Khmernote Media
  • ព័ត៌មានជាតិ

    ព្រះរាជសាររំលែកទុក្ខ នៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជូនដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុ បាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប ដែលបណ្តាលឲ្យជនរងគ្រោះចំនួន ៣៦នាក់បានស្លាប់។ សូមរំលឹកថាសរុបជនរងគ្រោះដែលសង្រ្គោះយកចេញបានពីអគារគឺមានចំនួន ៥៩នាក់ ក្នុងនោះមានជនរងគ្រោះស្លាប់៣៦នាក់ (ស្រី១៤នាក់) និងជនរងគ្រោះដែលមានជីវិតនៅរស់គឺមាន ២៣នាក់ (ប្រុស១៥ និងស្រី៨នាក់)។ សូមបញ្ជាក់ផងដែរថា អគារធ្វើពីស៊ីម៉ង់បេតុងសសៃដែកកម្ពស់៧ជាន់ថ្មីនេះ បានបាក់រលំនៅម៉ោងប្រមាណ ៤:៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ អាគារខាងលើនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០% ហើយដែលបានបាក់រលំនៅពេលដែលចាក់ប្លង់សេជាន់លើបង្អស់។ ខាងក្រោមនេះជាព្រះរាជសាររំលែកទុក្ខ៖ ប្រភព៖

    January 8, 2020
  • សុខភាព

    ពេល​ដឹង​ខ្លួន​ថា​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែងតែ​ព្រួយបារម្ភ​ខ្លាំង​ទៅ​លើ​ថវិកា​ត្រូវ​ចំណាយ​ពេល​សម្រាល និង​ការ​ទិញ​សម្ភារៈ​កូន ព្រោះ​ខ្លាច​មិន​គ្រប់ ឬ​ដំណើរការ​សម្រាល​មាន​ភាព​រអាក់រអួល។ ដូចនេះ​ហើយ​យើង​ច្រើនតែ​លួច​សួរ​ពី​អ្នក​មាន​បទពិសោធន៍​ថា គួរ​មាន​ប្រាក់​ប៉ុន្មាន​ទើប​គ្រប់​ក្នុង​ពេល​ពេល​សម្រាលកូន​នៅ​មន្ទីរពេទ្យ និង​ទុក​ទប់ទល់​ពេល​សម្រាល​មាតុភាព។ ដើម្បី​ដឹង​ពី​​ទំហំ​​នៃ​​ការ​​ចំណាយ Helloគ្រូពេទ្យ បាន​សាកសួរ​ម៉ាក់​ៗ​ជាច្រើន​ដែល​បាន​ត្រៀម​ថវិកា​​គ្រប់គ្រាន់​ទៅ​តាម​ជីវភាព សម្ភារៈ​ចាំបាច់ រឿង​សំខាន់​អំឡុង​ពេល​សម្រាល និង​តម្រូវ​ការ​បន្ទាន់​ពេល​សម្រាលកូន។ ១- ជម្រើស​សម្រាល សម្រាប់​ម៉ាក់​ៗ លីន ដាណេ វិញ​បាន​លើក​ឡើង​ថា គ្រាន់តែ​ដឹង​ខ្លួន​មាន​ផ្ទៃពោះ​ភ្លាម អ្នកនាង​គិត​ដល់​មធ្យោបាយ​សម្រាល​បាត់​ទៅ​ហើយ ព្រោះ​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ និង​គ្មាន​កម្លាំង​គ្រប់គ្រាន់ បើ​សម្រាល​តាម​ធម្មជាតិ។ ដូចនេះ​បាន​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ហើយ​វិធី​ល្អ​មានតែ​វះកាត់ ប៉ុន្តែ​ការ​ចំណាយ​លើ​ការ​វះកាត់​ពិតជា​ថ្លៃ​ជាង​សម្រាល​ធម្មជាតិ។ បុគ្គលិក​ផ្នែក​ផ្ដល់​ព័ត៌មាន​ក្នុង​ក្រុមហ៊ុន​ឯកជន​បាន​លើក​ឧទាហរណ៍​ថា បើ​សម្រាល​ធម្មជាតិ​នៅ​មន្ទីរ​សម្ភព​ផ្សេង​ៗ ៤០០-៦០០ បន្ទប់​ល្មម ហើយ​បើ​វះ​តម្លៃ​អាច​គុណ​នឹង ២។

    January 8, 2020
  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកំពង់ស្ពឺមានកិត្តិយស សូមគោរពជម្រាបជូនឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោកលោកស្រី សាធារណជនទូទៅ នឹងប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា សមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) សហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ដែលមានមន្ទីរសុខាភិបាលខេត្តជាសេនាធិការក្នុងការសម្របសម្រួល នឹងធ្វើការពិនិត្យព្យាបាលវះកាត់ជំងឺទូទៅ និងចែកថ្នាំជូនដល់បងប្អូនប្រជាពលរដ្ឋនិងសាធារណជនទូទៅដោយឥតគិតថ្លៃ ថ្ងៃអាទិត្យ ៣រោច ដល់ថ្ងៃសុក្រ ៨រោច ខែបុស្សឆ្នាំកុរឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែមករាដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០ ចាប់ពីម៉ោង ៧៖០០ នាទីព្រឹក នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដែលផ្ដល់នូវសេវាព្យាបាលជម្ងឺទូទៅ ជម្ងឺវះកាត់ភ្នែក វះកាត់ទូទៅ (ជំងឺក្លន ដុំសាច់នានា)

    January 8, 2020
  • ព័ត៌មានជាតិ

    កាលពីកំឡុង ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យ ស្ថានភាពផ្លូវទាំង៣៤ខ្សែ ប្រវែងសរុបជាង ៨៤គីឡូម៉ែត្រ ក្នុងខេត្តព្រះសីហនុ ដើម្បីប្រែក្លាយក្រុងព្រះសីហនុទៅជាទីក្រុងទំនើបមានសោភណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច ជាមួយនឹងទំហំទឹកប្រាក់វិនិយោគជាង២០០លានដុល្លាររបស់រាជរដ្ឋាភិបាលកម្ពុជាលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្ត ព្រះសីហនុក្នុងគោលបំណងកែប្រែក្រុងព្រះសីហនុឲ្យក្លាយជាទីក្រុងទំនើប និងជាតំបន់សេដ្ឋកិច្ចពហុប៉ូលរបស់កម្ពុជា។ ថ្មីៗនេះផងដែរ ឯកឧត្តម ជា សុផារ៉ា បានបង្ហាញពីគម្រោងសាងសង់រង្វង់មូល និងផ្លូវត្រីកោណផ្លូវប្រសព្វនៅខេត្តព្រះសីហនុចំនួន០៣ ដែលសុទ្ធតែមានរចនាបថខ្មែរតែម្តង។ + ទី១៖ រង្វង់មូលព្រះថោង នាងនាគ ស្ថិតនៅលើមហាវិថីជំទាវម៉ៅ

    January 8, 2020
  • អន្តរជាតិ

    តារាសម្តែងហូលីវូដ Chris Hemsworth បានប្រកាសបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន១លានដុល្លារអាមេរិក (USD1,000,000) ដើម្បីជួយដល់ការពន្លត់អគ្គិភ័យនៅអូស្រ្តាលី ខណៈដែលភ្លើងឆេះព្រៃនៅប្រទេសអូស្រ្តាលីបានកំពុងបន្តយ៉ាងខ្លាំងក្លាឆាបឆេះព្រៃអស់រាប់លានហិចតា មនុស្សជាង ២០នាក់ និងជីវិតសត្វរាប់ពាន់លានត្រូវបានបាត់បង់ជីវិត។ Hemsworth បាននិយាយនៅលើបណ្តាញសង្គម Instagram ថា ៖ “ខ្ញុំចង់គាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃក្នុងប្រទេសអូស្ត្រាលី។ ក្រុមគ្រួសារនិងខ្ញុំ កំពុងបរិច្ចាគថវិកា១លានដុល្លារ ដោយសង្ឃឹមថាអ្នកទាំងអស់គ្នាអាចចូលរួមដែរ។ លោកក៏បានបន្តថា លោកបានបន្ថែមតំណភ្ជាប់ដើម្បីឲ្យអ្នកចង់បរិច្ឆាគថវិកាគាំទ្រដល់ក្រុមពន្លត់អគ្គីភ័យ អង្គការសប្បុរសធម៌ដែលកំពុងខិតខំប្រឹងប្រែងដើម្បីផ្តល់ការគាំទ្រនិងការសង្គ្រោះក្នុងកំឡុងពេលដ៏លំបាកនេះ។ បញ្ហាភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្រ្តាលីបានសម្លាប់សត្វប្រមាណជា ៥០០ លានក្បាល បើគិតមកត្រឹមពេលបច្ចុប្បន្ននេះ។ អ្វីដែលជាការសោកស្តាយបំផុតនោះគឺ សត្វខ្លាឃ្មុំអូស្រ្តាលី (ប្រភេទសត្វកម្រដែលមានតែនៅលើទឹកដីអូស្ត្រាលី) ប្រមាណជា ៨ ០០០ ក្បាលក៏ត្រូវបានស្លាប់ក្នុងហេតុការណ៍នេះដែរ។ ក្រៅតែពីជីវិតសត្វក៏មានដែររុក្ខជាតិកម្រនិងដើមឈើធំៗជាច្រើនត្រូវបានឆេះខ្ទេចខ្ទី

    January 8, 2020
  • ព័ត៌មានជាតិ

    ប៉ារីស៖ ជារឿងគួរឲ្យសោកស្តាយដោយវរសិល្បករព្រឹទ្ធចារ្យ ប៊ីវ ឆៃលាង ជាអ្នកនិពន្ធដ៏ល្បីល្បាញ មានស្នាដៃដឹកនាំរឿងខ្មែរល្បីៗជាច្រើន បានទទួលមរណភាពនៅថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១និង៥៥នាទី រំលងអាធ្រាត នាគេហដ្ឋានរបស់លោក ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ ៩៣ឆ្នាំ ដោយជរាពាធ។ លោក​កើត​នៅ​ថ្ងៃ​៤ ខែ​តុលា ឆ្នាំ​១៩៣០ ក្នុង​ភូមិ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់​ចាម។ យោងតាមប្រភពពី “ក្រុមព្រះសុរិយា” វរសិល្បករព្រឹទ្ធចារ្យ ប៊ីវ ឆៃលាង មិនត្រឹមតែជាកវីកំពូលមួយរូបនោះទេ លោកក៏ជាផលិតករភាពយន្តដ៏ឆ្នើមមួយរូបផងដែរ ស្នាដៃភាពយន្តជាច្រើនរបស់លោកសុទ្ធសឹងតែមានឈ្មោះល្បីល្បាញពេញប្រទេសកម្ពុជានិងនៅបរទេស ហើយខ្សែភាពយន្តទាំងនោះមានដូចជា រឿង

    January 8, 2020
  • PR

    ថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២០ ទីក្រុងប៉េកាំង ប្រទេសចិន៖ realme ជាម៉ាកសញ្ញារបស់ក្រុមហ៊ុនស្មាតហ្វូនដែលមានភាពលេចធ្លោជាខ្លាំង បានប្រកាសសម្ពោធស្មាតហ្វូនថ្មីគឺ realme X50 ដែលជាស្មាតហ្វូនបំពាក់ដោយបច្ចេកវិទ្យា 5G ដំបូងបង្អស់របស់ខ្លួននៅថ្ងៃនេះ។ នេះសបញ្ជាក់ឲ្យឃើញពីការ ឈានចូលក្នុងសម័យបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន realme។ នាពេលអនាគត realme អាចនឹងកាន់កាប់តំណែង ម៉ាកទូរស័ព្ទដែលពេញនិយមបំផុតសម្រាប់ការប្រើប្រាស់ បច្ចេកវិទ្យា 5G ហើយអាចផលិតស្មាតហ្វូនដែលបំពាក់ដោយបច្ចេកវិទ្យា 5G យ៉ាងទាន់សម័យនិងមានតម្លៃសមរម្យសម្រាប់យុវវ័យផងដែរ។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុន realme ក៏បន្តការសហការរបស់ខ្លួនជាមួយលោក Naoto

    January 7, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញសេចក្តីបកស្រាយបំភ្លឺរបស់ប៉ុស្តិ៍​នគរបាលរដ្ឋបាលស្រះចក អធិការដ្ឋាននគរបាលខណ្ឌដូនពេញ លេីករណីដែលសារព័ត៌មានមួយចំនួន ដែលបាន ផ្សាយផ្ទាល់ទាក់ទងទៅនឹងករណីមួយនៅសង្កាត់ស្រះចក (អតីតបឹងកក់) កាលពីយប់ថ្ងៃទី ០៦ មករា ឆ្នាំ២០២០ ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង២២ ម៉០០នាទី ក្រោយពីទទួលបានព័ត៌មានថាមានករណី​ បុរសម្នាក់បន្លំធ្វើជាសមត្ថកិច្ចចាប់ឃាត់មនុស្ស នៅចំណុច ផ្លូវអ៊ែរ៦ ភូមិ៣ សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ រាជ​ធានី​ភ្នំពេញ​ កម្លាំងប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនបុរសទាំងពីរនាក់មកទីស្នាក់ប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។ ក្រោយពីធ្វើការសាកសួរបានអោយដឹងថា បុរស​ម្នាក់​ឈ្មោះ​ ម៉េត​

    January 7, 2020
  • សិល្បៈ

    កាលពីពេលថ្មីៗនេះ អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះសារខ្លោចចិត្តមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយចូលរួមរំលែកទុក្ខដល់លោក យូ ឌីស្កូ ដែលបានបាត់បង់អ្នកម្តាយជាទីស្រលាញ់កាលពីយប់មិញ ដោយអ្នកនាងមិនបានបញ្ជាក់អំពីមូលហេតុមរណភាពរបស់អ្នកម្តាយលោក យូ ឌីស្កូ ឡើយ។ អ្នកនាង ទូច ស្រីល័ក្ខ បានឲ្យដឹងដូច្នេះថា៖ “រូបខ្ញុំពិតជារន្ធត់ណាស់ដែរបានទទួលដំណឹងថាម៉ាក់អ៊ុំត្រូវជាម្តាយបងស្កូរទទួលមរណៈភាពនៅវេលាម៉េាង១០យប់មិញនេះជាទុក្ខដ៏ធំរបស់បងស្កូរនៅពេលនេះបងកំព្រាកហេីយបាត់ទាំងម្តាយបាត់ទាំងឱពុកពុទ្ធេារអេីយហេតុអីក៏កេីតមកលេីករូបបងបែបនេះ ខ្ញុំដឹងថារូបបងកំពុងមានទុក្ខធំណាស់ដេាយខ្លួនបងមិនទាន់បានជាសះស្បេីយនៅឡេីយ បណ្តាំម៉ាក់អ៊ុំបានប្រាប់ខ្ញុំថាកូនកុំទុកស្កូរអេាយនៅម្នាក់ឯងណាកូនណា សូមបងប្អូនសិល្បះករនឹងសិល្បះការនីនឹងបងប្អូនដែរស្គាល់បងស្កូរកុំទុកអេាយគាត់នៅម្នាក់ឯងសូមចូលរួមទៅចូលបុណ្យម្តាយរបស់គាត់ផង នៅពេលនេះគាត់ឈរលែងនឹងហេីយបានបាត់ម្តាយជាទីស្រលាញ់រៀងរហូតគ្មានថ្ងៃត្រឡប់ក្រេាយទៀតទេ”៕

    January 7, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ក្រោមការដឹកនាំ និងសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនឹងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ បានចុះធ្វើការបង្ក្រាបទីតាំងភ្នាល់ហ្គេមខុសច្បាប់ជាបន្ដបន្ទាប់ចំនួន០៤ទីតាំង ស្ថិតក្នុងភូមិសាស្ដ្រសង្កាត់លេខ៣ ក្រុង/ខេត្ដព្រះសីហនុ ។ + ទីតាំងទី១ មណ្ឌលកំសាន្ដតាចុងហ័រ នៅភូមិ១ សង្កាត់លេខ៣ អ្នកកាន់កាប់ទីកន្លែងឈ្មោះ NENG CHUN PING ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិចិន យើងពិនិត្យឃើញមាន៖ តុល្បែងបាញ់ត្រី

    January 7, 2020