Khmernote Media
  • ព័ត៌មានជាតិ

    ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារមត្តេយ្យសិក្សាសហគមន៍ ៨កន្លែង នៅខេត្តកំពត និងផ្សព្វផ្សាយលទ្ធផលគម្រោង មជ្ឈមណ្ឌលធនធានកុមារតូច នៅភូមិបរក្នុង ឃំុអង្គរមាស ស្រុកដងទង់ ខេត្តកំពត ថ្ងៃទី១៩ ខែធ្នូឆ្នាំ២០១៩។ ពិធីនេះធ្វើឡើង ក្រោម អធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ដមន្ត្រី ក្រសួងអបរំយុវជននិងកីឡាឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង ភ្ញៀវជាច្រើន បានចូលរួមក្នុងពិធីនេះ។ អគារសាលាមត្តេយ្យថ្មីចំនួន ៨ កន្លែង ត្រូវបានសាងសង់ដោយអង្គការក្រៅរដ្ឋាភិបាលបារាំង ពិភពកុមារ និង

    December 20, 2019
  • សិល្បៈ

    មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីមានករណីនាយចឺម ត្រូវបានយុវជនម្នាក់លបវាយរបួសធ្ងន់ធ្ងរ​ ដោយមានការលើកឡើងថានាយចឺមបានលួចឆាតញ៉ែសង្សារគេ។ ក្រោយពីមានករណីនេះកើតឡើងទាំងនាយក្រូច នាងអ៊ីត ដែលជាពូនិងមីងរបស់នាយចឺម បានចេញមុខបញ្ជាក់ថារឿងរ៉ាវទាំងនេះជារឿងពិតមិនមែនជាការថត MV ចម្រៀងអ្វីឡើយ។ យ៉ាងណាមិញនៅថ្ងៃនេះលោក ហេង ឡុង បានឲ្យដឹងបន្ថែមនូវករណីរបស់នាយចឺម ដោយស្ថានភាពរបួសរបស់នាយចឺម មានភាពប្រសើរហើយ នៅឡើយតែអារម្មណ៍នៅតក់ស្លុត។ ដោយលោក ហេង ឡុង បានសរសេររៀបរាប់ថា៖ “ព័ត៌មានថ្មីពីនាយចឺម នាយចឺម សូមគោរពថ្លែងអំណរគុណដល់បងប្អូនមហាជនទាំងអស់ ដែលបានគាំទ្រគាត់ ជាពិសេសបងៗអាជ្ញាធរខេត្តប៉ៃលិន។ សុខភាពខ្ញុំប្រសើរឡើងបន្តិចហើយ ប៉ុន្តែនៅតែមានអារម្មណ៍ភ័យតក់ស្លុត នឹងព្រឹត្តិការណ៍ដែលមិនធ្លាប់ជួបក្នុងមួយជីវិតនេះ។ ខ្ញុំជឿជាក់លើច្បាប់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចពុក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា”៕

    December 20, 2019
  • សង្គម

    ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវរឿងរ៉ាវកម្សត់របស់កុមារីមួយរូបដែលរស់នៅជាមួយនឹងជីដូនចាស់ ដើរទៅរៀនជារៀងរាល់ថ្ងៃតែរៀនរហូតទទួលបានប័ណ្ណសរសើរ ៣ឆ្នាំជាប់ៗគ្នា ។ កុមារីកម្សត់នេះមានឈ្មោះមុំ ឆយី សិក្សាថ្នាក់ទី៥ នៅសាលាបឋមសិក្សាពោធិខ្ទម្ពរ បច្ចុប្បន្នរស់នៅក្នុងភូមិផ្លូវទ្រាស ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ នេះបើយោងតាមការបង្ហោះរបស់ Youth Save Cambodian បានសរសេររៀបរាប់ថា៖ “ជីវិតក្មេងស្រីក្រីក្រម្នាក់រស់នៅជាមួយជីដូនចាស់ដើរសុីឈ្នួលគេគ្រប់គ្នាគេមានកង់ជិះទៅរៀន ចុះខ្ញុំ? មុំ ឆយី ថ្នាក់ទី៥ ទោះបីដើរទៅរៀន ចម្ងាយ 1250ម៉ែត្រ (ផ្ទះ»សាលា) ក៏ខ្ញុំទៅរៀនដែរ ហើយរៀនរហូតក្លាយជាសិស្សពូកែក្នុងថ្នាក់បឋមសិក្សា ពោធិខ្ទម្ពរ។ ពិតជារំជួលចិត្ត ចំពោះភាពតស៊ូរបស់ប្អូនស្រី ដែលមានជីវភាពខ្វះខាត ថវិកា សម្ភារៈសិក្សា

    December 20, 2019
  • សុខភាព

    ក្មេង​ក្តៅ​ខ្លួន​ខ្លាំង​លើស​ពី ៣៨ អង្សារសេ តែង​មាន​អាការៈ​ក្តៅ​រងា​មក​ជាមួយ បែប​នេះ​ទើប​ម៉ាក់​ប៉ា រក​វិធី​បំបាត់​អាការៈ​​ព្រឺ​រងារ ដោយ​ការ​ដណ្តប់​ភួយ ឬ​ស្លៀក​ខោ​អាវ​ក្រាស់ៗ​ឲ្យ​កូន។ តែ​ការ​ធ្វើ​បែប​នេះ​គ្រូពេទ្យ​អះ​អាង​ថា គ្រោះ​ថ្នាក់​ទៅ​វិញ​ទេ ព្រោះ​កម្តៅ​កាន់​តែ​ងំ​ខ្លាំង ឡើង​តែ​ខ្ពស់ ករណី​ធ្ងន់ធ្ងរ​ធ្វើ​ឲ្យ​ក្មេង​ប្រកាច់​ទៀត​ផង។ ចំពោះ​វិធី​សង្គ្រោះ​បឋម​ពេល​កូន​ក្តៅ​ខ្លួន​ខ្លាំង ​មិន​ឲ្យកូន​គ្រោះថ្នាក់​ដល់​ជីវិត មុន​នឹង​ទៅ​ដល់​មន្ទីរពេទ្យ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ណែនាំ​ឲ្យ​យក​កន្សែង​ជ្រលក់​ទឹក​សើមៗ មក​ជូត​ខ្លួន​កូន​ឲ្យ​សព្វ ពិសេស​កន្លែង​សរសៃ​ឈាម​ធំៗ ដូចជា ត្រង់តំបន់ក ឃ្លៀក កន្លាក់​ដៃ​​ជើង ហើយបើ​​កូន​មាន​ស្លៀក​ពាក់​ខោ​អាវ​ជិតៗ ឬ​ក្រាស់ៗ ត្រូវ​ដោះ​ចេញ​ភ្លាម និងមិន​ត្រូវ​ឲ្យ​​កូន​ដណ្តប់​ភួយ​ កន្សែង នោះ​ទេ​និងប្រសិនបើអាចត្រូវងូតទឹកឲ្យកូន ទោះ​ជា​រងា​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។

    December 20, 2019
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង ១០ និង ០០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្សារត្រី ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោក អនុសេនីយ៍ឯក ស សុភក្ត្រា មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណី លួច(កាច់សោរកម៉ូតូ) និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ១៤នាក់ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។ ប្រភព៖ កងរាជអាវុធហត្ថ

    December 20, 2019
  • ព័ត៌មានជាតិ

    ព្រះរាជបុណ្យទា្វរទសមាស ច្រត់ព្រះនង្គ័ល ប្រចាំព.ស២៥៦៤ នឹងប្រារព្ធធ្វើឡើងនៅទីព្រះស្រែ ខេត្តកំពង់ធំ នាថ្ងៃទី១០​ ខែ​ឧសភា​ ឆ្នាំ២០២០ ក្នុងបរិវេណពហុកីឡដ្ឋាន ស្ថិតក្នុងភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សូមជម្រាបថាព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺ​ជា​បុណ្យ​ប្រពៃណី​ជាតិ​មួយ ដែល​គេ​តែង​រៀប​ចំ​ធ្វើ​ជា​រៀងរាល់​ឆ្នាំ នៅ​ថ្ងៃ​ទី ៤រោច ខែ ពិសាខ ដើម្បី​ប្រកាស​ប្រាប់​ដល់​ប្រជា​កសិករ​ថា រដូវ​​ធ្វើ​ស្រែ​ចម្ការ​បាន​មក​ដល់​ហើយ។ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏សំខាន់ ចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើរ​ របស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែដឹកនាំធ្វើពុំដែលខាន តាំងពីបុរាណកាលរៀងមក៕ ប្រភព៖ Royal du Cambodge

    December 20, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Samsung បានធ្វើការបង្ហាញពីរចនាថ្មីនៃទូរស័ព្ទដែលអាចបត់បានរបស់ខ្លួនយ៉ាងច្បាស់នៅឯសន្និសិទអភិវឌ្ឍន៍របស់ខ្លួនកាលពីប៉ុន្មានខែមុនរួចមកហើយ វាត្រូវបានគេមើលឃើញថា មានលក្ខណៈស្រដៀងទៅនឹង Motorola Razr បត់បានដូចគ្នានោះដែរ។ ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ រូបរាងរបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung ត្រូវបានបែកធ្លាយជាលើកដំបូងលើប្រព័ន្ធអនឡាញតាមរយៈវេបសាយ Weibo។ វាមានរូបរាងបែបសំបកគ្រំជាមួយនឹងអេក្រង់ធំវែង ព្រមទាំងមានប្រជ្រុយនៅចំកណ្តាលអេក្រង់ពីផ្ទៃខាងមុខ ស្រដៀងនឹង Galaxy Note 10 ផងដែរ ប៉ុន្តែទោះជាយ៉ាងណា នេះគ្រាន់តែជារូបភាពបែកធ្លាយប៉ុណ្ណោះ យ៉ាងណាក្តីនៅមិនទាន់មានការអះអាងណាច្រើននៅឡើយអំពីព័ត៌មានលំអិតនៃម៉ូដែលថ្មីនេះ ប៉ុន្តែគេអាចដឹងបានដែរថា នឹងមានកាម៉េរាភ្លោះ២នៅខាងក្រោយហើយចំពោះរន្ធសម្រាប់កាសវិញគឺពុំមានវត្តមាននៅលើស្មាតហ្វូននេះឡើយ៕ អត្ថបទ៖ ស៊ុនលី

    December 20, 2019
  • សង្គម

    មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្ហាញថា នំដែលយើងតែងតែហៅថា នំបាញ់ចានឿក ក៏មានឈ្មោះបែបផែនខ្មែរដែរគឺឈ្មោះ នំអង្គុញអណ្តែត។ នេះបើយោងតាមការបង្ហោះរបស់លោកអភិបាលស្រុកបន្ទាយស្រីបានសរសេររៀបរាប់ថា៖ “សូមណែនាំអោយស្គាល់ “នំអង្គុញអណ្តែត” គាំទ្រទេប្រសិនបើយើងនាំគ្នាហៅនំនេះថា“នំអង្គុញអណ្តែត” ជាជាង “នំបាញ់ចានឿក” ដែលមិនមែនជាភាសាខ្មែរ? ខ្ញុំបានជួបបងប្រុសម្នាក់ ជាចុងភៅនិងអ្នកស្រាវជ្រាវម្ហូបអាហារមួយរូបនៅបន្ទាយស្រី ហើយគាត់បានធ្វើនំអង្គុញអណ្តែតនេះអោយខ្ញុំហូប។ គាត់ក៏បានបង្ហាញពីរូបមន្តបង្អែមនេះ ដោយផ្អែកលើសៀវភៅធ្វើម្ហូបខ្មែរមួយ ដែលបានបោះពុម្ភតាំងពីឆ្នាំ១៩៤៣។ មានពេលខ្លះ សូម្បីតែចំណេះដឹងដែលមានហើយក៏ត្រូវរៀនអោយត្រូវឡើងវិញដែរ។ អរគុណសំរាប់ចំណេះដឹងមួយនេះ! បញ្ជាក់: ឈ្មោះនំអង្គុញអណ្តែតដោយសាររាងវាដូចអង្គុញ(អង្គញ់) ហើយពេលឆ្អិនទើបវាអណ្តែត ហើយតំបន់ខ្លះគេហៅថានំក្រឡោជី (មាននៅក្នុងវចនានុក្រម)។ ខ្ញុំមិនបានអះអាងថាវាជារបស់ខ្មែរផ្តាច់មុខនោះទេ ព្រោះម្ហូបអាហារច្រើនមានដូចៗគ្នាទៅតាមតំបន់ តែហៅឈ្មោះផ្សេងៗគ្នា(ដូចករណី ណែម

    December 20, 2019
  • ព័ត៌មានជាតិ

    កាលពីពេលកន្លងទៅថ្មីៗនេះ អភិបាលខេត្តបាត់ដំបងបានធ្វើការស្នើសុំគោលការណ៍រុះរើស្ពានចាស់សម័យបារាំងស្ថិតនៅមុខសាលាខេត្ត ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ប៉ុន្តែត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្វើការបដិសេធ ដោយយល់ឃើញថា ពុំគួរធ្វើការរុះរើស្ពានចាស់នេះ ដោយសារតែស្ពាននេះមានអាយុកាលដ៏ចំណាស់ជាង១០០ឆ្នាំមកហើយ ដែលបានកសាងនៅក្នុងសម័យអាណានិគមបារាំង ជាសំណង់បេតិកភណ្ឌទីក្រុងនៅសល់តែមួយគត់ក្នុងខេត្តបាត់ដំបង និងនៅសល់តែមួយគត់នៅក្នុងកម្ពុជា ដែលមានតម្លៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម នគរូបនីយកម្ម និងបរិស្ថាន។ បន្ទាប់ពីមានការបដិសេធពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តបាត់ដំបង ក៏បានបញ្ជាក់ឲ្យដឹងថា “សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបង មេត្តាជ្រាបថា កន្លងមករដ្ឋបាលខេត្តបាត់ដំបង បានធ្វើសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ធ្វើដំណើរឆ្លងកាត់ស្ពានថ្មចាស់ទាំងមធ្យោបាយធ្វើដំណើរ និងថ្មើរជើង ដោយសារស្ពានមានសភាពចាស់ទ្រុឌទ្រោម

    December 20, 2019
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ទាក់ទងនឹងការលួចធ្វើឯកសារក្លែងក្លាយពាក់ព័ន្ធរថយន្ដ (ឈៀក និងកាតគ្រី) និងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងស៊ើបអង្កេតរហូតដល់មានការឃាត់ខ្លួនបុរសម្នាក់ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន ព្រមទាំងមានការសម្របសម្រួលពី លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ប៊ុន ម៉ារ៉ាឌី

    December 19, 2019