បងស្រីជាសប្បុរសជនមួយរូប ប្រកាសឧបត្ថម្ភកង់ និងសម្ភារៈសិក្សាមួយចំនួន ជូនដល់កុមារីកម្សត់ដែលរស់នៅជាមួយជីដូនជីវភាពខ្វះខាត តែខំសិក្សាទទួលបានប័ណ្ណសរសើរ ៣ឆ្នាំជាប់ៗគ្នា
- December 20, 2019
ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវរឿងរ៉ាវកម្សត់របស់កុមារីមួយរូបដែលរស់នៅជាមួយនឹងជីដូនចាស់ ដើរទៅរៀនជារៀងរាល់ថ្ងៃតែរៀនរហូតទទួលបានប័ណ្ណសរសើរ ៣ឆ្នាំជាប់ៗគ្នា ។ កុមារីកម្សត់នេះមានឈ្មោះមុំ ឆយី សិក្សាថ្នាក់ទី៥ នៅសាលាបឋមសិក្សាពោធិខ្ទម្ពរ បច្ចុប្បន្នរស់នៅក្នុងភូមិផ្លូវទ្រាស ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្នុងនោះផងដែលក៏មានសប្បុរសជនមួយរូបមានចិត្តសណ្តោសប្រណី អាណិតស្រលាញ់ក្មេងស្រីកម្សត់រូបនេះ ដោយបងស្រីម្ចាស់ហាងពេជ្រមានហ្វេសប៊ុកផេក Dana Try (ទ្រី ដាណា) បានប្រកាសចង់ជួយឧបត្ថម្ភកង់ និងសម្ភារៈសិក្សាមួយចំនួនជូនកុមារីកម្សត់រូបនេះផងដែរ។ ដោយប្រភពដដែលបានសរសេររៀបរាប់ថា៖
“ខ្ញុំស្រលាញ់អ្នកតស៊ូណាស់ ព្រោះខ្ញុំធ្លាប់ជាក្មេងស្រីម្នាក់ដែលជម្នះការលំបាកជម្នះនឹងការមើលងាយគ្រប់បែបយ៉ាងរហូតមានថ្ងៃនេះ។ ឃើញប្អូនស្រីដើរចម្ងាយជាងមួយគីឡូម៉ែត្រ ដើម្បីទៅរៀននៅសាលារហូតជាប់ឈ្មោះជាសិស្សពូកែ៣ឆ្នាំជាប់គ្នាទៀត បងពិតជាសរសើរកម្លាំងចិត្តរបស់ប្អូនស្រីណាស់។ ខ្ញុំចង់ជួយកង់គាត់មួយគ្រឿង និងសម្ភារៈសិក្សាមួយចំនួនទៀត លឺថាគាត់រៀននៅបឋមសិក្សា ពោធិខ្ទម្ពរ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ មានបងប្អូនយើងណាស្គាល់ផ្ទះគាត់អត់? កើតមកគ្មានទ្រព្យសម្បត្តិ រស់ក្នុងភាពក្រីក្រ មិនមែនជាកំហុសយើងទេ ហើយក៏មិនមែនជាកំហុសអ្នកណាដែរ។ តែបើយើងមិនតស៊ូ យើងផ្ដេកផ្ដួលលើស្ថានភាពដែលយើងកំពុងមាន ទើបជាកំហុសធំបំផុតក្នុងឆាកជីវិត។ មានជីវិត ត្រូវមានការតស៊ូ”៕
- Share This Post: