សួនផ្កាមួយកន្លែងមានទីតាំងជាប់ចំការទំពាំងបាយជូរបាណន់ បង្ហាញភាពស្រស់ស្អាតឃើញហើយពិតជាទ្រាំមិនបានចង់ទៅថតរូបលេងកម្សាន្ត
- January 13, 2020
ខេត្តបាត់ដំបង ជាខេត្តមួយក្នុងចំនោមខេត្តទាំងអស់នៃព្រះរាជាណាចក្រកម្ពុជាដែលមានកន្លែងទេសចរណ៍វប្បធម៌ មានកន្លែងកម្សាន្តជាច្រើនហើយទាំងអស់នេះហើយគឺជាសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ចង់មកទស្សនា។ យ៉ាងណាមិញថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវទិដ្ឋភាពសួនផ្កាមួយកន្លែងដែលមានការរៀបចំតុបតែងដាំផ្កាស្រស់មើលឃើញហើយពិតជាទ្រាំមិនបានចង់ទៅកម្សាន្តថតរូបលេងកម្សាន្ត។

កន្លែងដែលអ្នកលេងបណ្តាញសង្គមបានបង្ហោះនេះមានឈ្មោះ ផ្ទះផ្កា Begonia ដែលមានទីតាំងនៅក្បែរចំការទំពាំងបាយជូរតាមផ្លូវបាណន់ ស្ថិតនៅក្នុងភូមិបត់សាលា ឃុំឈេីទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ នេះបើរូបភាពពីគណនីហ្វេសប៊ុកឈ្មោះ Phab Sunda ដែលបានទៅលេងកម្សាន្ត បានសរសេររៀបរាប់ថា៖ “ផ្ទះផ្កា Begonia ទីតាំងខេត្តបាត់ដំបង ជាប់ចំការទំពាំងបាយជូរបាណន់ គេUpdate Version2 ផ្កាស្រស់ពិតៗ”៕








- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






