ពិធីបុណ្យសពលោក សុិន សេដ្ឋកុល ហាក់បីដូចពុំសូវមានសិល្បករមកចូលរួមគឺមានភាពស្ងាត់ច្រងំ
- January 3, 2020
តារាចំរៀងលោក ស៊ិន សេដ្ឋកុល ត្រូវជាចៅបង្កើតលោកតា ស៊ិនស៊ី សាមុត បានទទួលមរណភាពដោយសារជំងឺគាំងបេះដូង ដំណឹងនេះធ្វើឲ្យមហាជន ក៏ដូចជាសិល្បករសិល្បការិនីសម្តែងការសោកស្តាយជាពន់ពេក។ យ៉ាងណាមិញយោងតាមការបង្ហោះរបស់ផេក សិល្បករកម្ពុជា បានឲ្យដឹងថារយៈពេល៤ថ្ងៃហើយពិធីបុណ្យសពលោក សុិន សេដ្ឋកុល ពុំសូវមានសិល្បករសិល្បការិនីចូលរួមពោលគឺមានភាពស្ងាត់ច្រងំ។ ក្នុងនោះនៅព្រឹកនេះសពលោក សុិនសេដ្ឋកុល ក៏ត្រូវបានបូជានៅវេលាម៉ោង៨ព្រឹក។

ប្រភពដដែលបានសរសេររៀបរាប់ថា៖ “សូមជួយស៊ែរផង អាណិតណាស់ ពិធីបុណ្យសពតារាចំរៀង លោក សុិន សេដ្ឋកុល ចៅប្រុសលោកតា សុិន សុីសាមុត មានមានភាពស្ងាត់ច្រងំ មិនសូវឃើញអ្នកសិល្បៈចូលរួម ឡើយ។ រយៈពេល៤ថ្ងៃហើយនៃពិធីបុណ្យសពលោក សុិន សេដ្ឋកុល តម្កល់នៅវត្តចាក់អង្រែក្រោម ហាក់បីដូចមិនសូវមានសិល្បករមកចូលរួមសោះ គឺមានភាពស្ងាត់ច្រងំ គឺមានតែអ្នកសិល្បៈប៉ុន្មាននាក់និងសាច់ញាតិនិងមិត្តភក្តិគាត់តែប៉ុណ្ណោះ ។ សពលោកសុិនសេដ្ឋកុលនិងត្រូវតម្តល់នៅវត្តចាក់អង្រែក្រោម និងបូជានៅថ្ងៃសុក្រ ទីសុក្រ ទី០៣ វេលាម៉ោង៨ព្រឹក អាស្រ័យដូចបានជម្រាបជូនសូមបងប្អូនញាតិមិត្តនិងសិល្បករមេត្តាចូលរួមផង ។ ជូនដំណឹងដោយ អុឹម ជីវ៉ា”៕



- Share This Post:






