Khmernote Media
  • ព័ត៌មានជាតិ

    បើយោងតាមការបញ្ជាក់ពី កងពលតូចលេខ៧០ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ក្រុមជួយសង្គ្រោះបានរកឃេីញសាកសពទារក និងស្រ្តីម្នាក់ទៀតនៅក្នុងគំនរអគារបាក់រលំនា ហើយសាកសពទាំង២នាក់នេះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ។ គិតមកត្រឹមវេលាម៉ោង០៨ និង២០នាទីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ ក្រុមជួយសង្គ្រោះបានធ្វើការជួយសង្គ្រោះជនរងគ្រោះ ដែលកប់នៅក្រោមគំនរបាក់បែករបស់អគារបាក់រលំនៅខេត្តកែប មានចំនួនសរុប៤៥នាក់ ក្នុងនោះមានអ្នកស្លាប់២២នាក់ (ប្រុស១៣នាក់ និងស្រី០៩នាក់) និងអ្នកនៅរស់រានមានជីវិតចំនួន២៣នាក់៕  

    January 5, 2020
  • ព័ត៌មានជាតិ

    ខេត្តកែប៖ គិតមកត្រឹមវេលាម៉ោង០៨ និង២០នាទីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ ក្រុមជួយសង្គ្រោះបានធ្វើការជួយសង្គ្រោះជនរងគ្រោះ ដែលកប់នៅក្រោមគំនរបាក់បែករបស់អគារបាក់រលំនៅខេត្តកែប មានចំនួនសរុប៤៥នាក់ ក្នុងនោះមានអ្នកស្លាប់២២នាក់ (ប្រុស១៣នាក់ និងស្រី០៩នាក់) និងអ្នកនៅរស់រានមានជីវិតចំនួន២៣នាក់។ សូមបញ្ជាក់ផងដែរថា អគារធ្វើពីស៊ីម៉ងត៍បេតុងសរសៃដែកកម្ពស់៧ជាន់ថ្មីនេះ បានបាក់រលំនៅម៉ោងប្រមាណ ៤ និង៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់ជាប់នៅក្នុងនេះបាក់រលំ។ ក្រោយកើតមានហេតុការណ៍នេះភ្លាម សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះទៅពិនិត្យផ្ទាល់ដល់កន្លែងកើតហេតុតែម្តង៕  

    January 5, 2020
  • ព័ត៌មានជាតិ

    ដើម្បីចូលរួមរំលែកទុក្ខលំបាកដល់ក្រុមគ្រួសារជនរងគ្រោះពីការបាក់រលំអគារនៅខេត្តកែប លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក្នុងនាមជា ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាលនិងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ បានចូលរួមឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារសហរដ្ឋអាមេរិកតាមរយៈរាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមពីលើការជួយឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តំណាងឱ្យបុគ្គលិកលោកគ្រូអ្នកគ្រូនិងសិស្សនុសិស្សទាំងអស់ក៏សូមចូលរួមចែករំលែកទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសារជនរងគ្រោះទាំងអស់នៅក្នុងហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះផងដែរ។ អគារកំពុងសាងសង់កម្ពស់៧ជាន់មានទីតាំងស្ថិតនៅក្នុងក្រុងកែប ស្រាប់តែរលំបាក់ស្រុតដល់ដីនៅវេលាម៉ោងប្រមាណ៤រសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ម្សិលមិញ។

    January 4, 2020
  • ព័ត៌មានជាតិ

    ទឹកដោះម្តាយថ្លៃ! រំភើបជំនួស ទីបំផុតក្រុមសង្គ្រោះ បានជួយជនរងគ្រោះពីរនាក់បងប្អូនស្រីមួយប្រុសមួយ ជាប់នៅក្នុងគំនរបេតុង ចេញបានហើយ បន្ទាប់ពីឮសម្លេងជនរងគ្រោះស្រែកហៅឲ្យជួយ។ សម្តេចតេជោ បានបង្ហោះក្នុងហ្វេសបុកផេក ឲ្យដឹងថា៖ ក្នុងនាមជាប្រមុខដឹកនាំ​ និងក្នុងនាមជាឳុក​ប្រកបដោយព្រហ្មវិហាធម័​ សម្តេចតេជោ​ ហ៊ុ​ន​ សែន​ មានសេចក្តីរំភេីបរីករាយឥតឧបមា​ ដែលបានឃេីញកូនចៅនៅមានជីវិតដូចការទន្ទឹងរង់ចាំនឹងចង់បានរបស់សម្តេច។ ជិវិតមនុស្សយេីង​ពិតជាថ្លៃមែន។ នៅពេលនះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកំពុងនៅមន្ទីរពេទ្យបង្អែកខេត្តដេីម្បីពិនិត្យការព្យាបាលជូនដល់បងប្អូនរងគ្រោះទាំងអស់ ដេីម្បីឆាប់បានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារឡេីងវិញ៕

    January 4, 2020
  • ព័ត៌មានជាតិ

    មុននេះបន្តិចសម្តេចតេជោបានបង្ហោះឲ្យដឹងថា៖ នៅពេលនេះគឺម៉ោង​ 7:48 យប់ថ្ងៃសៅរ័ទី​4 មករា​ក្រុមការងារសង្រ្គោះបន្ទាន់គឺបានឮសម្លេងជនរងគ្រោះពីរនាក់បងប្អូនស្រីមួយប្រុសមួយជាប់នៅក្នុងគំនរបេតុងបានស្រែកដង្ហោយសុំអោយជួយ។ សម្តេចតេជោ​ ហ៊ុន​ សែនកំពុងរង់ចាំលទ្ឋផលសង្រ្គោះបន្ទាន់​ ដែលត្រូវធ្វេីអោយបានលឿនបផុតដេីម្បីសង្រ្គោះជីវិតមនុស្សដែលកំពុងជាប់ក្នុអគារដួលរលំនេះ។ ស្រាប់តែមុននេះបន្តិច យោងតាមការ Live របស់សម្តេចបានឃើញថា ក្រុមសង្គ្រោះបានជួយជនរងគ្រោះពីរនាក់បងប្អូនស្រីមួយប្រុសមួយ ជាប់នៅក្នុងគំនរបេតុងបានហើយ ដោយមិនបានគ្រោះថ្នាក់ដល់ជីវិតទេ៕

    January 4, 2020
  • ព័ត៌មានជាតិ

    យោងតាមផេករបស់សម្តេចតេជោបានឲ្យដឹងថា៖ នៅពេលនេះគឺម៉ោង​ 7:48 យប់ថ្ងៃសៅរ័ទី​4 មករា​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ធមន្រ្តីកំពុងនៅជាប់ជាមួយក្រុមការងារចម្រុះសង្គ្រោះបន្ទាន់ដែលកំពុងរុករកពលរដ្ធរងគ្រោះនៅក្រោមគំនរបាក់បែកនៃអគារ​7ជាន់ដែលបាក់រលំកាលពីម្សិលមិញនៅខេត្តកែប។ តាមការបញ្ជាក់ពីក្រុមការងារសង្រ្គោះបន្ទាន់គឺបានឮសម្លេងជនរងគ្រោះពីរនាក់បងប្អូនស្រីមួយប្រុសមួយជាប់នៅក្នុងគំនរបេតុងបានស្រែកដង្ហោយសុំអោយជួយ។ នៅពេលនេះ​ សម្តេចតេជោ​ ហ៊ុន​ សែនកំពុងរង់ចាំលទ្ឋផលសង្រ្គោះបន្ទាន់​ ដែលត្រូវធ្វេីអោយបានលឿនបផុតដេីម្បីសង្រ្គោះជីវិតមនុស្សដែលកំពុងជាប់ក្នុអគារដួលរលំនេះ៕

    January 4, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីទំព័រហ្វេសប៊ុករបស់សម្តេចតេជោ បានឲ្យដឹងថា នៅរសៀលថ្ងៃទី ៤ មករា ឆ្នាំ ២០២០ ក្រោមការដឹកនាំនិងចង្អុលបង្ហាញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី គឺយើងបានសង្រ្គោះជនរងគ្រោះ២នាក់ប្ដីប្រពន្ធដែលត្រូវបានអគារបាក់រលំសង្កត់អស់ពេល១ថ្ងៃ ។ បានក្រុមការងារចម្រុះសង្គ្រោះបន្ទាន់ប្រើគ្រឿងចក្រកាត់បេតុងធំៗ កាត់ដែក ជាផ្ទាំងៗយកចេញពីលើតំបូលអាគារអស់មួយព្រឹកធំទើបសម្រេចជួយយកជនរងគ្រោះទាំង២នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សប្បុរសជនចូលរួមវិភាគទានជួយដល់បងប្អូនជនរងគ្រោះដែលមកទល់ថ្ងៃទី៤ មករានេះគឺប្រមូលវិភាគទានបាន១,៤០១,០០០.00។ ចំនួនថវិកាគឺនៅបន្តទទួល ពីសប្បុរសជនដែលនឹងជម្រាបជូនជាសាធារណៈនៅពេលឆាប់ៗនេះ។ តាមទំហំថវិកាទទួលបានជំហានដំបូងគឺ សម្តេចតេជោ គ្រោងនឹងផ្តល់ជូនជនរងគ្រោះក្នុងម្នាក់ៗ១ម៉ឺនដុល្លារ។ ចំពោះជនរងគ្រោះដែលជាប្ដីប្រពន្ធ២គូរ (៤នាក់) គឺទទួលបានថវិកាបន្ថែមក្នុងម្នាក់ៗ ២ម៉ឺនដុល្លារអាមេរិកថែមទៀត។ ចំពោះគ្រួសារសពជនរងគ្រោះ គឺម្នាក់ៗទទួលបានថវិកា៥ម៉ឺនដុល្លារ និងប្រាក់បន្ថែម១០លានរៀល

    January 4, 2020
  • ព័ត៌មានជាតិ

    ករណីបាក់រលំអគារកំពស់៧ជាន់នៅខេត្តកែប បណ្តាលឲ្យជនរងគ្រោះជាកម្មករ កម្មការិនីប្រមាណ៤០នាក់ រងគ្រោះមានស្លាប់និងរងរបួស ដោយខណៈនេះក្រុមការងារសង្រ្គោះបន្ទាន់កំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សរសៃដែករុករកបន្តទៀត។ យ៉ាងណាមិញនៅខាងក្រោមនេះជាបញ្ជីឈ្មោះសប្បុរសជនដែលជួយឧបត្ថម្ភថវិកាដល់ជនរងគ្រោះ អ្នករងរបួស និងស្លាប់នៅក្នុងករណីបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប តាមរយៈសម្តេចតេជោ ហ៊ុន សែន មានដូចតទៅនេះ៖ ១៖ លោកឧកញ៉ា ហ៊ុន តូនិងដៃគូសហការ ៥២មុឺនដុល្លារ ២៖ ក្រុមហ៊ុនឌែលខម ២០មុឺន ៣៖ ក្រុមហ៊ុនជីបម៉ុង ថវិកា១០មុឺនដុល្លារ ៤៖ ក្រុមហ៊ុនសេសាន ១០មុឺន ៥៖ ឧកញ្ញាអុឹង ប៊ុនហូវ ថវិកា១០មុឺនដុល្លារ ៦៖ លោកឧកញ៉ា ទ្រី ភាព ១០មុឺនដុល្លារ

    January 4, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយវេបសាយ Business Insider ចេញផ្សាយនៅថ្ងៃសុក្រនេះ បានសរសេរថា អ្នកស្រី Kirara Stroud ដែលត្រូវបានស្គាល់ថាជាម្តាយរបស់ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់រស់នៅរដ្ឋអាត្លង់តា សហរដ្ឋអាមេរិក បានបញ្ជូនកូនប្រុសរបស់ខ្លួននេះទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយបានដឹងថា កូនប្រុសបានលេប AirPods មួយចំហៀងចូលទៅក្នុងពោះ។ អ្នកស្រី Kirara Stroud បានឲ្យដឹងថា អ្នកស្រីបានទិញ Airpods នេះឲ្យកូនប្រុស ដើម្បីជាកាដូថ្ងៃបុណ្យ Christmas ប៉ុន្តែបែរជាជួបហេតុការណ៍បែបនេះទៅវិញ។ អ្នកស្រីបានបញ្ជាក់ផងដែរថា កូនប្រុសរបស់អ្នកស្រីបានយកកាស Airpods នោះមួយចំហៀងមកបៀម ចៃដន្យក៏បានស្លាកធ្លាក់ចូលក្នុងពោះតែម្តង។ បច្ចុប្បន្ន កាស Airpods នោះត្រូវបានក្រុមគ្រូពេទ្យយកចេញពីពោះក្មេងប្រុសនោះបានហើយ។

    January 4, 2020
  • សង្គម

    ថ្មីៗនេះមានករណីបាក់រលំអគារកំពស់៧ជាន់នៅខេត្តកែប បណ្តាលឲ្យជនរងគ្រោះជាកម្មករ កម្មការិនីប្រមាណ៤០នាក់ រងគ្រោះមានស្លាប់និងរងរបួស ដោយខណៈនេះក្រុមការងារសង្រ្គោះបន្ទាន់កំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សរសៃដែករុករកបន្តទៀត។ ក្រោយពីមានហេតុការណ៍នេះកើតឡើង តារាកំប្លែង ពែកមី បានបញ្ចេញមតិយ៉ាងដូច្នេះថា៖ “ស្លាប់និងរបួសកម្មករ​ តេីកំហុសអ្នកណា? ខ្ញុំឆ្ងល់ចង់សួរថាតេី 1,​ សាងសង់ខ្លួនឯង​ អាជ្ញាធរ​ មិនដឹង? 2​, អាជ្ញាធរ​ ដឹង​តែអនុញ្ញាតិដោយគិតថាមិនអី​? 3​, ដឹងថា អី​ ដែ​ តែ$​ ជួយរត់ការអនុញ្ញាត្តិ​? 4,​ អាជ្ញាធរ​ ហាមដែ​រតែម្ចាស់សំណង់លួចសាងសង់​? តេីបងប្អូនគិតថាយ៉ាងម៉េចវិញ? ខ្ញុំជាកម្មករសំណង់១០ឆ្នាំ​ដែ​រ ខ្ញុំអាណិត​ និងសោកស្តាយ​ ហេីយឈឺចាប់ណាស់”។ សូមបញ្ជាក់ថាគិតត្រឹមម៉ោង៥:០០ព្រឹក

    January 4, 2020