សង្គម

ពែកមី ៖ “ស្លាប់និងរបួសកម្មករ​ តេីកំហុសអ្នកណា? ខ្ញុំជាកម្មករសំណង់១០ឆ្នាំ​ដែ​រ ខ្ញុំអាណិត​ និងសោកស្តាយ​ ហេីយឈឺចាប់ណាស់”

BY
Khmernote Media
January 4, 2020

ថ្មីៗនេះមានករណីបាក់រលំអគារកំពស់៧ជាន់នៅខេត្តកែប បណ្តាលឲ្យជនរងគ្រោះជាកម្មករ កម្មការិនីប្រមាណ៤០នាក់ រងគ្រោះមានស្លាប់និងរងរបួស ដោយខណៈនេះក្រុមការងារសង្រ្គោះបន្ទាន់កំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សរសៃដែករុករកបន្តទៀត។ ក្រោយពីមានហេតុការណ៍នេះកើតឡើង តារាកំប្លែង ពែកមី បានបញ្ចេញមតិយ៉ាងដូច្នេះថា៖

“ស្លាប់និងរបួសកម្មករ​ តេីកំហុសអ្នកណា? ខ្ញុំឆ្ងល់ចង់សួរថាតេី 1,​ សាងសង់ខ្លួនឯង​ អាជ្ញាធរ​ មិនដឹង? 2​, អាជ្ញាធរ​ ដឹង​តែអនុញ្ញាតិដោយគិតថាមិនអី​? 3​, ដឹងថា អី​ ដែ​ តែ$​ ជួយរត់ការអនុញ្ញាត្តិ​? 4,​ អាជ្ញាធរ​ ហាមដែ​រតែម្ចាស់សំណង់លួចសាងសង់​? តេីបងប្អូនគិតថាយ៉ាងម៉េចវិញ? ខ្ញុំជាកម្មករសំណង់១០ឆ្នាំ​ដែ​រ ខ្ញុំអាណិត​ និងសោកស្តាយ​ ហេីយឈឺចាប់ណាស់”។

សូមបញ្ជាក់ថាគិតត្រឹមម៉ោង៥:០០ព្រឹក ថ្ងៃទី០៤ មករា ឆ្នាំ២០២០ ក្រុមការងារចម្រុះសង្រ្គោះបន្ទាន់បានរកឃើញជនរងគ្រោះចំនួន២៥នាក់ ហើយដែលក្នុងនោះមានស្លាប់៧នាក់។ អគារធ្វើពីស៊ីម៉ង់បេតុងសសៃដែកកម្ពស់៧ជាន់ថ្មីនេះ បានបាក់រលំនៅម៉ោងប្រមាណ ៤:៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់ជាប់នៅក្នុងនេះបាក់រលំ៕

Share This Post: