Khmernote Media
  • PR

    នាពេលបច្ចុប្បនេះយើងបានសង្កេតឃើញថា ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនកំពុងតែនាំគ្នាដុតដៃដុតជើងយ៉ាងខ្លាំងទៅលើការចេញម៉ូឌែលថ្មីរៀងៗខ្លួននាពេលបំណាច់ឆ្នាំនេះ។ ក្នុងនេះយើងឃើញមានក្រុមហ៊ុន Vivo ក៏បាននិងបង្ហើបឈ្មោះម៉ូឌែលថ្មីរបស់ខ្លួនមួយទៀតដែរ ដែលប៉ុន្មានថ្ងែមុនបានបង្ហើបថាជាប់ខ្សែស្រលាយជាមួយនិងត្រកូល V ។ ហើយឥឡូវនេះបានបញ្ចេញឈ្មោះពេញតែម្តងគឺ V17 ។ ក្រុមហ៊ុនស្មាតហ្វូន Vivo បានធ្វើការកែប្រែទៅលើរូបរាងនៃម៉ូឌែលកូនពៅនៅបំណាច់ឆ្នាំនេះឲ្យមានរូបរាងខុសប្លែកពីគេ ហើយចំពោះម៉ូឌែលស្មាតហ្វូន V17 នេះក៏នឹងជិតមានលក់នៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។ ក្រុមហ៊ុនស្មាតហ្វូន Vivo បានខិតខំច្នៃប្រឌិតដើម្បីបំពេញចិត្តហ្វេនគ្រប់គ្នា ពិសេសជាមួយនិងរូបរាងកាមេរ៉ាខាងក្រោយដែលមានរូបរាងអក្សរLប្លែកខុសពីម៉ូឌែលមុនៗ។ ហើយរីឯកាមេរ៉ាខាងមុខវិញគឺលេងជារូបរាងតំណក់ទឹកទៀតដែរ។ អ្នកទាំងអស់គ្នាអាចសាកទស្សន៍ទាយទៅមើលថា ទាំងបច្ចេកវិទ្យា សមត្ថភាព រូបរាង ថាមពលថ្មជាពិសេសនោះគឺកាមេរ៉ារបស់ស្មាតហ្វូនម៉ូឌែលកូនពៅនាចុងឆ្នាំ២០១៩ មានឥទ្ធិពលយ៉ាងណា និងអស្ចារ្យប៉ុណ្ណានោះ ដូច្នេះបើចង់ដឹងលក្ខណៈពិសេសរបស់ V17 សូមតាមដានផេកផ្លូវការរបស់ Vivo Cambodiaទាំងអស់គ្នាណ៎ា៕

    December 23, 2019
  • បច្ចេកវិទ្យា

    ជិតដាច់ឆ្នាំ២០១៩ទៅហើយ ប៉ុន្តែអតិថិជននៅអាមេរិកកំពុងតែទន្ទឹងរងចាំក្នុងការធ្វើការបញ្ជាទិញនូវស្មាតហ្វូនដ៏ថ្មីស្រឡាងចុងក្រោយគេមួយមុនឆ្នាំថ្មីចូលមកដល់ហើយម៉ូដែលថ្មីនោះត្រូវបានគេស្គាល់ឈ្មោះថា Motorola razr។ Motorola razr ត្រូវបានគេគ្រប់គ្នាដឹងយ៉ាងច្បាស់ថា យកគំរូរូបរាងតាមម៉ូដែលជំនាន់ដ៏ពេញនិយមមួយកាលពីឆ្នាំ២០០៤ទៅឆ្នាំ២០០៨ ដែលគ្រានោះមានឈ្មោះថា razr ដែរនោះហើយវាត្រូវបានក្រុមហ៊ុនលក់ដាច់អស់រហូតទៅដល់១៣០លានគ្រឿង។ ដោយសារភាពពេញនិយមបែបនេះទើបធ្វើឲ្យមានការស្នើសុំពីអតិថិជនរាប់ពាន់ម៉ឺននាក់ឲ្យក្រុមហ៊ុនផលិតគំរូនេះឡើងវិញ ហើយជាលទ្ធផលកាលពីឆ្នាំ២០១៦ រូបរាងដំបូងរបស់វាត្រូវបានព័ត៌មានចុះផ្សាយព្រោងព្រាតព្រមជាមួយនឹងវិដេអូទៀតផង។ ព័ត៌មានចចាមអារ៉ាមបានបន្តអស់រយៈពេលជាយូររហូតដល់ខែវិច្ឆិកាទើបមានការប្រកាសជាផ្លូវការអំពីពេលវេលាដែលអាចធ្វើការបញ្ជាទិញម៉ូដេលនេះបាន។ តាមការប្រកាសកាលពីថ្ងៃទី១៣ ខែវិច្ឆិកាក្រុមហ៊ុនបានបញ្ជាក់យ៉ាងច្បាស់ថា Motorola razr នឹងអាចធ្វើការបញ្ជាទិញបានចាប់ពីថ្ងៃទី២៦ខែធ្នូបានហើយក្នុងតម្លៃប្រមាណជា១៥០០ដុល្លារអាមេរិកក្នុងមួយគ្រឿង។ តែចុងក្រោយនេះ ក្រុមហ៊ុនបែរជាបានប្រកាសពន្យាពេលការបង្ហាញខ្លួន និងការបញ្ជាទិញនេះទៅវិញ ទោះបីជាមិនបានបញ្ជាក់ច្បាស់ពីកាលកំណត់ថ្មីក្តី ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថា ពិតជាមិននឹកស្មានថានឹងមានការពន្យាពេលបែបនេះឡើយ។ មូលហេតុតែមួយគត់ ដែលក្រុមហ៊ុនបានបញ្ជាក់នោះគឺថា ដោយសារតែមនុស្សគ្រប់គ្នាមានភាពភ្ញាក់ផ្អើល និងរំភើបខ្លាំងអំពីម៉ូដែលថ្មីនេះ វាបានកំពុងធ្វើឲ្យតម្រូវការទិញម៉ូដែលថ្មីនេះកើនឡើងខ្លាំងពេក ដែលក្រុមហ៊ុនត្រូវសម្រេចចិត្តឡើងវិញក្នុងការផលិតវា ដើម្បីឲ្យត្រូវទៅតាមតម្រូវការ និងទាន់ពេលវេលា ហើយមិនមែនដោយសារតែបញ្ហាកែលំអឬអភិវឌ្ឍបច្ចេកវិទ្យាថែមថ្មីនោះឡើយ៕

    December 23, 2019
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ កាលពីវេលាម៉ោង១៨ និង៣០នាទីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចសួនច្បារតាខ្មៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានការភ្ញាក់ផ្អើលមួយទាក់ទងនឹងករណីយកម៉ូតូច្រឡំ។ ជនរងគ្រោះ ០១ នាក់មានឈ្មោះ តាំង សុខន ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ ចំណែកឯជនសង្ស័យ ០១ នាក់មានឈ្មោះ អេង សំបូរ ភេទ ប្រុស អាយុ ៣៥

    December 23, 2019
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែ​ធ្នូ​ ឆ្នាំ២០១៩ វេលាម៉ោង២២ និង៣០នាទី​​ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកំលាំងប្រជាការពារខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ពីបទ លួច (​ទូរស័ព្ទដៃ)​ នៅចំណុច​បន្ទប់សំរាលកូនក្នុងមន្ទីរពេទ្យព្រះអង្គឌួងផ្លូវ​លេខ៥១ ភូមិ​ទី៩ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ហូ ប៊ុនធឿន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅពុំពិត​ប្រាកដ​។ ចំណែកឯជនរងគ្រោះមានឈ្មោះ ​ក្បំ អ៊ឹម ភេទស្រី អាយុ៥២ឆ្នាំ​ ជនជាតិខ្មែរ មុខរបរធ្វើស្រែ ដែលមានទីលំនៅភូមិបឹងខាងត្បូង ឃុំវាល ស្រុកគងពិសី

    December 23, 2019
  • ព័ត៌មានជាតិ

    កាលពីប៉ុន្មានថ្ងៃមុន សារព័ត៌មានខ្មែរណូត បានបង្ហាញរួចម្តងមកហើយនូវទិដ្ឋភាពនៅតំបន់ Pub Street ដែលត្រូវបានតុបតែងលម្អំយ៉ាងស្រស់ស្អាតយ៉ាងខ្លាំងខុសប្លែកពីឆ្នាំមុនៗ ឃើញហើយចង់ទៅលេងកម្សាន្តយ៉ាងខ្លាំង។ នៅថ្ងៃនេះផងដែរ សារព័ត៌មានខ្មែរណូត នឹងធ្វើការបង្ហាញ ការរៀបចំ តុបតែង សោភ័ណភាពនៅតាមដងផ្លូវក្នុងក្រុងសៀមរាប នៅតាមដងស្ទឹង ជាមួយភ្លើងអំពូលចំរុះពណ៌ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ មកលេងកំសាន្តនាពេលខាងមុខនេះ ក្នុងឱកាសអបអរសាទរឆ្លងឆ្នាំសកល២០១៩-២០២០​។ ចង់ដឹងថា តើក្រុងសៀមរាបតុបតែងស្រស់ស្អាតបែបនេះ មកមើលទិដ្ឋភាពខាងក្រោមទាំងអស់គ្នា៖ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

    December 23, 2019
  • ព័ត៌មានជាតិ

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា កម្ពុជាយើងបាន និងបន្តទទួលនូវឥទ្ធិពលនៃជ្រលងសម្ពាធខ្ពស់ខ្សោយ ហើយនៅមហាសមុទ្រភាគខាងកើតហ្វីលីពីន ព្យុះទី២៩ ឈ្មោះះ ហ្វាន់ហហ្វូន (PHANFONE) បាន និងកំពុងធ្វើដំណើរឆ្លងកាត់ហ្វីលីពីន រួចបន្តដំណើរចូលសមុទ្រចិនខាងត្បូង តែមិនមានឥទ្ធិពលអ្វីដល់កម្ពុជាយើងឡើយ។ ស្ថានភាពបែបនេះធ្វើឲ្យ៖ ១-ចាប់ពីថ្ងៃទី២៦-២៩ ខែធ្នូ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសានមានជាអាទិ៍៖ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិន នឹងមានអាកាសធាតុត្រជាក់នាពេលដោយ សីតុណ្ហភាពអប្បបរមា មានពី ១៧-១៩អង្សា និងសីតុណ្ហភាពអតិបរមា មានពី ២៧-៣០អង្សា ២- បណ្តាខេត្តដទៃទៀតមាន សីតុណ្ហភាពអប្បបរមា មានពី

    December 23, 2019
  • ព័ត៌មានជាតិ

    ​ខេត្ត​កែប ៖ ដោយ​អនុវត្តតាម​ការដឹកនាំ​ចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បែន តារា ស្នងការ​នគរបាល​ខេត្ត​កែប លោក​វរសេនីយ៍ទោ កើត សាវុធ នាយការិយាល័យ​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​នគរបាល​ខេត្តបាត់ដំបង ស្រាវជ្រាវ​បង្ក្រាប​លើ​ករណី Hack account facebook របស់លោក​ស្នង​ការន​គ​របាល​ខេត្ត​កែប និង​អា​ខោ​ន​របស់​ប្រជាពលរដ្ឋ​ចំនួន​២​ផ្សេងទៀត យកទៅ​ធ្វើ​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​វេ​លុយ​(wing) កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប អស់​ទឹកប្រាក់​ចំនួន​៩៥០០​ដុល្លារ និង​ប្រាក់រៀល​៤​លាន​រៀល ដោយ​ចាប់​ជនសង្ស័យ​ចំនួន​២​នាក់ នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ខេត្តបាត់ដំបង ។ ក្រោយពេល​ចាប់ខ្លួន កម្លាំង​បាន​នាំ​ជនសង្ស័យ​ទាំង​២​នាក់​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប

    December 23, 2019
  • បច្ចេកវិទ្យា

    Android ត្រូវបានគេដឹងគ្រប់គ្នាដឹងហើយថា ជាប្រព័ន្ធប្រតិបត្តិការដែលមានអ្នកប្រើប្រាស់ស្មាតហ្វូនច្រើនជាងគេលើលោក ដោយសារប្រព័ន្ធ Android មានក្រុមហ៊ុនជាច្រើនផលិត និងមានជម្រើសតម្លៃជាច្រើនតាំងពីតម្លៃថោករហូតដល់តម្លៃថ្លៃ ប៉ុន្តែបើយោងតាមស្ថិតិរបស់វេបសាយអាសអាភាសដ៏ល្បី Pornhub នៅឆ្នាំ២០១៩បានបង្ហាញថា អ្នកប្រើប្រាស់ Android មិនមែនជាអ្នកនិយមវិដេអូបែបនេះខ្លាំងជាងគេនោះទេ។ តួលេខដែលបានបង្ហាញនោះបញ្ជាក់ថា អ្នកប្រើប្រាស់ស្មាតហ្វូនប្រភេទ iOS គឺមានចំនួនដល់ទៅ ៥២,៨% នៃអ្នកចូលទស្សនាសរុបក្នុងវេបសាយអាសអាភាសមួយនេះសម្រាប់ឆ្នាំ២០១៩ ខណៈដែល Android មានតែត្រឹម ៤៦,៦% ប៉ុណ្ណោះ និងស្មាតហ្វូនប្រភេទដទៃទៀតមាន ០,៥%។ ទោះបីជាយ៉ាងណាក្តី Pornhub បានបញ្ជាក់ថា ចំនួនចូលមើលវេបសាយអាសអាភាសរបស់ស្មាតហ្វូន Android មានការធ្លាក់ចុះដល់ទៅ ១៤% ធៀបកាលពីឆ្នាំ២០១៨

    December 21, 2019
  • ព័ត៌មានជាតិ

    ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ​ត្រូវបាន​ប្រារព្ធ​ធ្វើ​ក្នុង​ខេត្តកំពត​ ​នៅ​ថ្ងៃទី​ ​២០​-​២២​ ​ខែធ្នូ​ ឆ្នាំ២០១៩ ហើយនៅល្ងាចថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ នៅខេត្តកំពត។ ​ឆ្នាំនេះ​គឺជាប្រារព្ធពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ ក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង» ដោយមានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងគម្រោងអភិវឌ្ឍតំបន់ឆ្នេរ សរុបចំនួន ៤៦១ស្តង់ ក្នុងនោះរួមមាន ស្តង់គម្រោងអភិវឌ្ឍទេសចរណ៍សំខាន់ៗនៅតំបន់ឆ្នេរ ផលិតផលទេសចរណ៍ផលិតផលក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ស្តង់ពិព័រណ៍បរទេស

    December 21, 2019
  • ព័ត៌មានជាតិ

    យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ​ដែល​ត្រូវបានលោក​ កែវ​ ចិត្រា​ អាយុជិត៣០ឆ្នាំ ជាអធិការរងក្រុងបាវិត ​(ជាកូនប្រុសបង្កើតអធិការនគរបាលក្រុងបាវិត លោក កែវ គង់) បាញ់ប្រហារ​កាលពីយប់ម្សិលមិញនោះ ឥលូវនេះបានស្លាប់​បាត់​បង់​ជីវិត​ហើយនៅក្នុង​មន្ទីរ​ពេទ្យ​ប្រទេស​វៀតណាម​ ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំងពេក​។ ចំណែកអធិការរងជាឃាតករ​ នឹងត្រូវរៀបចំសំណុំរឿងបញ្ជូនទៅ​ តុលាការ​ចាត់ការ​តាមច្បាប់​ ។ គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង៨យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ មាន​ករណី​បាញ់​ប្រហារមួយបានកើតឡើង ដោយជនដៃដល់ជាអធិការរងក្រុងបាវិត បានដកកាំភ្លើងបាញ់ប្រហារចំនួន២គ្រាប់ ​​ដោយ​មួយ​គ្រាប់​បាញ់​ទៅលើ​មេឃ និង​មួយ​គ្រាប់​ទៀត​បាញ់​ចំ​ស្ត្រី​រងគ្រោះជាថៅកែហាងតែម្តង។ បើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ស្នងការបានឲ្យដឹងថា មូលហេតុដែលឈានដល់ការបាញ់ប្រហារបែបនេះ គឺដោយសារតែជនដៃដល់ខឹងម្ចាស់ហាងយកម្ហូបមកយឺតពេក៕

    December 21, 2019