សង្គម

រសៀលនេះសមត្ថកិច្ចបានឃាត់​ខ្លួន​ថៅកែ​ស្ថានីយ៍ប្រេង​ PTT ជិត​រង្វង់​មូល​គួរស្រូវ​ ដែល​ប្រេីហិង្សាលេី​គ្រូបង្រៀន​

BY
Khmernote Media
December 20, 2019

អធិការ​នគរបាល​ខណ្ឌ​ដង្កោ​បានអោយដឹងថា​ សមត្ថកិច្ច​របស់​លោកបានឃាត់ខ្លួន​លោក សារុន វិធុរ៉ាក់​ ថៅកែ​ស្ថានីយ៍ប្រេង​ PTT ជិត​រង្វង់​មូល​គួរស្រូវ​ ក្នុង​សង្កាត់​ព្រែក​កំពឹស​ ខណ្ឌ​ដង្កោ​ តាមបញ្ជា​របស់​ព្រះ​រាជ​អាជ្ញា​ អមសាលាដំបូង​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃនេះ​។

ការឃាត់ខ្លួននេះបន្ទាប់ពីពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើគ្រូបង្រៀនម្នាក់ដោយចោទថា គ្រូបង្រៀនរូបនោះបានចូលទៅអុកឡុក និងចូលក្នុងបន្ទប់ទឹកស្រី លួចថតនារីនៅក្នុងបន្ទប់ទឹកនោះ។ ចំណែកឯ គ្រូបង្រៀនដែលរងហិង្សាក៏ត្រូវបានតំណាងអយ្យការ ចេញដីកាកោះហៅឲ្យខ្លួនដូចគ្នា ហើយសមត្ថកិច្ចកំពុងនាំខ្លួនពីខេត្តតាកែវ មកតុលាការផងដែរ៕

ប្រភពនិងរូបភាព៖ Sorn Sopheak-ស៊ន សុភក្រ្ត

Share This Post: