Khmernote Media
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះ មានការចែករំលែកមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងករណីមួយដោយប្រើប្រាស់ឈ្មោះសណ្ឋាគារមួយនៅខេត្តសៀមរាប ដែលបានបាត់ទ្វារអស់ជាយូរមកហើយ ដើម្បីទទួលកក់បន្ទប់ ប៉ុន្តែពេលទៅដល់មិនមានឈ្មោះសណ្ឋាគារនោះឡើយ។ យោងតាមម្ចាស់គណនីហ្វេសប៊ុកម្នាក់បានឲ្យដឹងដូច្នេះថា៖ “នេះជាបទពិសោធន៏នៅក្នុងជីវិតមិនដែលគិតថាចាញ់បោកគេចឹង​ សូមចែករំលែកបទពិសោធន៍​ : កក់អូតែលតាមAgoda យកhostel មួយនេះ​ បានទទួលអោយកក់បង់លុយតាមវីសាររួចរាល់​អស់៧៥ដូល្លារយេីងហ្នឹង ដល់ថ្ងៃទៅcheckin គេថា inter city hostel បានបិទជាង៦ខែហេីយ​ ម្យ៉ាងទៀត hostel នេះបានប្ដូរម្ចាស់ថ្មី​ white rabbit​  ម្ចាស់ហាងថ្មីថា​ ភ្ញៀវជាច្រេីនបានចាញ់បោកកក់យក inter city មួយនេះមិនតិចទៀត20នាក់ទេ​ បរទេសភាគច្រេីន និយាយលែងចេញ​ inter city បិទ៦ខែមុនតែទទួលការកក់​

    January 3, 2020
  • សង្គម

    តារាចំរៀងលោក ស៊ិន សេដ្ឋកុល ត្រូវជាចៅបង្កើតលោកតា ស៊ិនស៊ី សាមុត បានទទួលមរណភាពដោយសារជំងឺគាំងបេះដូង ដំណឹងនេះធ្វើឲ្យមហាជន ក៏ដូចជាសិល្បករសិល្បការិនីសម្តែងការសោកស្តាយជាពន់ពេក។ យ៉ាងណាមិញយោងតាមការបង្ហោះរបស់ផេក សិល្បករកម្ពុជា បានឲ្យដឹងថារយៈពេល៤ថ្ងៃហើយពិធីបុណ្យសពលោក សុិន សេដ្ឋកុល ពុំសូវមានសិល្បករសិល្បការិនីចូលរួមពោលគឺមានភាពស្ងាត់ច្រងំ។ ក្នុងនោះនៅព្រឹកនេះសពលោក សុិនសេដ្ឋកុល ក៏ត្រូវបានបូជានៅវេលាម៉ោង៨ព្រឹក។ ប្រភពដដែលបានសរសេររៀបរាប់ថា៖ “សូមជួយស៊ែរផង អាណិតណាស់ ពិធីបុណ្យសពតារាចំរៀង លោក សុិន សេដ្ឋកុល ចៅប្រុសលោកតា សុិន សុីសាមុត មានមានភាពស្ងាត់ច្រងំ មិនសូវឃើញអ្នកសិល្បៈចូលរួម ឡើយ។ រយៈពេល៤ថ្ងៃហើយនៃពិធីបុណ្យសពលោក សុិន សេដ្ឋកុល

    January 3, 2020
  • អន្តរជាតិ

    ថ្មីៗនេះវៀតណាមកំណត់ថា អ្នកជិះកង់នឹងត្រូវទទួលការពិន័យជាប្រាក់ពី ៤០០,០០០-៦០០,០០០ដុង (១៧.៣-២៦ដុល្លារអាមេរិក) ប្រសិនបើពួកគេត្រូវចាប់បានថា មានផឹកជាតិអាល់កុលហើយមកជិះកង់ ហើយវាមានប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ ខែមករា នេះតទៅ។ ច្បាប់នេះនឹងហាមឃាត់យ៉ាងតឹងរឹងដល់មនុស្សគ្រប់គ្នាពីការបើកបរមានផឹកគ្រឿងស្រវឹង។ ចំណែកអ្នកបើកបររថយន្តនឹងត្រូវពិន័យ ៣០-៤០លានដុង (១,២៩៧-១,៧២៩ដុល្លារ) និងត្រូវដកហូតប័ណ្ណបើកបររយៈពេល ២២-២៤ខែ ប្រសិនបើពួកគេបំពានបទបញ្ជាបើកបរ។ អ្នកជិះម៉ូតូក៏នឹងត្រូវប្រឈមនឹងការពិន័យប្រាក់ចំនួន ៦-៨លានដុង (២៥៩-៣៤៦ដុល្លារ) និងត្រូវដកហូតប័ណ្ណបើកបររយៈពេល ២២-២៤ខែ ចំពោះបទល្មើសដូចគ្នា។ ក្រឹត្យនេះក៏ចែងអំពីការដាក់ទណ្ឌកម្មធ្ងន់ៗចំពោះអ្នកបើកបរពេលបើកបរពេលមានសារជាតិញៀន បើកបរខុសគន្លង/បញ្ច្រាស បើកបរលឿន និងបើកបរលើខុសផ្លូវផ្សេងៗ។ ម៉្យាងទៀតរូបភាព និងវីដេអូ ដែលចាប់បានដោយឧបករណ៍បុគ្គល ឬស្ថាប័ន សុទ្ធតែអាចត្រូវបានប្រើសម្រាប់ការបង្ក្រាបការរំលោភបំពានច្បាប់ចរាចរណ៍យោងទៅតាមច្បាប់៕ អត្ថបទ៖ លីដា

    January 2, 2020
  • PR

    ទឹកឃ្មុំ នៅតែជាផលិតផលដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជា ប្រើប្រាស់ធ្វើជាគ្រឿងផ្សំម្ហូប និងធ្វើជាឱសថព្យាបាលជំងឺជាច្រើនមុខ និងអាចធ្វើជាគ្រឿងសម្អាងថែរក្សាសុខភាពនិងសម្រស់ដ៏មានប្រយោជន៍ថែមទៀតផង។ ការជ្រើសរើសទឹកឃ្មុំពិត (ទឹកឃ្មុំសុទ្ធ) ហាក់មិនមានភាពងាយស្រួល ព្រោះអ្នកទិញពិបាកទុកចិត្តចំពោះអ្នកផលិតឬអ្នកលក់។ ទឹកឃ្មុំក្នុងស្រុក ត្រូវបានផ្ដល់តម្លៃខ្ពស់បំផុតបើធៀបនឹងផលិតផលនាំចូល ហើយរឹតតែល្អទៅទៀតទឹកឃ្មុំអាច ជួយទៅដល់ប្រជាពលរដ្ឋក្នុងសហគមន៍បានមួយផ្នែកមួយធំក្នុងការរកចំណូលបន្ថែមសម្រាប់គ្រួសារ។ ជាក់ស្ដែង ទឹកឃ្មុំសង្គ្រោះសត្វព្រៃ ឬ Honey Save Wildlife គឺជាទឹកឃ្មុំធម្មជាតិដែលផលិតចេញពីសហគមន៍ចិញ្ចឹមឃ្មុំ នៅក្នុងតំបន់មូលដ្ជានដែនភាគឦសាន នៃប្រទេសកម្ពុជា ក្រោមគម្រោងអភិវឌ្ឍន៍សហគមន៍ចិញ្ចឹមឃ្មុំរបស់ អង្គការសង្រ្គោះសត្វព្រៃ (Save Cambodia’s Wildlife)។ ទឹកឃ្មុំសង្គ្រោះសត្វព្រៃ បច្ចុប្បន្នកំពុងស្ថិតក្នុងជម្រើសដំបូង របស់អ្នកប្រើប្រាស់ ពោលគឺកំពុងមានសន្ទុះទីផ្សារខ្លាំង។ ខាងក្រោមនេះជាហេតុផលចំនួន ៦ ដែលលោកអ្នកគួរជ្រើសយក

    January 2, 2020
  • PR

    ភ្នំពេញថ្ងៃទី០១ ខែមករា ឆ្នាំ២០២០៖ យ៉ាហ៊ី… ចុងឆ្នាំ២០១៩ ផ្តល់ជូនកម្មវិធីប្រូម៉ូសិនម៉ាចាស់ដៃហើយមិនអស់ចិត្តឥឡូវនេះក្រុមហ៊ុន សាមសុង មានការផ្តល់ជូនកាដូដ៏អស្ចារ្យ និងការបញ្ចុះតម្លៃកាន់តែពិសេស និងធំសម្បើមជាងមុនទៀតជូនអតិថិជនទាំងអស់ក្នុងឱកាសឆ្នាំថ្មី ២០២០ នេះ! ឱ្យលឿនឡើងសម្រាប់អតិថិជន និងប្រជាជនកម្ពុជាដែលទន្ទឹងរង់ចាំឱកាសនៃការថែមជូន និងបញ្ចុះតម្លៃពិសេសពី ក្រុមហ៊ុន សាមសុង ពេលនេះបានមកដល់ហើយ! ដើម្បីអបអរសាទរក្នុងឱកាសឆ្នាំថ្មី ២០២០ នេះក្រុមហ៊ុន មានការបញ្ចុះតម្លៃយ៉ាងពិសេសជាមួយនឹងការថែមជូនកាដូដ៏អស្ចារ្យជូនអតិថិជនទាំងអស់សម្រាប់រាល់ការជាវស្មាតហ្វូនស៊េរី៖ Galaxy Note 10+ , Galaxy A50s, និង Galaxy A50! ចាប់ពីថ្ងៃទី០១ ដល់ ៣១

    January 2, 2020
  • PR

    កាលពីថ្ងៃទី 30 ខែធ្នូកន្លងទៅនេះ ក្រុមហ៊ុន vivo បានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន គឺម៉ូដែល vivo V17 នៅក្នុងទីផ្សារប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សុខា ក្រោមវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន vivo ជាច្រើនរូប។ អ្វីដែលពិសេស គឺមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ដែលជាតំណាងចែកចាយ និងម្ចាស់ហាងលក់ទូរស័ព្ទធំៗមកពីគ្រប់តំបន់ទូទាំងប្រទេសថែមទៀតផង។ នៅក្នុងពិធីបង្ហាញចេញស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានវត្តមានតារាតំណាងផលិតផល រួមនឹង KOL របស់ស្មាតហ្វូននេះ ជាច្រើនរូបផងដែរ ក្នុងនោះរួមមានដចជា លោក ព្រាប សុវត្ថិ ដែលជាតារាចំរៀងដ៏ល្បីនៃប្រទេសកម្ពុជា កញ្ញា ឡូរ៉ា ម៉ម

    January 2, 2020
  • ព័ត៌មានជាតិ

    ​ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៩​ លោក​ សេង​ រិ​ទ្ធី​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ ឈ្មោះ​ ទិ​ត​ ទី​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ អ្នកបើកបរ​ ទីកន្លែង​កំណើត​ភូមិ​ស្នែង​ ឃុំ​ជី​បាល​ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​ ទីលំនៅ​បច្ចុប្បន្ន​ ឃ្លាំង​ដាក់​ឡាន​ ផ្លូវ​បេតុង​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ពី​បទ​៖​ បើកបរ​ដោយ​ធ្វើ​ស​ហែស​ ខ្ជីខ្ជា​ មិន​ប្រុង​ប្រយ័ត្ន​ បណ្តាល​ឲ្យ​អ្នក​ដទៃ​មាន​របួស​ និង​ស្លាប់​ ប្រព្រឹត្ត​នៅ​ចំណុច​

    January 2, 2020
  • ព័ត៌មានជាតិ

    ខេត្តកោះកុង៖ យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា បុរសម្នាក់បានកាប់ប្រពន្ធខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ដោយសារតែចម្រៀងមួយបទ។ ហេតុ​ការ​ណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ​ បានកេីត​ឡេីងកាល​ពីយប់ថ្ងៃទី​ ០១ ខែមករា ឆ្នាំ២០២០ នាវេលាម៉ោង ៣:៣០នាទី​ ទាបភ្លឺនារាត្រី​ឆ្លង​ឆ្នាំ​ នៅចំណុចខារ៉ាអូខេ​ សពយុទ្ធជន ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ជនបង្កមានឈ្មោះ អៀង ប៊ុនយឿន (ហៅតុលា) ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បានយក​កាំបិត​ប័ុងតោ​​កាប់ប្រពន្ធឈ្មោះ ថូ សុខណា ភេទស្រី​ អាយុ ៣១ឆ្នាំ

    January 1, 2020
  • សិល្បៈ

    យោងតាមការបញ្ជាក់ឲ្យដឹងពីទំព័រហ្វេសប៊ុក សិល្បករកម្ពុជា បានឲ្យដឹងថា កាលពីល្ងាចមិញនេះ តារាកំប្លែង លោកតា ចេក បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរងរបួសគួរសម ខណៈលោកតាធ្វើដំណើរមកចូលរួមពិធីបុណ្យសពលោកតាស្មាញ។ សិល្បករកម្ពុជា បានបង្ហោះឲ្យដឹងដូច្នេះថា: “អាណិតតារាកំប្លែង តាចេក ណាស់ ដែលជាតារាកំប្លែងជើងចាស់គាត់ខំអញ្ជើញមកចូលរួមបុណ្យសពលោកតាស្មាញ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ ដួលម៉ូតូតាមផ្លូវដោយឡានធំៗបើកលឿនពេកកៀគាត់ចូលកៀនបុកនិងកំនួកថ្មហើយដួលតែម្តង បន្ទាប់គេបានជូនគាត់ទៅពេទ្យតែដោយពេទ្យចិត្តធម៌គេមិនយកលុយគាត់ទេ។ ជូនដំណឹងដោយ លោក អុឹម ជីវ៉ា”៕

    January 1, 2020
  • សិល្បៈ

    DJ soda ជាជនជាតិកូរ៉េខាងត្បូង ត្រូវបានមហាជនកោតសរសើរថាជាឌីជេមានរូបរាងស្រស់ស្អាត និងមានរូបរាងស៊ិចស៊ី។ ឌីជេវ័យ៣៣ឆ្នាំរូបនេះ បានសម្តែងនៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកដូចជាបាងកក សេអ៊ូល និងចាកាតា ហើយរូបនាងក៏ធ្លាប់បានមកសម្តែងនៅប្រទេសកម្ពុជាផងដែរ។ យ៉ាងណាមិញថ្មីៗនេះគេឃើញវត្តមានរបស់ DJ soda បានមកកាន់កម្ពុជាជាថ្មីដើម្បីសម្តែងក្នុងកម្មវិធីមួយ ក្នុងឱកាសកាសឈប់សំរាកចុងឆ្នាំ។ អ្វីដែលពិសេសនោះ DJ soda ក៏បានធ្វើដំណើរកម្សាន្តក្នុងក្រុងភ្នំពេញ ដោយបានស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ និងដើរកម្សាន្តនៅក្នុងព្រះបរមរាជវាំងផងដែរ។ វីដេអូដែល DJ Soda បានលើកដៃសំពះ និងនិយាយជំរាបសួរ មានការចែករំលែកនៅលើបណ្តាញសង្គមរាប់ពាន់ដងឯណោះ៕

    December 31, 2019