សង្គម

ពុទ្ធោ! អាយុ៨ឆ្នាំត្រូវឆ្លងជំងឺអេដស៍ពីម្តាយឪពុក​ ពេលនេះទុក្ខជាន់ទុក្ខជីតាកេីតជំងឺមហារីក​ប្រដាប់ភេទ​ លោកយាយក៏មានស្មារតីមិនល្អ ជីវភាពខ្វះខាតខ្លាំង

BY
Khmernote Media
December 21, 2019

កំពង់ចាម៖ ជារឿងមួយគួរឲ្យអាណិតអាសូរដោយកុមារីអាយុ៨ឆ្នាំម្នាក់ ឪពុកម្តាយស្លាប់ចោលព្រោះតែមានជម្ងឺអេដស៍ ហើយខ្លួនក៏បានឆ្លងជម្ងឺនេះពីឪពុកម្តាយរបស់ខ្លួន។ សព្វថ្ងៃកុមារីនេះរសនៅជាមួយនឹងជីដូនជីតា អ្វីដែលគួរឲ្យរំជួលចិត្តក្រៅពីមានជីវភាពខ្វះខាតជីតារបស់កុមារីកម្សត់នេះកើតជម្ងឺមហារីកប្រដាប់ភេទ ចំណែកឯជីដូនវិញក៏មានបញ្ហាស្មារតី អ្នកទាំង៣រស់នៅក្នុងភូមិអូរប្រាំ​ ឃុំព្រែកកក់​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​។

នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Thoeun Pnn បានសរសេររៀបរាប់ថា៖ “ពិតជាគួរអោយអាណិតប្អូនស្រីណាស់​ អាយុទេីបបាន៨ឆ្នាំត្រូវឆ្លងជំងឺអេដស៍ពីម្តាយឪពុក​ ហេីយពេលនេះឪពុកម្តាយស្លាប់ចោលអស់​ ប្អូនស្រីត្រូវរស់នៅជាមួយលោកយាយលោកតា​ ទុកជាន់ទុកលោកតាកេីតជំងឺមហារីក​ប្រដាប់ភេទ​ លោកយាយមានស្មារតីមិនល្អ​ ត្រូវគេមេីលងាយមេីលថោក​ រស់យ៉ាងលំបាកក្នុងខ្ទមដ៏តូច​។ ប្អូនស្រីរស់នៅភូមិអូរប្រាំ​ ឃុំព្រែកកក់​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ សង្ឃឹមថានឹងមានបងប្អូនសប្បុរសជនអាណិតនឹងជួយដល់ប្អូនស្រី​ អាចទាក់ទងសួរព័ត៌មានលំអិត​តាមទូរសព្ទ័​0976667575 បញ្ជាក់គាត់គ្មានទូរសព្ទ័ទេ​ អរគុណ​ បងជួយប្អូនបានតែប៉ុណ្ណឹងអ្វីបន្តទុកអោយបងប្អូនសប្បុរសជនជាអ្នកជួយប្អូនស្រីទៅចុះ”៕

Share This Post: