈកម្មការសុខភាពជាតិប្រទេសចិន លី ពីន បានលើកឡើងក្នុងសន្និសីទកាសែតថា ទោះបីជាសកម្មភាពនៃការឆ្លងជំងឺផ្លូវដង្ហើមថ្មីនេះ នៅមិនទាន់យល់ច្បាស់ជាក់លាក់ក៏ពិតមែន ប៉ុន្តែវីរុសបង្កជំងឺផ្លូវដង្ហើមថ្មីនេះអាចទៅរួចក្នុងការបម្លែងប្រែប្រួលរូបរាង (Mutate) និងរាលដាលកាន់តែខ្លាំងឡើងបាន។ ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
January 22, 2020 - អន្តរជាតិ
ថៃ៖ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារយ៉ាងសាហាវមួយនៅកាន់ហ្វូងអតិថិជននៅក្នុងផ្សារទំនើបមួយកន្លែងនៅក្នុងប្រទេសថៃ បណ្តាលឲ្យមានមនុស្សចំនួន ៣ នាក់បានស្លាប់បាត់បង់ជីវិត។ បុរសជាខ្មាន់កាំភ្លើងនោះបានចូលទៅប្លន់នៅក្នុងហាងលក់មាសក្នុងផ្សារទំនើបមួយកន្លែងក្នុងខេត្ត Lopburi ដែលមានចម្ងាយប្រមាណជា ១៦០ គីឡូម៉ែត្រពីទីក្រុងបាងកកប្រទេសថៃ។ ក្រោយការបាញ់ប្រហារមានបុរសជាសន្តិសុខម្នាក់ និងស្រ្តីជាបុគ្គលិកលក់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈមានកុមារអាយុ ២ ឆ្នាំម្នាក់ទៀតបានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ។ យោងតាមប្រភពព័ត៌មានពីប្រទេសថៃនៅថ្ងៃនេះបានឲ្យដឹងថា ជនសង្ស័យឈ្មោះ Prasit Chai Khao Kaew អាយុ៣៨ឆ្នាំ មានតួនាទីជានាយកសាលា Wat Pho Chai ថែមទៀតផង។ ពេលនេះតម្រួតថៃកំពុងតែធ្វើការស៊ើបអង្កេតបន្ថែមលើករណីនេះ ដើម្បីឲ្យដឹងកាន់តែច្បាស់៕
January 22, 2020 - ចំណេះដឹង
ប្រសិនបើមិត្តរបស់អ្នកបានទទួលរងនូវការខូចចិត្តមួយចំនួនដូចជា ការបែកបាក់ស្នេហា ការទទួលមរណៈភាពរបស់នរណាម្នាក់ ឬការជួបប្រទះរឿងដែលមិនល្អមកភ្លាមៗពេក នោះអ្នកប្រហែលជានឹងចង់ជួយពួកគេឲ្យចេញពីគំនរទុក្ខទាំងនេះហើយ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួនក្នុងការចែករំលែកដើម្បីដោះស្រាយនូវវិបត្តិដែលមិត្តរបស់អ្នកគេបានជួបនៅបញ្ហាដែលពិបាកនឹងដោះស្រាយនៅក្នុងចិត្ត៖ ១. ការលើកទឹកចិត្ត ក្រោយពេលមិត្តរបស់អ្នកបានជួបប្រទះនូវបញ្ហាលំបាកក្នុងផ្លូវចិត្ត នោះពួកគេនឹងត្រូវការពេលវេលាយ៉ាងយូរដើម្បីលុបបំបាត់ស្លាកស្នាមដែលដិតជាប់នៅក្នុងអារម្មណ៍របស់ពួកគេ។ ដូច្នេះអ្នកគួរតែផ្ដល់កម្លាំងចិត្ត ឬលើកទឹកចិត្តមិត្តរបស់អ្នកឲ្យមានភាពរឹងមាំឡើងវិញ ហើយជម្រុញទឹកចិត្តពួកគេឲ្យដោះស្រាយនូវបញ្ហាដែលមាននៅខាងមុខជាបន្ទាប់។ ២. ស្ដាប់ ចែករំលែកនូវអារម្មណ៍ដែលសប្បាយរីករាយទៅដល់មិត្តរបស់អ្នក ហើយព្យាយាមនៅក្បែរពួគគាត់ដើម្បីចាំស្ដាប់នូវពាក្យពិបាកចិត្តមួយចំនួនដែលពួកគេបាននិយាយចេញពីអារម្មណ៍ផ្ទាល់ និងព្យាយាមសម្របខ្លួនតាមពាក្យសម្ដីមួយចំនួនដែលពួកគេបាននិយាយចេញមក។ ៣. ចេះយល់ចិត្ត ធ្វើឲ្យមិត្តរបស់អ្នកដឹងថា អ្នកគឺជាមនុស្សតែម្នាក់គត់ដែលយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់ពួកគេ ហើយឲ្យគេដឹថាអ្នកគឺជាមនុស្សតែម្នាក់គត់ដែលជួយឲ្យពួកគេបានឆ្លងកាត់នូវពេលវេលាដ៍លំបាក។ បន្ថែមពីនេះទៅទៀតអ្នកគួរតែប្រាប់មិត្តរបស់អ្នកថា រឿងដែលមិនល្អបានចេញពីជីវិតរបស់គេហើយ ពុំចាំបាច់នៅសោកស្ដាយទៀតនោះទេ។ ៤ តាមដានមិត្តរបស់អ្នក ពិតណាស់ការខូចចិត្តរបស់មនុស្សម្នាក់ៗ គឺមិនងាយនឹងធ្វើឲ្យអារម្មណ៍បានធូរស្បើយនោះទេ ហើយអ្នកកុំសង្ឃឹមថាមិត្តរបស់អ្នកនឹងបានធូរស្បើយក្នុងរយៈពេល ១ទៅ២ថ្ងៃបន្ទាប់ពីបានជួបនូវបញ្ហាផ្លូវអារម្មណ៍នោះទេ។ ដូចនេះវិធីសាស្ត្រដែលល្អអ្នកគួរតែពិនិត្យ
January 22, 2020









