សង្គម

អាណិតណាស់! កូនប្រុសមានជម្ងឺទឹកនោមប្រៃ ចំណែកអ្នកមីងក៏មានជម្ងឺមហារីកស្បូន ហើយប្តីជាទាហានមិនសូវមានជីវភាពធូរធារ គ្មានលទ្ធភាពព្យាបាលជម្ងឺ សុខចិត្តដេកឈឺនៅផ្ទះទាំងវេទនា

BY
Khmernote Media
January 4, 2020

ត្បូងឃ្មុំ៖ ពិតជាគួរឲ្យអាណិតអាសូរដោយអ្នកមីងមួយរូបមានជម្ងឺមហារីស្បូន ហើយកូនប្រុសអាយុ១៨ឆ្នាំមានជម្ងឺទឹកនោមប្រៃ ដោយស្វាមីអ៊ុំស្រីជាទាហាន ហើយក្រុមគ្រួសារពិតជាខ្វះខាតគ្មានលទ្ធភាពព្យាបាល សុខចិត្តដេកឈឺនៅផ្ទះទាំងម្តាយនិងកូន។ ក្រុមគ្រួសារកម្សត់នេះរស់នៅភូមិស្លាប់ក្តោង​ (ថ្នល់ទទឹង)ឃុំជីរោទី២​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ។

នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Rith T-smok បានសរសេររៀបរាប់ថា៖ “អាណិតក្រុមគ្រួសារគាត់ណាស់​ ធ្វេីជាទាហានបំរេីប្រជាពលរដ្ឋបំរេីជាតិ​ លះបង់ជីវិតអោយតែការពារទឹកដីនិងប្រជាពលរដ្ឋជួបសន្តិភាព​ លះបង់ជីវិតក៏ព្រម។​ តែពេលនេះក្រុមគ្រួសារខ្លួនជួបបញ្ហា​ សង្ឃឹមថាបងប្អូននឹងជួយដល់ក្រុមគ្រួសារគាត់ផង​ តិចច្រេីនតាមលទ្ធភាព​ សង្ឃឹមលោកពូដែលមានឋានៈនិងធនធានជួយដល់យោធាម្នាក់នេះផង​ គាត់រស់នៅភូមិស្លាប់ក្តោង​ (ថ្នល់ទទឹង)ឃុំជីរោទី២​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ គាត់ពិបាកក្នុងការទាក់ទង​ណាស់​ អាចសាកសួរពត៌មានបានតាមលេខខ្ញុំ0976667575″៕

Share This Post: