- Khmernote Media
- ព័ត៌មានជាតិ
ខេត្តរតនគិរី៖ បឹងកន្សែង ដែលស្ថិតនៅចំកណ្តាលក្រុងបានលុង មានទេសភាពស្រស់ស្អាត ជាពិសេសភ្ញៀវទេសចរណ៍ដែលមកកម្សាន្តអាចមកទស្សនា ស្រូបយកខ្យល់អាកាសធម្មជាតិ ហើយមិនត្រឹមតែប៉ុណ្ណោះបានមើលហ្វូងសត្វស្លាប ដោយខាងរដ្ឋបាលខេត្តបានឲ្យដឹងថាកំពុងកើនឡើងគួរកត់សម្គាល់។ ហ្វូងសត្វស្លាប មាន់ទឹក ប្រវឹក ក្អែក បានបង្ហាញវត្តមានយ៉ាងច្រើននៅរមណីយដ្ឋាន បឹងកន្សែង ក្នុងក្រុងបានលុង ខេត្តរតនគិរី ជាមួយជំនោរពេលសូរិយារៀបលិច។ សូមជួយអភិរក្ស ថែរក្សាសត្វព្រៃ ដើម្បីទេសចរណ៍៕
January 21, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលមួយ ដោយមានជនសង្ស័យម្នាក់បន្លំថា ជាជាងមកមេីល GPS ឡាន ដោយអ្នកផ្ទះរវល់ក៏អោយខ្លួនមកមេីល ហេីយក៏ឆ្លៀតឱកាសយករថយន្តចេញទៅបាត់តែម្តង។ ហេតុការណ៍នោះកើតឡើងស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកឯរថយន្តដែលចោរធ្វើសកម្មភាពលួច ម៉ាក Lexus NX200T ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-6695។ បន្ទាប់ពីចេញប្រតិបត្តិការស្រាវជ្រាវរួចមក កាលពីវេលាម៉ោង២២ និង៣០នាទីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនចោរលួចរថយន្តស៊េរីទំនើប Lexus NX 200T
January 21, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ បុរសតិរិច្ឆានគ្មានគុណធម៌ គ្មានភាពជាឪពុកក្នុងខ្លួន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីបុរសរូបនេះបានធ្វើសកម្មភាពចាប់រំលោភសេពសន្ធវៈលើកូនស្រីបង្កើតខ្លួនឯង នៅចំណុចភូមិទួលទទឹង១ ឃុំ ទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជនសង្សយ័រូបនេះឈ្មោះ មុំ ផាត់ណា ភេទ ប្រុស អាយុ ៤១ ឆ្នាំមុខរបរធ្វើស្រែ មានទីលំនៅដូចកន្លែងកើតហេតុ បានធ្វើសកម្មភាព ចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនឈ្មោះ ផ.ច.រ.ស អាយុ១២ឆ្នាំមុខរបរសិស្ស ។ ពេលកំពុងធ្វើសកម្មភាពរំលោភនៅក្នុងផ្ទះស្រាប់តែម្តាយទៅទាន់ ហើយមកប្តឹងរាយការណ៍ជូនសមត្ថកិច្ចចុះមកឃាត់ខ្លួនតែម្តង។ តាមការបំភ្លឺពីក្មេងស្រីរងគ្រោះបានបញ្ជាក់ថាឪពុករបស់ខ្លួនបានធ្វើសកម្មភាពចាប់រំលោភខ្លួនបានចំនួនប្រាំដងរួចមកហើយ ហើយខ្លួនធ្លាប់និយាយប្រាប់ជីដូនរបស់ខ្លួនដែរតែគាត់មិនជឿ លុះដល់ពេលកើតហេតុក្រោយនេះ បានម្តាយមកទាន់។ បច្ចុប្បន្ននគរបាល
January 21, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញមានករណីហិង្សារវាងសិស្សសាលារហូតបណ្តាលឲ្យសិស្សម្នាក់ស្លាប់បាត់បង់ជីវិតថែមទៀតផង ហើយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំចំនួន៧ចំនុច ដើម្បីពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ ទន្ទឹមនឹងនេះក្រសួងសង្កេតឃើញថា នៅមានគ្រឹះស្ថានសិក្សាមួយចំនួនតូច មិនទាន់អនុវត្តឲ្យបានពេញលេញ ជាពិសេសការគ្រប់គ្រង់អ្នកសិក្សានៅក្នុងបរិវេណគ្រឹះស្ថានសិក្សា ដោយមិនបានផ្សព្វផ្សាយ និងអនុវត្តបទបញ្ជាផ្ទៃក្នុង របស់គ្រឹះស្ថានសិក្សា ឲ្យបានទូលំទូលាយ និងមានការទទួលខុសត្រូវនៅឡើយ ដែលបង្កឲ្យមានអំពើហិង្សា និងបាតុភាពអសកម្មនានាកើតឡើង។ សេចក្តីណែនាំទាំង៧ចំណុច ដែលក្រសួងអប់រំ យុវជន និងកីឡា ដាក់ចេញនោះរួមមាន៖ អត្ថបទ៖ សេម
January 20, 2020 - ព័ត៌មានជាតិ
នៅមុននេះបន្តិចក្រសួងបរិស្ថានបានឲ្យដឹងថា យោងតាមលទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញបានមានគុណភាពល្អប្រសើរឡើងវិញហើយ ដោយប៉ារ៉ាម៉ែត្រ កំហាប់ភាគល្អិតនិចល PM2.5 បានស្ថិតនៅក្រោមកម្រិតស្តង់ដារកំណត់។ ចំណែកស្ថានភាព គុណភាពខ្យល់ នៅតាមបណ្តាខេត្តនានាក៏មានគុណភាពល្អផងដែរ។ មន្ត្រីជំនាញក្រសួងបរិស្ថាននៅតែ តាមដានបន្តទៀត លើស្ថានភាពគុណភាពខ្យល់នេះ។ ប្រសិនបើមានអ្វីប្រែប្រួល ក្រសួងបរិស្ថាននឹងជម្រាបជូនដំណឹងភ្លាមៗ៕
January 20, 2020 - សុខភាព
គ្រប់គ្នាប្រាកដជាដឹងខ្លះហើយពីប្រយោជន៍របស់កាហ្វេ ដែលមិនត្រឹមតែជាភេសជ្ជៈមួយពេញនិយម តែកាហ្វេថែមទាំងផ្តល់គុណសម្បត្តិមួយចំនួនដល់រាងកាយទៀតផង។ ថ្មីៗនេះ ការស្រាវជ្រាវមួយធ្វើឡើងនៅប្រទេសសិង្ហបុរីបានបង្ហាញនូវហេតុផលមួយ ថាកាហ្វេជួយឱ្យអ្នកធាត់ស្រកទម្ងន់ដោយសារភេសជ្ជៈនេះ។ ការស្រាវជ្រាវដោយក្រុមការងារសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិក បានសិក្សាពិនិត្យលើឥទ្ធិពលកាហ្វេទៅលើរាងកាយ ដោយបានតាមដានលើការទទួលទានកាហ្វេរបស់អ្នកស្ម័គ្រចិត្ត១២៦នាក់នៅប្រទេសសិង្ហបុរី ដែលពួកគេទាំងនោះ ភាគច្រើនជាអ្នកមានបញ្ហាធាត់លើសទម្ងន់។ ក្នុងការតាមដានរយៈពេល៦ខែ អ្នកស្រាវជ្រាវបានរកឃើញថា ទម្ងន់ជាសរុបរបស់អ្នកស្ម័គ្រចិត្តបានស្រកប្រមាណ៤ភាគរយ ពិសេសលើអ្នកដែលបានទទួលទានកាហ្វេប្រមាណ៤ពែង ក្នុងរបបអាហារប្រចាំថ្ងៃ។ ជាមួយលទ្ធផលនេះ លោក Derrick Johnston វេជ្ជបណ្ឌិតដែលដឹកនាំការស្រាវជ្រាវ បានឱ្យដឹងថា ការណ៍ដែលកាហ្វេបានជួយឱ្យរាងកាយមនុស្សស្រកទម្ងន់ នោះក៏ព្រោះសារធាតុកាហ្វេអ៊ីន បានជួយជំរុញប្រតិកម្មរំលាយអាហារក្នុងរាងកាយ ដែលជាហេតុនាំឱ្យធាតុកាល់ឡូរីក្នុងខ្លួន ត្រូវបានដុតរំលាយច្រើនគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងណា លោក Connie Diekman អ្នកជំនាញផ្នែកអាហារូបត្ថម្ភនៃវិទ្យាស្ថានស្រាវជ្រាវពីរបបអាហារនៃសហរដ្ឋអាមេរិក
January 20, 2020 - អន្តរជាតិ
មនុស្សមួយចំនួនបានជួបនឹងបញ្ហាធុំក្លិនជើង ដែលធ្វើឲ្យពួកគេមានការខ្មាស់អៀនចំពោះខ្លួនឯង និងមនុស្សដែលនៅជុំវិញខ្លួន ហើយបញ្ហាបែបនេះត្រូវបានគេស្គាល់ថាជាជំងឺ Bromodosis ឬជាភាសាខ្មែរហៅថា ‘ជំងឺធុំក្លិនជើង’ នេះឯង។ បញ្ហាធុំក្លិនជើងនេះដែរ គឺបណ្ដាលមកពីញើស និងស្បែកជើងដែលអ្នកកំពុងប្រើប្រាស់។ ការសិក្សាមួយបានបង្ហាញថា ជើង និងដៃគឺមានក្រពេញញើសច្រើនជាងផ្នែកដ៏ទៃទៀតនៃរាងកាយរបស់មនុស្ស។ បញ្ហាដែលធ្វើឲ្យមានក្លិនមិនល្អនោះគឺ បណ្ដាលមកពីជើង និងស្បែករបស់អ្នក។ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាម ឬខ្សោយចរន្តឈាម អ្នកត្រូវប្រញាប់ទៅពិភាក្សាជាមួយអ្នកផ្ដល់ប្រឹក្សាផ្នែកសុខភាពមុននឹងអ្នកព្យាយាមដោះស្រាយបញ្ហាដោយខ្លួនឯង។ តែទោះយ៉ាងណា អ្នកកុំបារម្ភចំពោះបញ្ហាទាំងអស់នេះអី ដោយគ្រាន់តែអនុវត្តតាមវិធីទាំង ៦ចំណុច ដូចខាងក្រោម៖ ១. ការលាងសម្អាតជើងជាប្រចាំរាល់ថ្ងៃ ដើម្បីថែរក្សាជើងរបស់អ្នកពីការធុំក្លិនមិនល្អ អ្នកត្រូវលាងសម្អាតជើងអោយមានអនាម័យល្អជារៀងរាល់ថ្ងៃជាមួយនឹងទឹកក្ដៅ និងសាប៊ូកម្ចាត់មេរោគ។ ការលាងសម្អាតសារធាតុកខ្វក់ ញើស និងក្លិនស្អុយចេញពីជើងរបស់អ្នក
January 20, 2020 - PR
កន្លងមកស្ថានីយទូរទស្សន៍ភីអិនអិនតែងតែបានយកចិត្តទុកដាក់ក្នុងការបង្កើតនូវកម្មវិធីប្លែកៗ ថ្មីៗ ដែលផ្តល់នូវចំណេះដឹង ការកម្សាន្តយ៉ាងសំបូរបែប តម្រូវគ្រប់វ័យ និងគ្រប់តម្រូវការរបស់ទស្សនិកជន។ ជារៀងរាល់ចុងសប្តាហ៍ទស្សនិកជនតែងតែបានទស្សនា និងកម្សាន្តអារម្មណ៍ជាមួយកម្មវិធីតន្ត្រី ដែលប្រជុំទៅដោយតារាចម្រៀងដែលមានឈ្មោះបោះសម្លេង មានសម្លេងពិរោះ ទាំងតារាចម្រៀងជាតិ និងអន្តរជាតិ ដូចជា កម្មវិធីតន្ត្រី Boostrong Music On Fire ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៤:៣០នាទីល្ងាច កម្មវិធីតន្ត្រី Anchor Fun Zone ផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៨:០០យប់ និងកម្មវិធីកម្សាន្តផ្សេងៗទៀត។ ដោយឡែក កម្មវិធីតន្ត្រីថ្មីសន្លាងមួយទៀតដែលភីអិនអិននឹងចាប់ផ្តើមដំណើរការផ្សាយនៅដើមខែកុម្ភៈតទៅគឺកម្មវិធី Freshy Happy Concert។
January 20, 2020 - សុខភាព
រើមជាជំងឺសើស្បែកមួយដែលគ្នាយើងមួយចំនួនធ្លាប់កើត។ តែទាស់ត្រង់ថាអ្នកខ្លះទៅរកពេទ្យឲ្យព្យាបាល និងអ្នកខ្លះទៀតនៅធ្វើតាមបែបបុរាណទៅរកគ្រូស្ដោះ ផ្លុំ ឬវ៉ៃឲ្យឆាប់ចេញអស់។ ទង្វើបែបនេះត្រូវលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅថា អាចឈឺលើសដើមទៅវិញ។ លោកបានបញ្ជាក់ទៀតថា ជំងឺរើមបង្កឡើងដោយវីរុស Varicella-zoster ដូចគ្នាទៅនឹងជំងឺអុតស្វាយដែរ តែបើនិយាយឲ្យស្រួលស្ដាប់ទៅវានៅក្នុងអម្បូរតែមួយ។ អ្នកកើតជំងឺនេះសុទ្ធសឹងតែជាអ្នកដែលធ្លាប់កើតមានជំងឺអុតស្វាយ ព្រោះវាបង្កឡើងដោយវីរុសដូចគ្នា។ មេរោគក្រោយពេលចូលទៅសំងំក្នុងប្រព័ន្ធប្រសាទហើយ វារង់ចាំឱកាសលេចឡើងនៅពេលប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ ដូចជាញ៉ាំអាហារមិនទៀងទាត់ ស្រ្តេស រាងកាយមិនបានងូតទឹកសម្អាត ជាពិសេសអ្នកកើតជំងឺអេដស៍ឧស្សាហ៍ចេញខ្លាំងណាស់។ ផលវិបាកនៃជំងឺរើម គឺឈឺ ក្តៅ មានលេចចេញពងទឹកតូចៗ ធ្វើឲ្យស្បែកខូចដោយបន្សល់ស្លាកស្នាម។ លោកបន្តទៀតថា នៅពេលដែលប្រព័ន្ធការពាររាងកាយយើងខ្លាំងវានឹងបាត់ដោយខ្លួនឯង តែសម្រាប់អ្នកខ្លះទៀតអាចនឹងប្រើពេលព្យាបាលយូរ ហើយអ្នកមានប្រព័ន្ធការពាររាងកាយខ្លាំងងាកទៅរកគ្រូខ្មែរ ដូចនេះពេលស្ដោះ ផ្លុំ
January 20, 2020 - សង្គម
ចាប់តាំងពីពេលដែលយុវជន ហុង ភារិន ជានិស្សិតអាហារូបករណ៍នៅប្រទេសថៃបានចូលរួមប្រកួតក្នុងកម្មវិធី SUPER 100 និងបង្ហាញសមត្ថភាពពិសេសរហូតទទួលបានរហស្សនាមថាជា អច្ឆរិយកម្ពុជា ពីប្រទេសថៃ យុវជនរូបនេះក៏ទទួលបានការកោតសរសើរពីប្រជាពលរដ្ឋនៅកម្ពុជាជាច្រើន ហើយ ហុង ភារិន ក៏បានបន្តសមត្ថភាពខ្លួនចូលរួមប្រកួតសមត្ថភាពការចងចាំនៅប្រទេសចិនផងដែរ។ ក្នុងនោះផងដែរថ្មីៗនេះ ហុង ភារិន ក៏បានបញ្ចេញវីដេអូជាលើកដំបូងទាក់ទងនឹងការចងចាំ ដោយ ហុងភារិន បានរៀបរាប់ថា៖ “នេះជាលេីកដំបូងដែលខ្ញុំធ្វេីវីដេអូ ដូច្នេះបេីសិនមានកំហុសឆ្គងត្រង់កន្លែងណាសូមមេត្តាអធ្យាស្រ័យផង។ បេីសិនមានចម្ងល់ទាក់ទងនឹងការចងចាំអាច ខមិន (comment) នៅខាងក្រោមវីឌេអូបាន ខ្ញុំនឹងព្យាយាមឆ្លេីយតបតាមដែលអាចធ្វេីបាន។ សង្ឃឹមថាវីឌីអូនេះអាចជាប្រយោជន៍បន្តិចបន្តួចសំរាប់បងប្អូនទាំងអស់គ្នា”៕ តោះចង់ជ្រាបច្បាស់មកទស្សនាវីដេអូនៅខាងក្រោម៖
January 20, 2020









