ខ្មែរណូត

ស្វែងរក

  • សង្គម

    លោកជំទាវ អ៊ូ ធីតាពៅ គួចចំរើន ត្រៀមរួចជាស្រេចសម្រាប់ការសម្តែងល្ខោនព្រះរាជទ្រព្យជាលើកដំបូង ដើម្បីរៃអង្គាសថវិកាជួយអ្នករបាំបុរាណក្រីក្រ

    BY Khmernote Media January 21, 2020
    លោកជំទាវ អ៊ូ ធីតាពៅ គួចចំរើន ត្រៀមរួចជាស្រេចសម្រាប់ការសម្តែងល្ខោនព្រះរាជទ្រព្យជាលើកដំបូង ដើម្បីរៃអង្គាសថវិកាជួយអ្នករបាំបុរាណក្រីក្រ

    ធ្មេចបើកៗការសម្តែងល្ខោនព្រះរាជទ្រព្យជាលើកដំបូង របស់ភរិយាឯកឧត្តមអភិបាលខេត្តព្រះសីហនុ លោកជំទាវ អ៊ូ ធីតាពៅ គួចចំរើន កាន់តែកៀកចូលមកដល់ ដោយថ្មីៗនេះលោកជំទាវ និងក្រុមរបាំព្រះរាជទ្រព្យស័្មគ្រចិត្តជាច្រើននាក់បានចូលរួមក្នុងការហាត់សម។ លោកជំទាវ អ៊ូ ធីតាពៅ គួចចំរើន បានធ្វើការហាត់សម្តែងរបាំព្រះរាជទ្រព្យ ល្ខោនបុរាណ រឿង«ព្រះអនុរទ្ធនាងឱសា» ហើយការសម្តែងនេះក៏ជាការសម្តែងលើកទី១របស់លោកជំទាវផងដែរ។

    ការសម្តែងរឿង ព្រះអនរុទ្ធនឹងព្រះនាងឱស្សា ទម្រង់ល្ខោនព្រះរាជទ្រព្យនឹងសម្តែងក្នុងខែមីនា ឆ្នាំ២០២០ នៅសាលមហោស្រពចតុមុខ។ លោកជំទាវ អ៊ូ ធីតាពៅ គួចចំរើន បានថ្លែងប្រាប់ទៅកាន់សារព័ត៌មានក្នុងស្រុកមួយថា ក្នុងការរៀបចំសំដែងរបាំព្រះរាជទ្រព្យ រឿង«ព្រះអនុរទ្ធនាងឱសា» នេះដោយសារតែលោកជំទាវចង់ចូលរួមលើកស្ទួយសិល្បៈរបាំខ្មែរ ហើយព្រមទាំងធ្វើការរៃអង្គាសថវិកាដើម្បីយកទៅជួយអ្នករបាំបុរាណក្រីក្រ តាមរយៈកាកបាទក្រហមកម្ពុជា៕

    រូបភាព៖ Hattha ហត្ថា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay